>
  • ទំព័រដើម
  • លេងបាល់


    រឿងនេះបានកើតឡើងនៅសាលារៀនបឋមសិក្សាមួយក្នុងប្រទេសជប៉ុន។ នៅពេលនោះគឺម៉ោង៨យប់ទៅហើយ ហើយក៏ជាពេលដែលសាលាត្រូវបិទទ្វារដែរ។ គ្រានោះដែរ មានគ្រូម្នាក់ដែលបានធ្វើការងារក្នុងបន្ទប់បុគ្គលិកអស់រយៈពេលយ៉ាងយូរមកហើយបានរៀបចំកាតាបដើម្បីចាកចេញពីសាលា។ គាត់រៀបនឹងចាក់សោរ របងទ្វារសាលាទៅហើយ ស្រាប់តែប្រទះភ្នែកឃើញស្រមោលមនុស្សស្ទង់ៗពីចម្ងាយនៅឯទីលានបាល់ទាត់។ ដូចដែលបានគិតក្នុង ចិត្តមែន   ពួកនោះគឺក្មេងប្រុសមួយក្រុមដែលកំពុងតែទាត់បាល់មួយ ទៅមក។

    ឃើញដូច្នេះគ្រូនោះក៏បានស្រែកសួរថា: 

    «អេ  តើពួកឯងកំពុងធ្វើស្អីនៅ កន្លែងនឹង? អោយឆាប់ឡើងមោ៉ ដល់ម៉ោងទៅផ្ទះហើយ!  លោកគ្រូត្រូវ ចាក់សោរទ្វារហើយណា!»។

    លឺអញ្ចឹងហើយ ក្មេងប្រុសទាំងនោះនៅតែបន្តលេងបាល់ទៀត ដោយមិនចាប់អារម្មណ៏សម្តីគ្រូនោះសូម្បីបន្តិច។

    លោកគ្រូនោះក៏បានស្រែកដាក់ក្មេងទាំងនោះដោយកំហឹង: 

    «ពួកឯងកុំ ធ្វើដូចជាមិនបានឮយើងនិយាយអោយសោះ! យើងបានប្រាប់ពួកឯងហើយថាសាលាបានបិទទ្វារហើយ! ឱ្យលឿនទៅ! ឆាប់ចេញឱ្យផុតពីរបង ឱ្យលឿនទៅ!»

    រំពេចនោះ ស្រាប់តែមានស្រមោលក្មេងម្នាក់បានទាត់បាល់ឡើងទៅលើយ៉ាងខ្ពស់។ បាល់នោះក៏បានធ្លាក់មកលើស្មៅ ហើយរមៀលទៅក្បែរលោកគ្រូនោះ។ ពេលដែលបាល់ឈប់នៅជិតជើងគាត់   លោកគ្រូក៏បានអោនមើល។ រំពេចនោះ ស្រាប់តែបេះដូងគាត់លោតញាប់រន្ថើន ព្រោះអ្វីដែលគាត់កំពុងតែឃើញនេះ ធ្វើអោយគាត់មានភាពរន្ធត់យ៉ាងខ្លាំង ព្រោះអីរបស់ដែលរមៀលមក ជិតជើងគាត់អំបាញ់មិញនេះមិនមែនជាបាល់នោះទេ តែជា…………………………..ក្បាលរបស់ក្មេងប្រុសម្នាក់ដែលត្រូវគេកាត់៕

    credit : scaryforkids
    translation : Kimyu Hy
    #FanWrite
    #Vasan

    លេងបាល់ លេងបាល់ Reviewed by Unknown on 1:47 PM Rating: 5
    Loading...
    Powered by Blogger.