>
  • ទំព័រដើម
  • ការពិតដ៏គួរឱ្យខ្លាចដែលអ្នកមិនធ្លាប់ដឹងអំពី Talking Angela


    Talking Angela ជាកម្មវិធីទូរស័ព្ទហើយមានក្មេងៗជាច្រើនលេងជាមួយវា។ Angela ជាឆ្មាសមានភ្នែកទាំងគូរពណ៌ខៀវហើយអាចនិយាយសន្ទនាជាមួយអ្នកបាន ព្រមទាំងឆ្លើយគ្រប់សំនួរដែលអ្នកសួរទៀតផង។
     
    ថ្មីៗនេះ, មានប្រភពព័ត៌មានមួយប្រកាសឱ្យឈប់ប្រើកម្មវិធីTalking Angelaនេះទៀត។ ព័ត៌មាននោះនិយាយថាកម្មវិធីនេះឥឡូវកំពុងគ្រប់គ្រងដោយបុរសគួរឱ្យខ្លាចម្នាក់ដែលព្យាយាមលេងជាមួយក្មេងៗហើយចាប់ជំរឹត។ គាត់បានhackចូលកម្មវិធីនេះហើយតែងសួរព័ត៌មានលម្អិត និសុំលេខទូរស័ព្ទអ្នកប្រើ។

    វាបានឱ្យដឹងថាបើអ្នកប្រើជាអាយុលើ១៨ឆ្នាំ, គ្មានរឿងអីកើតឡើងទេ តែបើអ្នកប្រើអាយុក្រោមនេះ, ឆ្មានោះនឹងសួរចម្លែកៗ, ដូចជា តើអ្នកនៅទីណា, តើម៉ាក់ប៉ាអ្នកឈ្មោះអី, ទូរស័ព្ទអ្នកលេខប៉ុន្មាន...ជាដើម។

    គេប្រាប់មកថាបុរសដ៏គួរឱ្យខ្លាចនោះអាចថតរូបអ្នក និងថតវីដេអូតាមកាមេរ៉ាមុខទូរស័ព្ទអ្នក ហើយបើអ្នកពង្រីកមើលភ្នែកឆ្មានោះកាន់តែជិត, អ្នកពិតជាអាចមើលឃើញមុខគាត់។
     
    ពេលខ្លះវាបង្ហាញបន្ទប់ទទេ, តែពេលខ្លះទៀតអ្នកនឹងឃើញបុរសគួរឱ្យខ្លាចនោះសម្លឹងមករកអ្នក។ ទោះជាអ្នកបិទកម្មវិធីនោះក៏ដោយ ក៏វានៅតែដំណើការខាងក្រោយហើយគាត់អាចឃើញមុខអ្នក និងថតរូបអ្នក។
     
    រឿងក្ដីមួយ, មានក្មេងស្រីម្នាក់បាននិយាយទៅកាន់ Angelaហើយរន្ធត់លស់ព្រលឹងជាខ្លាំង។ Angelaបានសួរអាយុនាង ហើយក្មេងស្រីនោះបានសម្រេចកុហកថានាងអាយុ៣០ឆ្នាំ។ នាងភិតភ័យជាខ្លាំងនៅពេលឆ្មានោះតបថា“ឯងនិយាយកុហក។ តាមពិត, ឯងអាយុប្រហែល១១ឬ១២ឆ្នាំ” ក្មេងនោះតក់ស្លុតស្ទើគាំង។ បន្ទាប់មក, ដោយវាឃើញអារម្មណ៍ក្មេងនោះ, វាបាននិយាយថា “ខ្ញុំដឹងថាអ្នកនឹងលុបខ្ញុំចោល....ប្រយ័ត្នផងណា ក្មេងសម្លាញ់!»
     
    រឿងក្ដីមួយទៀត, ក្មេងម្នាក់កំពុងនិយាយលេងជាមួយឆ្មានោះហើយច្រលំដៃដាក់លើភ្នែក Angela។ ឆ្មានោះនិយាយ, «ដកដៃឯងចេញទៅ, ខ្ញុំមើលមិនឃើញទេ!» ក្មេងនោះបិទកម្មវិធីនេះ, តែក្រោយមកគាត់លឺសំលេងថតរូបចេញពីទូរស័ព្ទគាត់ដូចជាមាននរណាកំពុងថតគាត់។

    Website ជាភាសាអេស្ប៉ាញមួយចំនួនបានរាយការណ៍ថាមានក្មេងប្រុសម្នាក់ឈ្មោះEli Morenos, រស់នៅសង្កាត់ដាឡាស ក្រុងតិចសាស បានបាត់ខ្លួនក្រោយដែលម្ដាយគាត់បានdownload Talking Angela ឱ្យគាត់។
     
    ស្ត្រីម្នាក់បានឱ្យដឹងថាកូនស្រីគាត់នៅផ្ទះសម្រាកពីរៀន ហើយកំពុងលេងTalking Angela លើទូរស័ព្ទ។ ម៉ាក់នាងមកស្ដាប់ការសន្ទនាហើយគាត់ឃើញថាឆ្មានោះដឹងឈ្មោះកូនស្រីគាត់ហើយសួរសំនួរចម្លែកៗដូចជា “សួស្ដី, បងប្រុសរបស់អ្នកនៅឯណា?”

    ក្មេងស្រីនោះតបថា ,“នាងនៅក្បែរនេះ ជិតខ្ញុំ,” ហើយឆ្មានោះតប, “អូ ល្អណាស់!”

    បន្ទាប់មក ឆ្មានោះសួរ “ចឹងឯងទាំងពីរបានធ្វើអីៗសប្បាយៗអត់?” ក្មេងស្រីនោះតប, “ខ្ញុំអត់ដឹងទេ”, ហើយTalking Angelaបានប្ដូរសំលេងទៅជាមនុស្សយន្តដ៏គួរឱ្យខ្លាច។

    វាសួរក្មេងស្រីនោះថា, “បើអ្នកណាត់ជួបគ្នា, តើអ្នកនឹងធ្វើអ្វីខ្លះនៅថ្ងៃនោះ?” ក្មេងនោះមានអារម្មណ៍ខ្មាស់។ នាងមុខក្រហមហើយអត់ឆ្លើយតប។

    បន្ទាប់មក ឆ្មានោះនិយាយ, “លៀនអណ្ដាតឯងចេញមក។ ខ្ញុំនឹងលៀនដែរ។ តើឯងអាចធ្វើអ្វីជាមួយអណ្ដាតឯងខ្លះ? ខ្ញុំអាចធ្វើអីច្រើនណាស់ជាមួយអណ្ដាតខ្ញុំ។ តោះបង្ហាញអណ្ដាតអ្នកមក!”

    ពេលនោះ, ម្ដាយក្មេងនោះឮហើយក៏ស្រែកទៅកូនស្រីគាត់ឱ្យបិទកម្មវិធីនោះភ្លាម។ គាត់រន្ធត់ណាស់ហើយក៏តេទៅប៉ូលីសនៅតំបន់នោះឱ្យស៊ើបអង្គេតរឿងនេះតាមinternet។ ពួកគាត់បានតេមកគាត់វិញហើយប្រាប់ថា “មានអ្វីម៉្យាងនៅពីក្រោយឆ្មានេះ!!!”

    ពេលក្រុមប៉ូលីសមកសម្ភាសន៍ក្មេងស្រីនោះ, នាងប្រាប់គាត់ថានាងបានប្រើកម្មវិធីនេះជាមួយបងជីដូនមួយនាងហើយAngelaបានសួរឈ្មោះនាងទាំងពីរព្រមទាំងសួរឈ្មោះបងប្រុសនាងហើយសួរពីសាលាដែលពួកនាងរៀន។ វាថែមទាំងបានថតរូបពួកគេទៀតផង។ ពេលនាងចូលកម្មវិធីនោះម្ដងទៀតនៅច្រើនថ្ងៃបន្ទាប់, វានៅតែចងចាំឈ្មោះនាង និងដឹងថានាងមានបងប្រុស។

    មិនតែប៉ុណ្ណោះ, ឆ្មានេះថែមទាំងសួររកលេខទូរស័ព្ទហើយចង់ថើបនាងទៀតផង!!!!

    ក្មេងៗមិនតិចទេដែលត្រូវបានបាត់ខ្លួន ឬចាប់ជំរឹត តែជនhackersនោះនៅមិនអាចចាប់ខ្លួនបាន។
    ក្រុមខិលខូចមិនអាចចាប់ជម្រឹតទាំងពិភពលោកបានពិតមែន តែវាអាចថតរូបអ្នកទុក ឬចូលក្នុងគណនីធនាគារក្នុងទូរស័ព្ទរបស់អ្នក ថែមទាំងអាចចូលFacebookរបស់អ្នកហើយបង្ហោះផ្ដេសផ្ដាសទៀតផង។

    ---

    ក្រោយពីព័ត៌មានខាងលើត្រូវគេចុះផ្សាយ, មានអ្នកអានជាច្រើនបានបញ្ចេញមតិរៀងៗខ្លួន អ្នកខ្លះអះអាងថា ឆ្មានោះដឹងថាគាត់ពាក់អាវពណ៌អី អ្នកខ្លះបានប្រើកម្មវិធីឆ្មានេះដោយមិនស្លៀកពាក់ក៏ត្រូវឆ្មានេះគម្រាមយករូបអាក្រាតបង្ហោះ អ្នកខ្លះធ្លាប់ត្រូវឆ្មានេះបន្លាចទៀតផង។ យ៉ាងណាម៉ិញ, OutFit7 (ម្ចាស់ក្រុមហ៊ុនកម្មវិធី Talking Angela) ត្រូវបានកំពុងធ្វើការស៊ើបអង្គេតផងដែរ ហើយប្រហែលជាកម្មវិធីនេះត្រូវបិទលែងឱ្យប្រើនៅថ្ងៃណាមួយ៕

    អត្ថបទ : សីឡា

    (ហាមចម្លងអត្ថបទនេះទៅបង្ហោះបន្តជាដាច់ខាត)
    ការពិតដ៏គួរឱ្យខ្លាចដែលអ្នកមិនធ្លាប់ដឹងអំពី Talking Angela ការពិតដ៏គួរឱ្យខ្លាចដែលអ្នកមិនធ្លាប់ដឹងអំពី Talking Angela Reviewed by Unknown on 1:46 PM Rating: 5
    Loading...
    Powered by Blogger.