វិធីក្លាយជាប្រុសស្អាត
វិធីទាក់ទាញនារីដ៏ល្អបំផុតគឺធ្វើជាប្រុសស្អាត។ ទោះជាអ្នកមិនមែនជាបុរសទាក់ទាញម្នាក់, ស្រីៗនៅតែចាប់អារម្មណ៍នឹងអ្នកបាន។ ការស្លៀកពាក់, អក្បកិរិយា, និងការណាត់ជួបជាការចាប់អារម្មណ៍ណាស់។ សូម្បីតែរឿងតូចតាច, ដូចជាឆ្កឹះសក់ ឬកាត់ក្រចកឱ្យស្មើ, ក៏អាចទាក់ទាញស្រីៗបានដែរ។
ភាគទី១ក្នុង២:
ប្ដូរសម្រស់របស់អ្នក
១.ងូតទឹកជាប្រចាំ
ប្រើសាប៊ូ និងស្បៃដុសសម្អាតខ្លួនរបស់អ្នក។ ធ្វើរបៀបនេះនៅពេលព្រឹក, វាអាចឱ្យអ្នកមានក្លឹនក្រអូបពេលដើរចេញទៅក្រៅ។ អ្នកត្រូវសម្អាតកន្លែងពិសេសៗដូចជាក្លៀក, ខាងក្រោយជង្គង និងចន្លោះជើង។
២.កក់សក់របស់អ្នក
ខណៈដែលងូតទឹក, ប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់សក់។ មើលការណែនាំដើម្បីប្រាកដថាផលិតផលនោះមិនប៉ះពាល់ដល់ស្បែកក្បាលរបស់អ្នក។ យកដៃច្បូតសក់ជាមួយសាប៊ូ និងក្រែមបន្ទន់សក់ហោចណាស់ពីមួយ ទៅពីរនាទី។ អ្នកត្រូវប្រាកដថាបានលាងសម្អាតជាតិខ្លាញ់លើស្បែកក្បាលដែលបណ្ដាលឱ្យកើតអង្គែ។
៣.ប្រើក្រែមជំនួយស្បែក
ដើម្បីស្អាត, អ្នកត្រូវតែជៀសចេញពីមុននៅលើមុខ។ មានផលិតផលជាច្រើនត្រូវប្រើ, តែជៀសវាងកុំប្រើរបស់ណាដែលមានជាតិអាកុល (វានឹងធ្វើឱ្យស្បែកអ្នកស្ងួតហើយខូតស្បែក)។ លាបឡេកម្ដៅថ្ងៃអាចជួយឱ្យស្បែករបស់អ្នកទន់រលោងផងដែរ។
៤.កោរពុកមាត់រាល់ពេលព្រឹក ឬយប់
ដំបូងលាបក្រែមកោរពុកមាត់ ឬឡេទៅលើមុខរបស់អ្នក។ បន្ទាប់មកយកប្រដាប់កោរពុកមាត់មកកោររោមចេញឱ្យអស់។ អ្នកក៏អាចទុកពុកមាត់ដ៏គួរឱ្យចាប់អារម្មណ៍ ឬក៏កោរឱ្យអស់។ ហេតុផលដែលគួរតែកោរពេលយប់ព្រោះដើម្បីជៀសវាងក្រែងភ្លាត់មុតមុខ។
៥.ប្រើទឹកអប់ ឬSprayក្រអូបបាញ់លើខ្លួន
ក្លឹនជាមន្តស្នេហ៍ដ៏ទាក់ទាញសម្រាប់បុរស។ បាញ់តាមកញ្ចឹងក, កដៃ, ហើយនឹងក្រោយជង្គង់។
៦.កាត់ក្រចកឱ្យត្រឹមតម្រៀបគ្នា
វាហាក់ដូចជាប្លែក តែវាសំខាន់ណាស់។ ប្រើកន្ត្រៃកាត់ក្រចកឱ្យខ្លីបំផុតកាន់តែល្អ។
៧.ច្នៃសក់ជាមួយ style ឡូយៗ
ប្រើជេលសក់ ឬចាហួយសក់ដើម្បីបំបះសក់របស់អ្នក។
៨.ដុសធ្មេញហោចណាស់ពីរដងក្នុងមួយថ្ងៃ
ធ្មេញលឿងគួរឱ្យខ្ពើមណាស់។ ត្រូវប្រាកដថាដុសសម្អាតធ្មេញឱ្យស្អាតរាល់ថ្ងៃ។
៩.ពាក់ខោអាវថ្មីៗ
ខោអាវដដែលៗនឹងស្រអាប់។ ខោអាវជាសម្រស់ក្រៅខ្លួនដ៏សំខាន់របស់បុរស។
១០.ពាក់វែនតាខ្មៅ
ពាក់វែនតាខ្មៅ និងអាវស្បែកពិតជាសិចស៊ីណាស់សម្រាប់បុរសទាំងឡាយ។
ភាគ២ចប់ : អក្បកិរិយាដែលមើលទៅសង្ហា
១.ឈរឱ្យត្រង់
ត្រូវចាំថាកុំកោងខ្នង។ បុរសដែលឈរត្រង់អង្គុយត្រង់ជាទីប្រាថ្នារបស់នារី។
២.ញញឹមឱ្យច្រើន
ស្នាមញញឹមជាមន្តស្នេហ៍ធម្មជាតិរបស់បុរសទាំងពួង។
៣.សើច ហើយធ្វើឱ្យអ្នកដ៏ទៃសើច
អ្នកសើចច្រើនគួរឱ្យស្រឡាញ់ណាស់។
៤.ជោគសក់របស់អ្នក
៥.ធ្វើជាប្រុសស្អាត
៦.យល់ពីអារម្មណ៍អ្នកដ៏ទៃ
៧.លើកដៃឡើង
៨.លិឍបបូរមាត់
ប្រភព : WikiHow
វិធីក្លាយជាប្រុសស្អាត
Reviewed by Unknown
on
3:25 PM
Rating: