>
  • ទំព័រដើម
  • រឿង ទឹកនៃសម្រស់ (ភាគ៤ចប់)

     
    លីងកាមើលមុខយ៉ុងប៊ីដោយអារម្មណ៍មិនសូវស្រួល។

    «បងចង់ប្រាប់អ្វី?» 

    «គឺបងជាមនុស្សដែលមិនមាននរណារាប់អាននោះទេ។ មិនសូវមានអ្នកណាចង់រាប់អានបងឡើយ។ ជីវិតបងរស់ក្នុងភាពឯកា តែពេលបងស្គាល់អូន អូនជាអ្នកធ្វើឱ្យជីវិតបងស្រស់បំព្រងឡើងវិញ។»

    លីងកាបានឮហើយធូរទ្រូងជាអនេក។ នាងគិតក្នុងចិត្តថា គ្រាន់តែប៉ុណ្ណឹងសោះក៏ប្រាប់ដែរ ស្មានតែរឿងអីធំដុំ។ យ៉ុងប៊ីអេះជង្គង់របស់គាត់ជាញឹកញាប់ ហើយពេលលីងកាសួរគាត់ប្រាប់ថាគ្រាន់តែស្រមោចខាំធ្វើឱ្យរមាស់។

    «លីងកា! សន្យាបានទេថាអូនស្រឡាញ់បងមិនទៅណាចោលបង?»

    «ម៉េចក៏បងសួរចឹង? អូនស្រឡាញ់តែបងម្នាក់គត់គ្មានបុរសណាមកជំនួសដាច់ខាត!»

    អ្នកទាំងពីរឱនមុខមកជិតគ្នាបម្រុងថើបគ្នាស្រាប់តែទូរស័ព្ទយ៉ុងប៊ីរោទិ៍ឡើង។

    គាត់មិនទទួល។

    ទូរស័ព្ទនៅបន្តរោទិ៍ ហើយគាត់ក៏ចុចបិទ។

    លីងកាឆ្ងល់ក៏សួរ, «អ្នកណាតេមកនឹង?»

    «គឺមិត្តភក្ដិម្នាក់របស់បង។ ចាំបងតេទៅវាពេលក្រោយក៏បាន។»

    ...

    លីងកាមកជួបមិត្តស្និទ្ធស្នាលរបស់នាងម្ដងទៀតនៅហាងកាហ្វេដដែល។ នាងបានរ៉ាយរ៉ាប់ប្រាប់គ្រប់យ៉ាងឱ្យមិត្តនាងដឹង។

    «ណែលីងកា! ឯងគិតថាលេខដែលតេមកនោះជាមិត្តភក្ដិគាត់មែនឬ? ហើយឯងជឿទុកចិត្តដែរហ្អែសថាប្រុសសង្ហាដូចជាគាត់មានសង្សារតែមួយ? ឯងថាគាត់ពូកែរឿងលើគ្រែទៀត!»

    «កុំនិយាយផ្ដេសផ្ដាស! គាត់មិនមែនជាមនុស្សបែបនឹងទេ! គាត់ស្មោះនឹងខ្ញុំណាស់!»

    «ឯងមិនទាន់ដឹងច្បាស់ពីស្នេហានៅឡើយ។»

    «មែនហើយ ព្រោះខ្ញុំមិនដែលចង់មានស្នេហាទេកន្លងមក ហើយគាត់គឺជាសង្សារដំបូង។»

    «តាមពិតឯងចង់ តែមកពីពីមុនគ្មាននរណាស្រឡាញ់ឯង!» 

    និយាយបែបនេះធ្វើឱ្យលីងកាខឹងណាស់។ នាងស្រែកដាក់មិត្ត, «តើឯងចង់រំលឹកកាលខ្ញុំនៅធាត់មែនទេ?»

    មិត្តរបស់នាងស្រាប់តែមានទឹកមុខភ័យតក់ស្លុត ហើយចង្អុលទៅមុខលីងកា។ 
     
    ទាំងពីរនាក់ភ័យយ៉ាងខ្លាំងដោយសារថ្ពាល់ម្ខាងរបស់នាងរបេះជ្រុះសាច់។ លីងកាត្រឡប់ទៅផ្ទះវិញយ៉ាងប្រញាប់ប្រញាល់។

    ...

    នៅផ្ទះ លីងកាយកម៉ាស៊ីនផ្លុំសក់មកផ្លុំត្រង់ថ្ពាល់ និងតួខ្លួនរបស់នាងដោយសង្ឃឹមថាវានឹងមិនរបេះឆាប់ៗនោះទេ។ នាងបើកកុំព្យូទ័ររបស់នាងឆែកគេហទំព័រលក់សាច់។ នាងត្រូវការទិញសាច់បន្ថែមទៀត ព្រោះសាច់របស់នាងពេលនេះកំពុងខូតខាតផុតកំណត់ ហើយមិនយូរទេនឹងជ្រុះចេញពីខ្លួននាងនៅថ្ងៃណាមួយមិនខាន។ តែអ្វីដែលភ្ញាក់ផ្អើលនោះ, គេហទំព័រលក់សាច់មនុស្សមួយនោះបានបិទបាត់ទៅហើយ ដោយហេតុថាវាជាគេហទំព័រខុសច្បាប់ និងបង្កចលាចលដល់សង្គម។ នាងមានអារម្មណ៍ថាខ្លាច... ព្រោះមិនដឹងថាសាច់នាងនឹងខូចនៅពេលណានោះឡើយ។


    លីងកាកំពុងញ៉ាំបាយជុំប៉ាម៉ាក់នាង។

    «ម៉ាក់វាហ្អា! បន្ទាប់ពីយើងព្យាយាមញ៉ាំប្រភេទអាហារលូតលាស់បានទៀងទាត់ ពេលនេះយើងឡើងសាច់ឡើងឈាមស្រស់ថ្លាមានកម្លាំងវិញហើយ។»

    ឮបែបនេះ, លីងកាភ្លាត់មាត់ទាំងមិនបានគិត។

    «ចឹងខ្ញុំសុំសាច់ខ្លះពីប៉ាម៉ាក់បានទេ?»

    ប៉ាម៉ាក់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំងទើបលីងកានិយាយបង្វែរ, «មិនអីទេ! បំភ្លេចវាចុះ។»

    ---

    លីងកាមកដេកសណ្ឋាគារជាមួយយ៉ុងប៊ីទៀតហើយ។ ដោយក្ដីស្រឡាញ់, នាងដេកអង្អែលទ្រូងប្រុសស្នេហ៍ចិត្តគិតរំពឹងថាប្រសិនបើជានាងសុំសាច់ខ្លះពីយ៉ុងប៊ី, តើគាត់ព្រមឱ្យនាងដែរទេ។ នាងស្ទាបប៉ះចំលិង្គដែលនៅរឹង។ 
     
    នាងឆ្ងល់ខ្លះដែរ ហើយមានអារម្មណ៍ចម្លែកថាមានអ្វីម្យ៉ាងអំពីយ៉ុងប៊ីដែលមិនប្រក្រតី។ នាងងើបចេញពីគ្រែហើយទៅរើសស្រោមអនាម័យដែលប្រើហើយក្នុងធុងសំរាម ឃើញថាក្នុងនោះមិនមានអ្វីសោះ។

    លីងកាមើលទៅយ៉ុងប៊ីដែលកំពុងដេកលក់យ៉ាងស្កប់ស្កល់ ហើយនាងបានយកទូរស័ព្ទរបស់គាត់មកចុច តែដែលបញ្ហាគឺទូរសព្ទគាត់មានចាក់សោរលេខកូដ។ នាងសាកល្បងអូសលេខកូដដែលនាងធ្លាប់ឃើញយ៉ុងប៊ីធ្វើ, តែមិនត្រឹមត្រូវឡើយ។

    “ទឹត!”

    សំឡេងចេញពីទូរសព្ទបញ្ជាក់ថាការដោះសោរមិនត្រឹមត្រូវ។ ពេលនោះទូរសព្ទរោទិ៍ឡើង, មានលេខនរណាម្នាក់តេមក។ លីងកាលបដើរទៅក្នុងបន្ទប់ទឹក ហើយគិតក្នុងចិត្តថាតើអ្នកដែលតេមកនេះជានរណា។ នាងសម្រេចចុចទទួលដោយមិននិយាយអ្វីឡើយ ហើយសំឡេងក្នុងទូរស័ព្ទបន្លឺឡើង។

    «អាឡូកូន! ហេតុអីក៏កូនមិនទទួលទូរសព្ទ! ម៉ាក់ចង់ប្រាប់កូនថាទោះបីជាកូនមិនចង់ធ្វើជាមនុស្សស្រី ហើយបានកែភេទជាមនុស្សប្រុសក៏ប៉ាម៉ាក់នៅតែទទួលយកកូនដែរ!!!! ម៉េចក៏កូនមិនតបនឹងម៉ាក់!!!»

    លីងកាតក់ស្លុតយ៉ាងខ្លាំងពេលឮថា យ៉ុងប៊ីតាមពិតគឺជាមនុស្សស្រីដែលកែជាមនុស្សប្រុស។ រំពេជនោះមានដៃខ្ទប់មាត់នាងដោយកន្សែងតូច ធ្វើឱ្យធ្លាក់ទូរស័ព្ទពីដៃ។ 

    គឺយ៉ុងប៊ី។


     
    គាត់បានចាប់លីងកាចងភ្ជាប់នឹងកៅអីមួយហើយចងបិទមាត់មិនឱ្យនិយាយបាន។ បន្ទាប់មកក៏ទៅយកទឹកនៃសម្រស់ជាច្រើនដបមកចាក់ដាក់ក្នុងអាងទឹក។ តែគាត់ដើរទៅជិតលីងកាហើយនិយាយ, «យ៉ាងម៉េច? អូនឯងក៏ប្រើទឹកនៃសម្រស់ដែរ គិតថាបងមិនដឹងឬ?» ហើយចាប់ទាញថ្ពាល់លីងកាខ្លាំងៗបណ្ដាលឱ្យរបេះដាច់សាច់ថ្ពាល់មួយដុំ។ បន្ទាប់មកគាត់ក៏បង្ហាញឆ្អឹងដៃមួយហើយនិយាយថា, «នេះជារបស់សង្សារចាស់បង!»
     
    ដៃនោះអត់មានម្រាមកណ្ដាលទេ ព្រោះយ៉ុងប៊ីបានយកវាធ្វើលិង្គរបស់គាត់។

    «មិនអីទេ!!! លីងកាសម្លាញ់ចិត្តបង! បងនឹងឱ្យអូនទៅជាមួយសង្សារចាស់បង!»

    លីងកាព្យាយាមរើបម្រាស់ តែអត់ប្រយោជន៍ឡើយព្រោះចំណងចងរឹតខ្លាំងណាស់។

    «អូនធ្លាប់ប្រាប់ថាស្រឡាញ់បង ម៉េចពេលនេះចង់រត់គេចពីបង?»

    យ៉ុងប៊ីនិយាយហើយចាប់លើកលីងកាបោះចូលក្នុងអាងដែលពេញដោយទឹកនៃសម្រស់។…
      
    ...

    នៅបណ្ណាល័យមួយកន្លែងក្នុងក្រុងនោះ...

    យ៉ុងប៊ីកាន់សៀវភៅមួយក្បាលបម្រុងដើរចេញទៅគិតលុយ តែស្រាប់តែដើរបុកស្រីស្អាតម្នាក់ដោយចៃដន្យ។

    «សុំទោសអ្នកនាង!»

    «ចាស មិនអីទេលោក!»

    អ្នកទាំងពីរក៏និយាយគ្នាមួយសន្ទុះហើយចាកចេញរៀងខ្លួន។

    មកដល់បន្ទប់វិញ, យ៉ុងប៊ីដើរបម្រុងទៅអង្គុយលើគ្រែក៏ដើរបុកជង្គង់ទៅនឹងជ្រុងតុ ហើយក៏ឈឺចាប់យ៉ាងខ្លាំង។ គាត់អង្គុយលើគ្រែហើយសើយខោមកត្រឹមជង្គង់ដើម្បីមើលមុខលីងកាដែលពេលនេះមុខនាងនៅជាប់នឹងជង្គង់របស់គាត់ ក្រោយពេលគាត់ប្រើទឹកនៃសម្រស់ដើម្បីយកមុខលីងកាមកបិទនឹងជង្គង់របស់គាត់។ គាត់បិទស្គុតមាត់លីងកា តែពេលនេះគាត់បកវាចេញវិញដើម្បីឱ្យនាងបាននិយាយ។
     
    «ពេលដែលបងចេញទៅក្រៅ បងបានជួបស្រីស្អាតម្នាក់ ហើយនាងណាត់ជួបបងស្អែកនេះ តើអូនគិតថា បងគួរទៅទេ?»

    លីងកាតបទាំងលំបាក, «ទៅៗហើយសម្លាប់ខ្ញុំទៅ ខ្ញុំសុំ!»

    ឮបែបនេះ យ៉ុងប៊ីខឹងយ៉ាងខ្លាំងហើយងើបឡើងរួចយកជង្គង់គាត់បុកនឹងជញ្ជាំងខ្លាំងៗបណ្ដាលឱ្យមុខមាត់លីងកាបែកហូរឈាមយ៉ាងឈឺចាប់។ 
     
    គាត់និយាយ, «ហេតុអីក៏អូននិយាយបែបនេះទៅរួច? បងម៉េចនឹងអាចស្រឡាញ់ស្រីផ្សេងក្រៅពីលីងការបស់បង!?» និយាយហើយឱនថើបជង្គង់ដោយភាពសោកសៅ។

    «យើងនឹងនៅជាមួយគ្នាជារៀងរហូត!»
     
    ចប់
    រឿង ទឹកនៃសម្រស់ (ភាគ៤ចប់) រឿង ទឹកនៃសម្រស់ (ភាគ៤ចប់) Reviewed by HeNa on 5:00 PM Rating: 5
    Loading...
    Powered by Blogger.