រឿង តារាបង្ហាញម៉ូដ
ខ្ញុំបានលួចស្រឡាញ់តារាបង្ហាញម៉ូដក្រមុំវ័យក្មេងម្នាក់។ នាងពិតជានារីដ៏ស្រស់ស្អាតជាងស្រីទាំងឡាយដែលខ្ញុំបានជួបក្នុងមួយឆាកជីវិត។
ថ្ងៃមួយ, ពេលខ្ញុំចូលក្នុង website របស់នាង, ខ្ញុំឃើញឈ្មោះគណនី Facebook របស់នាង។ ខ្ញុំចុច add ទៅនាងហើយសង្ឃឹមយ៉ាងមុតមាំថានាងនឹងទទួល។ ហើយថ្ងៃបន្ទាប់, នាងក៏ទទួលយកខ្ញុំមែន។
នៅលើបណ្ដាញ Facebook Page, នាងមានអ្នកគាំទ្ររាប់ពាន់នាក់ហើយរាល់ពេលដែលនាង post រូបថ្មីៗ, នាងតែងសរសេរឃ្លាខ្លះៗពីសកម្មភាព និងដំណើរជីវិតប្រចាំថ្ងៃ។ អ្នកគាំទ្ររបស់នាងក៏បញ្ចេញមតិ comment ព្រោងព្រាតប្រាប់ពីសម្រស់ និងទំហំនៃការស្រឡាញ់របស់ពួកគេចំពោះនាង។
តារាបង្ហាញម៉ូដម្នាក់នេះតែងបង្ហោះរូបថ្មីៗរបស់នាងរៀងរាល់ថ្ងៃ។ ពេលខ្លះនាងធ្វើម៉ូដសក់ប្លែកថ្មីហើយខ្លះទៀតនាងបង្ហោះរូបរបស់នាងដោយមិនតែងមុខ ហើយពាក់រ៉ូបថ្មីៗ។
រៀងរាល់ព្រឹក, ពេលខ្ញុំមកពីធ្វើការ, ខ្ញុំតែងបើក Facebook ដើម្បីឃើញអ្វីដែលនាងបង្ហោះថ្មី។ ទោះយ៉ាងណា, នៅថ្ងៃមួយ, ខ្ញុំបើក Facebook Page ចូលមើល ក៏មិនឃើញនាងបង្ហោះអ្វីថ្មីសោះ។ ខ្ញុំចាប់ផ្ដើមចម្លែកចិត្ត។
បន្ទាប់មក, ខ្ញុំមើលការបង្ហោះចុងក្រោយបំផុតដែលនាងបានបង្ហោះ។
«ខ្ញុំមានអារម្មណ៍ថានរណាម្នាក់កំពុងតាមដានខ្ញុំ។ ពិតណាស់, ខ្ញុំប្រាកដថាអញ្ចឹងហើយ។ មាននរណាម្នាក់លួចចូលមកក្នុងបន្ទប់របស់ខ្ញុំពេលខ្ញុំចេញទៅក្រៅពីម្សិលម៉ិញ។ ថ្ងៃបន្ទាប់, ខ្ញុំមានអារម្មណ៍ថាដូចនរណាម្នាក់តាមខ្ញុំ។ តើអ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍អញ្ចឹងដែរទេ?»
មាន comment អ្នកគាំទ្របញ្ចេញមតិជាច្រើនប្រាប់នាងថាវាជាការគួរឱ្យបារម្ភណាស់ហើយទទូចថាសុំឱ្យនាងបង្ហោះពីសុវត្ថិភាពនាងឱ្យពួកគេដឹងផង។ វាគួរឱ្យខ្លាចដែរ, តែខ្ញុំមិនបានគិតអីច្រើនទេ។
អស់ពេលមួយសប្ដាហ៍កន្លងទៅហើយ, តារាបង្ហាញម៉ូដម្នាក់នេះមិនសរសេរអ្វីទាល់តែសោះ, តែរូបថតរបស់នាងត្រូវបានបង្ហោះរៀងរាល់ថ្ងៃ។ នៅថ្ងៃចន្ទ, រូបថតទៅជិតនឹងច្រមុះរបស់នាង, ហើយថ្ងៃអង្គារ, មាត់របស់នាង, ថ្ងៃពុធ, ត្រចៀករបស់នាង, ថ្ងៃព្រហស្បត្តិ៍ដៃរបស់នាង, ថ្ងៃសុក្រ, ជើងនាង ថ្ងៃសៅ, ប្រអប់ជើងនាង។
នៅក្នុង comment គ្រប់រូបទាំងនោះ, អ្នកគាំទ្រនាងកាន់តែព្រួយបារម្ភខ្លាំងជាងមុន។
ពេលខ្ញុំឃើញរូបថតដែលបង្ហោះនៅថ្ងៃអាទិត្យ, ខ្ញុំស្ទើតែគាំងបេះដូង។ វាជារូបភាពបុរសញញឹមម្នាក់, កាន់ឱបសពតារាបង្ហាញម៉ូដនោះដែលគាត់កាត់ជាច្រើនកំណាត់។ ក្បាលរបស់នាងត្រូវគេកាត់ដាច់។ មានអក្សរមួយឃ្លាសរសេររូបនោះថា៖
«នេះហើយជាតារាបង្ហាញម៉ូដដ៏គួរឱ្យស្រឡាញ់របស់អ្នករាល់គ្នា! ពួកអ្នកឯងគ្មានបាននាងទេ។ នាងជារបស់ខ្ញុំឥឡូវនេះ ហើយខ្ញុំនឹងមិនចែករំលែកនាងឱ្យនរណាម្នាក់ជាដាច់ខាត។ Password នាងស្រួលទាយពេកហើយ គឺលេខនៃថ្ងៃកំណើតរបស់នាង។»
វាគួរឱ្យរន្ធត់ស្លុតស្មារតីខ្លាំងណាស់។ គ្រាន់តែខ្ញុំឃើញភ្លាម, ខ្ញុំតេទៅប៉ូលីសហើយរាយការណ៍ពីករណីនេះ, តែពួកគាត់គិតថាខ្ញុំលេងសើចទៅវិញ។ ខ្ញុំសម្រេចទៅប៉ុស្ដិប៉ូលីសផ្ទាល់។ ខ្ញុំបានឱ្យពួកគេចូលមើល Facebook របស់នាង ហើយពេលយើងបើកមើល ខ្ញុំឃើញថាមានរូបភាពថ្មីមួយទៀតបង្ហោះឡើង។
វាជារូបភាពបុរសនោះត្រូវនរណាម្នាក់កាត់ក្បាល។
ប៉ូលីសបានប្រញាប់ទៅផ្ទះនាងភ្លាមៗ ហើយក៏គាស់ទ្វាចូលទៅក្នុង។ នៅខាងក្នុង, ពួកគេឃើញសាកសពរបស់បុរសម្នាក់ និងស្រីម្នាក់។ អ្នកទាំងពីរសុទ្ធតែដាច់ក្បាល។
ប៉ូលីសពិតជាមិនអាចសន្និដ្ឋានបានឡើយ។ ពួកគេដឹងថានរណាសម្លាប់នាង, តែពួកគេមិនអាចកំណត់អត្តសញ្ញាណឃាតកដែលសម្លាប់អ្នកដែលសម្លាប់នាងបានសោះ។ មកទល់ពេលនេះ, សំណុំក្ដីនៅតែមិនអាចដោះស្រាយបាន៕
ចប់
រឿង តារាបង្ហាញម៉ូដ
Reviewed by Unknown
on
8:54 PM
Rating: