វិធី download Pokemon GO (android , iOS)
Pokémon GO គឺជាកម្មវិធីដំបូងបំផុតរបស់ក្រុមហ៊ុន Nintendo ហើយកំពុងវាយលុកទីផ្សា Apple និង Android ផងដែរ, តែយ៉ាងណា, នៅតាមប្រទេសមួយចំនួនមិនអាចរង់ចាំការមកដល់របស់ Pokémon លើទូរស័ព្ទពួកគេបានទេ ព្រោះខណៈនេះវាចេញតែតាមប្រទេសបីប៉ុណ្ណោះ គឺសហរដ្ឋអាមេរិក, អូស្ត្រាលី និងញ៉ូសេឡង់, ហើយអ្នកគាំទ្រនៅជប៉ុនកំពុងរង់ចាំយ៉ាងអន្ទះអន្ទែងដូចជាតាមគ្រប់ប្រទេសដ៏ទៃដែរ។
ដំនឹងល្អគឺមានវិធីមួយដើម្បីលេងវាឥឡូវនេះដោយមិនបាច់រង់ចាំការមកដល់តាមតំបន់របស់អ្នកទេ។
វិធី download Pokémon GO សម្រាប់ Android
ដំបូងបំផុត អ្នកត្រូវប្រាកដថាបានបើកការអនុញ្ញាតិ install app ពីការ download ផ្សេងពី playstore ហើយ។
ដើម្បីបើកវាសូមចុច Setting ចុច Security។ អូសចុះក្រោមហើយឃើញពាក្យ Unknown sources ចុចលើវាហើយចុចបើកវា។
ឥឡូវអ្នកត្រូវទៅ download Pokemon GO ជា APK។ ចូល Google search “ Pokemon GO APK ” ហើយចុច web ណាមួយរួចចាប់ផ្ដើមធ្វើការ download។
ពេលដោនឡូតហើយ ទាញរបាខាងលើចុះ ហើយចុច Pokemon GO រួចចុច install។
Pokemon GO នឹងចាប់ផ្ដើមតំឡើង, តោះលេងតាមចិត្តចុះ!
នេះជាវិធី download Pokemon GO លើ iPhone ឬ iPad
ចុច setting ហើយចុច Apple ID រួចចុច sign out។
ឥឡូវត្រឡប់ទៅ setting វិញ ហើយចុច General > International > Region។ ដាក់ region ជា US ឬ New Zealand។
ឥឡូវបើក App Store។ log in Apple ID ធម្មតាវិញ។ Search Pokemon GO ហើយវានឹងបង្ហាញ៕
វិធី download Pokemon GO (android , iOS)
Reviewed by Unknown
on
8:28 AM
Rating: