ម៉ាស៊ីនកិនសាច់ប្រហិត
•••វគ្គ : អាប្ដីចង្រៃ•••
សំលេងឈ្លោះប្រកែកគ្នាយកត្រូវរៀងខ្លួនបន្លឺឡើងកណ្ដាលរាត្រីស្ងាត់។ ប្ដីប្រពន្ធវ័យក្មេងដែលរៀបការថ្មីថ្មោងនេះចាប់ផ្ដើមឈ្លោះគ្នាតាំងពីការបាន២ខែ។
«ស្រីអីក៏តមាត់ប្ដីសម្បើមម៉្លេះ?» ខាងប្រុសស្រែកដាក់គីមជុនជាភរិយា។ «ថាម៉ាម៉ាត់តដប់ម៉ាត់ កាត់ពូជរកម៉ែវាមែន កូនមីគេ(****)តាមវាលស្រែ!!!»
«អើ ចឹងហើយពូជអញ កំណាញ់ក៏កំណាញ់ ក្រក៏ក្រ អាក្រក់ក៏អាក្រក់មិនដែលបានល្អ ចុះអាណាទៅអង្វរឱ្យអាថោកឯងមកយកអញ!» គីមជុនតបទៅស្វាមីវិញលឿនញាប់មាត់ដូចគេរ៉េបតាមទម្លាប់ក្បួនជេររបស់នាង។
«កាលដែលអញទៅយកហងឯង បើដឹងថាហងឯងថោកចឹងក៏អញមិនយកដែរ,» ថាហើយគាត់ក៏ដើរទៅក្បែរម៉ាស៊ីនធំដែលគីមជុនតែងកិនសាច់ត្រី សាច់ជ្រូក និងសាច់មាន់ធ្វើប្រហិតគ្មានជាតិគីមីហើយមានអ្នកគាំទ្រច្រើនកុះករ។ ការឈ្លោះគ្នាកាន់តែខ្លាំងៗឡើង រឿងតូចក៏ឆ្កឹះគាស់ឱ្យក្លាយជារឿងធំទៅៗរហូតគីមជុនជ្រុលដៃរុញប្ដីចូលម៉ាស៊ីនកិនសាច់ ប្ដីបះជើងដួលចូលក្នុងម៉ាស៊ីនដែលកំពុងតែដំណើរការបណ្ដាលឱ្យបែកសាច់បែកក្បាលបាញ់ឈាមច្រាល។ នារីដៃដល់មានអារម្មណ៍ភិតភ័យណាស់នៅពេលឮសម្រែកឈឺចាប់របស់ប្ដីលាយជាមួយសំលេងបែកលលាដ៏ក្បាល និងឆ្អឹងត្រូវកិនបំបែកដោយដែកស្រួចៗនៃម៉ាស៊ីនយ៉ាងខ្លាំង។ មិនយូរប៉ុន្មាន, មនុស្សដែលជេរឈ្លោះជាមួយនាងអំបាញ់ម៉ិញត្រូវកិនឡើងម៉ត់ដូចសាច់ប្រហិតល្មមអាចសូន្យដោតចង្កាក់ចៀនលក់បានបាន។ គីមជុនឈរមើលសកម្មភាពម៉ាស៊ីនរវៃម៉ត់ទាំងសក់ទាំងក្រណាត់ខោអាវ។ បន្ទាប់មក, នាងញញឹមលាក់គំនួចដូចជាត្រេកអរឡើងវិញ។
នាងលែងភ័យព្រួយអីទាំងអស់ហើយនាងនឹងប្រាប់គេរាល់គ្នាថាប្ដីនាងរត់ចេញពីផ្ទះទៅ។
--------------------------
ស្ត្រីវ័យក្មេងរុញរទេះលក់ប្រហិតចៀន បង្ហើរក្លិនដ៏ឈ្ងុយប្លែកមិនដែលបានជួប។
«ឱ្យប្រហិតមីង៣ពាន់មកមីនាង,» អ៊ំស្រីរាងធាត់ម្នាក់ពោលឡើងព្រមទាំងរាវដៃយកលុយចេញពីកាបូប។ «ដាក់ឱ្យក្រៀមបន្តិចទើបវាឈ្ងុយល្អ។»
គីមជុនយកប្រហិន៥ចង្កាក់មកដាក់ចៀនក្នុងខ្ទះ។ ក្លិនឈ្ងុយឆួលឡើងបណ្ដាលចិត្តឱ្យអ្នកដំណើរកាត់នេះទាំងប៉ុន្មានលេបទឹកមាត់គ្រប់ៗគ្នា។ មនុស្សចាប់ផ្ដើមរោមរទេះប្រហិតចៀនអ៊ូអ៊ែររហូតត្រឹមតែកន្លះម៉ោង, ប្រហិត៧០គីឡូត្រូវលក់អស់គ្មានសល់។
«ប្រហិតបងឯងឆ្ងាញណាស់ ស្រួយផុយ!!!»
«ប្រហិតក្មួយជាប្រហិតសាច់ មិនមែនម្សៅគីមី!»
«ខ្ញុំសុំធ្វើអ្នកគាំទ្រចែឯងហើយ ឆ្ងាញ់ណសស់ប្រហិតកិនបស់ចែឯង!»
«តាំងពីកើតមកមិនដែលបានស៊ីស្អីឆ្ងាញ់ដូចប្រហិតមីកាជុននេះទេ ស្គាល់វាយូរហើយមិនដឹងថាវាចេះកិនប្រហិតឆ្ងាញ់ដល់ម្លឹង!»
គីមជុនរីករាយស្រស់ស្រាយនឹងពាក្យសរសើររបស់អ្នកច្រាស់ច្រំប្រហិតចៀននាង។ មកដល់ផ្ទះវិញនាងយកលុយដែលរកបានចេញពីកន្ត្រកហើយប្រញាប់បិទទ្វាររួចរាប់លុយ។
“ពុទ្ធោអើយ ចំណេញច្រើនដែរតើលោកប្ដីខ្ញុំ ទាំងកំហឹង ទាំងការឈឺចាប់ បានបម្លែងចេញជាក្រដាសប្រាក់ហើយ។ អរគុណណាអាប្ដីចង្រៃ។» នាងញញឹមញញែមនឹងលុយទាំងនេះ រាល់ដងលក់ប្ហិតតែមួយគីឡូមិនអស់ផង ហើយត្រូវងើបពីព្រឹករុញរទេះលក់ពីអ្នកលឿងទៅអ្នកខៀវ តែពេលនេះតែកន្លះម៉ោងអស់ឡើង៧០គីឡូ ពិតជាមានន័យមែន។ នាងប្រាស់ដេកលើគ្រែហើយជញ្ជឹងគិតថាថ្ងៃស្អែកនេះបានអីលក់? ហើយនៅព្រឹកនៅឡើយនាងដូចជាស្ដាយយ៉ាងម៉េចមិនដឹងទេ បើបានមនុស្សម្នាក់មកកិនលក់ទៀតមិនដឹងជាល្អយ៉ាងណា។ ណ្ហើយ, ថ្ងៃនេះលក់តែប៉ុណ្ណេះបានហើយ។
ព្រលប់បានចូលមកដល់ ផ្ទះនាងនៅផ្លូវចុងដាច់ពីគេ ខណៈនោះស្រាប់តែមានក្មេងប្រុសម្នាក់ដើរកាត់ផ្ទះនាង។ គីមជុនស្ទុះទៅទាញក្មេងតូចចូលក្នុងផ្ទះនាងហើយចាប់បង្ខំដោះសម្លៀកបំពាក់វាចេញ បន្ទាប់មកចាប់លើកវាបោះចូលក្នុងម៉ាស៊ីកិនសាច់រួចបើកម៉ាស៊ីនឱ្យកិនឡើងម៉ត់យ៉ាងល្អិត។ ដំបូងក្មេងនោះស្រែកយំដែរ តែបន្ទាប់ពីម៉ាស៊ីនចាប់ដំណើរការ សំលេងស្រែកក៏បាត់ទៅជំនួសឱ្យសំលេងបាក់កម្ទេចឆ្អឹង និងលលាដ៏ក្បាលលាន់ស្រួយដូចគេទំពារនំ។ សាច់ក្មេងប្រុសនោះកិនទៅបាន១៩គីឡូ។ តិចខ្លាំងណាស់ កំពុងតែមានអ្នកចង់ស៊ីច្រើនផងលក់ប៉ុណ្ណឹងយ៉ាងម៉េចគ្រាន់ទៅ? នាងដើរទៅខាងមុខ ផ្លូវងងឹតស្លុប តែសំណាងមាននារីម្នាក់ដើរតែម្នាក់ឯង ឱកាសល្អនាងក៏បញ្ឆោតស្ត្រីនោះឱ្យចូលមកក្នុងផ្ទះនាង។
«ចែហ្អាចែ!!!ជួ...ជួយផងចែ!» គីមជុនស្រែកហៅយ៉ាងរំអួយ។ «ខ្ញុំ...ខ្ញុំចង់ខ្យល់ ស្ទះណាស់។»
«ចាស កើតថីនឹង?» នារីចិត្តល្អនោះក៏ចូលទៅជួយរឹតគីមជុន។ «ហើយនៅតែម្នាក់ឯងទេមែនទេ?»
«ចាស នៅតែម្នាក់ឯង។» គីមជុនតបព្រមទាំងចង្អុលទៅធ្នើលើជញ្ជាំង។ «សូមចែអានិតជួយយកប្រេងកូឡាលើធ្នើនោះបន្តិច ខ្ញុំរឹត! មិនដឹងជាយ៉ាងម៉េចទេខ្ញុំ នៅសុខៗចង់ខ្យល់ចាប់យ៉ាងម៉េចមិនដឹង។»
«ចាស» ស្ត្រីនោះឈោងយកប្រអប់ប្រេងកូឡា ហើយបែរមកវិញស្រាប់តែឃើញគីមជុនសម្លក់ថ្លែមក រួចវាសកាំបិតមកត្រូវកញ្ចឹង-កនាងបណ្ដាលឱ្យដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេជ។ គីមជុនសើចយ៉ាងរីករាយព្រោះជនរងគ្រោះពីរនាក់នេះល្មមអាចលក់ថ្ងៃស្អែកគ្រាន់ហើយ។ នាងដោះសម្លៀកបំពាក់ស្ត្រីនោះចេញអស់ រួចលើកសពដ៏ធ្ងន់នេះបោះចូលម៉ាស៊ីនកិនសាច់ប្រហិតហើយបើកម៉ាស៊ីនឱ្យកិនបំបែកសាកសពក្លាយទៅជាសាច់ប្រហិតដ៏ឆ្ងាញសម្រាប់លក់ថ្ងៃស្អែក។
---------------------------------------------
ព្រឹកឡើងបើកទ្វារខ្វាក មនុស្សឈរចាំឡើងតម្រៀបដែលសុទ្ធតែជាអ្នកទិញនាងពីម្សិល។ ពួកគេមើលទៅដូចជាចង់ស៊ីប្រហិតយ៉ាងតក់ក្រហល់ដូចមនុស្សញៀនថ្នាំ។ គីមជុនញញឹមម្ដងទៀតគិតថាវាជាការងាយស្រួលជាងមុនមិនពិបាករុញរទេះលក់ស្រែកពពាយនាយស្អក កដូចមុនទៀតទេ គ្រាន់តែបើកទ្វារមនុស្សរោមជិតតែម្ដង។
«ចៀនខ្ញុំ៥ចង្កាក់!!!»
«ខ្ញុំ៣ចង្កាក់»
«ខ្ញុំផង»
«ខ្ញុំដែរ ខ្ញុំមកមុន..»
«ចៀនឱ្យខ្ញុំមុនមកខ្ញុំឃ្លាន។»
ព្រឹកនេះដូចជាច្រើនជាងម្សិលឆ្ងាយណាស់ នេះបានជាគេថារបស់ឆ្ងាញ់មិនចាំបាច់ផ្សាយពាណិជ្ជកម្ម។
«ចា កុំភ័យចៀនឱ្យបានញ៉ាំទាំងអស់គ្នាហើយកុំភ័យតែ...សុំឡើងថ្លៃហើយណា មួយចង្កាក់១ម៉ឺនរៀល។» គីមជុនចាប់ផ្ដើមឡើងថ្លៃភ្លាមតែម្ដង រាល់ដងលក់មួយចង្កាក់១ពាន់ទិញ៣ចង្កាក់ថែមមួយចង្កាក់តែថ្ងៃនេះឡើងថ្លៃដល់ទៅមួយម៉ឺនរៀល។
«ស្អីគេចែ?ខ្ញុំយកលុយមកតែ២ពាន់បានលុយឯណាដល់១ម៉ឺន?» នាងក្រមុំម្នាក់តវ៉ា។
«យី!!!នាងឯងអត់លុយចេញឱ្យឆ្ងាយទៅ ទុកឱ្យគេមានលុយគេទិញស៊ី។» អ្នកទិញឯទៀតនាំគ្នានិយាយគ្នារចេចរចូច។ គីមជុនចាប់២០ចង្កាក់មកដាក់ក្នុងខ្ទះខ្លាញ់ បណ្ដាលឱ្យចោលក្លិនឈ្ងុយគួរឱ្យចង់ស៊ីក្រៃលែង។ អំឡុងពេលកំពុងចៀន, មានអ្នកទិញម្នាក់សួរនាង។
«ហើយប្រហិតចែជុនឯងសាច់អីដែរបានជាឆ្ងាញ់ដល់ម្លឹង?»
គីមជុនហាក់រន្ធត់បន្តិចបន្តួចហើយក៏ឆ្លើយតបទៅវិញ ៖
«គឺសាច់...សាច់ជ្រូកលាយម្សៅ»
•••វគ្គ : អាជីវកម្មរីកចម្រើន•••
គីមជុនចេះតែចាប់មនុស្សតាមផ្លូវយកមកធ្វើប្រហិតលក់មិនដែលខាន។ នាងបើកហាងនៅផ្ទះរបស់ខ្លួន ដែលព្រឹកស្រួលបួលមិនទាន់ក៏មានមនុស្សចាំស៊ីប្រហិតត្រៀបត្រា។ ពីហាងតូចរហូតដល់បើកបានហាងធំមួយយីហោ“គីមជុនប្រហិតពិសេស” ហើយនាងបានហៅប្អូនស្រីរបស់នាងម្នាក់ពីស្រុក មកគ្រាន់ជួយរត់តុ។
ថ្ងៃមួយប៉ូលីសម្នាក់បានចូលមកហាងមួយនេះ។
«ខ្ញុំសុំជួបម្ចាស់ហាងបន្តិចបានទេ?» គាត់ប្រាប់ទៅបុគ្គលិកស្រីម្នាក់។ «ខ្ញុំមានការនិយាយជាមួយគាត់បន្តិច។»
«ចាស សូមលោកប៉ូលីសរង់ចាំមួយភ្លែត ចាំខ្ញុំទៅប្រាប់បងគីមឱ្យមកជួប។» ក្រមុំរាងស្វែលពាក់អាវឡូហ្គោគីមជុនប្រហិតពិសេសក៏ដើរឡើងទៅជាន់លើបាត់ទៅ។ មួយសន្ទុះ, គីមជុនដើរចុះមក។
«សួស្ដីលោកប៉ូលីស! មានការអ្វីមែនទេ?» នាងនិយាយទៅកាន់ប៉ូលីសដោយស្នាមញញឹមយ៉ាងមានមន្តស្នេហ៍។
«បាទ គឺថាទីតាំងលក់ប្រហិតនេះមានគេរាយការណ៍មកប្រាប់ខ្ញុំថា ជាប់ទាក់ទងនឹងការបាត់ខ្លួនរបស់មនុស្សទាំងប៉ុន្មានក្នុងភូមិ,» គាត់សម្លឹងទៅក្រោយហាងហើយបន្ត «តើអាចឱ្យខ្ញុំចូលឆែកឆេរបានទេ?»
«ចាស, ពិតជាបាន។ ខ្ញុំមិនខ្លាចទេ ព្រោះខ្ញុំដឹងថាមានអ្នកចង់ប្រជែងខ្ញុំទើបប្រឌិតរឿងឆ្គួតឡប់បែបនេះមកទម្លាក់កំហុសឱ្យខូចឈ្មោះហាងខ្ញុំដែលកំពុងតែល្បី តាមពិតសាច់ប្រហិតដែលខ្ញុំលក់រាល់ថ្ងៃមិនមែនជាសាច់មនុស្សទេលោកកុំចេះតែចោទ។»
«បាទ ខ្ញុំមិនបានចោទទេ បើឆែករកឃើញថាមិនមានទាក់ទងអី ខ្ញុំក៏គង់តែទៅវិញដែរ។ តែថានែក...លក់ប្រហិតអីក៏ថ្លៃម្លេស?»
«ចា គឺសាច់កម្ររកបានណាលោក,» គីមជុនវិះនឹងធ្លោយមាត់ថាជាសាច់មនុស្សតែទប់ទាន់។«គឺ...សាច់ត្រីឆ្លាម កិន...វាថ្លៃនិងពិបាករកណាស់...»
«បើចឹងអាចនាំខ្ញុំទៅមើលសិប្បកម្មខាងក្រោយបន្តិចបានទេ?»
«ចាស បានលោកប៉ូលីស្យេ!!!»
គីមនាំប៉ូលីសទៅសិប្បកម្មខាងក្រោយ។ បរិវេណនៅទីនេះគគ្រិច និងប្រឡាក់ឈាម ហើយមានសក់ច្រើនណាស់។
«ឯណាត្រីឆ្លាមម៉េចមិនឃើញ?» ប៉ូលីសល្ងង់សួរ។ គីមជុនឆ្លើយតបព្រមទាំងបើកម៉ាស៊ីនកិន។
«ត្រីឆ្លាមនៅក្នុងម៉ាស៊ីននោះហើយ លោកប៉ូលីសអើតមើលចុះ,»
ថារួច ប៉ូលីសក៏ជំទើតអើតមើលម៉ាស៊ីនដែលកំពុងតែដំណើរការយ៉ាងញាប់។ គ្មានឃើញកិនអីសោះ ហើយពេលគាត់ងាកមកវិញ, អ្វីៗហួសពេលអស់ទៅហើយ។ គីមជុនបានប្រើកម្លាំងដៃរុញប៉ូលីសមួយទំហឹងឱ្យធ្លាក់ចូលម៉ាស៊ីនកិនបំបែកឆ្អឹងសាច់ កម្ទេចខោអាវឯកសណ្ឋានឱ្យម៉ត់ចូលជាមួយសាច់មួយរំពេជ។ សូម្បីតែសំលេងស្រែកក៏គ្មាន។ នាងបន្តធ្វើដូចនេះរាល់ៗថ្ងៃហើយក្នុងភូមិចេះតែបាត់មនុស្ស។ ហាងនាងចេះតែរីកចម្រើនរហូតមួយថ្ងៃត្រូវសម្លាប់មនុស្ស១០នាក់ដោយឧបាយល្អិតគ្មាននរណាចាប់បាន។
•••វគ្គបញ្ចប់ : សប្បាយសិនចុះនាង•••
ហាង“គីមជុនប្រហិត” បើកធំជាងគេបំផុតក្នុងប្រទេស ដោយសារតែភាពរីកចម្រើន ហាងនាងបន្តអភិវឌ្ឍរហូតដល់១៩០ជាន់កប់ពពក។ នាងក្លាយជាថៅកែស្រីដែលមានដាច់គេ មានលឿនជាងគេ ហើយមានបុគ្គលិករាប់រយនាក់ចាំបម្រើភ្ញៀវ។ គីមជុនបានបើកFacebook Page ឈ្មោះ Horror Night - រាត្រី រន្ធត់ ដើម្បីទាក់យកអ្នកដែលគាំទ្រឱ្យមកលេងនាងហើយភ្នាក់ងារនាងនឹងចាប់ស្រាតបោះចូលម៉ាស៊ីនកិនប្រហិត។ គីមជុនបានសូកខាងប៉ូលីសជារៀងរាល់ខែ។ ភ្នាក់ងារនាងមានច្រើនណាស់ដើម្បីរកវិធីសម្លាប់មនុស្ស។ ក្រុមខ្លះធ្វើជាលក់ខោអាវ ក្រុមខ្លះបើកតូបលក់សៀវភៅ...ហើយមួយថ្ងៃៗពួកគេចាប់មនុស្សមកកិនធ្វើប្រហិតបានជាច្រើននាក់។ ប្រហិតដ៏ឆ្ងាញ់អនេក ឡើងថ្លៃដល់មួយចង្កាក់៣ម៉ឺនរៀល តែនៅតែមានអ្នកទិញច្រើនកុះកររហូតមួយថ្ងៃហាងនេះអាចរកចំណូលបានដល់ទៅ៥០០លានរៀលឯណោះ។ នាងមានសាខាច្រើនកន្លែង ហើយមានភ្នាក់ងារចាប់មនុស្សគ្រប់បណ្ដាប្រទេស ពួកនឹងបើរកមនុស្សមកកិនបានកាន់តែច្រើនក៏បានលុយកាន់តែច្រើនតាមនឹង។ មានអ្នកខ្លះhackចូលកម្មវិធីឆ្មាAngelaដើម្បីទាក់ឱ្យអ្នកលេងលង់ជឿហើយពួកគេនឹងណាត់ពួកអ្នកលេងទៅកន្លែងស្ងាត់ហើយចាប់ដាក់ឡាន។ មានភ្នាក់ងារខ្លះចាំស្ទាក់អ្នកដំណើរផ្លូវឆ្ងាយ។
គីមជុន កញ្ញាសេដ្ឋីវ័យក្មេងកាន់លុយទាំងថង់ៗដើរបាចតាមផ្លូវ នាងសប្បាយនឹងឃើញពួកអាអ្នកក្រដណ្ដើមគ្នារើសលុយ នាងបាចកណ្ដាលផ្លូវ ពួកអ្នករើសលុយក៏ចូលទៅរើសបណ្ដាលឱ្យបុកគ្នាស្ទះចរាចរណ៍ពេញទីក្រុង។
គីមបានស្រលាញ់បុរសម្នាក់ទៀត ហើយបានរៀបការជាមួយគាត់។ ២ឆ្នាំក្រោយមកនាងសម្រាលបានកូនប្រុសជាទីស្រលាញ់មួយ នាងស្រលាញ់ស្ទើលេប ហើយជួលអ្នកបម្រើរាប់រយនាក់ឱ្យមើលថែកូននាង។ គីមជុនយកលុយទាំងលានៗដើម្បីជួលអ្នកនេះឱ្យវ៉ៃអ្នកនោះ ជួលគេឱ្យកាប់គ្នាឱ្យនាងមើលកំសាន្ត។ គីមបានយកលុយរាប់លានដុល្លាដើម្បីទិញឡានLamborghini ជាច្រើនគ្រឿងហើយដាក់គ្រាប់បែកបំផ្ទុះចោល។ កូនប្រុសនាងចង់បានអីនាងទិញឱ្យភ្លាម។ ដោយសារតែម៉ាស៊ីនកិនសាច់ប្រហិតកញ្ចាស់មួយនេះហើយ ទើបនាងបានរីកចម្រើនដល់ម្លឹង ម៉្លោះហើយទើបនាងឱ្យជាងដុសខាត់បិទពេជ្រតាំងនៅកណ្ដាលគេហដ្ឋានដ៏ស្គឹមស្កៃរបស់នាងបង្ហាញពីការដឹងគុណ។
ជីវិតនាងសប្បាយគ្មានអ្វីផ្ទឹមបាន ហើយពេលនោះ... នាងបានឮសំលេងប្ដីដើមនាង...
«គីម...គីម...ភ្ញាក់ឡើង!!!»
គីមជុនភ្ញាក់ព្រើតឃើញខ្លួនឯងនៅលើគ្រែក្នុងផ្ទះប្រក់សង្កសីដ៏កញ្ចាស់។ ពុទ្ធោអឺយរឿងរ៉ាវវែងអន្លាយអំបាញ់ម៉ិញគ្រាន់តែជាការយល់សប្តិទេតើ ចុងក្រោយនៅក្រលក់ប្រហិតចៀនតាមរទេះរុញដដែល។
«អើយ...ងើបធ្វើអី កំពុងតែយល់សប្តិល្អផង។»នាងតបទៅប្ដីទាំងមិនងើប។
«ងើបឡើង!!!ជួយកិនប្រហិត» ប្ដីនាងអង្រួន។
«ហ៊ើយ!!!លក់មិនដាច់ផង ខ្ជិលងើបណាស់។»
តវ៉ាចុះឡើងៗបានក្លាយទៅជាការឈ្លោះជេរគ្នា។ គីមជុនស្ទុះទៅទះប្ដីមួយដៃ ហើយត្រូវប្ដីធាក់មួយជើងវិញ។
«ម៉េចហែងវ៉ៃអញ អាគុក!»
«ងែងវ៉ៃអញមុនសោះមីគីម»
«អាប្ដីថោក អាប្ដីក្រ អាក្រដប់ជាតិ។»
«ស្រីអីក៏ជេរប្ដីសំបើមម៉្លេះ?» ខាងប្រុសស្រែកដាក់គីមជុនជាភរិយា។ «ថាម៉ាម៉ាត់តដប់ម៉ាត់ កាត់ពូជរកម៉ែវាមែន កូនមីគេ(****)តាមវាលស្រែ!!!»
«អើ ចឹងហើយពូជអញ កំណាញ់ក៏កំណាញ់ ក្រក៏ក្រ អាក្រក់ក៏អាក្រក់មិនដែលបានល្អ ចុះអាណាទៅអង្វរឱ្យអាថោកឯងមកយកអញ!» គីមជុនតបទៅស្វាមីវិញលឿនញាប់មាត់ដូចគេរ៉េបតាមទម្លាប់ក្បួនជេររបស់នាង។
«កាលដែលអញទៅយកហងឯង បើដឹងថាហងឯងថោកចឹងក៏អញមិនយកដែរ,» ថាហើយគាត់ក៏ដើរទៅក្បែរម៉ាស៊ីនធំដែលគីមជុនតែងកិនសាច់ត្រី សាច់ជ្រូក និងសាច់មាន់ធ្វើប្រហិតគ្មានជាតិគីមីហើយមានអ្នកគាំទ្រច្រើនកុះករ។ ការឈ្លោះគ្នាកាន់តែខ្លាំងៗឡើង រឿងតូចក៏ឆ្កឹះគាស់ឱ្យក្លាយជារឿងធំទៅៗរហូតគីមជុនជ្រុលដៃរុញប្ដីចូលម៉ាស៊ីនកិនសាច់ ប្ដីបះជើងដួលចូលក្នុងម៉ាស៊ីនដែលកំពុងតែដំណើរការបណ្ដាលឱ្យបែកសាច់បែកក្បាលបាញ់ឈាមច្រាល។ នារីដៃដល់មានអារម្មណ៍ភិតភ័យណាស់នៅពេលឮសម្រែកឈឺចាប់របស់ប្ដីលាយជាមួយសំលេងបែកលលាដ៏ក្បាល និងឆ្អឹងត្រូវកិនបំបែកដោយដែកស្រួចៗនៃម៉ាស៊ីនយ៉ាងខ្លាំង។ មិនយូរប៉ុន្មាន, មនុស្សដែលជេរឈ្លោះជាមួយនាងអំបាញ់ម៉ិញត្រូវកិនឡើងម៉ត់ដូចសាច់ប្រហិតល្មមអាចសូន្យដោតចង្កាក់ចៀនលក់បានបាន។ គីមជុនឈរមើលសកម្មភាពម៉ាស៊ីនរវៃម៉ត់ទាំងសក់ទាំងក្រណាត់ខោអាវ។ បន្ទាប់មក, នាងញញឹមលាក់គំនួចដូចជាត្រេកអរឡើងវិញ៕
ចប់
#Vasan
ម៉ាស៊ីនកិនសាច់ប្រហិត
Reviewed by Unknown
on
7:30 AM
Rating:
Reviewed by Unknown
on
7:30 AM
Rating:

