>
  • ទំព័រដើម
  • សិស្សស្រីម្នាក់ធ្វើឱ្យសិស្សប្រុសម្នាក់ខ្មាស់គេយ៉ាងខ្លាំង ហើយក្រោយមក…

     
    សិស្សប្រុសម្នាក់បានលួចស្រឡាញ់សិស្សស្រីម្នាក់ ហើយសិស្សស្រីបោះក៏បានដឹងដែរ តែនាងធ្វើជាមិនដឹង។ ក្រោយមក, ម៉ោងចេញលេង សិស្សប្រុសនោះក៏សម្រេចចិត្តសារភាពប្រាប់សិស្សស្រីដែលគាត់លួចស្រឡាញ់នោះ៖

    «ខ្ញុំស្រឡាញ់អ្នកណាស់ លួចស្រឡាញ់ជាយូរមកហើយ យប់នេះតើយើងអាចទៅផឹកកាហ្វេនៅខាងក្រៅតែពីរនាក់បានទេ?»

    សិស្សស្រីឮហើយ ចង់ឱ្យសិស្សប្រុសចេញពីជីវិតនាងក៏រកល្បិចធ្វើឱ្យសិស្សប្រុសនោះខ្មាស់គេម្ដងដោយស្រែកខ្លាំងៗថា, «ស្អីគេ? យប់នេះចង់បបួលខ្ញុំទៅដេកផ្ទះសំណាក់? កុំសង្ឃឹមឱ្យសោះអាប្រុសព្រាន។»

    សិស្សទាំងឡាយក្នុងថ្នាក់ឮបែបនេះនាំគ្នាមើលមុខសិស្សប្រុសនោះ ហើយខ្សឹបខ្សៀវគ្នាដោយការស្អប់។ សិស្សប្រុសនោះក្រៀមក្រំយ៉ាងខ្លាំងហើយក៏ដើរចេញទៅយ៉ាងស្ងៀមស្ងាត់។

    នៅឯផ្ទះ, សិស្សស្រីមានអារម្មណ៍អាណិតសិស្សប្រុសនោះណាស់ ហើយថ្ងៃបន្ទាប់ក៏សម្រេចចិត្តសុំទោស។

    «ឱ្យខ្ញុំសុំទោសដែលម្សិលម៉ិញធ្វើឱ្យឯងខ្មាស់គេ។»

    សិស្សប្រុសនោះមើលទៅមុខសិស្សស្រីហើយនិយាយខ្លាំងៗ, «ថាម៉េច? បើដេកជាមួយឯងមួយយប់ត្រូវបង់$70ឬ? ថ្លៃពេកហើយសម្រាប់ស្រីដូចជាឯងនោះ,»៕

    ចេះឯងឱ្យក្រែងចេះគេ

    សិស្សស្រីម្នាក់ធ្វើឱ្យសិស្សប្រុសម្នាក់ខ្មាស់គេយ៉ាងខ្លាំង ហើយក្រោយមក… សិស្សស្រីម្នាក់ធ្វើឱ្យសិស្សប្រុសម្នាក់ខ្មាស់គេយ៉ាងខ្លាំង ហើយក្រោយមក… Reviewed by Unknown on 10:15 AM Rating: 5
    Loading...
    Powered by Blogger.