ទីបំផុត ថែល ថៃ ជាម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី២
ឆ្លងផុតការជម្រុះជាច្រើនវគ្គកន្លងមក ទីបំផុត ថែល ថៃ បានក្លាយជាម្ចាស់ជ័យលាភីពានរង្វាន់ The Voice Cambodia រដូវកាលទី២ ដោយទទួលបានទឹកប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសថែមទាំងក្លាយជាតារាចម្រៀងកុងត្រាផលិតកម្មថ្មីរបស់ហង្សមាសទៀតផង។
ដូចជារាត្រីនៃសប្ដាហ៍រាល់ដងដែរ បេក្ខជនរូបនេះ នៅតែេជាបេក្ខជនឆ្នើម និងទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេផងដែរ ដោយទឹកដមសំឡេងយ៉ាងពិរោះ និងការសំដែងយ៉ាងសមរម្យ ដោយមានការបង្វឹកពីគ្រូបង្វិកគឺកញ្ញា ឱក សុគន្ធកញ្ញា។ ម្ចាស់ជ័យលាភីដែលត្រូវជាកូនក្រុមរបស់ Coach កញ្ញារូបនេះបានថ្លែងនូវអារម្មណ៍រីករាយ និងសប្បាយចិត្តជាខ្លាំងចំពោះការយកឈ្នះកម្មវិធីនេះ និងបានថ្លែងអំណរគុណដល់អ្នកបោះឆ្នោតគាំទ្ររូបខ្លួនផងដែរ។
គួររំលឹកផងដែរថា កម្មវិធី The Voice Cambodia ជាកម្មវិធីប្រឡងចម្រៀងធំជាងគេខ្នាតអន្តរជាតិ ដែលទូរទស្សន៍ហង្សមាស បានរៀបចំធ្វើឡើង ដើម្បីប្ដូរវាសនាបេក្ខជននីមួយៗឱ្យក្លាយជាតារាចម្រៀងប្រចាំប្រទេសកម្ពុជា។ តើលោកអ្នកយល់យ៉ាងណាចំពោះលទ្ធផលនេះ?
ទីបំផុត ថែល ថៃ ជាម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី២
Reviewed by Unknown
on
12:11 AM
Rating: