>
  • ទំព័រដើម
  • រឿង កូនទោល


    ខ្ញុំភ្ញាក់ដោយសំឡេងគោះទ្វារមុខ។ មើលទៅម៉ោងទើបតែ៥ព្រឹក, ខ្ញុំមិនពេញចិត្តនូវសភាពបែបនេះនោះទេ។ ខ្ញុំអស់កម្លាំង និងកាលពីយប់ម៉ិញទៅក្រៅដល់យប់ជ្រៅផង ទើបខ្ញុំសម្រេចឱ្យម៉ាក់ខ្ញុំទៅបើកទ្វារ។

    ដោយឮសំឡេងម៉ាក់របស់ខ្ញុំដើរចុះមកក្រោមតាមជណ្ដើរហើយបើកទ្វារលាន់សំឡេងខ្លាំងៗ, ខ្ញុំឮសំឡេងប៉ូលីសម្នាក់បានផ្ដល់ដំណឹងមកថាគាត់មានព័ត៌មានខ្លះៗ ហើយបើមិនយល់ទាស់ទេគាត់សុំចូលក្នុងផ្ទះ។ ត្រង់នេះខ្ញុំចាប់ផ្ដើមព្រួយ ដូច្នេះខ្ញុំងើបចេញពីគ្រែហើយដើរចុះទៅជាន់ក្រោម។

    ម៉ាក់របស់ខ្ញុំកំពុងអង្គុយលើកៅអីនៃតុទទួលភ្ញៀវជាមួយប៉ូលីស២នាក់ និងប៉ាខ្ញុំ។ ពួកគាត់កំពុងពន្យល់ថាពួកគាត់មានដំណឹងអាក្រក់ខ្លះៗ ហើយពួកគេពិតជាសោកស្ដាយនូវការបាត់បង់នេះណាស់។

    បាត់បង់, បាត់បង់អ្វី, តើមានរឿងអីកើតឡើង???

    ប៉ូលីសបានចាកចេញទៅ ហើយម៉ាក់ខ្ញុំនៅតែអង្គុយលើកៅអីជាមួយប៉ាខ្ញុំ ហើយពួកគាត់ទាំងពីរមានទឹកមុខក្រៀមក្រំ។ ខ្ញុំដើរទៅក្បែរហើយសួរគាត់ថាតើមានរឿងអ្វីកើតឡើង, តែពួកគាត់មិនតប។

    «ម៉ាក់, ប្រាប់ខ្ញុំមកមានបញ្ហាអី?»

    «ខ្ញុំពិតជាមិនគួរឱ្យជឿថាវាកើតឡើងសោះ, តើយើងគួរធ្វើយ៉ាងណាទៅប៉ាវា?» ម៉ាក់និយាយ។

    «ខ្ញុំក៏មិនដឹងដែរម៉ាក់វាអើយ, ខ្ញុំពិតជាមិនដឹងមែន។ តោះទៅ យើងត្រូវទៅកំណត់អត្តសញ្ញាណសាកសព។» ថាហើយ ប៉ាម៉ាក់ខ្ញុំក៏ងើបឡើងហើយចាប់ផ្ដើមដើរទៅទ្វារមុខ។

    ខ្ញុំតាមពួកគាត់ទៅរថយន្ត, ឡើងខាងក្រោយរថយន្តហើយ, ខ្ញុំឮពួកគាត់និយាយថាវាជាគ្រោះថ្នាក់ហើយមិនមែនជាកំហុសនាងទេ។ វាជាការបុកហើយរត់គេច។ ខ្ញុំនៅស្ងៀម។ ពួកគាត់មកដល់មន្ទីរពេទ្យហើយក៏ដើរតម្រង់ទៅបន្ទប់ដាក់សាកសពតែម្ដង។ ខ្ញុំមិនចង់ទៅទីនោះទេ, សាកសពមិនមែនជាអ្វីដែលខ្ញុំចង់ឃើញឡើយ។

    ខណៈដែលពួកគាត់ដើរចូលទៅ, ខ្ញុំសម្រេចចាំនៅក្រៅដើម្បីយល់ថាតើអ្វីបានកើតឡើយ។

    មួយសន្ទុះក្រោយមកពួកគាត់ក៏ចេញមកពីបន្ទប់វិញ, ពួកគាត់យំ, ខ្ញុំព្យាយាមលួងម៉ាក់តែខ្ញុំកម្រើកលែងបាន។

    «ប៉ាវាអើយ កូនស្រីយើងស្លាប់ចោលយើងហើយ,» ម៉ាក់យំខ្លាំងៗ។

    មកដល់ពេលនេះទើបខ្ញុំនឹកឃើញព្រើតថា ខ្ញុំជាកូនតែមួយគត់របស់គាត់។ សុំទោសម៉ាក់ មានជាតិក្រោយកូននឹងធ្វើជាកូនល្អរបស់ម៉ាក់រហូត៕

    ចប់
    រឿង កូនទោល រឿង កូនទោល Reviewed by HeNa on 7:36 PM Rating: 5
    Loading...
    Powered by Blogger.