សិស្សប្រុសម្នាក់ទៅថតអេកូដៃស្រាប់តែឃើញទារកក្នុងដៃ មូលហេតុព្រោះ…

មានហេតុការណ៍ដ៏ចម្លែក និងហួសចិត្តមួយបានកើតឡើងទៅលើសិស្សប្រុសជនជាតិថៃអាយុ១៧ឆ្នាំម្នាក់ ដែលគាត់បានទៅពិនិត្យឆ្អឹងដៃនៅមន្ទីរពេទ្យក្នុងស្រុកមួយ ស្រាប់តែលទ្ធផលនៃក្រដាសរូបភាពឆ្លុះអេកូដៃនោះមានជាប់រូបទារកម្នាក់។ ខាងក្រោមនេះគឺជារឿងរ៉ាវលម្អិត៖
សួស្ដី! ខ្ញុំឈ្មោះរ៉ៃ។ ខ្ញុំជាសិស្សសាលាវិទ្យាល័យម្នាក់ ដែលថ្មីៗនេះខ្ញុំមានអាការៈឈឺដៃខាងស្ដាំជាពន់ពេក ហើយម៉ាក់ខ្ញុំក៏បាននាំខ្ញុំមកពេទ្យពិនិត្យជំងឺមួយកន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះខ្ញុំ។ ពេទ្យបាននាំខ្ញុំទៅបន្ទប់ងងឹតមួយដើម្បីថតឆ្លុះអេកូមើលឆ្អឹងដៃ ថាតើការឈឺចាប់បណ្ដាលមកពីសសៃ, សាច់ដុំ ឬក៏ឆ្អឹង។
មួយសន្ទុះធំ, គ្រូពេទ្យបានយកក្រដាសរូបថតមួយសន្លឹកជារូបឆ្អឹងដៃរបស់ខ្ញុំ មកបង្ហាញយើង។ យើងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញថា នៅចន្លោះដៃចង្អុល និងដៃមេរបស់ខ្ញុំមានដូចជារូបទារកមួយ។ ម៉ាក់ខ្ញុំបានសួរគ្រូពេទ្យថាតើវាអាចកើតឡើងដោយរបៀបណាទៅ? គ្រូពេទ្យគ្រវីក្បាលតបថាគាត់ក៏មិនដែលជួបអ្វីចម្លែកបែបនេះដែរ។ ម៉ាក់ និងខ្ញុំត្រឡប់មកផ្ទះវិញទាំងនាំយកនូវអារម្មណ៍មិនល្អទាល់តែសោះមកជាមួយ។ ពីរម៉ោងក្រោយមក, ពេទ្យនោះបានទូរស័ព្ទមកម៉ាក់ខ្ញុំដោយប្រាប់ថា តាមពិតរូបដៃដែលមានទារកនោះជារូបដែលម៉ាស៊ីនផ្ដឹតមានបញ្ហា។ នៅមុននឹងយើងទៅឆ្លុះដៃ, ពេទ្យបានផ្ដឹតរូបទារកក្នុងផ្ទៃរបស់ស្ត្រីម្នាក់ ហើយរូបនោះក៏គាំងជាប់នឹងម៉ាស៊ីន ទើបពេលផ្ដឹតរូបដៃខ្ញុំ វាក៏ជាប់មកជាមួយបែបនេះ។ ខ្ញុំ និងម៉ាក់ធូរទ្រូងខ្លាំងណាស់ពេលដឹងដំនឹងនេះ៕
សិស្សប្រុសម្នាក់ទៅថតអេកូដៃស្រាប់តែឃើញទារកក្នុងដៃ មូលហេតុព្រោះ…
Reviewed by HeNa
on
4:21 PM
Rating:
