កូនប្រុសមុខអាក្រក់ពេក ប្ដីប្រពន្ធនេះយកវាទៅបោះចូលទឹក តែក្រោយមក…

ដោយ : Kimhy Yu
មានគ្រួសារអ្នកមានមួយដែលមានសមាជិក៣នាក់។ មានឪពុក ម្តាយនិងកូនប្រុសរបស់ពួកគេដែលស្ថិតនៅជាទារកនៅឡើយ។ គ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងល្អឥតខ្ចោះនៅក្នុងជីវិតរបស់ពួកគេ លើកលែងតែរឿងម៉្យាងប៉ុណ្ណោះ... គឺកូនប្រុសរបស់ពួកគេ។ កូនប្រុសរបស់ពួកគេមានរូបរាងអាក្រក់តាំងពីកំណើត ដូច្នោះគ្រប់គ្នាតែងតែភ័យខ្លាចចំពោះក្មេងម្នាក់នេះ។ ក្មេងប្រុសប្រែក្លាយទៅជាអាក្រក់ទៅៗ ធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍មិនល្អនៅពេលជួបមុខវា។ អ្នករាល់គ្នានាំគ្នានិយាយទិះតៀនដាក់ឪពុក ម្តាយរបស់ក្មេងនោះថាពួកគេគ្មានចិត្តស្រលាញ់ក្មេងនោះសូម្បីតែបន្តិច។
ថ្ងៃមួយឪពុកម្តាយក្មេងនោះសម្រេចចិត្តទៅកាន់ច្រាំងសមុទ្រដែលនៅគែមផ្លូវ រួចទម្លាក់ក្មេងប្រុសនោះចោលទៅក្នុងសមុទ្រដ៏ជ្រៅដោយសារតែពួកគេមានភាពអៀនខ្មាស់ និងមិនអាចប្រឈមមុខនឹងបញ្ហាដែលកើតឡើងដោយសារតែកូនប្រុសពួកគេទៀតឡើយ។
បន្ទាប់ពីកូនប្រុសស្លាប់ហើយ ពួកគេមិនអាចគេចវេសការពិតបានទេដែលថាពួកគេគឺជាអ្នកសម្លាប់កូនខ្លួនឯង។ ដូច្នេះពួកគេក៏សម្រេចចិត្តយកកូនម្នាក់ទៀត។
៩ខែក្រោយមកពួកគេក៏បង្កើតបានកូនប្រុសម្នាក់ទៀតដែលរូបរាងស្រស់ស្អាតគ្មានចន្លោះ។
ពួកគេសប្បាយរីករាយជាខ្លាំងដោយសារតែទីបំផុតពួកគេមានកូនដែលស្រស់ស្អាតដើម្បីយកទៅបង្អួតប្រាប់មិត្តភក្តិ និងក្រុមគ្រួសារ។ ច្រើនឆ្នាំកន្លងផុតទៅ ក្មេងប្រុសនោះបានរីកធំធាត់ក្លាយជាក្មេងម្នាក់ដែលឈ្លៀសវៃ និងមានសុខភាពល្អ។
នៅថ្ងៃមួយម្តាយឪពុកវាសំរេចចិត្តនាំវាទៅថតរូបជាលក្ខណៈគ្រួសារនៅជិតច្រាំងសមុទ្រ។ នៅពេលដែលពួកគេចុះពីលើឡានភ្លាម ក្មេងនោះបានដើរទៅចាប់ដៃប៉ាម៉ាក់របស់វារួចហើយសួរថា «តើប៉ាម៉ាក់នឹងមិនបោះខ្ញុំទៅខាងក្រោមដូចកាលពីមុនទេមែនទេ?»
ចប់
កូនប្រុសមុខអាក្រក់ពេក ប្ដីប្រពន្ធនេះយកវាទៅបោះចូលទឹក តែក្រោយមក…
Reviewed by HeNa
on
11:56 AM
Rating:
