>
  • ទំព័រដើម
  • ពស់ចិញ្ចឹម



    ​វាគឺ​ជា​រឿង​ពិត​របស់​ស្ត្រី​ម្នាក់​ដែល​បាន​យក​ពស់​ថ្លាន់​មក​ចិញ្ចឹម។ វា​មាន​ប្រវែង​ ២.៥០ម៉ែត្រ ហើយ​វា​គឺ​ជា​ប្រភេទ​ពស់​ថ្លាន់​បឺមេស ដែល​ជាពស់​ថ្លាន់​ស្លូត​បំផុត។ នាង​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​តូច​មួយ​ ជាមួយ​កូន​ប្រុស​របស់​នាង​ដែល​មាន​អាយុ​ទើប​តែ២​ឆ្នាំ​ប៉ុណ្ណោះ។​ នាង​ដាក់​ពស់​ក្នុង​ទ្រុង​នៃ​បន្ទប់​ទទួល​ភ្ញៀវ ។ សត្វ​ពស់​នោះ តែង​តែព្យាយាម​ខាំ​ទ្រុង​ចេញ។ ក្រោយ​មក​ស្រ្តី​នោះ​គិត​ថា​នាង​មិន​គួរ​យក​សត្វ​ដ៏ធំ​មក​ទុក​ក្នុង​ទ្រុង​ដ៏​តូច​នេះ​ទេ។

    ​នាង​តែង​តែ​ឳ្យ​សត្វ​ពស់​នោះ​ចេញមកវា​លេង តាម​បរិវេណផ្ទះ ជាញឹកញាប់។ កូន​ប្រុស​តូច​របស់​គាត់ ស្រលាញ់​សត្វ​ពស់​នោះ​ណាស់។ វា​តែង​តែ​យក​សត្វ​ពស់​នោះ​ទៅលេង​នៅក្នុង​សួន​ច្បារ។

    ​ព្រឹកមួយ ស្ត្រីនោះ​កត់​សម្គាល់​ឃើញថា​សត្វ​ពស់​របស់​នាង​មិន​ស៊ី​ចំណី​ទាល់​តែ​សោះ។​ សត្វ​ពស់​នៅ​តែ​មិន​ព្រម​ស៊ី​ចំណី អស់​រយៈពេល៣ថ្ងៃ ជាប់​គ្នា។ នាង​ចាប់ផ្ដើម​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដែល​សត្វពស់​ស្រាប់​តែ​មាន​បញ្ហាបែប​នេះ។ នាង​ក៏​បាន​តេ​ទៅ​ពេទ្យសត្វ​ដើម្បី​វិភាគ​ពី​បញ្ហា​នេះ។

    «វា​ជា​រឿង​ធម្មតា​មែន​ទេ​ ដែល​នៅសុខៗ​ពស់​ឈប់​ស៊ី​ចំណី?»

    «វាអាស្រ័យ​លើ​សត្វ​ពស់​ទេតើ,»

    ​ពេទ្យសត្វ​និយាយ។
    «នៅ​ក្នុង​ព្រៃ​ , សត្វពស់​អាច​រស់​នៅ​បាន​យ៉ាង​យូរ​ដោយ​មិន​បាច់​ស៊ី​ចំណី។ ពេល​ខ្លះ​ វាបាន​ស៊ី​ចំណី ជាច្រើន ផ្ទុក​ក្នុង​ពោះ​វា​រួច​ជា​ស្រេច​ហើយ។ តែ​ពស់​ថ្លាន់​ខ្លះ វាធុញនឹង​ចំណី​ដែល​ស៊ី​រាល់​ថ្ងៃ ដូចនេះ អ្នកគួរ​តែ​ប្ដូរ​ចំណី​ដែល​ប្លែកៗ ឳ្យ​វា​ស៊ី​វិញ!»
    …………………………

    ​ស្រ្តីនោះ​បាន​ធ្វើ​តាម​ដំបូន្មានរបស់​ពេទ្យ​សត្វ។ នាង​បាន​ទិញ​ចំណី ដែល​ជា​ផលិតផល​ថ្មី​ហើយ អោយ​ពស់​ស៊ី ប៉ុន្តែ, ពស់​នៅ​តែ​មិន​ស៊ី​អ្វី​ទាំង​អស់។

    ​យប់​មួយ ភ្ញាក់​ពី​គេង​នៅ​ពាក់​កណ្ដាល​អាធ្រាត ស្រាប់​តែ​ឃើញ​ពស់​នោះ ដេក​ក្រវៀន​លើ​គ្រែ​របស់​នាង​។ វា​កំពុង​តែ​ដេក​យ៉ាង​ត្រង់។ នាង​មាន​អារម្មណ៍ថា​វា​ដូច​ជា​ប្លែក​ដែរ​ ហើយ​នាង​លើក​សត្វ​ពស់​ទៅ​ដាក់​ក្នុង​ទ្រុង​វិញ។

    ​ពីរថ្ងៃ​ក្រោយ​មក​,កូន​ប្រុស​នាង​កំពុង​តែ​លេង​ជាមួយ​សត្វ​នៅ​ក្នុង​សួន​ច្បារ ចំណែកនាង​លាង​ចាន​នៅ​ក្នុង​ផ្ទះបាយ។ ពេល​នាង​ក្រ​ឡេក​ទៅ​ក្រៅ​បង្អួច នាង​បាន​ឃើញ​កូន​ប្រុស​របស់​នាង​កំពុង​តែ​ដេក​លេង​យ៉ាង​សប្បាយ​ជា​មួយ​សត្វ​ពស់។

    ​ស្ត្រីនោះ​គិត​ថា​ សត្វ​ពស់​ប្រហែល​ជា​ជិត​ស្លាប់​ហើយ។ នាង​ក៏​បាន​ទូរស័ព្ទទៅ​ពេទ្យ​សត្វ​ម្ដងទៀត​ នាង​ប្រាប់​ទៅ​ភ្នាក់ងារ​ទទួល​ទូរស័ព្ទ។

    «សត្វពស់​របស់​ខ្ញុំ​នៅតែមិន​ស៊ី​ចំណី​ដដែល,»

    «ខ្ញុំ​គិត​ថា​វា​មិន​មាន​រឿង​អី​ធំ​ដុំ​នោះទេ» ពេទ្យសត្វតប។ «អ្នក​គ្រាន់តែ​ពិនិត្យ​មើល​ថា​ បើ​វា​នៅ​តែ​មិន​ព្រម​ស៊ី​ចំណី ចាំចុង​ខែ​នេះ យក​វា​មក​ឱ្យខ្ញុំពិនិត្យ,»
    ​នាង​និយាយ​ទៅ​ពេទ្យ​បន្ត​ :

    «តែ​យប់ម៉ិញ​វា​បាន​ចេញ​ពី​ទ្រុង មក​គេង​សណ្ដូក​សណ្ដឹង​លើគ្រែ​ក្បែរ​ខ្ញុំ។»

    «ហាស !!!!!! មែនឬ????»

    ​ពេទ្យស្រែក​ហាក់​ដូច​ជា​មាន​រឿង​ចម្លែក​អ៊ីចឹង។

    ​ពេទ្យ​បន្ដ «អ្នកស្រី​ដឹង​ទេ? វាកំពុង​តែ​វាស់​ដង​ខ្លួន​អ្នក​ស្រីហើយ ថាតើ​វា​អាច​លេប​អ្នក​ស្រី​បាន​ឬអត់?»

    «ទេ!!ៗៗហា...ទេ ពិតឬ????»

    ​អ្នកស្រីសួរដោយ​បារម្ភ។ ពេទ្យ​ប្រាប់​បន្ត ៖

    «អំឡុង​ពេល​ដែល​វា​មិន​ស៊ី​ចំណី​នោះ  គឺវា​ត្រៀម​ពោះ​សំរាប់​ស៊ី​របស់​ធំ…»

    ​និយាយ​មិន​ទាន់​ចប់​ផង​ អ្នក​ស្រី​ក្រឡេក​ទៅក្រៅបង្អួច, ស្រាប់តែ​ឃើញជើង​កូន​ប្រុស​គាត់​នៅក្រៅ​មាត់​ពស់​។ បន្ទាប់​មក​កូននោះ​ក៏បាន​ចូល​ទៅក្នុង​ពោះរបស់ពស់​ទៅ៕

    ~ Scaryforkids ~
    ពស់ចិញ្ចឹម ពស់ចិញ្ចឹម Reviewed by Unknown on 4:34 PM Rating: 5
    Loading...
    Powered by Blogger.