>
  • ទំព័រដើម
  • តាមពិតសំឡេងខ្មោចនៅមណ្ឌលគិរីជាសំឡេងបុរសស្រវឹងច្រៀងបទ Lady

    ថ្មីៗនេះមានការបង្ហោះមិនច្បាស់ការទាក់ទងនឹងការភ័យខ្លាច និងផ្អើលឈូរឆររបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរមន្ទីរពេទ្យខេត្តមណ្ឌលគិរីដោយសរសេរស្រដៀងគ្នាថា “នៅមន្ទីរពេទ្យ សំឡេងមនុស្សស្រីស្រែកថ្ងូរខ្លាំងៗ តែរកប្រភពសំឡេងមិនឃើញ” ហើយក៏មានភ័ស្តុតាងសំឡេង និងវីដេអូផងដែរ។ អាត់សំឡេងខ្លីៗប្រហែល៣ទៅ៤សំលេងត្រូវបានចែកចាយផ្ញើបន្តពីម្នាក់ទៅម្នាក់ ខ្លះស្ដាប់ហើយក៏ព្រឺសម្បុរខ្លាចរវើរវាយ ខ្លះទៀតស្ដាប់ហើយក៏នឹកហួសចិត្ត និងវែកញែក។ យ៉ាងណាម៉ិញ, ក្នុងចំណោម comment ជាច្រើនដែលទាក់ទងនឹងសំឡេងនោះ, មាន comment មួយគួរឱ្យចាប់អារម្មណ៍ជាងគេដែលសរសេរដូចខាងក្រោមថា៖
                       (រូបភាពតំណាង)

    «តាមពិតសំឡេងដែលលោកលោកស្រីអ្នកនាងកញ្ញាបានឮបានថតនោះមិនមែនជាសំឡេងខ្មោចលងអ្វីទេ គឺជាសំឡេងបុរសចំណាស់ស្រវឹងម្នាក់ហាត់សមច្រៀងចម្រៀងតឹងសសៃកមួយបទគឺបទ Lady ដោយសារតែបទនេះពិបាកច្រៀងពេក គាត់ក៏ស្រែកខ្លាំងៗបង្ករការភ្ញាក់ផ្អើលដល់គេឯងយល់ច្រឡំស្មានថាខ្មោច តាមពិតមិនមែនខ្មោចទេគឺមនុស្ស។»

    យ៉ាងណាម៉ិញ, ការបកស្រាយពីប្រភពមិនច្បាស់លាស់នេះនៅមិនទាន់យកជាការបាននៅឡើយ។ តែក៏សង្ឃឹមថាវាបែបនេះទៅចុះ, ព្រោះមនុស្សជាច្រើនកំពុងខ្លាចនឹងសំឡេងដ៏ផ្ដេសផ្ដាសនោះ៕
    តាមពិតសំឡេងខ្មោចនៅមណ្ឌលគិរីជាសំឡេងបុរសស្រវឹងច្រៀងបទ Lady តាមពិតសំឡេងខ្មោចនៅមណ្ឌលគិរីជាសំឡេងបុរសស្រវឹងច្រៀងបទ Lady Reviewed by HeNa on 8:47 AM Rating: 5
    Loading...
    Powered by Blogger.