>
  • ទំព័រដើម
  • កូនសោរឡាន


    យប់​​មួយ​​ឪពុក​​និង​កូន​ស្រី​របស់​គាត់​ត្រូវ​បាន​ជិះ​ចុះ​ផ្លូវ​ទេសជនបទ​ដាច់ស្រយាល​​មួយ​ ​។​ ពួក​គេបាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​បន្ទាប់​ពី បាន​ចំណាយ​ពេល១​ថ្ងៃ​ពេញ​មក​​មើលម្តាយ​ក្មេងស្រីនៅ​ក្នុងមន្ទីរពេទ្យ។ ដោយ​សំឡេង​រណ្ដំ​របស់​ភ្លៀងនៅ​លើដំ​បូល​រថយន្ត​នោះ ធ្វើឱ្យក្មេង​ស្រីនោះ​បានចាប់​ផ្តើមងងុយ​គេង​។

    រំពេច​នោះ មាន​ស្នូរ​ខ្លាំង​មួយ​បន្លឺ​ឡើង​ ។ ឪពុកនាងប្រឹង​​តស៊ូ​​ជាមួយ​​នឹង​ដៃ​ចង្កូត​ ប៉ុន្តែ​រថយន្ត​បាន​រអិលចេញពីផ្លូវសើម ហើយ​បានខ្ទាត ទៅ​បុក​ជញ្ជាំង​ថ្ម​មួយ​។

    បន្ទាប់ពីពិនិត្យមើល ឃើញថា​កូនស្រីរបស់​​គាត់​​មិន​​ត្រូវ​បាន​រង​របួស​អ្វី​ឡើយ​​ , បុរស​​នេះ​បាន​ចេញ​ពី​រថយន្តដើម្បី​ពិនិត្យ​មើល​ពីកា​រខូចខាត​នេះ។ សំបកកង់មុខទាំង​ពីរបែក​ខ្ទេចហើយ​របាមុខ​បាក់​អស់ខាង​ស្ដាំ និង​ត្រូវ​បាន​ខ្ទាត​ទៅ​លើជ​ញ្ជាំងថ្ម​។ ​រថយន្ដ​មិន​ត្រូវបាន​ខ្ទេចទាំងអស់ទេ។

    បុរសនោះថា: «យើងត្រូវតែរកជាងឡានដែលនៅក្បែរៗនេះ» គាត់បានពន្យល់ ដល់កូនស្រីរបស់គាត់។ «កង់ទាំង២បែកទៅហើយ »។

    «ប៉ា​អាច​ជួសជុលវាទេ?» កូនស្រីរបស់គាត់បានសួរពីភាពខូចខាតដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ។

    «ប៉ាមិនអាចទេ» ឪពុករបស់នាងបានឆ្លើយតបដោយគ្រវី ក្បាលរបស់គាត់ផង ។ ។ គាត់បាននិយាយថា «ប៉ាមានស្បែកជើងកវែង១គូរប៉ានឹងដើរត្រ​ឡប់ទៅ​ទីក្រុង​វិ​ញ​និង​ស្វែងរកនរណាម្នាក់ដើម្បីអូសរថយន្ត។ វាមិនសូវនៅឆ្ងាយពីទីនេះទេ។ កូននៅរង់ចាំក្នុងឡានហើយ»។

    «ចាស​ប៉ា!» នាងបាននិយាយដោយស្ទាក់ស្ទើរ។ «ប៉ុន្តែកុំទៅយូរពេក»។

    បុរសម្នាក់នេះអាចមើលតាមរយៈឃើញភ្នែកកូនស្រីរបស់គាត់ថានាងភ័យខ្លាច​ជា​ខ្លាំង ។

    «អង្គុយអោយស្ងៀមចុះ» ឪពុករបស់នាងឆ្លើយតប ខណៈដែលគាត់​​បានចេញ​ពីទ្វារឡាន។ «ប៉ានឹងត្រឡប់មកវិញឱ្យបានឆាប់តាម ដែលអាចធ្វើ​បាន»។

    កូនស្រីរបស់គាត់មើលគាត់នៅក្នុងកញ្ចក់ក្រោយ រហូតដល់គាត់​ចុះ​ផ្លូវ ជាមួយ​​ទឹកភ្លៀង​ហូរ និងចូលទៅ​ក្នុងភាព​ងងឹត​បាត់។

    ជាងមួយម៉ោងកន្លងផុត,ឪពុក​របស់​នាង​នៅតែ​មិន​ត្រឡប់​មកវិញ​។ ក្មេងស្រីនោះចាប់ផ្តើមឆ្ងល់ថាគាត់ទៅយូរម្ល៉េះ? នាងព្រួយបារ​ម្ភខ្លាំង​ណាស់​ព្រោះ​​គាត់​គួរ​តែត្រឡប់​មកវិញ​ឥឡូវ​នេះ។

    បន្ទាប់មកនាងក្រឡេកមើល ក្នុងកញ្ចក់ មើលក្រោយហើយបានឃើញអ្វី​ម្យ៉ាង​នៅ​ពីចម្ងាយ​​ដែលដើរ​ឆ្ពោះមករកឡាន។ ដំបូងនាងគិតថាវាគឺជាឪពុករបស់នាង ប៉ុន្តែ នៅ​ពេល​ដែល​នាង​បាន​ងាក​មើល​រូបរាង​នោះ កាន់តែខិត​ជិត​នាង​ឃើញ​ថា​វា​​គឺជាបុរ​សចម្លែកមុខម្នាក់ ។ គាត់​ស្លៀក​ពាក់រយ៉េរ​យ៉ៃ និងមានពុក​ចង្ការ​ដ៏វែង។ គាត់កំពុងកាន់អ្វីមួយដ៏ធំនៅក្នុងដៃឆ្វេងរបស់គាត់ និងយោលវាទៅវិញ​ទៅ​​មក ។​

    គាត់​ធ្វើឱ្យនាងភ័យខ្លាំងណាស់ ។ គាត់បានដើរមកដល់ នាងបានមើល​បុរសនោះ​តាមកញ្ចក់​ឡាន​របស់​នាង។ នៅក្នុងសភាពដ៏ងងឹតនាងគ្រាន់តែអាចឃើញអ្វីម្យ៉ាងដែលក្ដាប់ណែននៅក្នុងដៃខាងស្តាំរបស់គាត់ ។ វាជាកាំបិតមុតស្រួចធំមួយក្នុងដៃគាត់។

    ក្មេងស្រីគិតយ៉ាងឆាប់រហ័សដោយភ័យខ្លាចពេកនាង បានចាក់សោទ្វារ​ទាំងពីរនៅក្នុងផ្នែក​ខាងមុខនៃរថយន្តបន្ទាប់មកត្រឡប់មកកៅអីវិញនិង បានចាក់សោទ្វារខាងក្រោយដែរ ។ នៅពេលដែលនាង​មើល​ឡើង​ជាថ្មី​ម្តង​ទៀតនាង​បានឃើញបុរសចម្លែកឈប់យោលដៃរបស់គាត់ ហើយ​កំពុង​​សម្លឹង​មក​​នាង។ រំពេចនោះ បុរសម្នាក់នោះ​បាន​លើក​ដៃ​ដ៏​ប្រឡាក់​ឈាម​របស់គាត់​ឡើង​។ នៅក្នុងដៃ ឆ្វេងរបស់គាត់ , គាត់កាន់ ក្បាលឪពុករបស់នាង ។ នាង​ស្រែក​យ៉ាងខ្លាំង ។ នាងមិនអាចឈប់ស្រែកបាននោះទេ។ បេះដូងរបស់នាង លោតរន្ធាន់ហើយដង្ហើមដក​សឹង​ពុំដល់​គ្នា។ មុខដ៏អាក្រក់​របស់ឪពុក​នាងមើល​ទៅគួរអោយ​ខ្លាចណាស់ ​។ មាត់​របស់គាត់ត្រូវបានគេវះ​ចំហរធ្លុង ហើយភ្នែក របស់​​គាត់​បានលាន​ចេញ​ពីក្បាល​ ។

    នៅពេលដែលបុរសនោះបានឈានដល់រថយន្តនោះគាត់បានឳនមុខរប​ស់គាត់ឡើងកិប​នឹងបង្អួចឡាន​របស់នាង​ជាមួយភ្នែកដ៏​កំណាចប្រឡាក់​សុទ្ធតែឈាម​ ។សក់របស់គាត់វែង និងកណ្ដាញ់​យ៉ាង​គគ្រិច ។ មុខរបស់គាត់ មានសម្លាកជាច្រើន។

    មួយរយៈពេលនោះ​គាត់គ្រាន់តែឈរនៅក្រោមភ្លៀង ហើយ​ញញឹម​ទៅ​កាន់​​នាង​​យ៉ាងគួរ​អោយខ្លាច ។ បន្ទាប់មក គាត់បានលូក​ដៃ​ចូលទៅក្នុង​ហោប៉ៅ​របស់​គាត់​ហើយ​បានយក​អ្វីមួយ​ចេញមកយឺតៗ ។

    គាត់កំពុងកាន់កូនសោរឡានរបស់ឪពុកនាង៕

    ~ scaryforkids ~
    កូនសោរឡាន កូនសោរឡាន Reviewed by Unknown on 10:20 PM Rating: 5
    Loading...
    Powered by Blogger.