>
  • ទំព័រដើម
  • រាត្រីសួស្ដី




    នាយប់រដូវប្រាំងមួយ, មានស្ត្រីវ័យចំណាស់ម្នាក់ដែលរស់នៅម្នាក់ឯងក្នុងផ្ទះល្វែងតូចមួយបានរៀបចំខ្លួនដើម្បីចូលគេង។ គាត់បានឆុងតែ បន្ទាប់ពីគាត់បានស្លៀកសំលៀកបំពាក់រាត្រីនិងស្បែកជើងស៊កដេកយប់ហើយ។ ភ្លើងក្នុងបន្ទប់គាត់ចាប់ផ្តើមខ្សោយទៅៗ ស្របពេលដែលគាត់កំពុងអង្គុយមុខទូរទស្សន៍ ហើយភ្លាមៗនោះទូរទស្សន៍ និងភ្លើងក៏រលត់បាត់ទៅបន្សល់ទុកឲ្យគាត់ស្ថិតនៅក្នុងសភាពងងឹត។ 

    “ប្រហែលជាដាច់ភ្លើងហើយ” គាត់គិតក្នុងចិត្ត។ 

    គាត់បានយកពិលពីទូក្នុងផ្ទះបាយហើយធ្វើដំនើរទៅបន្ទប់គេងពេលគាត់ផឹកតែរបស់គាត់អស់។ ដោយសារតែអស់កម្លាំងខ្លាំង គាត់បានទម្លាក់ស្បែកជើងរបស់គាត់ហើយក៏ផ្តេកខ្លួនទៅលើគ្រែ។ គាត់បានចំហរបង្អួចបន្ទប់របស់គាត់ឲ្យខ្យល់បក់ចូលមកប៉ះវាំងនន។ ពន្លឺព្រះចន្ទបានជះចូលតាមបង្អួចដោយបង្កើតស្រមោលដ៏គួរឲ្យខ្លាចនៅលើជញ្ជាំង។ ពេលដែលគាត់ចាប់ផ្តើមបិទភ្នែក ភ្លាមៗនោះគាត់បានលឺសម្លេងក្រេតក្រត ហើយគាត់បានបើកភ្នែករបស់គាត់ដោយចម្ងល់ថាវាជាសំលេងអ្វី។ 

    “ប្រហែលជាសំលេងខ្យល់ទេ” គាត់ប្រាប់ខ្លួនឯង។ 

    គាត់ព្យាយាមគេងវិញ ប៉ុន្តែភ្លាមនោះគាត់បានលឺសំលេងបែកចានយ៉ាងខ្លាំងចេញពីផ្ទះបាយ។ សំលេងស្អកមួយបានបន្លឺថា «យប់នេះនាងនឹងស្លាប់!!!»

    ស្ត្រីចំនាស់នោះតបយ៉ាងភ្ញាក់ផ្អើល «នរណាគេហ្នឹង?»

    សំលេងស្អកមួយទៀតបានបន្លឺថា «យើងនឹងសម្លាប់នាងឯងយ៉ាងរីករាយ...»

    ស្ត្រីចំនាស់នោះតប «នរណាគេក៏ដោយ ឆាប់ចេញពីផ្ទះខ្ញុំភ្លាម ចេញពីផ្ទះខ្ញុំភ្លាម កុំរំខាន ទុកឲ្យខ្ញុំនៅម្នាក់ឯងបានហើយ។»
    សំលេងនោះបន្តថា «ស្លាប់ទៅ ស្លាប់ទៅ ស្លាប់ទៅ»

    ភាពភ័យខ្លាចបានគ្រប់ដណ្តប់ក្នុងបេះដូងរបស់គាត់ បន្ទាប់មកគាត់បានរាវរកពិល ប៉ុន្តែគាត់រកមិនឃើញទេ។ គាត់ក៏ព្យាយាមរកទូរសព្ទតែគាត់មិនចាំថាគាត់ទុកវានៅឯណាទេ។ ភ្លាមនោះគាត់ក៏យកភួយមកគ្រំដណ្តប់ដោយភាពភ័យខ្លាច។

    សំលេងនោះបន្តទ្បើងទៀតថា «យើងមកសម្លាប់ឯងហើយ»
    បេះដូងរបស់គាត់កំពុងលោតញាប់យ៉ាងលឿន ហើយគាត់ភិតភ័យណាស់ដល់ថ្នាក់ដកដង្ហើមមិនបាន។

    បន្ទាប់មកគាត់បានវារចេញពីគ្រែហើយទៅក្រាបពួននៅចុងកៀនបន្ទប់។

    «សូមមេត្តាផង» គាត់អង្វរ «ខ្ញុំគ្រាន់តែជាមនុស្សចាស់ម្នាក់ទេ ហើយខ្ញុំមិនដែលធ្វើបាបនរណាម្នាក់ទេ។ ខ្ញុំមិនសមនឹងស្លាប់នោះទេ»
    សំលេងនោះបន្តទ្បើងទៀតថា «គ្មានផ្លូវទេ! យើងនឹងសម្លាប់នាងឯងយឺតៗនិងធ្វើឲ្យនាងឈឹចាប់បំផុត!!!»

    ស្ត្រីចាស់នោះមិនអាចកម្រើកបានទេដោយសារតែរួញខ្លួនដោយភាពញ័រភ័យខ្លាច។
    ដៃរបស់គាត់ញ័រជាខ្លាំង ហើយខួរក្បាលរបស់គាត់កំពុងច្របូកច្របល់។

    សំលេងនោះបន្តទ្បើងទៀតថា «ស្លាប់ទៅ! ស្លាប់ទៅ! ស្លាប់ទៅ!»

    គាត់ស្រែកយំថា «ទេ! កុំអី ខ្ញុំសូមអង្វរ។ ខ្ញុំមិនទាន់ចង់ស្លាប់ទេ»
    ស្របពេលនោះគាត់ព្យាយាមវាយជញ្ចាំងដោយក្តីរំពឹងថាអ្នកជិតខាងគាត់នឹងភ្ញាក់ដោយសំលេងនេះ។

    គាត់ព្យាយាមក្រោកទ្បើង ប៉ុន្តែជើងទាំង២ដូចជាខ្សោយហើយគាត់ក៏ដួលទៅវិញ។

    «យើងទ្រាំមិនបានទៀតទេ។ ប្រសិនបើឯងចង់សម្លាប់យើង ចឹងចាត់ការភ្លាមទៅ។» គាត់បន្លឺទ្បើងដោយអស់កម្លាំងយ៉ាងខ្លាំង ស្ត្រីចំណាស់នោះក៏បានវារទៅកាន់ទ្វារបន្ទប់ដេករបស់គាត់។
    សំលេងនោះបន្តទ្បើងទៀតថា «ត្រៀមខ្លួនទៅ នាងឯងនឹងស្លាប់ឆាប់ៗនេះ »

    គាត់ធ្វើខ្លួនឲ្យរឹងមាំជាមួយនឹងកម្លាំងសេសសល់របស់គាត់ គាត់បានព្យាយាមចាប់ដៃទ្វារ។
    គាត់ចង់មើលមុខអ្នកដែលចង់សម្លាប់នាងដោយផ្ទាល់ភ្នែកមុនពេលដែលនាងត្រូវគេសម្លាប់។
    សំលេងនោះបន្តទ្បើងទៀតថា «ត្រៀមខ្លួនស្លាប់ទៅ»

    ស្ត្រីនោះបន្តថា «ឆាប់ចូលមក មកសម្លាប់យើងមក» 
    គាត់បើកទ្វារចុចកុងតាក់ ហើយភ្លាមៗនោះភ្លើងក៏ភ្លឺទ្បើងហើយក៏ឃើញថា ទូរទស្សន៍របស់គាត់កំពុងតែលេងខ្សែភាគយន្តរឿងរន្ធត់៕

    credit : scaryforkids
    translation : Meas Mony

    #FanWrite
    រាត្រីសួស្ដី រាត្រីសួស្ដី Reviewed by Unknown on 6:01 PM Rating: 5
    Loading...
    Powered by Blogger.