រឿងដើមដ៏គួរឱ្យខ្លាចរបស់ Tom And Jerry
វគ្គដើមបំផុតមានចំណងជើងថា “បន្ទប់ក្រោមដី”។ វាចេញដំបូងគឺនៅក្នុងផ្ទះរបស់Tom និង Jerry ធម្មតា។ ម្ចាស់វាគឺជាបុរសកន្ធាត់ឆេវឆាវម្នាក់។ ម្ចាស់ Tom ពិតជាកំណាចជាងម្ចាស់ស្រីដែលអ្នកឃើញតាមទូរទស្សន៍, ឈុតដំបូងគឺគាត់ដើរជាន់កន្ទុយ Tom ដែលមើលទៅពិតជាដូចការពិត និងពិតជាឈឺចាប់ខ្លាំងមែនទែន ព្រោះតែ Tom ដេកនៅមាត់ទ្វារនៃបន្ទប់ក្រោមដី។
ម្ចាស់នោះស្រែកជេរ Tom ហើយមិនឱ្យចុះមកក្នុងបន្ទប់នេះទៀត។ Tom ពិតជាភិតភ័យយ៉ាងខ្លាំងក៏រត់ចេញទៅបន្ទប់ផ្សេងទៀត។ នៅក្នុងបន្ទប់ក្រោមដី, Jerry ក៏ចេញពីរន្ធកណ្ដុរ។ វាមានរូបរាងគួរឱ្យខ្លាចជាងអ្វីដែលអ្នកធ្លាប់ឃើញ, មុខដូចបិសាចហើយចេញទៅបន្ទប់បន្ទាប់តាម Tom។
ប៉ុន្មាននាទីបន្ទាប់មកពិតជាគួរឱ្យធុញទ្រាន់ណាស់។ Jerry ញេះញ៉ោះ Tom ដដែលៗហើយឱ្យ Tom ដេញចាប់វាមកមុខទ្វារបន្ទប់ក្រោមដីជាច្រើនដង, ហើយរាល់ពេលដែលម្ចាស់ Tom ឃើញ, គាត់វាយដំ Tom បែកឈាម បាក់ឆ្អឹង គួរឱ្យសង្វេក។ ក្រោយពេលម្ចាស់វ៉ៃហើយ, Tom ចេញឈាមតាមច្រមុះ ហើយលិឍជើងដែលបាក់ជើងម្ខាង។
បន្ទាប់ពីនេះ, Tom ចាប់ផ្ដើមសុំអង្វរ Jerry កុំឱ្យរំខានវាទៀត, វាមិននិយយទេ, តែវាយំសោគ, ហើយអាចយល់ពីន័យរបស់វាតាមកាយវិការ។ Jerry ត្រឹមតែសើចហើយរុញវាចូលទៅក្បែរទ្វារបន្ទប់ក្រោមដី។
ម្ដងនេះ, ម្ចាស់វាមកទាន់ម្ដងទៀតហើយខឹងខ្លាំងមែនទែន។ មុខគាត់ក្លាយជាក្រហមហើយស្រែកជំទាលដាក់ Tom ក្នុងសំឡេងឮយ៉ាងខ្លាំងជាងសំឡេងតុក្កតាណាៗទាំងអស់។ គាត់ជេរប្រមាថដោយពាក្យអសុរស។
Jerry ទីបំផុតក៏អានិត Tom។ Jerry លើកកាំបិតមួយដែលនៅក្បែរនោះហើយចាក់ជើងម្ចាស់, យ៉ាងសាហាវ។
Tom បើកទ្វារបន្ទប់ក្រោមដីហើយបោះសាកសពម្ចាស់វាចូលទៅក្នុងនោះ។ មានសាកសពស្អុយរលួយជាច្រើននៅក្រោមនោះ, រណោករណែលដែលស្លាប់ដោយត្រូវគេវាយដំយ៉ាងដំណំ។ Tom និង Jerry ចាប់ដៃគ្នាហើយពួកគេរីករាយយ៉ាងខ្លាំងដែលក្លាយជាឃាតក...តែ Jerry បង្ហាញមុខកំណាចរបស់វាម្ដងទៀត ហើយ Tom ក៏និយាយតិចៗ, :
«ឯងមិនជឿទេឬ?»
Tom យកកាំបិតកាប់ក្បាល Jerry ដាច់ហើយបោះចូលក្នុងបន្ទប់ក្រោមដី។ ឈុតចុងបញ្ចប់គឺ Tom ដាក់ផ្លាកលក់ផ្ទះហើយញញឹមយ៉ាងកំណាច ដូចជាដឹងពីគម្រោងការបន្ទាប់៕
----------------------------------------
(សូមមេត្តាកុំចម្លងអត្ថបទយើងខ្ញុំទៅផ្សាយបន្ត សូមអរគុណ)
រឿងដើមដ៏គួរឱ្យខ្លាចរបស់ Tom And Jerry
Reviewed by Unknown
on
2:13 PM
Rating: