>
  • ទំព័រដើម
  • រឿង អាថ៌កំបាំងឈាមរដូវ

     
    ខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំណាស់, ទោះជាមានរឿងជាច្រើនអំពីគាត់ដែលមិនគួរឱ្យស្រឡាញ់។

    មនុស្សគ្រប់រូបភាគច្រើនមិនដឹងទេថាតើប៉ាម៉ាក់ពួកគេជួបគ្នាបានដោយរបៀបណា។ ហើយប៉ាខ្ញុំគឺជាអ្នកជំនួញដ៏សែនរវល់។ គ្មាននរណាដឹងទេថាគាត់ធ្លាប់ជាស្ទាវជំនាន់៧០ជាង, ដោយចូលចិត្តឡូយឆាយ ចម្រៀង និងភាពឯករាជ្យ។

    គឺពិតណាស់, ពេលហ្នឹងហើយដែលគាត់ជួបនឹងម៉ាក់ខ្ញុំ។ ប៉ាថាស្នាមញញឹមរបស់ម៉ាកលប្រៀបដូចជាផ្ការីកដ៏ត្រកាល។ សម្រាប់គាត់, ម៉ាក់មិនមានការផ្លាស់ប្ដូរអ្វីច្រើនទេ, ទោះកន្លងទៅច្រើនឆ្នាំមកហើយ។

    ម៉ាក់ខ្ញុំប្រាកដជាអស្ចារ្យហើយ។ គាត់ពិតជាគួរឱ្យស្រឡាញ់ និងរួសរាយ ហើយរមទម, តែគាត់ដូចជាចម្លែកៗ។ គាត់មានកំពស់ទាប។

    ខ្ញុំមិនគួរនឹងនិយាយអាក្រក់ពីម៉ាក់ទេ។

    ប៉ាខ្ញុំក៏ចូលដណ្ដឹងរៀបការនឹងម៉ាក់ខ្ញុំក្រោយពេលដែលជួបគ្នាភ្លាម។ ពួកគាត់ក៏មានខ្ញុំនាប៉ុន្មានខែក្រោយមក។ ប៉ាឃើញថាម៉ាក់ដូចជាមិនទាន់ពេញវ័យអញ្ចឹង។ តែគាត់ស្រឡាញ់ម៉ាក់ខ្លាំងជាងនរណាទាំងអស់ដែលខ្ញុំធ្លាប់ឃើញ។ ពួកគាត់រីករាយជាមួយគ្នា, ធ្វើឱ្យជីវិតខ្ញុំស្រស់បំព្រង។


    ចំណុចសំខាន់បំផុតនោះ, ប៉ាខ្ញុំជាឪពុកគំរូម្នាក់។ គាត់មើលថែខ្ញុំល្អជាងម៉ាក់។ ម៉ាក់ខ្ញុំ. សម្រាប់ខ្ញុំគឺដូចជាមិត្តម្នាក់។ តែក្រោយមក, ឥទ្ធិពលរបស់គាត់គឺ... សាហាវដែរ។

    អ្នកដឹងទេថា, ម៉ាក់ខ្ញុំជាមនុស្សជឿលើអបិយជំនឿបំផុត។

    កាលខ្ញុំនៅតូច, គាត់បង្រៀនខ្ញុំពីវិន័យនានាដូចក្មេងគេដ៏ទៃដែរ។ កុំស្រែកខ្លាំងៗ, កុំងូតទឹកយូរ, កុំញ៉ាំបាយបៀម, កុំញ៉ាំបាយដេក, កុំធ្វើឱ្យរបស់របរក្នុងផ្ទះខូចខាតជាដើម។

    ហើយសំខាន់បំផុត, ពួកគាត់មិនចេះប្រើហឹង្សាទេ។ អូ, តែមានបញ្ហាមួយដែល... នៅជាប់ក្នុងខួរក្បាលខ្ញុំដូចបៀមអំបិលក្នុងមាត់។ បញ្ហាដែលខ្ញុំគ្មានថ្ងៃនឹងភ្លេច។

    វាគួរឱ្យខ្មាស់តិចៗដែរ, ព្រោះវាទាក់ទងនឹងឈាមរដូវរបស់ខ្ញុំ។ ដឹងទេ, ខ្ញុំមករដូវលឿនជាងក្មេងស្រីភាគច្រើននៅសាលាខ្ញុំ។ ខ្ញុំអាយុ១២ឆ្នាំ, តែម៉ាក់ថាវាជារឿងធម្មតាទេសម្រាប់ក្មេង “ធំដំឡោក,” គាត់ប្រាប់ខ្ញុំបែបនេះ គឺដូចគាត់ និងប្អូនស្រីគាត់ក៏អញ្ចឹងដែរ។

    ខ្ញុំនៅចងចាំថ្ងៃដែលមករដូវដំបូងរបស់ខ្ញុំច្បាស់ណាស់។ ខ្ញុំមកវានៅម៉ោងកីឡា ហើយគ្រូកីឡាឃើញខ្ញុំអង្គុយយំនៅបន្ទប់ផ្លាស់សម្លៀកបំពាក់, ខ្ញុំអៀនពេកមិនហ៊ានងើបសូម្បីបន្តិច។ ខ្ញុំត្រូវចេញទៅផ្ទះមុនគេ, ហើយម៉ាក់ខ្ញុំក៏នាំខ្ញុំទៅទិញការ៉ែមកី។ ពេលយើងកំពុងអង្គុយចាំការ៉ែម, ម៉ាក់និយាយមកខ្ញុំយ៉ាងម៉ឺងម៉ាត់ថា, «អាលីសា, ឥឡូវកូនឯងពេញក្រមុំហើយ, ហើយកូនត្រូវតែសន្យានឹងម៉ាក់នូវរឿងម្យ៉ាង។ វាគឺ, គឺពិតជាសំខាន់ខ្លាំងណាស់, ហើយបើកូនមិនសន្យាថានឹងធ្វើវាទេ, ម៉ាក់មិនលើកលែងឱ្យកូនជាដាច់ខាត!»

    ពាក្យ “មិនលើកលែងជាដាច់ខាត” គឺជាពាក្យដែលខ្ញុំឮជាលើកទីមួយ, តែខ្ញុំនៅក្មេងត្រូវតែគោរពតាមអ្វីដែលម៉ាក់ឱ្យធ្វើ។ ហើយខ្ញុំក៏ងក់ក្បាលដោយបើកភ្នែកធំៗ, ហើយរង់ចាំគាត់និយាយបន្ត។

    «ចាប់ពីពេលនេះទៅ, រាល់ពេលដែលកូនមករដូវ, កូនត្រូវធ្វើកិច្ចការពីរយ៉ាង។ កូនត្រូវប្ដូរកន្សែងអនាម័យលើគ្រែរបស់កូន, ជាការចាប់ផ្ដើម គឺត្រូវតែពណ៌ស។ ហើយកូនត្រូវព្យួរកន្សែងពណ៌សនៅគ្រប់បង្អួចក្នុងបន្ទប់ដេករបស់កូនឯង។»

    ខ្ញុំឆ្ងល់ណាស់, តែពេលខ្ញុំសួរម៉ាក់ពីមូលហេតុនេះ, គាត់លើកម្រាមដៃមួយហើយនិយាយថា, «កុំសួរសំណួរអ្វីទាំងអស់។ ធ្វើនេះដើម្បីឱ្យកូនល្អទេ។»

    ពេលយើងមកផ្ទះវិញនាថ្ងៃនោះ, ម៉ាក់ខ្ញុំជួយខ្ញុំដាក់កន្សែងមួយផ្ទាំងនៅលើគ្រែ ហើយព្យួរកន្សែងសស្អាតខ្លះនៅនឹងបង្អួច។ វាមិនអាចជៀសបានទេ, ពិតណាស់, ខ្ញុំនឹងហូរឈាមប្រឡាក់តាមខោដេកយប់ហើយដាមទៅផ្ទាំងកន្សែងសនេះនាយប់ដំបូងនេះ, តែពេលម៉ាក់ខ្ញុំមកទាន់ឃើញខ្ញុំកំពុងប្ដូរវានៅពេលព្រឹក, ម៉ាក់មកវ៉ៃដៃខ្ញុំហើយគំហ៊កដាក់ខ្ញុំ។

    «កូនមិនអាចប្ដូរផ្ទាំងកន្សែងទាំងនេះបានទេរហូតដល់រដូវចប់សិន។»

    «តែខ្ញុំមិនចង់ដេកលើវាចឹងទេ!» ខ្ញុំប្រកែក។

    «កុំតវ៉ា,» ម៉ាក់ខ្ញុំនិយាយដោយប្រើសំឡេងសង្កត់។ ខ្ញុំអន់ចិត្ត ហើយមានអារម្មណ៍មិនស្រួលសោះ, តែខ្ញុំត្រូវធ្វើតាមអ្វីដែលគាត់បញ្ជា។

    ប៉ុន្មានឆ្នាំហើយ, ខ្ញុំដេកលើកន្សែងប្រឡាក់ឈាមរដូវម្ដងរាល់ខែ, ជាមួយនឹងកន្សែងសមួយគ្របបង្អួចតែមួយនោះក្នុងបន្ទប់របស់ខ្ញុំ។ កាលដំបូង, ខ្ញុំគិតថាវាជារឿងដែលត្រូវធ្វើ, គឺព្រោះម៉ាក់ថាធ្វើនេះដើម្បីឱ្យខ្ញុំល្អ។ តែពេលខ្ញុំធំឡើងទៅ, ខ្ញុំចាប់ផ្ដើមស្អប់ទំនៀមនេះ។ តែរាល់ពេលដែលខ្ញុំនិយាយពីបញ្ហានេះជាមួយម៉ាក់, ម៉ាក់តែងខឹងឆេវឆាវហើយសំឡុតខ្ញុំ, ទាល់តែខ្ញុំព្រមធ្វើតាមគាត់។ ខ្ញុំអៀនណាស់មិនហ៊ាននិយាយពីវាជាមួយប៉ាទេ, ដូច្នេះខ្ញុំក៏ស្ងប់ស្ងាត់។ ខ្ញុំមិនដែលនិយាយប្រាប់នរណាទេរហូតដល់ខ្ញុំធំពេញវ័យ។

    ដូចអ្វីដែលខ្ញុំនិយាយ។ ខ្ញុំស្រឡាញ់ម៉ាក់... តែគាត់តឹងរឹងពេកហើយ។

    ដល់ពេលដែលខ្ញុំត្រូវផ្លាស់ទៅរៀនបន្តនៅសកលវិទ្យាល័យ, ទំនៀមទម្លាប់នៃការមករដូវរបស់ខ្ញុំក៏ប្រែទៅជាធម្មតា។

    អ្វីដំបូងដែលខ្ញុំធ្វើគឺទ្រាប់កន្សែងលើគ្រែដេកហើយព្យួរគ្របគ្រប់បង្អួច។ វាក្លាយជាទម្លាប់ទៅហើយ ហើយបើខ្ញុំមិនធ្វើដូចជាមិនប្រក្រតីសោះ។ នេះជាមូលហេតុដែលខ្ញុំមិនគិតអ្វីអំពីវាពេលមករដូវនៅបន្ទប់និស្សិតរបស់ខ្ញុំក្នុងសកលវិទ្យាល័យ។ ខ្ញុំក៏ចាប់ផ្ដើមយកកន្សែងទៅព្យួរលើបង្អួចខណៈដែលមិត្តរួមបន្ទប់របស់ខ្ញុំដើរចូលមក។

    «អើស... ហើយឯងកំពុងធ្វើអីហ្នឹង?» នាងសួរ។

    លីស៊ីគឺជាមិត្តរួមបន្ទប់ដ៏ល្អ, ហើយយើងចូលចុត្តគ្នាណាស់។ យើងក្លាយជាមិត្តស្និទ្ធស្នាលនឹងគ្នាក្រោយស្គាល់គ្នាតែប៉ុន្មានថ្ងៃ, តែខ្ញុំនៅតែមិនហ៊ាននិយាយពីទំនៀមដែលម៉ាក់ខ្ញុំឱ្យប្រតិបត្តិសោះ។

    «ខ្ញុំ, អឺក, នេះគឺ... នែក,» ខ្ញុំតប, និយាយទាំងញ័រព្យាយាមរកនឹកឆ្លើយ ហើយក៏ត, «វាគឺ... គឺជាអ្វីដែលខ្ញុំតែងធ្វើ។ ខ្ញុំបានសន្យានឹងម៉ាក់ខ្ញុំតាំងពីយូរមកហើយថាខ្ញុំត្រូវតែបន្តធ្វើវា។»

    ការពន្យល់នេះដូចជាភ្លាវសម្បើមណាស់, តែលីស៊ីដូចជាយល់ហើយក៏មិនដេញដោល, ព្រោះនាងដឹងថាខ្ញុំមិនចង់ប្រាប់ការពិត។ នាងងាកក្បាលហើយទៅធ្វើកិច្ចនាងវិញ, ដោយមិនសួរនាំលម្អិតបន្ថែម។ ខ្ញុំធូរទ្រូង, តែនៅតែអាម៉ាស់ខ្លាំង។

    ខ្ញុំដឹងថាខ្ញុំមិនអាចរស់នៅជាមួយទម្លាប់នេះដូចកាលនៅផ្ទះខ្លួនឯងនោះទេ។ ចុះបើលីស៊ីឃើញកន្សែងប្រឡាក់ឈាមរបស់ខ្ញុំនៅពេលព្រឹក? នាងប្រាកដជាគិតថាខ្ញុំខ្ជិលច្រអូសគគ្រិចហើយបើនាងដឹងថាខ្ញុំដេកលើឈាមរដូវរបស់ខ្លួនឯង។ ព្រះអើយ, ពេលហ្នឹងទឹកមុខនាងនឹងបែបណាទៅ...

    ខ្ញុំសម្រេចថាឈប់គោរពទំនៀមឆ្គួតឡប់នេះទៀត។ យ៉ាងណា, ខ្ញុំអាយុ១៨ឆ្នាំហើយពេលនេះ, មិនមែនជាកូនក្មេងទៀតទេ។ ម៉ាក់ខ្ញុំនឹងមិនដឹងនោះទេថាខ្ញុំក្បត់សន្យាគាត់។

    លីស៊ីមិននិយាយអ្វីទេពេលខ្ញុំបេះកន្សែងដែលទើបតែព្យួរនោះចេញពីបង្អួច។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងកំពុងធ្វើខុសខណៈដែលខ្ញុំទាញកន្សែងមួយដុំទៀតពីក្រោមគ្រែ, តែខ្ញុំរំលឹកខ្លួនឯងថាជីវិតខ្ញុំត្រូវតែដូចគេដូចឯង, គឺត្រូវតែអញ្ចឹង។ ខ្ញុំត្រូវរស់ដោយខ្លួនឯងហើយឥឡូវនេះ, ខ្ញុំចង់ធ្វើអីក៏បានតាមចិត្ត។

    គ្រប់យ៉ាងដែលខ្ញុំចង់បានគឺចង់មករដូវធម្មតាៗដូចគេឯងដោយមិនបាច់ធ្វើតាមទំនៀមឆ្គួតឡប់ដែលបានសន្យាជាមួយម៉ាក់ទេ។

    យប់ដំបូងនៃរដូវបានកន្លងផុតទៅជាធម្មតា។ លីស៊ី និងខ្ញុំក៏បានចេញទៅជប់លៀង, នៅខាងក្រៅរហូតដល់ម៉ោង៤ព្រឹក, ហើយបន្ទាប់មកទៅផឹកស្រវឹងនៅផ្ទះជួលរបស់មិត្តម្នាក់។ យើងមិនទៅផ្ទះវិញរហូតដល់រសៀលនាថ្ងៃនោះ, តែខ្ញុំចេះការពារខ្លួនហើយ មិនបាច់មានម៉ាក់ចាំប្រដៅទៀតទេ។

    យប់បន្ទាប់, គឺ... ខុសប្លែកពីរាល់ដង។

    ខ្ញុំមកបន្ទប់វិញធម្មតា។ ខ្ញុំស្ទើតែភ្លេចទំនៀមឆ្គួតឡប់នោះបានយ៉ាងស្រួល។ ពេលខ្ញុំទៅដេក, ខ្ញុំដេកលក់យ៉ាងស្រួល ហើយភ្ញាក់ឡើងដោយអារម្មណ៍ស្រស់ស្រាយ។

    រហូតដល់ខ្ញុំឃើញស្នាមឈាម។

    ខ្ញុំអាចនឹងមិនឃើញវាទេ, តែដោយគ្រែខ្ញុំបែរចំទៅបង្អួចរបស់យើង ហើយពន្លឺពីខាងក្រៅចាំងជះមកបណ្ដាលឱ្យឃើញស្នាមឈាមទាំងនោះយ៉ាងច្បាស់ក្រឡែត។ ពន្លឺព្រះអាទិត្យពេលព្រលឹមជះតិចៗមកមើលទៅវាដូចជាពណ៌ផ្កាឈូកស្រាល, តែបើពិនិត្យឱ្យច្បាស់នឹងឃើញថាវាជាឈាមកកស្ងួត។

    ខ្ញុំយកម្រាមដៃស្ទាបកញ្ចក់ថ្នមៗ, ដោយឆ្ងល់ថាតើស្នាមប្រឡាក់ឈាមនេះជាខ្ញុំ ឬជាលីស៊ីជាអ្នកធ្វើ។ ស្នាមនេះគឺដូចស្នាមបាតដៃ, តែម្រាមដៃទាំងនេះវែងៗពេកហើយ។ ខ្ញុំប្រាកដច្បាស់ថានេះមិនមែនជារបស់ខ្ញុំ ឬរបស់លីស៊ីនោះទេ។

    តែដូចជាមានអ្វីម្យ៉ាងបន្លាចខ្ញុំ, អ្វីម្យ៉ាងដែលធ្វើឱ្យខ្ញុំស្វាងងងុយដូចគេយកញញួរវ៉ៃក្បាលមួយទំហឹង។

    គឺថា, ខ្ញុំខំជូតហើយជូតទៀត, តែខ្ញុំមិនអាចជូតស្នាមឈាមនោះឱ្យរលុបសោះ...

    ព្រោះស្នាមបាតដៃទាំងនោះនៅខាងក្រៅកញ្ចក់បង្អួចទេតើ។

    មួយសន្ទុះក្រោយពេលខ្ញុំឃើញបែបនេះ, លីស៊ីក៏ឈរក្បែរខ្ញុំសម្លឹងទៅស្នាមទាំងនោះ, សក់នាងស្រមើង ខោអាវដេកយប់នាងឡើងទក់ព្រោះទើបងើបពីដេក។ នាងយកវ៉ែនតាមកពាក់ដើម្បីឱ្យច្បាស់នូវអ្វីដែលនាងកំពុងឃើញ។ អ្វីដែលយើងកំពុងឃើញ។

    «យើងនៅជាន់ទីបី,» នាងនិយាយ, ធ្វើដូចខ្ញុំមិនដឹងអញ្ចឹង នាងនេះ។

    «អើ។»

    «ហើយគ្មាន... គ្មានផ្លូវនឹងឡើងមកតាមជញ្ជាំងរួចនោះទេ។» វាពិតហើយ, គ្មានធ្នើ, គ្មានកន្លែងឈរ, គ្មានទុយោអ្វីទាំងអស់នៅម្ខាងនៃអគារនិស្សិតមួយនេះ។ វាមិនអាចទៅរួចទេ។

    ខ្ញុំនៅស្ងៀនខណៈនាងទៅពិនិត្យកញ្ចក់បង្អួច។

    «ចឹងវាមកបានដោយរបៀបណា?» នាងសួរខ្ញុំ។

    ខ្ញុំគ្មានចម្លើយនឹងតបនោះទេ។

    លីស៊ីបបួលឱ្យប្រាប់ RA (អ្នកគ្រប់គ្រងសិស្សនិស្សិត) តែខ្ញុំបដិសេធនឹងនាងតាមរយៈទឹកភ្នែកដែលរលីងរលោងនឹងកែវភ្នែក។ ខ្ញុំមានអារម្មណ៍យ៉ាងចម្លែកថាមិនដឹងយ៉ាងម៉េចទេ គឺមានអារម្មណ៍ថាស្នាមដៃទាំងនោះគឺខ្ញុំជាអ្នកធហវើ, ដូចជាទាស់នឹងសន្យារបស់ម៉ាក់, ទោសរបស់ខ្ញុំបានហោះទៅជាប់នឹងបង្អួច។ គឺ, ពិតណាស់, វាដូចជាអបិយជំនឿមែន, តែខ្ញុំស្រាប់តែមានអារម្មណ៍ថាគ្រប់យ៉ាងគឺជាកំហុសរបស់ខ្ញុំ។ ហើយខ្ញុំត្រូវទទួលខុសត្រូវលើកំហុសនេះ។

    ខ្ញុំព្យាយាមប្រាប់ខ្លួនឯងថាខ្ញុំចេះតែគិតផ្ដេសផ្ដាស។ ស្នាមបាតដៃទាំងនោះរញេរញៃណាស់។ ប្រហែលជាសត្វចាបហើយមកបកកញ្ចក់បង្អួចហើយបន្សល់នូវស្នាមដ៏អាក្រក់។ មែនហើយ... គឺចាបពីរបីក្បាល។ វាត្រូវតែអញ្ចឹង។ ខ្ញុំប្រាប់ខ្លួនឯងថាបើខ្ញុំព្រងើយកន្តើយនឹងបញ្ហានេះ, វាប្រហែលជាបាត់ទៅវិញ។

    យប់នោះ, ខ្ញុំដេកមិនលក់ទាល់តែសោះ។

    ទីបំផុត, ខ្ញុំក៏ដេកលក់។ អ្វីដែលខ្ញុំចងចាំមុននឹងដេកលក់គឺលេខម៉ោង ៣ និង៤៣នាទីនៅលើនាឡិកាដែលដាក់ក្បែរគ្រែខ្ញុំ។

    លើកនេះ, ពេលខ្ញុំភ្ញាក់ឡើង, គ្មានស្នាមបាតដៃប្រឡាក់ឈាមលើកញ្ចក់បង្ួចទៀតទេ, គ្មានថ្មីទៀតទេ។

    ជំនួសឱ្យនេះ, បែរជាមានស្នាមឈាមពាសពេញរនាបនៃបន្ទប់របស់យើង។

    លីស៊ីឃើញវាមុនខ្ញុំ, សម្រែករបស់នាងធ្វើឱ្យខ្ញុំភ្ញាក់។ ខ្ញុំឃើញនាងអង្គុយញ័រផ្អឹបខ្នងនឹងជញ្ជាំងលើគ្រែ ខណៈដែលខ្ញុំសម្លឹងទៅស្នាមឈាមទាំងនោះ។ វាប្រាកដជាបានចូលមកតាមបង្អួចហើយដើរពាសពេញបន្ទប់។

    លីស៊ីងាកមកខ្ញុំ, មុខនាងឡើងស្លេក។ ដោយឃើញទឹកមុខនាងតក់ស្លុត, ខ្ញុំដើរទៅមើលកញ្ចក់ឆ្លុះមុខដែលដាក់ព្យួរលើកន្លែងលាងចាន។

    មានឈាមប្រឡាក់លើមុខខ្ញុំ, ដូចជាមានអ្វីម្យ៉ាងដែលមានម្រាមវែងៗមកស្ទាបលើថ្ពាល់ខ្ញុំពេលខ្ញុំគេងលក់។…

    (សូមចុចខាងក្រោមដើម្បីអានបន្ត)
    រឿង អាថ៌កំបាំងឈាមរដូវ រឿង អាថ៌កំបាំងឈាមរដូវ Reviewed by Unknown on 7:36 PM Rating: 5
    Loading...
    Powered by Blogger.