>
  • ទំព័រដើម
  • អាថ៌កំបាំងក្មេងដែលបាត់ខ្លួន

     
    ក្មេងដែលបាត់ខ្លួនទាំងនេះត្រូវគេចាប់ទៅជាច្រើនឆ្នាំមកហើយ ហើយនៅមិនទាន់រកឃើញនៅឡើយ។ រឿងក្ដីដែលមិនអាចសន្និដ្ឋានបាននេះគួរឱ្យខ្លាច, តែក៏ជាមេរៀនមានប្រយោជន៍ដែលអាចការពារក្មេងៗកុំឱ្យបាត់ខ្លួននៅថ្ងៃណាមួយ។

    ១.មីឆែឡា ការិច (Michaela Garecht)
     
    មីឆែឡា ការិចមានអាយុ៩ឆ្នាំហើយរស់នៅរដ្ឋកាលីហ្វញ៉ា។ នៅថ្ងៃទី១៩ខែវិច្ឆិកា, ឆ្នាំ១៩៨៨, មីឆែឡា និងមិត្តភក្ដិរបស់នាងកំពុងជិះកូនម៉ូតូតូចៗ ហើយចូលទៅតូបលក់របស់ញ៉ាំមួយក្បែរនោះ ដោយទុកម៉ូតូនៅខាងក្រៅ។ ពេលពួកគេចេញមកវិញ, ម៉ូតូរបស់មីឆែឡាបានបាត់ទៅហើយ។ ពួកគេខំរកជុំវិញនោះហើយឃើញអ្វីម្យ៉ាងចម្លែក។ ម៉ូតូគឺនៅក្បែរឡានចតចោលមួយនៃចិញ្ចើមផ្លូវ។ ពេលមីឆែឡាដើរទៅយកម៉ូតូនាងវិញ, បុរសម្នាក់លោតចេញពីឡានចតចោលនោះហើយចាប់នាងពីក្រោយខ្នង។ ពេលមិត្តនាងមើលដោយតក់ស្លុត, បុរសនោះចាប់លើកមីឆែឡាបោះចូលខាងក្រោយឡានគាត់ហើយបើកចេញទៅ។ តាំងពីពេលនោះមក, គ្មានដំណឹងពីនាងឡើយ។ មិត្តរបស់មីឆែឡាអាចប្រាប់ប៉ូលីសពីភិនភាគរបស់អ្នកចាប់នោះបាន។ នាងថាគាត់មានសក់ទង់ដែង, មានមុនច្រើនលើផ្ទៃមុខ ហើយភ្នែកដូចជាភ្នែកកញ្ជ្រោង។

    ២.បងប្អូនស្រីត្រកូលលីយ៉ន (The Lyon Sisters)
     
    កាធេរីន និងស៊ីឡា លីយ៉ន (Catherine and Sheila Lyon) ជាបងប្អូនពីរនាក់នៅក្រុងវ៉ាស៊ីងតោនឌីស៊ី។ កាធេរីកអាយុ១២ឆ្នាំ ហើយស៊ីឡាអាយុ១០ឆ្នាំ។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៧៥, ពួកនាងបានទៅដើរផ្សារក្នុងហាងមួយ។ ក្មេងប្រុសម្នាក់ដែលស្គាល់បងប្អូនពីរនាក់នេះឃើញពួកនាងនិយាយជាមួយបុរសពាក់កណ្ដាលអាយុម្នាក់ដែលពាក់អាវធំ និងមានម៉ាស៊ីនថតសំឡេងក្នុងអាវ។ មិនប្រាកដថាកន្លែងណាមួយនៅផ្លូវទៅផ្ទះ, បងប្អូនត្រកូលលីយ៉នបានបាត់ខ្លួនទៅ ហើយមិនដែលឃើញម្ដងទៀតនោះទេ។ ពីរបីសប្ដាហ៍ក្រោយមក, គេឃើញបុរសម្នាក់នៅហាងមួយទៀតបាននិយាយទៅកាន់ក្មេងស្រីមួយចំនួនហើយសុំឱ្យពួកគេអានសារមួយដែលក្នុងដៃគាត់មានកាន់ម៉ៃក្រូហ្វូន។ ប៉ូលីសជឿថាបុរសនោះអាចជាអ្នកដែលចាប់ក្មេងស្រីទាំងពីរ។

    ៣.ចាខុប វេធើលីង (Jacob Wetterling)
     
    ចាខុប វេធើលីងជាក្មេងប្រុសអាយុ១១ឆ្នាំម្នាក់មកពីសង្កាត់ចូសែប, រដ្ឋមីនេសូតា។ ថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៨៩ គាត់កំពុងតែជិះកង់ទៅផ្ទះពីតូបលក់របស់ញ៉ាំមួយជាមួយមិត្តភក្ដិ និងបងប្រុសរបស់គាត់។ រំពេជនោះ, ពួកគេត្រូវឈប់ដោយបុរសបិទម៉ាស់មុខប្រដាប់ដោយកាំភ្លើងម្នាក់។ គាត់បញ្ជាឱ្យក្មេងប្រុសទាំងនោះផ្ដួលកង់ហើយឱ្យដេកទៅលើដី។ បន្ទាប់មក, បុរសកាន់កាំភ្លើងនោះសួរក្មេងប្រុសទាំងនោះថាតើមានអាយុប៉ុន្មាន។ គាត់ប្រាប់ឱ្យបងប្រុសរបស់ចាខុបឱ្យរត់ទៅក្នុងព្រៃក្បែរនេះហើយមិនត្រូវមើលមកក្រោយជាដាច់ខាត បើមិនអញ្ចឹងទេគាត់នឹងបាញ់បំបែកក្បាល។ បន្ទាប់មក, បុរសកាន់កាំភ្លើងនោះឱ្យក្មេងប្រុសទាំងប៉ុន្មានឱ្យបង្ហាញមុខពួកគេ។ គាត់ជ្រើសយកចាខុប, ហើយប្រាប់មិត្តរបស់ចាខុបឱ្យរត់ចេញឱ្យឆ្ងាយដោយមិនឱ្យមើលមកក្រោយទេ បើមិនអញ្ចឹងទេគាត់និងបាញ់សម្លាប់ចោល។ គ្មាននរណាបានឃើញចាខុប វេធើលីងទៀតទេតាំងពីពេលនោះមក។

    ៤.អានថូនេត កាយេឌីតូ (Anthonette Cayedito)
     
    អានថូនេត កាយេឌីតូ ជាក្មេងស្រីជនជាត់ណាវ៉ាចូអាយុ៩ឆ្នាំម្នាក់មកពីរដ្ឋកាឡាប់, ប្រទេសមីស៊ីចកូថ្មី។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៨៦, នាងត្រូវនរណាម្នាក់យកទៅនៅពាក់កណ្ដាលយប់នោះ។ យោងតាមការស្រាវជ្រាវរបស់ប៉ូលីស, គ្មានតម្រុយណាដែលអាចរកឃើញនាងឡើយ។ បន្ទាប់មក, មួយឆ្នាំក្រោយមក, ប៉ូលីសបានទទួលការទូរស័ព្ទមកអះអាងថា នាងជាអានថូនេត, តែមុនពេលដែលនាងអាចប្រាប់ពួកគាត់បន្ថែមទៀត, នាងស្រែកខ្លាំងៗ ហើយប៉ូលីសឮសំឡេងបុរសមិនស្គាល់អត្តសញ្ញាណម្នាក់មុនពេលដែល call នោះបានដាច់។ ៤ឆ្នាំក្រោយមក, អ្នកបម្រើស្រីក្នុងភោជនីយដ្ឋានមួយនៅទីក្រុង កាសុន បានប្រាប់ប៉ូលីសអំពីតម្រុយដែលនាងបានឃើញ។ បុរសម្នាក់មកភោជនីយដ្ឋាននោះជាមួយក្មេងស្រីម្នាក់អាយុប្រហែល១៤ ទៅ១៥ឆ្នាំ។ ក្មេងស្រីនោះធ្វើជាទម្លាក់សមទៅខាងក្រោម។ ពេលអ្នកបម្រើស្រីនោះឱនរើស ហើយដាក់វាទៅលើតុវិញ, ក្មេងស្រីនោះបានចាប់ដៃនាង។ បន្ទាប់ពីពួកគេចេញទៅ, អ្នកបម្រើនោះក៏ជូតសម្អាតតុ ហើយឃើញក្រដាសតូចមួយដែលមានសរសេរថា, «សូមជួយខ្ញុំផង! call ទៅប៉ូលីស!»

    ៥.ចននី ចូច (Johnny Gosch)
     
    ចននី ចូច ជាក្មេងប្រុសអាយុ១២ឆ្នាំម្នាក់មកពីរដ្ឋ ដេស មាន់, ទីក្រុងអាយូវ៉ា។ គាត់មានកិច្ចការជាអ្នកលក់កាសែត ហើយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៨២, គាត់ចេញពីផ្ទះហើយជិះតាមផ្លូវដែលត្រូវទៅលក់កាសែត។ គាត់មិនមកផ្ទះវិញសោះ ហើយកាសែតទាំងអស់របស់គាត់ត្រូវគេរកឃើញ ប្រហែលរំលង៥០០ម៉ែត្រពីផ្ទះគាត់។ អ្នកជិតខាងបានឃើញគាត់និយាយគ្នាជាមួយបុរសមាឌធំម្នាក់ដែលជិះឡានខៀវ។ អ្នកជិតខាងនោះក៏ថែមទាំងបានឃើញបុរសផ្សេងទៀតតាមពីក្រោយចននី។

    ៦.កូនត្រកូលបៀម៉ោន (The Beaumont Children)
     
    ចែន បៀម៉ោន (Jane Beaumont) អាយុ៩ឆ្នាំ, ប្អូនស្រីរបស់នាងឈ្មោះ អាណា (Arnna) អាយុ៧ឆ្នាំ និងប្អូនប្រុសរបស់ពួកនាងឈ្មោះក្រែនថឹ (Grant) អាយុ៤ឆ្នាំ បានបាត់ខ្លួនទាំងអស់នៅសង្កាត់អាដែលឡែត, ប្រទេសអូស្ត្រាលី។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៦៦, ក្មេងទាំងនេះបានជិះគានក្រុងទៅលេងឆ្នេខ្សាច់។ មានអ្នកឃើញពួកគេលេងជាមួយបុរសសក់ទហ់ដែងខ្ពស់មុខស្គមម្នាក់អាយុប្រហែលជាង៣០ឆ្នាំ។ ក្មេងទាំងនោះហាក់ដូចជាលេងយ៉ាងរីករាយ។ អ្នកលក់ក្នុងហាងម្នាក់ដែលស្គាល់ក្មេងទាំងនោះបាននិយាយថា ចែនបានទិញទឹកជ្រលក់ និងសាច់អាំជាមួយលុយ £1។ ប៉ូលីសជឿថាបុរសដែលលេងជាមួយពួកគេនោះជាអ្នកឱ្យលុយនាង។ ក្មេងត្រកូលបៀម៉ោនទាំងអស់នោះមិនមកផ្ទះវិញរហូត ហើយការបាត់ខ្លួនដ៏អាថ៌កំបាំងនេះមិនអាចសន្និដ្ឋានបានឡើយ។

    ៧.ចោន រាច់ឃ្លីស និង កឹស្ទេ ចាដុន (Joanne Ratcliffe and Kirste Gordon)
     
    ចោន រាច់ឃ្លីស (អាយុ១១ឆ្នាំ) និង កឹស្ទេ ចាដុន (អាយុ៤ឆ្នាំ) បានបាត់ខ្លួនទៅនៅក្នុងប្រទេសអូស្ត្រាលី។ ក្មេងស្រីទាំងពីរបានទៅមើលការប្រកួតបាល់ទាត់មួយនៅក្រុង អាដែលឡែត អាវ៉ល់។ ឪពុកម្ដាយរបស់ចោនបានអនុញ្ញាតិឱ្យក្មេងស្រីទាំងពីរនេះទៅបង្គន់តែពីរនាក់។ ក្មេងស្រីទាំថពីរត្រូវបានគេឃើញដើរចេញរោងបាល់ទាត់ជាមួយបុរសដែលមិនអាចកំណត់អត្តសញ្ញាណម្នាក់។ អ្នកដែលបានឃើញពួកគេបានប្រាប់ថា ក្មេងស្រីទាំងពីរដូចជាមានទឹកមុខភ័យណាស់។ គ្មាននរណាឃើញពួកគេទៀតនោះទេ។

    ៨.ភីលីប កាន់សឹ
     
    ភីលីប កាន់សឹ ជាក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់មកពីក្រុងឌុបលីន ប្រទេសអៀកឡង់។ គាត់បានបាត់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៨៦ ខណៈដែលគាត់ធ្វើដំណើរទៅរៀន។ ៦ថ្ងៃក្រោយមក, កាតាបរៀនរបស់គាត់ត្រូវគេរកឃើញនៅមាត់ផ្លូវក្បែរផ្ទះរបស់គាត់។ ម្ដុំណឹងប៉ូលីសធ្លាប់រកមើលហើយតែកាលហ្នឹងមិនមានកាតាបនៅទីហ្នឹងទេ។ គេជឿថា, មិនដឹងមូលហេតុអ្វីទេ, អ្នកដែលចាប់គាត់ទៅនោះបានត្រឡប់មកយកកាតាបទុកនៅទីនេះវិញ។ មកទល់ពេលនេះ, ភីលីបនៅតែមិនទាន់បានរកឃើញ។

    ៩.ម៉ាដែលេអីុនេ មឹកកាន (Madeleine McCann)
     
    ក្មេងស្រីជនជាតិអង់គ្លេស, នាងម៉ាដែលេអីុនេ មឹកកាន អាយុជិត៤ឆ្នាំកាលដែលនាងបានបាត់ខ្លួន។ ម្ដាយឪពុកនាងបានយកនាង និងប្អូនៗនាងទៅដើរកម្សាន្តនៅទីក្រុង ប្រៃ ដា ឡើស, ប្រទេសប៉ក់ទុយកាល់។ ម្ដាយឪពុកនាងបានចេញទៅបាក្បែរនោះជាមួយមិត្តភក្ដិ, ដោយទុកឱ្យម៉ាដែលេអីុនេ និងប្អូនទាំងពីររបស់នាងឱ្យនៅក្នុងបន្ទប់ជួល។ នាងនៅមិនទាន់រកឃើញនៅឡើយ។

    ១០.អីុសាបែល កេលីស (Isabel Celis)
     
    អីុសាបែល កេលីស ជាក្មេងស្រីវ័យ៦ឆ្នាំមកពីក្រុងទុកសិន, ប្រទេសអារីសូណា។ នាងបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីផ្ទះរបស់នាងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២។ ពេលប៉ារបស់នាងភ្ញាក់ឡើងនៅពេលព្រឹក, គាត់ឃើញថាកេលីសមិនបាននៅក្នុងបន្ទប់នាងឡើយ។ បង្អួចបន្ទប់ដេកនាងបើកចំហរ ហើយកញ្ចក់បង្អយចបានត្រូវដោះចេញ។ នាងនៅមិនទាន់រកឃើញឡើយ។

    បើអ្នកមានដំណឹងផ្សេងៗពីអីុសាបែល កេលីស ឬអំពីក្មេងៗដ៏ទៃដែលបាត់ខ្លួន, សូមទាក់ទងទៅប៉ូលីសភ្លានៗ ហើយប្រាប់ពីអ្វីដែលអ្នកដឹង៕

    អាថ៌កំបាំងក្មេងដែលបាត់ខ្លួន អាថ៌កំបាំងក្មេងដែលបាត់ខ្លួន Reviewed by Unknown on 7:30 PM Rating: 5
    Loading...
    Powered by Blogger.