រឿង ប្រាថ្នាដូរព្រលឹង
ខ្ញុំសុំសួរសំនួរមួយទៅអ្នកអាន, បើអ្នកមានចង្កៀងទិព្វមួយពីអារក្សដែលប្រាប់ថានឹងឱ្យប្រាថ្នាបីទៅអ្នក, តើអ្នកនឹងបួងសួងសុំអ្វី? លុយកាក់? អាយុវែង? ឡានបើកដំបូលក្រហមដ៏សែនថ្លៃមួយ? ឬក៏ចឹងៗអីមែនទេ?
និយាយតាមត្រង់, ខ្ញុំមិនដែលគិតលើសំនួរចឹងទេ។ ខ្ញុំមិនចូលចិត្តគិតលើសំនួរគ្មានប្រយោជន៍។ ខ្ញុំគ្រាន់តែមិនចង់រវើរវាគិតស្អីតែផ្ដេសតែផ្ដាស។ ហេតុអីបានខ្ញុំត្រូវគិតចង់រកមនុស្សម្នាក់ដែលអាចរស់នៅជាមួយខ្ញុំរហូតតទៅ? គឺថាសាំ។
ឃើញទេ, តែបន្ទាប់មកមានតូបថ្មីមួយបើកនៅក្នុងទីក្រុងរបស់យើង, ដូចជាកន្លែងលក់វត្ថុបុរាណ។ ណឹងប្រហែលជាទីផ្សាលក់វត្ថុបុរាណមែនទែនហើយមើលទៅ។ ការពិត, វាជាវត្ថុចាស់ៗអន់ៗសំរាមៗ ដែលគ្មានអ្នកណាគេចង់បាននោះទេ។ មានកូនសោរដែលគ្មានមេសោរ, តុក្កតាដាច់បែកខ្លួនដែលគ្មានគ្រាប់ភ្នែក, កាសែតចម្រៀងដែលបែកបាក់បិទកាវភ្ជាប់គ្នា។
ខ្ញុំបានណាត់ជួបស្រីស្អាតម្នាក់, សក់ទង់ដែង ដើមទ្រូងធំៗ, មិនមែនដើមទ្រូងស្វិតដូចសង្សាចាស់ខ្ញុំទេ។ ខ្ញុំមិនដឹងយ៉ាងម៉េចទេ គឺខ្ញុំមិនសូវចូលចិត្តនាងសោះ, តែនាងអស្ចារ្យក្រៃ។ យ៉ាងណា, នាងបានទាញខ្ញុំមកតូបហ្នឹងហើយថានឹងទិញវត្ថុខ្លះទៅផ្ទះ។
ដូច្នេះ, ខណៈដែលនាងកំពុងរើសគ្រឿងអលង្ការចាស់ៗ ឆ្ងល់ថាប្រហែលម្ចាស់ដើមវាងាប់បាត់ហើយ, ខ្ញុំក៏រើសយកដបទង់ដែងមួយចេញពីធ្នើធ្វើដើម្បីឱ្យនាងសប្បាយចិត្ត។ ខ្ញុំមើលទៅវាដូចជាដបទឹកអប់អញ្ចឹង។ វាច្បាស់ជាស្រស់ស្អាតខ្លាំងហើយបើត្រឡប់ទៅកាល២០០ឆ្នាំមុន។ ឥឡូវវាត្រឹមតែជាសំរាមអន់មួយ។ ហើយវាមានតម្លៃត្រឹមតែ៥០សេនប៉ុណ្ណោះ។ នាងទិញខ្សែករតេងរតោងមួយ, ខ្ញុំទិញដបទង់ដែងមួយនោះ, ហើយយើងក៏ត្រឡប់មកផ្ទះជួលខ្ញុំវិញ។
ខ្ញុំទុកវាលើធ្នើ ហើយមិនមើលទៅវានោះទេ រហូតដល់ពីរបីសប្ដាហ៍ក្រោយមក, ក្រោយពេលដែលខ្ញុំល្មមនឹងទាត់ក្បាលនាងចេញ។ នាងជាស្រីស្អាតល្អណាស់ តែនិយាយពីថាកំពូលនិយាយច្រើនសាំតាប៉ែ។
យ៉ាងណា, ខ្ញុំគិតចង់គប់ដបទង់ដែងនោះចោល, តែបន្ទាប់ពីគិតម្ដងទៀត, ខ្ញុំទិញអស់ទាំងលុយៗរឿងអីត្រូវចោលទទេៗនោះ? វាកខ្វក់ និងប្រេះស្រាំ, តែបើខ្ញុំសម្អាតវាបន្តិច, បែបស្អាតជាងនេះហើយ។
ដូច្នេះ, ខ្ញុំក៏ជូតលាង (ប៉ូឡែ) វា។ ខ្ញុំប្រើប្រេងខាត់ស្បែកជើងមួយកំប៉ុងចាស់ ហើយក៏ទៅធ្វើការ។ ក្រោយពីជូតសម្អាតហើយ, វាពិតជាស្អាតខ្លាំងណាស់។ ខ្ញុំសម្រេចទុកថ្នាំញៀនក្នុងហ្នឹង។ ប៉ូលីសនឹងមិនមកឆែកឆេរស្អីចឹងដើម្បីរកថ្នាំញៀនទេ, ត្រូវអត់?
ដូចជារឿងនិទានដែរ, គ្មានស្អីកើតឡើងទេពេលផ្ដើមរឿង។ ខ្ញុំយកដបទង់ដែងនោះទៅដាក់លើធ្នើវិញ, ហើយលេងហ្គេម, បន្ទាប់មកក៏ងងុយដេកមុខទូរទស្សន៍។ ចរិតខ្ញុំតែចឹង។
តែបន្ទាប់មក, ប្រហែលម៉ោង៣ព្រឹក, ខ្ញុំភ្ញាក់ឡើងដោយឃើញអ្វីម្យ៉ាងចាំងចែង។ គំនិតដំបូងរបស់ខ្ញុំស្មានថាវាគឺជាវិទ្យសកម្មដែលជះចែងមកកាត់បន្ទប់ខ្ញុំ ហើយខ្ញុំត្រូវតែការពារខ្លួន។ បន្ទាប់មក, ពិតណាស់, ខ្ញុំឈប់ទាយតែផ្ដាស ហើយបើកភ្លើង។
មាននរណាម្នាក់កំពុងនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់ខ្ញុំ, សម្លឹងមកខ្ញុំ។ គាត់អាក្រក់មើលណាស់, ភ្នែកក្រឡោតមុខកន្ធាត់។ មើលទៅស្បែកគាត់ដូចជាស្ទើតែជ្រុះចេញពីមុខទៅហើយទើបបានជាធាត់អីយ៉ាងនេះ។ ក្បាលពោះគាត់ហៀរចុះក្រោម, ដូចជាសុដន់យាយចាស់។ តែគាត់មានដៃជើងវែងៗ។ ខ្ញុំទាយថាបើគាត់ងើបឈរឡើង, គាត់ប្រាកដជាខ្ពស់មិនតិចជាង៤ម៉ែត្រទេ។ គាត់ដកដង្ហើមធំៗតាមមាត់, មើលទៅគួរឱ្យស្អប់។
ខ្ញុំត្រឹមសម្លឹងមើលទៅគាត់អស់មួយសន្ទុះ, ហើយគាត់ក៏សម្លឹងមកខ្ញុំវិញដែរ។ គាត់មើលទៅដូចធ្វើមុខដ៏សែនអាក្រក់ដាក់ខ្ញុំ, ដែលធ្វើឱ្យខ្ញុំភ័យព្រោះគាត់អាក្រក់ពេក, ភ្នែកតូចៗ មាត់ច្រវ៉ាបធំ ច្រមុះស្រួចវែង។
យើងមិននិយាយអ្វីទេ, ដែលនៅតែស្ងៀម, ដូច្នេះខ្ញុំក៏កាត់ផ្ដាច់ភាពស្ងប់ស្ងាត់។ «ហើយអាឯងជាអ្នកណា?»
គាត់ព្រិចភ្នែកដាក់ខ្ញុំ។ «លោកទិញចង្កៀងនោះ។»
«ចង្កៀង?»
គាត់ក៏ចង្អុលទៅដបទង់ដែងនោះ។ «គឺចង្កៀងនោះ។»
ខ្ញុំសម្លឹងមើល។ «មើលទៅវាគ្មានដូចជាចង្កៀងទេវ៉ើយ។»
គាត់ញាក់ស្មា។
«អូខេ, ហើយចង្កៀងនឹងវាទាក់ទងស្អី?»
«លោកបានទិញចង្កៀងហើយត្រដុសវា។ ដូច្នេះទើបខ្ញុំនៅទីនេះ។ ខ្ញុំនៅទីនេះដើម្បីផ្ដល់ការប្រាថ្នាបីដល់លោក។»
ខ្ញុំមិននិយាយអីសោះអស់មួយភ្លែត, ឆ្ងល់ពីអ្វីដែលគាត់កំពុងនិយាយប្រាប់ខ្ញុំ។ «នេះចង់មានន័យថាម៉េច?»
«មានន័យថាខ្ញុំនឹងជាប់នៅទីនេះរហូតដល់លោកប៉ងប្រាថ្នាគ្រប់។ ឱ្យលឿនឡើង។»
នៅពេលហ្នឹង, ខ្ញុំគិតថាគាត់ជាអារក្សជីនូ។ ប្រហែលជាអារក្សជីនូដ៏មហាសែនអាក្រក់ម្នាក់។ ខ្ញុំក៏ចាប់ផ្ដើមសន្និដ្ឋានថានេះគ្រាន់តែជាការយល់សប្ដិ, ព្រោះពេលខ្លះខ្ញុំយល់សប្ដិអាក្រក់ក្រោយពេលជក់, ដូច្នេះខ្ញុំក៏បណ្ដោយតាមហ្នឹង។ មានទៅខាតអី, មិនចឹង?
«ល្អហើយ, ចឹង, ខ្ញុំគួរហៅឯងយ៉ាងម៉េច?»
«វាសំខាន់ដែរ?»
ទេ, ខ្ញុំគិតថាវាមិនសំខាន់ទេ។ «អូស្កា។»
គាត់បើកចិញ្ចើមដាក់ខ្ញុំ។ ខ្ញុំញាក់ស្មា, ដែលជាចម្លើយអាចទទួលយកបាន។
«ល្អណាស់, អូស្កា, តោះចាប់ផ្ដើម។ ដំបូងបំផុត, ខ្ញុំចង់ឱ្យឯងបង់ថ្លៃជំពាក់សាលារបស់ខ្ញុំ។» វាមិនពិបាកទេក្នុងការរើសបំណងប្រាថ្នាដំបូងរបស់ខ្ញុំ, ទោះបើវាជាសុបិនក្ដី។ ខ្ញុំជំពាក់លុយសកលវិទ្យាល័យជាងបួនឆ្នាំមកនេះវាច្រើនក្រាស់ក្រែលណាស់ គឺខ្ញុំត្រូវតែបង់ឱ្យអស់។
អូស្កាលើកម្រាមដៃមួយមកខ្ញុំ ហើយខ្ញុំឃើញថាវាវែងខ្លាំងណាស់, ម្រាមចម្អឹងដ៏វែង។ «ចាំមួយភ្លែត។ លោកមិនបានអ្វីមួយទទេៗទេ។»
អារម្មណ៍ខ្ញុំចាប់ផ្ដើមក្ដៅ, កន្លងមកខ្ញុំមិនដែលមានអារម្មណ៍បែបនេះទេ។ «ស្អីគេ? តើឯងជាអារក្សយ៉ាងណាហ្នឹងបើឯងមិនអាចធ្វើឱ្យការប្រាថ្នាក្លាយជាការពិត?»
«ខ្ញុំអាចសម្រេចក្ដីប្រាថ្នាបាន, ហើយខ្ញុំនឹងធ្វើ,» គាត់និយាយដោយរបៀបអួត, «តែលោកត្រូវធ្វើរឿងមួយដល់ខ្ញុំ, មុន។»
ល្អ, ត្រូវហើយ, ខ្ញុំគិតថាបែបនេះទើបយុត្តិធម៌។ «ចឹង, តើឯងចង់បានអី?»
«ឆ្អឹង,» គាត់តបភ្លាមៗ, ដូចជានេះគឺជាជម្រើសដែលអាចព្រមបានអ៊ីចឹង។
«ឆ្អឹង? ស្អីគេត្រូវការឆ្អឹង?»
«ហើយយ៉ាងម៉េច?»
អូ, អូខេ។ អូស្កាជាជនឆ្គួតឡប់។ តែ, ចង្រៃយក៍, បើឆ្អឹងពីរបីអាចប្ដូរនឹងការបង់ផ្ដាច់បំណុលសាលារបស់ខ្ញុំ, ខ្ញុំនឹងប្រថុយ។
«យល់ព្រម... ចង់បានឆ្អឹងអ្វី?»
«ឆ្អឹងអីក៏បាន, តែលោកត្រូវរកឆ្អឹងខ្នងមួយឱ្យបានមុនថ្ងៃរះ។»
ថ្ងៃរះ? ឆ្គួតមែន។ ខ្ញុំងើបឡើងហើយទាញកូនសោរ, ចាក់សោរចេញយ៉ាងលឿនបំផុតតាមដែលអាចធ្វើបាន។ ព្រោះពេលនរណាម្នាក់ចង់ឱ្យលុយអ្នក៤ម៉ឺនដុល្លា, អ្នកត្រូវតែរួសរាន់, ដឹងទេ?
ពិតណាស់, គ្រាន់តែខ្ញុំមកដល់ជាន់ក្រោមនៃអគារផ្ទះជួលខ្ញុំ ហើយនៅមាត់ទ្វារចេញ, ខ្ញុំដឹងថាខ្ញុំគ្មានយោបល់ថានឹងត្រូវទៅរកឆ្អឹងទាំងនោះនៅកន្លែងណាទេ។ វាលកប់ខ្មោច? ទេ, ខ្ញុំមិនបំបាក់ខ្នងខ្លួនឯងក្នុងការជីកយកសាកសពនោះទេ, ឆ្គួតមែន។ ខ្ញុំគិតថាប្រហែលត្រូវហែលចូលតាមទឹក, ប្រហែលសង្ឃឹមថាមាននរណាយកសត្វចិញ្ចឹមងាប់ទៅចោលក្នុងទឹក។
ខ្ញុំដើរចុះឡើងៗលើវាលស្មៅខាងមុខអគារផ្ទះជួលខ្ញុំ, ព្យាយាមរកនឹកគំនិតណាមួយ, ខណៈដែលខ្ញុំឃើញឆ្មារបស់អ្នកផ្ទះជិតនេះ។
វាជាសត្វសែនគគ្រិច, គឺថាសត្វគ្មានរោម។ វាគ្មានគួរឱ្យស្រឡាញ់ទេ, តែសំណាងសម្រាប់ខ្ញុំហើយដែលវាស្លូត និងដើរយឺតៗ។ ខ្ញុំដូចជារអារចិត្តខ្លួនឯង តែខ្ញុំក៏សម្រេចចិត្តថាត្រូវតែធ្វើវាភ្លាមៗ, ព្រោះតែអ្វីៗផ្សេងទៀត, លុយបំណុលរាប់ពាន់ដុល្លាគឺសំខាន់ជាងឆ្មាអាក្រក់មួយក្បាលនេះ។
ខ្ញុំចាប់វាហើយរត់ត្រឡប់មកអគារជួលរបស់ខ្ញុំវិញ។ វាស្រែក និងរើបម្រាស់, ព្យាយាមចេញពីដៃខ្ញុំ។ ឆ្មាឆ្គួត។ ទីបំផុតខ្ញុំក៏មកដល់បន្ទប់ខ្ញុំ ហើយចាក់សោរទ្វារ, ព្រោះខ្លាចមានអ្នកមកឃើញពេលខ្ញុំមួលកឆ្មា។
ហើយខ្ញុំមិនខ្លាចនឹងមួលកសម្លាប់វាទេ។ ខ្ញុំចាប់ក្បាលឆ្មាដោយដៃម្ខាង, ដៃម្ខាងទៀតចាប់ច្របាច់ខ្លួនវា។ ខ្ញុំប្រឹងប្រើកម្លាំងមួលខ្លាំងណាស់។
ដំបូង, គ្មានអ្វីកើតឡើងទឹ។ ឆ្មាស្រែកដោយភាពឈឺចាប់, តែវាមិនទាន់ងាប់ទេ។ ខ្ញុំប្រឹងមួលកវាខ្លាំងឡើងៗ... ទីបំផុតមានសំឡេងបាក់ឆ្អឹងក។ វានៅមិនទាន់ងាប់ទៀតមិនដូចអ្វីដែលខ្ញុំរំពឹងទេ, តែវាប្រឹងរើខ្សោយទៅៗ, ខ្លួនវាញាក់ៗមួយភ្លែត អាក្រក់មើលណាស់ ហើយក៏ដាច់ខ្យល់ស្លាប់ទៅ។ ខ្ញុំសម្រាកមួយភ្លែត។
ឥឡូវ, ខ្ញុំត្រូវពន្លាត់ស្បែកឆ្មានេះ។ នេះជាលើកទីមួយរបស់ខ្ញុំ, ហើយខ្ញុំមិនប្រសព្វខាងហ្នឹងទេ។ ខ្ញុំយកកាំបិតវះវារហូតដល់សាច់ និងស្បែកចេញឆ្អឹងមកក្រៅ។ ឆ្អាបអាក្រក់ណាស់។ ខ្ញុំធ្វើវានៅកន្លែងលាងចាន, ព្រោះកុំឱ្យឈាមវាហូរប្រឡាក់រនាបផ្ទះខ្លាំងពេក។ ទីបំផុតខ្ញុំមានឆ្អឹងខ្នងតូចមួយហើយ, ឈាមបាចសាចប្រឡាក់ពាសពេញ។
ខ្ញុំយកវាទៅឱ្យអូស្កា, ដែលកំពុងតែនៅចាំខ្ញុំក្នុងបន្ទប់ទទួលភ្ញៀវ, រង់ចាំខ្ញុំធ្វើកិច្ចការហើយ។ ខ្ញុំដាក់ឆ្អឹងនោះនៅមុខគាត់ ហើយគាត់មើលទៅវាទាំងភ្ញាក់ផ្អើល។ «ឆ្មាមែនទេ?»
«អេ, ក្រែងឯងថាឆ្អឹងអីក៏បាន។»
គាត់ចាប់យកឆ្អឹងនោះហើយក្រោកឈរ។ «បានសម្រេចហើយ។ ខ្ញុំនឹងត្រឡប់មកវិញនាយប់ស្អែក។ កុំទៅណា, ខ្ញុំចង់ធ្វើកិច្ចការនេះនៅទីនេះជាង។»
ជាមួយគ្នានោះ, អូស្កាក៏ដើរទៅទ្វារ ហើយក៏រលាយខ្លួនចូលទៅក្នុងរាត្រីកាលបាត់ទៅ។
មួយភ្លែតក្រោយមក, ខ្ញុំអស់កម្លាំងហើយដើរមកដេក។
ពេលខ្ញុំភ្ញាក់ពីដេកនាព្រឹកនោះ, ខ្ញុំគិតថាគ្រប់យ៉ាងយប់ម៉ិញគឺជាយល់សប្ដិច្បាស់ណាស់។ ប្រាកដជាយល់សប្ដិឆ្គួតឡប់មួយ, តែមិនខាតអីផង។ ខ្ញុំក៏មិនខ្វល់ពីវាហើយដើរទៅផ្ទះបាយ, ក៏ភ្ញាក់ផ្អើលពេលឃើញសពឆ្មាមួយងាប់នៅទីនោះ ហើយឈាមបាចសាចកកនៅពាសពេញ។
អូ, ចង្រៃយក៍។
ខណៈដែលខ្ញុំសម្លឹងទៅអ្វីដែលនៅក្នុងផ្ទះបាយខ្ញុំនោះ, ទូរស័ព្ទខ្ញុំក៏រោទិ៍ឡើង។ ខ្ញុំទៅទទួលទាំងដៃញ័រទទ្រើកខណៈខ្ញុំទាយថានេះជាអ្នកជិតខាងជាន់ក្រោមដែលតេមកសួររកសត្វចិញ្ចឹមរបស់គេ។ តែបែរជាលេខរបស់ខាងសាលា តេមកប្រាប់ថាបំណុលសាលាទាំងអស់របស់ខ្ញុំត្រូវគេបង់អស់សព្វគ្រប់ហើយ។
«ល្អណាស់,» ខ្ញុំនិយាយ, ហើយក៏ដាក់ទូរស័ព្ទចុះ។
ពេញមួយថ្ងៃនោះខ្ញុំរីករាយខ្លាំងណាស់។ ខ្ញុំជូតសម្អាតផ្ទះបាយខ្ញុំ, ដែលចំណាយពេលពីរបីម៉ោងដែរ។ រួចហើយគប់សាកសពឆ្មានោះចូលទឹកលូក្បែរនេះពីបង្អួច។ ពេលនៅសល់ទៀតខ្ញុំសម្លឹងទៅខាងក្រៅ, ព្យាយាមរកនឹកអំពីបំណងប្រាថ្នាបន្ទាប់របស់ខ្ញុំ។ ខ្ញុំមិនចំណាយពេលសម្រេចចិត្តយូរនោះទេ, តែខ្ញុំត្រូវជ្រើសយ៉ាងណាឱ្យល្អិតល្អន់, ព្រោះពេលដែលខ្ញុំធ្វើការប្រាថ្នា នោះនឹងល្អបំផុត។
ប្រាកដច្បាស់ហើយ, អូស្កាបង្ហាញខ្លួនឡើងនាម៉ោង៣ព្រឹក។ លើកនេះ, ខ្ញុំកំពុងអង្គុយចាំ។ គាត់ចូលមកទីនេះហើយខ្ញុំសួរ, «ម៉េចក៏ឯងមិនចេញពីចង្កៀង?»
«ទាល់តែខ្ញុំធ្វើគ្រប់ការប្រាថ្នារបស់លោកសិន,យល់ទេ?»
ល្អ, គឺចឹងល្អហើយ។ «ខ្ញុំដឹងពីប្រាថ្នាទីពីររបស់ខ្ញុំហើយ។»
អូស្កាបើកភ្នែករីករាយ។ «អូ? លោកពេញចិត្តនឹងស្នាដៃខ្ញុំមែនទេ?»
«ពេញចិត្តខ្លាំងណាស់។»
«ល្អណាស់, ចឹងតោះប្រាប់ខ្ញុំម៉ោ។»
«ខ្ញុំចង់បាននារីម្នាក់។»
អូស្កាងក់ក្បាលរកនឹក, បន្ទាប់មកក៏បក់ដៃឱ្យខ្ញុំនិយាយបន្តទៀត។
«ខ្ញុំចង់បាននារីស្អាតម្នាក់, សក់ខ្មៅវែង ដើមទ្រូងធំៗ តែអត់ធាត់ដាច់ខាត គឺរាងស្វែល ស្បែកស, ភ្នែកធំសិចស៊ី។»
អូស្កាបើកចិញ្ចើមដាក់ខ្ញុំ។ «តើលោកដឹងថាវាហួសហេតុពេកទេ?»
«អេ, ក្រែងឯងថាចង់បានអីក៏បាន។ ហើយនេះជាអ្វីដែលខ្ញុំចង់បាន។»
គាត់ងក់ក្បាល។ «បាន។ តែខ្ញុំត្រូវការគ្រាប់ភ្នែកមួយ។»
«គ្រាប់ភ្នែក?»
«ហើយលើកនេះគឺត្រូវតែជាគ្រាប់ភ្នែកមនុស្ស។ ព្យាយាមកុំធ្វើឱ្យវាខូចឱ្យសោះពេលដែលលោកខ្វេះវាចេញពីរន្ធភ្នែក។»
ហើយវាចឹងឯង, ខ្ញុំចេញទៅក្រៅម្ដងទៀតនាយប់នោះ, លើកនេះដៃខ្ញុំមានកាំបិត និងក្រឡមួយ។ គ្រាប់ភ្នែកមួយសម្រាប់បំពេញក្ដីប្រាថ្នារបស់ខ្ញុំ? ល្អ, សម្រាប់ខ្ញុំវាមិនបញ្ហាអីទេ។
ខ្ញុំត្រូវតែធ្វើវាឱហយបាន។ ខ្ញុំលាក់ឧបករណ៍របស់ខ្ញុំហើយដើរចូលក្លឹបរាំកម្សាន្តមួយ។
វាជាថ្ងៃព្រហ័ស្បត្តិ៍, គឺមានន័យថារាត្រីស្រីៗមករាំច្រើន។ ខ្ញុំឃើញស្រីស្អាតម្នាក់ដែលស្រវឹងខ្លាំងណាស់ទៅហើយ, ស្បែកឡើងស្លេក ហើយខ្ញុំក៏ទៅនិយាយទន់ភ្លន់ដាក់នាងដោយសម្ដីលែបខាយ។ នាងក៏តបមកខ្ញុំវិញយ៉ាងត្រូវរូវ ព្រោះខ្ញុំជាប្រុសស្អាត, ហើយឆាប់ៗនោះនាងក៏ហៅគេមកគិតលុយ។
ខ្ញុំប្រាប់អ្នកយាមទ្វារក្លឹបថានាងជាប្អូនស្រីខ្ញុំ ហើយខ្ញុំនឹងយកនាងទៅផ្ទះ។ គេដូចមិនសូវជឿ រហូតខ្ញុំហុចលុយ20$ឱ្យទើបស្ងៀម។ ខ្ញុំបីនាងដោយដៃទាំងពីររួចយកមកទីស្ងាត់មួយ។
នាងពិតជាស្រវឹងខ្លាំងមែនទែន, តែនាងស្រាប់តែរើបម្រាស់ពេលដែលខ្ញុំចាក់ខ្វេះគ្រប់ភ្នែកនាង។ វាគឺពិបាកខ្វេះចេញមកណាស់, ហើយខ្ញុំឃើញថាភ្នែកមួយនេះបែកខ្ទេចអស់ទៅហើយ។ ខ្ញុំក៏មកខ្វេះភ្នែកម្ខាងទៀត, ហើយលើកនេះស្រួលជាងមុន។ ខ្ញុំខ្វេះចេញមកបានហើយក៏ដាក់វាក្នុងដបក្រឡ។ នាងស្រែកថ្ងូយំដោយឈឺផ្សា ហើយខ្ញុំដឹងថាមិនយូរទេនឹងមានមនុស្សឃើញនាង, ដូច្នេះខ្ញុំក៏ប្រញាប់មកបន្ទប់ជួលខ្ញុំវិញដោយមានរបស់ដែលត្រូវការនៅក្នុងដៃផង។
អូស្កាពិតជារីករាយនឹងការដោះដូរនេះណាស់។ គ្រាប់ភ្នែកនៅស្រស់ស្អាតណាស់។ គាត់ប្រាប់ខ្ញុំថាគាត់នឹងមកជួបខ្ញុំនៅយប់បន្ទាប់ ហើយក៏ចាកចេញទៅ, គឺដូចកាលយប់ម៉ិញណាស់។ ខ្ញុំងងុយគេងពេកក៏គេងក្នុងបន្ទប់ទទួលភ្ញៀវរបស់ខ្ញុំម្ដងទៀតហើយ។
ព្រឹកបន្ទាប់, មានសំឡេងគោះទ្វារបន្ទប់ខ្ញុំ។ ខ្ញុំបើកទ្វារហើយឃើញនារីម្នាក់, នារីក្នុងក្ដីស្រមៃរបស់ខ្ញុំ, ដែលខ្ញុំសុំពីអូស្កា។ នាងមានសម្រស់ស្រស់ខ្លាំង, ហើយខ្ញុំអញ្ជើញឱ្យនាងចូលក្នុងបន្ទព់ហើយក៏ធើគ្នាអស់មួយព្រឹក។ នាងមិននិយាយអ្វីទេ, គឺល្អខ្លាំងណាស់, ហើយក៏មិនប្រាប់ឈ្មោះឱ្យខ្ញុំដឹងដែរ, ទើបខ្ញុំដាក់ឈ្មោះមួយឱ្យនាង។ មើលទៅនាងបែបមិនថាអីទេពេលខ្ញុំដាក់ឈ្មោះនាងថា រ៉ាប៊ី។ ចំណុចល្អបំផុត, ពេលយើងធើគ្នារួចរាល់ហើយនាងក៏ងើបចេញទៅវិញបាត់។ នាងមិននៅសាំតាប៉ែសួរនាំច្រើនអីទេ, ហើយមិននៅដេកតម្អក់យូរអ្វីឡើយ។ ដូចខ្ញុំនិយាយចឹង, គឺថាល្អបំផុត។
ម៉ោង៣ព្រឹក, អូស្កាបង្ហាញខ្លួនឡើងដើម្បីឱ្យខ្ញុំប្រាប់ពីការប៉ងប្រាថ្នារបស់ខ្ញុំ។ ខ្ញុំដឹងថាអូស្កានឹងឱ្យបំណងប្រាថ្នាខ្ញុំតែបីប៉ុណ្ណោះ, ដូច្នេះខ្ញុំចង់ឱ្យជីវិតខ្ញុំមានភាពស៊ីវីល័ហ៊ឺហា, ខ្ញុំត្រូវតែគិតឱ្យម៉ត់ចត់។ ហើយអូស្កា... អាចធ្វើវាសម្រាប់ខ្ញុំ។
សម្រាប់ការប្រាថ្នាចុងក្រោយរបស់ខ្ញុំ។
មើលទៅគាត់យល់ព្រមពេលដែលខ្ញុំប្រាប់គាត់ពីអ្វីដែលខ្ញុំចង់បាន។
«អំណាច។ ខ្ញុំចង់ក្លាយជាមនុស្សដែលមានអំណាចជាងគេបំផុតក្នុងលោក។ លុយ, ស្រី, ឡាន, គ្រប់យ៉ាង, ខ្ញុំចង់មានអំណាចយកវាគ្រប់យ៉ាង។
«ចឹងការដោះដូរលើកនេះនឹងធ្ងន់ជាងមុន។»
ខ្ញុំធ្វើមុខភ្ញាក់ផ្អើលដាក់គាត់តាមភ្នែកទាំងគូ។ គាត់ប្រាកដជាមិនសុំច្រើនជាងអ្វីដែលនឹងទទួលបាននោះទេ។
«ខ្ញុំត្រូវការសាកសពមួយ,» គាត់និយាយ។ មុនពេលដែលខ្ញុំសួរគាត់, គាត់បន្ថែម, «មិនមែនសាកសពអ្វីក៏បាននោះទេ។ គឺសាកសពមនុស្សមួយ, ហើយត្រូវតែជាសពមួយដែលលោកសម្លាប់ផ្ទាល់ដៃ។ ទៅរកមួយមកទីនេះ, បើមិនចឹងទេបំណងប្រាថ្នាទីបីនេះនឹងរលាយទៅ, ខ្ញុំនឹងលាលោកហើយ។»
ខ្ញុំសើច។ ខ្ញុំសើច ហើយអូស្កាធ្វើមុខមិនយល់, ដែលធ្វើមុខភ្លើឱ្យខ្ញុំសើចកាន់តែខ្លាំងឡើង។ ខ្ញុំទាញកាំបិតពីរៀនដាក់ឧបករណ៍ផ្ទះបាយ, កាំបិតដែលខ្ញុំប្រើដើម្បីខ្វេះគ្រាប់ភ្នែកស្រីម្នាក់នោះកាលយប់មុន, ហើយខ្ញុំដើរទៅតាមផ្លូវ, ស្រមើស្រមៃពីអ្វីដែលខ្ញុំនឹងធ្វើពេលខ្ញុំក្លាយជាអ្នកមានល្បីឈ្មោះ។
ខ្ញុំលបតាមផ្លូវអស់មួយសន្ទុះ, ភ្នែករំពៃមើលជនទន់ខ្សោយណាមួយ។ អស់មួយសន្ទុះ, គ្មាននរណាម្នាក់ដើរកាត់នេះសោះ ហើយធ្វើឱ្យខ្ញុំកាន់តែពិបាក។ ខ្ញុំសង្ឃឹមថាមានមនុស្សចាស់, ឬមនុស្សកម្លាំងខ្មោយម្នាក់ដើរកាត់ទីនេះដើម្បីមកងាប់ឱ្យស្រួលៗ។
ជំនួសឱ្យនេះ, ខ្ញុំដើរកាត់តាមឧទ្យានសាធារណៈមួយហើយឃើញក្មេងប្រុសតូចម្នាក់កំពុងលេងទោងយោល។
ខ្ញុំភ្ញាក់ផ្អើលតិចៗដែរដែលយប់ជ្រៅទៅហើយ, ប៉ាម៉ាក់វាមិននៅទីនេះទេ។ ខ្ញុំទាយថាប្រហែលវាលួចចេញពីផ្ទះ។ ឬមួយក៏ម៉ាក់ប៉ាវាអត់បានការ។ វាមើលមកខ្ញុំហើយញញឹម។ ស្អី, វាថែមទាំងបក់ដៃដាក់ខ្ញុំទៀត។
វាអាយុមិនលើសពី៧ឆ្នាំទេ។ ខ្លួនវាតូច, ហើយមើលទៅងាយស្រួលឱ្យខ្ញុំនាំយកត្រឡប់ទៅផ្ទះវិញណាស់។
ពិតជាល្អបំផុត។
ខ្ញុំដើរទៅជិតទោងយោល ហើយនិយយជាមួយវាមួយភ្លែត។ វាងាយទុកចិត្តគេណាស់, ឱ! ក្មេងកម្សត់រស់មិនបានយូរទៀតទេពៅ។ វាសុំឱ្យខ្ញុំរុញយោលទោងឱ្យវា ហើយខ្ញុំក៏ព្រម, ដោយដើរទៅពីក្រោយវា។
វាគឺលឿនជាងកាលពីពីរលើកមុន។ ដៃខ្ញុំបិទមាត់វាហើយខ្ញុំយកកាំបិតចាក់ខ្លាំងៗទៅនឹងបំពង់ករបស់វា, ធ្វើឱ្យដាច់បំពង់ខ្យល់។ វាចាប់ផ្ដើមរើបម្រះ, ព្យាយាមស្រែក, តែមួយស្របក់ក្រោយមកវាក៏ដាច់ខ្យល់នៅស្ងៀម។
ខ្ញុំពិតជាព្រួយពីឈាមនៅកន្លែងនេះ, តែខ្ញុំនឹងឱ្យអូស្កាមកសម្អាតវាឱ្យខ្ញុំ។ ហោចណាស់ក៏គាត់នឹងធ្វើសម្រាប់ខ្ញុំដែរ។
ខ្ញុំបីត្រកងក្មេងនេះក្នុងដៃខ្ញុំ, ធ្វើដូចជាវាជាកូនខ្ញុំ ហើយខ្ញុំកំពុងបីវាទៅផ្ទះអញ្ចឹង។ វាជោគជាំទៅដោយឈាម, ដែលអាចឱ្យកើតការសង្ស័យបាន, ដូច្នេះខ្ញុំក៏ដាក់វាក្នុងអាវធំខ្ញុំ។ ពេលខ្ញុំមកដល់បន្ទប់វិញ, អាវធំខ្ញុំជោគឈាម។ ខ្ញុំស្ដាយអាវដែរ តែក្មេងតូចនេះសំខាន់ជាង, ខ្ញុំក៏ឈប់ស្ដាយ។
គ្រាន់តែខ្ញុំយកក្មេងនោះមកដាក់មុខអូស្កាភ្លាម, ភ្នែកគាត់បើកធំៗ។ គាត់សើចហើយលើកសពវាបីត្រកងនៅនឹងមុខខ្ញុំ។ គាត់បើកភ្នែកក្រឡោតដាក់ខ្ញុំហើយនិយាយ, «លោកពិតជាមិនដឹងទេឬពីអ្វីដែលលោកទើបតែធ្វើនេះ?»
ខ្ញុំមិនដឹងត្រូវឆ្លើយបែបណាសមទេ។
«ខ្ញុំច្បាស់ណាស់ ក្មេងនេះត្រូវខ្ញុំសម្លាប់ដោយផ្ទាល់ដៃ។»
«ត្រូវហើយ, លោកបានធ្វើវាមែន, ហើយជាមួយគ្នានេះ, លោកបានសម្រេចការដោះដូរហើយ។ តែលោកកំពុងចងរឹតខ្លួនឯងគ្រប់ពេល។ ព្រលឹងលោកជាកម្មសិទ្ធខ្ញុំហើយ។»
ខ្ញុំមើលទៅគាត់ទាំងមិនយល់។ តើបុរសនេះគិតថាខ្ញុំជឿរឿងព្រលឹងឬ?
គឺគាត់ពិតជាចឹងហើយ។
«ចាប់ពីពេលនេះទៅ យើងលែងជួបគ្នាទៀតហើយ។ ព្រលឹងលោកត្រូវខ្ញុំយកបាន ហើយការប្រាថ្នាទីបីរបស់លោកនេះក៏នឹងបានសម្រេច។»
«មានន័យថាម៉េច?» ខ្ញុំសួរទាំងភ្ញាក់ផ្អើល។
«ដូចអ្វីដែលលោកកំពុងគិតហើយ។ លោកស្រឡាញ់ជីវិតខ្លួនឯងណាស់មែនទេ? ចុះអ្នកដ៏ទៃគេមិនស្រឡាញ់ជីវិតគេទេឬ? លោកសម្លាប់ឆ្មាមួយក្បាលដោយគ្មានរអា យ៉ាងណា, កាលនោះលោកស្មានថាជាការយល់សប្ដិ, តែក្រោយដឹងថាមិនមែនជាការយល់សប្ដិហើយ លោកហ៊ានខ្វេះភ្នែកស្រីម្នាក់ និងសម្លាប់ក្មេងប្រុសនេះ ដែលគ្នាគ្មានកំហុសអ្វីផង។» គាត់និយាយមុខស្មើ ឯខ្ញុំឆ្លេឆ្លាដោយភ័យ។ គាត់និយាយបន្ថែម, «កាលលោកទៅសម្លាប់ពួកគេ, ពួកគេរើបម្រះខ្លាំងណាស់មែនទេ? មែនហើយ, គ្មាននរណាចង់ស្លាប់ ឬចង់បាត់បង់ភ្នែកទេ។ យប់ស្អែក, ខ្ញុំសង្ឃឹមថាលោកមិនរើបម្រះនោះទេ។ ខ្ញុំនឹងសម្រេចប្រាថ្នារបស់លោក, ដែលលោកចង់មានអំណាចបំផុត, ខ្ញុំនឹងធ្វើឱ្យលោកបិទភ្នែកស្ងប់ទៅ, រៀងរហូត។ លាហើយ។»
និយាយរួច, គាត់ក៏រលាយរូបទៅបាត់។
ខ្ញុំអង្គុយគិតទាំងញ័រ, បែកញើសជោគខ្លួន។ ខ្ញុំមិនហ៊ានដេកឱ្យលក់ទេ ព្រោះខ្លាច, ខ្លាច... ខ្លាចមិនបានបើកភ្នែកថ្ងៃស្អែក, ឬយប់នេះ។...
ខ្ញុំសង្ឃឹមថាអូស្កានឹងមិនត្រឡប់មកវិញទៅចុះ។ តែ... គ្មានវិធីអ្វីដែលខ្ញុំអាចរត់គេចពីគាត់ទេ។
ចុះបើសិនជាអ្នកវិញ, តើបំណងប្រាថ្នាអ្វីដែលអ្នកហ៊ានប្ដូរជីវិត?
ចប់
រឿង ប្រាថ្នាដូរព្រលឹង
Reviewed by Unknown
on
7:41 PM
Rating: