មូលហេតុដ៏រន្ធត់ដែលមិនគួរលេងបាល់ទាត់
ដូចដែលលោកអ្នកដឹងមកហើយថា កីឡាតែងមានគុណសម្បត្តិ និងគុណវិបត្តិខុសៗគ្នា។ កីឡាបាល់ទាត់ បានក្លាយជាកីឡាដ៏ពេញនិយមរាប់រយឆ្នាំមកហើយ ហើយបច្ចុប្បន្ននេះយើងសង្គេតឃើញយុវវ័យ និងយុវជនជាច្រើននិយមលេងបាល់ទាត់នាពេលទំនេរ។
តែប្រសិនបើលេងមិនមានបច្ចេកទេស, ឬមិនបានការពារត្រឹមត្រូវនោះទេ, លោកអ្នកអាចងាយនឹងត្រូវរងគ្រោះរបួសជើងជាទីបំផុត។ ថ្មីៗនេះក្នុងបណ្ដាញសង្គម Facebook កម្ពុជាយើង, មានការបង្ហោះចែកចាយរូបភាពយុវជនម្នាក់រងការខូចខាតឈឺផ្សារជើងទាំងគូរបស់ខ្លួន ដោយការត្រូវនឹងបាតស្បែកជើងមិត្តភក្ដិដោយអចេតនា ពេលកំពុងលេង ដោយគាត់មិនបានពាក់ស្បែកជើង។ ជាមួយគ្នានោះ, ក៏មានអ្នកបញ្ចេញមតិ (comment) ជាច្រើនហូរហែរត្អូញត្អែពីវិប្បដិសារីនៃរបួសដែលកើតឡើងពីការលេងបាល់ និងមានគូស្នេហ៍ មិត្តភក្ដិ បងប្អូន នាំគ្នា mention ឈ្មោះមនុស្សជាទីស្រឡាញ់របស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នក្នុងការលេង។
[Zmile Up : ខ្ញុំដោយសារតែវាដែរ។]
ដូច្នេះ, ការលេងកីឡាអាចឱ្យមានសុខភាពល្អរាងកាយមាំមួន តែការលេងដោយខ្វះការប្រុងប្រយ័ត្ននាំឱ្យមានគ្រោះអាក្រក់ណាមួយជាក់ជាមិនខាន។ សូមសំណាងល្អទាំងអស់គ្នាណា! ៕
មូលហេតុដ៏រន្ធត់ដែលមិនគួរលេងបាល់ទាត់
Reviewed by Unknown
on
8:02 AM
Rating: