fap ច្រើនពេកអាចបណ្ដាលឱ្យស្លាប់ (ស្រីៗហាមអាន)
ពាក្យ fap ជាពាក្យមិនផ្លូវការសម្រាប់សម្ដៅទៅលើន័យនៃសកម្មភាពមួយដែលបុរសៗ ភាគច្រើនបុរសដែលនៅលីវតែងតែធ្វើ ហើយមិនបាច់រ៉ាយរ៉ាប់រៀបរាប់លម្អិតក៏ប្រហែលជាប្រិយមិត្តបានយល់ហើយពីពាក្យនេះ។ តែប្រិយមិត្តមិនដឹងទេថាការ fap ច្រើនពេកធ្វើឱ្យស្លាប់បាន, ដឹងថាស្លាប់ដោយរបៀបណាទេ? តោះអានរឿងខ្លីទាក់ទងនឹងការ fap របស់កម្លោះសារ៉ាទាំងអស់គ្នា៖
សារ៉ាជានិស្សិតឆ្នាំទី៣នៅសកលវិទ្យាល័យក្នុងស្រុកមួយ។ គាត់បានជួលផ្ទះនៅម្នាក់ឯងក្នុងតម្លៃថោកសមរម្យ។ កន្លងមក, សារ៉ាមិនដែលចេះ fap នោះទេ ព្រោះមិនធ្លាប់ដឹង មិនធ្លាប់សាក។ តែមានថ្ងៃមួយ, សារ៉ាបានចុចអានអត្ថបទព័ត៌មានដែលរៀបរាប់ថា ការ fap អាចជួយឱ្យមានសុខភាពល្អ។ សារ៉ាឆ្ងល់ណាស់ថាតើ fap ជាអ្វី ទើបគាត់ចុចអានព័ត៌មានលម្អិត។
ក្រោយពីសារ៉ាបានស្វែងយល់ពីវិធីនៃការ fap ហើយ, គាត់ក៏សាកល្បង។ គាត់បានដោះសម្លៀកបំពាក់ចេញទាំងអស់ហើយចាប់ផ្ដើម...(...) ក្រោយពីប្រព្រឹត្តបានសម្រេច សារ៉ាមានអារម្មណ៍ស្រណុកស្រួលក្រៃលែង។ សារ៉ាចាប់ផ្ដើមវក់ fap គ្រប់វេលា មានពេលខ្លះមួយថ្ងៃគាត់ fap ដល់ទៅ៦ដងក៏មាន។
ព្រឹកមួយ, ជួនជាថ្ងៃអាទិត្យ, សារ៉ាបើកភ្នែកភ្ញាក់ឡើងក៏នឹកឃើញដល់ការ fap ក៏តាំងយកទូរស័ព្ទរបស់គាត់មកបើកមើលរឿងអាសអាភាសជប៉ុនហើយក៏ចាប់ផ្ដើម fap។ ដោយការ fap ញឹកហួសហេតុពេកភ្លេចបាយភ្លេចទឹក សារ៉ាក៏កាន់តែស្គមស្គាំងអស់កម្លាំងល្ហិតល្ហៃ។
ពេលថ្ងៃត្រង់, សារ៉ាបានដើរចេញទៅក្រៅផ្ទះដើម្បីរកទិញម្ហូប។ ដោយចិត្តរវល់គិតដល់តួកុនជប៉ុន ហើយអារម្មណ៍រវើរវាយបូករួមនឹងមិនសូវមានកម្លាំងផងនោះ, សារ៉ាដើរឆ្លងថ្នល់ស្រាប់តែត្រូវឡានបុកងាប់។
ចប់អត់ន័យ
តើលោកអ្នកមិនចង់ជួបវាសនាអាក្រក់ដូចសារ៉ាទេមែនទេ? ចឹងកុំ fap ច្រើនពេកណា៕
អត្ថបទ : វ៉ាន់ដា
ដោយ : រាត្រី រន្ធត់
fap ច្រើនពេកអាចបណ្ដាលឱ្យស្លាប់ (ស្រីៗហាមអាន)
Reviewed by HeNa
on
12:52 AM
Rating:
