ល្បិចដ៏ថោកទាបរបស់ក្រុមហ៊ុន Apple
ប្រិយមិត្តអ្នកប្រើ iPhone ទាំងអស់ប្រាកដជាយល់មកហើយនូវការឡើងមិនឈប់ឈរនៃ iOS របស់ក្រុមហ៊ុន Apple ដែលការឡើង iOS ថ្មីម្ដងៗនឹងធ្វើឱ្យកម្រឹតទាបមានបញ្ហា ឬគាំងលែងដំណើរការជាដើម។

បើរាប់ពីត្រឹម iPhone 3G មកដល់ iPhone 7, អ្នកដែលប្រើទាំងឡាយនឹងដឹងពីផលវិបាកនានារាល់ពេលដែល Apple ប្រកាសចេញលក់ទូរសព្ទថ្មី, ក្រុមហ៊ុននេះនឹងដាក់ឱ្យប្រើប្រាស់នូវ iOS ថ្មីផងដែរ ហើយទូរស័ព្ទទាបៗ (ម៉ាកចាស់) ខ្លះមិនអាចតម្លើងបាន ឬក៏តម្លើងហើយគាំងខូច ឬមានបញ្ហាមិនចេះចប់។
អ្នកគាំទ្រ iPhone ម្នាក់ដែលទិញគ្រប់ស៊េរី iPhone បានឱ្យដឹងថា, «ខ្ញុំមាន iPhone 4 , iPhone 5 និង iPhone 5S។ នៅពេល Apple ចេញ Iphone 6 ភ្លាម, ក្រុមហ៊ុនតម្រូវឱ្យតម្លើងទៅ iOS 8 តែ iPhone 4 មិនអាចមានលទ្ធភាពឡើងទៅលើទៀតបានទេ ព្រោះត្រឹម iOS 7.1.2 ក៏ដំណើរការគាំង និងយឺតយ៉ាវទៅហើយ។ ខ្ញុំសង្គេតឃើញថា ក្រុមហ៊ុនបានបិទកម្មវិធីមួយចំនួនដែលពិសេសៗ មិនឱ្យអ្នកប្រើ iOS 7 ប្រើបានឡើយ ដោយតម្រូវឱ្យទិញiPhone ដែលខ្ពស់ជាងនេះ។ iPhone 4 ត្រូវក្រុមហ៊ុនបិទមិនអាចថតរូប មិនអាចបើកពិលបាន ហើយ Facebook ក៏មិនមានអក្សរខ្មែរទៀត។ ហេតុផលគឺក្រុមហ៊ុនបង្ខំចិត្តដោយប្រយោលឱ្យទិញ iPhone 5, ឬ iPhone 6។
ហើយថ្មីៗនេះ បន្ទាប់ពី iPhone 7 ចេញលក់ភ្លាម, iPhone 5 ក៏ចាប់ផ្ដើមដើរយឺតមានបញ្ហាតម្រូវឱ្យតម្លើង iOS តែពេលតម្លើង iOS ចុងក្រោយបំផុតហើយ, ក៏ឃើញថាទូរស័ព្ទដំណើរការមិនរលូនដូចមុនទៀតឡើយ ហើយខ្ញុំមិនដឹងថាប៉ុន្មានខែទៀត អ្នកប្រើ iPhone 5នឹងជួបបញ្ហា iOS បែបណាទៀតនោះទេ។ មនុស្សជាច្រើនធ្វើការសំណូមពរកុំឱ្យ Apple ចេញ iOS ខ្ពស់ៗទៀតអី ព្រោះអ្នកប្រើជាច្រើនមិនមានលទ្ធភាពដេញតាមសម័យថ្មីគ្រប់ពេលនោះទេ។ នេះជាល្បិចរបស់ Apple សម្រាប់ការលក់ទូរសព្ទចេញថ្មីរបស់ខ្លួនឱ្យកាន់តែដាច់ តែខ្ញុំមិនដឹងថាក្រុមហ៊ុនមានចេតនាធ្វើបាបបែបនេះឬក៏មិនមែន។»
ប្រិយមិត្តប្រាកដជាយល់ខ្លួនឯងហើយនៅការបកស្រាយខាងលើ ប្រសិនបើប្រិយមិត្តជាអ្នកប្រើ iOS ដែរនោះ។ ការសង្ស័យខាងលើត្រូវបានអ្នកគាំទ្រជាច្រើនរិះគន់ទៅក្រុមហ៊ុន Apple តែយ៉ាងណាម៉ិញ, ក្រុមហ៊ុនទូរស័ព្ទដ៏ល្បីល្បាញនេះមិនដែលបាត់បង់ប្រជាប្រិយភាពនោះឡើយ៕
ល្បិចដ៏ថោកទាបរបស់ក្រុមហ៊ុន Apple
Reviewed by HeNa
on
9:43 AM
Rating:
