>
  • ទំព័រដើម
  • រឿង ដាក់ចំណីជ្រូក (ភាគ២ចប់)

     
     
    ខ្ញុំបានអង្គុយនៅស្ងៀមស្ងាត់ជាថ្មីម្តងទៀត។ គំនិតរបស់ខ្ញុំត្រូវបានបង្វិលងាកយ៉ាងច្របូកច្របល់ទៅលើជម្រើសនៃការសម្រេចចិត្តរបស់ខ្ញុំ។ ខ្ញុំនៅតែមិនអាចយល់ឱ្យពេញលេញពីស្ថានភាពដែលខ្ញុំកំពុងនៅនោះទេ។ វាហួសហេតុពេក, លើសលប់ពេក។ ខ្ញុំមិនដឹងថាមានអ្វីដែលអាក្រក់ជាងស្លាប់នោះឡើយ។ ខ្ញុំមិនដឹងនូវអ្វីដែលខ្ញុំបានរំពឹងទុកនោះទេ ប៉ុន្តែនេះវាមិនមែនជាសុបិន្តអាក្រក់ឡើយ។ សំណួរបានធ្លាក់មកលើចិត្តរបស់ខ្ញុំដូចរលកត្រជាក់នៅលើនាវាលិចទឹក។ តើឱ្យខ្ញុំសម្រេចចិត្តយ៉ាងណាបើខ្ញុំមិនទាំងយល់ពីជម្រើសនីមួយៗផង។

    កន្លែងនេះជាចម្ការខ្មៅ... ខ្ញុំមិនអាចស្នាក់នៅទីនេះដាច់ខាត។ ប៉ុន្តែចុះប្រសិនបើខ្ញុំត្រូវទៅឋាននរក? ចុះប្រសិនបើខ្ញុំមិនត្រូវគេបញ្ជូនត្រឡប់មកវិញ? ខ្ញុំនឹងត្រូវគេបញ្ជូនចេញពីភ្លើង តែបែរជាចូលទៅក្នុងខ្ទះឆាដ៏ក្ដៅហើយ។ អត្ថិភាពរបស់ខ្ញុំនឹងត្រូវវិនាសទៅជាទុក្ខវេទនាគ្មានទីបញ្ចប់។ ទោះបីជាត្រូវនៅទីនេះ ... ហោចណាស់មានមនុស្សដូចខ្ញុំដែរ។ ពួកស្លាប់ដោយធ្វើអត្តឃាត។ វាមិនមែនជាសត្វចម្លែកនោះទេ ហើយឃាតកក៏មហាឃោរឃៅ។ ប្រហែលជាខ្ញុំអាចរួមដៃគ្នាជាមួយពួកគេ ធ្វើការរើបម្រះពីទារុណកម្មក្នុងអគារងងឹតនេះ។ ពិតណាស់ថានឹងក្លាយជាការប្រសើរជាងការដែលត្រូវបញ្ជូនទៅឋាននរក!

    មិនបានទេ! យើងគ្មានលទ្ធភាពអីវាយប្រហារពួកវាទេ។ គ្មានប្រយោជន៍។ សូម្បីតែដំបងប៉ុនមេដៃមួយក៏គ្មានផង តើអាចវាយប្រហារពួកវាយ៉ាងណាទៅ។ ខ្ញុំមិនយល់ទេ។ ខ្ញុំសុខចិត្តដាក់ចំណីជ្រូកនោះ និងទទួលយកជោគវាសនាអ្វីដែលវាជ្រើសរើសសម្រាប់ខ្ញុំទៅចុះ។ នៅពេលនេះខ្ញុំត្រូវតែតាំងចិត្តក្លាហាន។

    ខ្ញុំនឹងដាក់ចំណីជ្រូកនោះ។

    «សួស្ដី!? ដានី!» ខ្ញុំស្រែកដោយរង្កើខ្លួនលើកៅអីមួយនេះ។ «ខ្ញុំបានធ្វើការសម្រេចចិត្តរបស់ខ្ញុំហើយ! ដានី!»

    មួយសន្ទុះក្រោយមក, ខ្ញុំបានឮសំឡេងដើរបន្លឺចុះសាលអគារនេះឆ្ពោះមករកខ្ញុំ។

    ដានីបានដើរចូលមកក្នុងទ្វារនេះ, មើលទៅនៅលើមុខរបស់គាត់ដូចជាធុញទ្រាន់។

    «ខ្ញុំបានធ្វើការជ្រើសរើសនូវជម្រើសរបស់ខ្ញុំហើយ,» ខ្ញុំនិយាយ, «ខ្ញុំនឹងដាក់ចំណីជ្រូកនោះ»។

    «មើលទៅដូចជាឯងបានគិតល្អិតល្អន់អំពីវាហើយ ចាប់តាំងពីខ្ញុំចេញទៅ, មែនទេ?» ដានីតបឌឺដង។

    ខ្ញុំលិឍបបូរមាត់របស់ខ្ញុំ ហើយនិយាយ, «លោកនឹងសម្រេចដូចខ្ញុំដែរ ប្រសិនបើលោកស្ថិតនៅក្នុងស្ថានការណ៍របស់ខ្ញុំ»។

    ដានីដើរមកឈរពីក្រោយខ្ញុំ, «ខ្ញុំធ្លាប់ឆ្លងកាត់ស្ថានការណ៍របស់ឯងម្តងហើយ។ ហើយខ្ញុំបានជ្រើសរើសខុសពីឯង»។ ភ្នែករបស់ខ្ញុំបើកធំឡើងហើយបន្ទាប់មក លោកដានីបានរុំក្បាលទាំងមូល របស់ខ្ញុំជាមួយនឹងបន្ទះក្រណាត់ស្តើងមួយ, បិទភ្នែកខ្ញុំ។ ខ្ញុំបានស្រូបខ្យល់ដកដង្ហើម ប៉ុន្តែសួតមានអារម្មណ៍ថាទទេឈឹង។

    ខ្ញុំទទួលដឹងថា ដានីបានកាត់ចំណងរបស់ខ្ញុំឱ្យរួចផុតពីកៅអី ហើយរាងកាយរបស់ខ្ញុំក៏ធូរវិញ។ ខ្ញុំពត់ខ្លួនហើយថ្ងូរដោយឈឺស្ពឹកស្រពន់ពេក។ 

    ដានីនិយាយ, «កុំស្រាយក្រណាត់ចងបិទភ្នែកឯងឱ្យសោះ ហើយដើរតាមខ្ញុំ» គាត់ទាញខ្ញុំងើបឡើង។

    ជើងរបស់ខ្ញុំញ័ររញ្ជួយខណៈដែលខ្ញុំងើបឈរ, ភ្លៅរបស់ខ្ញុំញាប់ញ័រជាខ្លាំងបន្ទាប់ពីជំហរខ្លួនរបស់ខ្ញុំ។ ខ្ញុំបានស្ទាបប៉ះស្មារបស់ដានី។ ខ្ញុំបានដាក់ដៃរបស់ខ្ញុំនៅលើស្មាគាត់ ខណៈដែលគាត់ដើរចេញពីបន្ទប់នេះ។

    ខណៈដែលយើងកំពុងដើរតាមបរិវេណក្នុងអគារ, ស្រាប់តែខ្ញុំឮសំឡេងខ្ញុំមិនដែលឮពីមុន។ សំឡេងច្រវ៉ាក់ក្រោកក្រាកៗ, សំគេងក្អួត ... សំឡេងទាំងនេះបន្លឺឡើងបណ្ដាលឱ្យខ្ញុំអាចប៉ាន់ស្មាននូវរូបភាពរញេរញ៉ៃដ៏គួរឱ្យខ្លាចទាំងឡាយ។ ខ្ញុំបានចាប់ច្របាច់ស្មារបស់ដានីខ្លាំងជាងមុន, ហើយជំពប់ជើងដួលពីក្រោយគាត់, បេះដូងលោតកាន់តែញាប់។

    ខ្ញុំបានឮអ្វីមួយនៅពីក្រោយពួកយើង ប៉ុន្តែដានីហាក់ដូចជាមិនបានដឹងសោះ។ ឬប្រសិនបើជាគាត់មិនខ្វល់។ សំឡេងឈាមបាចលើជញ្ជាំងស៊ីម៉ង់បន្លឺនៅពីក្រោយខ្ញុំហើយ តែខ្ញុំមានអារម្មណ៍ថាខ្យល់ដង្ហើមស្រាប់តែក្តៅនៅលើករបស់ខ្ញុំ។ ខ្ញុំដកដង្ហើមកាន់តែញាប់, អារម្មណ៍រន្ធត់កំពុងរឹតរួតរាងកាយខ្ញុំ។

    «ចង់ទៅ ដាក់ ចំណី ជ្រូក មែនទេ?» អ្វីមួយបានខ្សឹបដាក់ត្រចៀករបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាខួរក្បាលខ្ញុំកំពុងច្របូកច្របល់។ 

    «វា កំពុង ឃ្លាន ហើយ ចង់ ស៊ី ឥឡូវ នេះ!» អ្វីម្យ៉ាងនោះបានខ្សឹបជាថ្មីម្តងទៀត សំឡេងរបស់វាឮតិចៗ ហើយខ្ញុំបានធ្លាប់បានឮពីមុនឡើយ។ វាដូចជាសំឡេងសត្វមាន់បូកនឹងសំឡេងសត្វផ្សេងៗទៀតលាយឡំគ្នា។

    កំពុងតែភ័យខ្លាំងផង សំឡេងនានាលាន់គ្រប់ទីកន្លែង ហើយខ្ញុំបន្តដើរតាមដានី។ កំពុងដើរស្រាប់តែសីតុណ្ហភាពក៏ត្រជាក់ផងក្ដៅផង។ ខ្ញុំមិនអាចមើលឃើញអ្វីនោះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានខ្យល់នៅលើមុខរបស់ខ្ញុំ, ដូចជាយើងកំពុងឈរនៅខាងក្រៅអញ្ចឹង។ ខ្ញុំមិនបានឮដានីបើកទ្វារណាមួយឡើយ, ប៉ុន្តែប្រាកដណាស់ថាទីនេះជាកន្លែងធម្មជាតិ។ 

    ធ្មេញខ្ញុំញ័រទទ្រើក, កម្ដៅខ្លាំងបក់មករាងកាយខ្ញុំ ហើយខ្ញុំក៏ភ្ញាក់ខ្លួនព្រើត។ ជើងរបស់ខ្ញុំបានជំពប់ជើងលើខ្លួនឯង ហើយស្រាប់តែទទួលអារម្មណ៍ថាដូចជាកំពុងដើរលើដែកក្តៅ។ ត្រចៀករបស់ខ្ញុំពោរពេញទៅដោយសំឡេងច្រវ៉ាក់ដែកប៉ះទង្គិចគ្នានៃម៉ាស៊ីន។ ខ្ញុំមិនអាចមើលឃើញវានោះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាដូចជាមានការបើកចំហរទ្វារមួយដ៏ធំ។ ខ្ញុំធុំក្លិនផេះ, ភាពកខ្វក់កំពុងតែនៅពាសពេញបរិយាកាសប្រាកដណាស់។

    រំពេចនោះខ្ញុំបានដើរបុកដានីព្រោះគាត់ឈប់មួយកន្លែង។ ខ្ញុំខំងើបខ្លួនចេញពីគាត់បន្តិច ហើយសុំទោសគាត់យ៉ាងញាប់មាត់។ ខ្ញុំអាចឮចលនានៅចំពោះមុខពួកយើងជាសំឡេងក្រោកក្រាកនៃច្រវាក់ និងសំឡេងសត្វកណ្ដុរស្រែកនៅលើផ្ទៃបាតដែក។ ហើយមានអ្វីមួយទៀតនោះគឺ...កំពុងដកដង្ហើមធំ។

    ហើយបន្ទាប់មកក្នុងបន្ទប់ក៏ពោរពេញទៅដោយសំឡេងដ៏គួរឱ្យថ្លង់នៃដង្ហើមជ្រូកមួយយ៉ាងសម្បើម។ ខ្ញុំបានបិទត្រចៀករបស់ខ្ញុំ ហើយស្រែកយំ។ ខ្ញុំសង្កៀតធ្មេញរបស់ខ្ញុំព្រោះថ្លង់នឹងសំឡេងរំខាននៃច្រវ៉ាក់ដែកទាំងនេះ លាយឡំនឹងសំឡេងសត្វជ្រូក។

    វាហាក់ដូចជាធំសម្បើមណាស់។

    «ខ្ញុំនាំម្នាក់ទៀតមកហើយ,» ដានីបានស្រែកប្រាប់ក្នុងទឹកដមសំឡេងនៃការគោរព។ «គាត់ចង់ឱ្យចំណីជ្រូក»។

    ខ្ញុំរង់ចាំដោយសង្ឃឹមថានឹងបានស្ដាប់ចម្លើយមួយចំនួន, ភ្នែកនៅតែមើលមិនឃើញអ្វីក្រៅពីភាពងងឹត។ ជើងខ្ញុំញ័រមិនឈប់សោះ។ ខ្ញុំមានការភ័យខ្លាចជាខ្លាំង។

    «ប្រសិនបើនោះគឺជាអ្វីដែលឯងចង់ធ្វើ,» ដានីនិយាយ។ ខ្ញុំមានអារម្មណ៍ថាវានោះបានក្រាបនៅក្រោមដៃរបស់ខ្ញុំ។ ដានីបានចាប់ដៃរបស់ខ្ញុំហើយរុញខ្ញុំទៅមុខ។

    «អង្អែលជ្រូកនេះទៅ,» គាត់បានណែនាំ។

    រាងកាយរបស់ខ្ញុំទាំងមូលភ័យញ័រហើយជង្គង់របស់ខ្ញុំនៅនឹងថ្កល់។ ថ្វីបើខ្ញុំមើលមិនឃើញ, ខ្ញុំបានលើកដៃរបស់ខ្ញុំឡើងហើយព្យាយាមតាំងចិត្តក្លាហាន, កម្ដៅ និងក្លិនផេះធ្វើឱ្យខ្ញុំចង់ក្អួត។ ខ្ញុំមិនដឹងថាមានកន្លែងណាដែលអាក្រក់ស្មើទីនេះទេ។ ទឹកភ្នែកខ្ញុំហូរស្រក់ជោគក្រណាត់ដែលរំភ្នែកនេះ។

    «សូមអង្វរ,» ខ្ញុំអង្វរ, «សូមឱ្យខ្ញុំមើលឃើញនូវអ្វីដែលកំពុងកើតឡើងនេះផង»។

    ដានីនៅពីក្រោយខ្ញុំ ហើយស្រាប់តែជំរុញឱ្យខ្ញុំឱ្យទៅមុខ។ គាត់នាំខ្ញុំឆ្ពោះទៅរកអ្វីមួយហើយដៃគាត់ចាប់ជាប់ដៃរបស់ខ្ញុំ។

    ខណៈដែលយើងបានដើរទៅមុខច្រមុះខ្ញុំពុលទៅដោយក្លិនអាក្រក់ក្រៃលែងហើយខ្ញុំបិតមាត់ងាកទៅម្ខាង។ ដានីចាប់ដៃខ្ញុំកាន់តែណែន និងបង្ខំឱ្យខ្ញុំបន្ត។ ខ្ញុំអាចដឹងនូវអ្វីមួយដែលនៅក្នុងផ្នែកខាងមុខនៃខ្ញុំ, ជាសាច់មានជីវិតដ៏ធំមួយ។ ក្លិននេះបានកើនឡើងដល់កម្រិតខ្លាំងហើយខ្ញុំបិទមាត់ម្ដងទៀត។ បន្ទាប់មកខ្យល់ក្តៅឈួលភាយនៅលើមុខរបស់ខ្ញុំ, កម្ដៅក្ដៅឈួលម្ដងទៀត។

    ខ្ញុំក្អួតដាក់អាវខ្ញុំដោយសារប្រភពនៃក្លិនផ្តើមពីខ្យល់ក្តៅនេះញុំ។ កម្អួតហូរចេញពីមាត់មិនឈប់ធ្វើឱ្យខ្ញុំថប់ដង្ហើមស្ទើដាច់ខ្យល់។ ដានីបានទះដៃរបស់ខ្ញុំចេញហើយខ្ញុំនៅស្ងៀមពីរបីនាទីដើម្បីដកដង្ហើមរបស់ខ្ញុំម្តងទៀត។ ខ្ញុំយំមួយទំហឹងឥឡូវនេះ, ការភ័យខ្លាច និងទុក្ខវេទនាដួលរលំសង្កត់ថាមពលរបស់ខ្ញុំ។

    ក្រណាត់អាវខ្ញុំសើមជោគខណៈដែលខ្ញុំដកដង្ហើមដាច់ៗ។ អាស៊ីតក្នុងក្រពះផ្ទាល់ខ្លួនរបស់ខ្ញុំកាត់ស្បែករបស់ខ្ញុំ, ខ្ញុំអង្វរក្នុងចិត្តដើម្បីឱ្យទាំងអស់នេះវាបញ្ចប់។

    ហើយបន្ទាប់មកអ្វីម្យ៉ាងនោះកម្រើកនៅចំពោះមុខខ្ញុំ។

    ខ្ញុំមានអារម្មណ៍ថាផ្លោកនោមរបស់ខ្ញុំរាគនោមចេញមកក្រៅហើយ។ ខ្ញុំកំពុងឈរនៅមុខជ្រូកនេះ។

    វាជាប្រភពនៃភាពងងឹតនៅក្នុងការប៉ាន់ស្មានរបស់ខ្ញុំ, សត្វដ៏ធំមហិមាដែលសម្បូរខ្លាញ់កំពុងដកដង្ហើមធំៗភាយលើខ្លួនខ្ញុំ។

    ដានីបានលើកឡើងដៃរបស់ខ្ញុំហើយភ្លាមនោះខ្ញុំបានប៉ះច្រមុះជ្រូកនោះ។ ខ្ញុំខ្ពើមរអើមភ្លាមៗ, ប៉ុន្តែដានីនៅតែបង្ខំដៃរបស់ខ្ញុំឱ្យប៉ះវា។ រោមរបស់វារឹង និងផុយ ហើយពេលដៃខ្ញុំរាវប៉ះច្រមុះទាំងមូលរបស់វា, ខ្ញុំដឹងពីទំហំនៃសត្វនេះបានច្បាស់លាស់ហើយ។

    វាធំមហិមា និងទម្ងន់ប្រហែលធំជាងមួយតោន។ សាច់របស់វាខ្លាញយារធ្លាក់ ហើយវាបានបើកមាត់របស់វាបន្តិច។ ម្រាមដៃរបស់ខ្ញុំកំពុងរាវប៉ះនៅជុំវិញធ្មេញទំហំប៉ុនកាំបិតទាំងនេះ ហើយខ្ញុំក៏ដឹងថាមាត់របស់វាមហាសែនធំ។

    ជ្រូករង្កើខ្លួនជាថ្មីម្តងទៀតហើយខ្ញុំបានឮសំឡេងសាច់របស់វាប៉ះភ្លឹបនឹងដី។ វាឮដូចផ្គរលាន់នៅវាលស្រែនៅក្នុងពាក់កណ្តាលនៃរដូវក្តៅអញ្ចឹង។

    «សូមស្រាយក្រណាត់ចងភ្នែកខ្ញុំចេញទៅ,» ខ្ញុំអង្វរ, ជើងរបស់ខ្ញុំញ័រដូចចាហួយ។

    ដានីបានដើរមួយជំហានត្រឡប់មកវិញហើយខ្ញុំបានឮសំលេងរបស់គាត់គួរឱ្យគោរពកោតខ្លាច, «ចង់ឃើញឬ?» ។

    ខ្ញុំខិតមកក្រោយខណៈជ្រូកនេះយកច្រមុះសើមៗរបស់វាហិតមុខខ្ញុំ។ ខ្ញុំដើរថយមកក្រោយ, ដៃខ្ញុំបាំងរាព្រោះមិនចង់ប៉ះវា។

    «ដាក់ចំណីជ្រូក» ដានីនិយាយ, សំឡេងរបស់គាត់ដូចជាដែកថែបដ៏ត្រជាក់ហើយឥឡូវនេះ។ «វាជាជម្រើសរបស់ឯង។ ឥឡូវនេះទៅក្បែរវាភ្លាម។ វាជាឱកាសតែមួយគត់ដែលឯងត្រូវការក្នុងការត្រឡប់ទៅជារស់ឡើងវិញ។ ឬប្រហែលជាជ្រូកនឹងមិនចូលចិត្តរសជាតិរបស់ឯង ហើយបញ្ជូនឯងទៅឋាននរក។ មានតែវិធីមួយនេះគត់ជាការផ្សងសំណាង»។

    ភ្នែករបស់ខ្ញុំបើកធំឡើងនៅពីក្រោយក្រណាត់ចងភ្នែកនេះ, «បើ...បើរសជាតិខ្ញុំមិនឆ្ងាញ់?!»

    «ឡើងចូលទៅក្នុងមាត់របស់វាភ្លាម»។

    ប្លោកនោមរបស់ខ្ញុំបង្ហូរទឹកនោមមកតាមជើងរបស់ខ្ញុំម្ដងទៀត «ទេ... ចឹងលោកមានន័យថា ...»

    សំឡេងរបស់ដានីទៅជាកាច, «ចូលទៅក្នុងមាត់របស់វាភ្លាម ហើយទៅរហូតកុំថយក្រោយ។»

    «សូមអង្វរ,» ខ្ញុំបានអង្វរដោយងាកទៅរកសំឡេងរបស់ដានី, ដោយសារមិនយល់អ្វីសោះ, «សូមប្រាប់វិធីផ្សេងទៀតមក, ខ្ញុំមិនចង់ធ្វើបែបនេះទេ!»ខ្ញុំនិយាយទាំងរដាក់រដុប ហើយទឹកភ្នែករបស់ខ្ញុំហូរពីភ្នែកដល់មាត់ដូចកូនក្មេង។

    ដានីឈានជើងទៅមុខ ហើយរុញខ្ញុំមកមុខវិញដើម្បីប្រឈមមុខនឹងជ្រូក, «ធ្វើវា! ឯងបានជ្រើសជម្រើសនេះ! វាទាំងអស់នឹងត្រូវបញ្ចប់! នេះជាឱកាសរបស់ឯងតែមួយគត់!»

    ខ្ញុំមានអារម្មណ៍ថាជ្រូកដកដង្ហើមនៅលើមុខរបស់ខ្ញុំទៀតហើយ, កិបមុខខ្ញុំតែម្ដង។ ក្លិន និងកម្ដៅវាបានភាយម្ដងទៀត ធ្វើឱ្យខ្ញុំចង់ក្អួតម្តងទៀត ប៉ុន្តែខ្ញុំខំទប់។ នេះជាភាពឆ្គួតឡប់ដែលមិនគួរនឹងកើតឡើង។ គំនិតខ្ញុំផ្តាច់ និងវិលវល់នៅក្នុងភាពចលាចល និងការភ័យខ្លាច។ ត្រូវតែមានវិធីមួយចំនួនផ្សេងទៀត។ ខ្ញុំមិនអាចធ្វើបែបនេះទេ, ខ្ញុំមិនអាចធ្វើបែបនេះបានទេ!

    រំពេចនោះខ្ញុំបាននឹកចាំពីសម្ដីរបស់ស្ត្រីម្នាក់នោះ, ពេលខ្លះជំនះភាពភ័យខ្លាចដ៏ធំមួយប្រសើជាងរស់ក្នុងភាពភ័យខ្លាចដែលគ្មានថ្ងៃបញ្ចប់។

    នេះជាឱកាសតែមួយគត់របស់ខ្ញុំដើម្បីត្រឡប់ទៅរស់វិញ។ ខ្ញុំមានកំហុសធំណាស់ក្នុងការសម្លាប់ខ្លួនឯង។ ប្រសិនបើខ្ញុំអាចវិលត្រឡប់ទៅវិញ និងផ្លាស់ប្តូរជីវិតរបស់ខ្ញុំ, ខ្ញុំនឹងមិនត្រូវចំណាយពេលអស់កល្បជានិច្ចនៅទីនេះឡើយ។ បើខ្ញុំអាចផ្លាស់ប្តូរជម្រើសរបស់ខ្ញុំ, ខ្ញុំប្រាកដជាជ្រើសកន្លែងណាមួយផ្សេងទៀត។ កន្លែងណាដែលឆ្ងាយពីជ្រូកនេះ។ ប៉ុន្តែចុះប្រសិនបើវាសម្រេចចិត្តផ្ញើខ្ញុំទៅឋាននរក? ការរងទុក្ខវេទនាជាច្រើនទៀតដែលខ្ញុំមិនអាចស៊ូទ្រាំបាន?

    ខ្ញុំធ្វើត្រូវហើយក្នុងឱកាសនេះ។

    «សូមព្រះជាម្ចាស់ជួយ,» ខ្ញុំនិយាយតិចៗ, ខណៈដែលបោះជំហានឆ្ពោះទៅមុខ, «ប្រសិនបើព្រះអាចឮខ្ញុំ ...សូម ... ​សូមអាណិតមេត្ដាទូលបង្គំផង»។

    ដៃញ័ររបស់ខ្ញុំគ្រវាសចេញពីជ្រូក ហើយខ្ញុំក៏យល់ច្បាស់អំពីរោមក្រាស់របស់វា។ ខ្ញុំមានអារម្មណ៍ថាវាកំពុងឱនក្បាល និងបើកមាត់របស់វាយឺតៗ។ វាកំពុងរង់ចាំខ្ញុំ, រោមក្រាស់ៗ, មានខ្យល់ដង្ហើមក្តៅចេញពីក្នុងរន្ធច្រមុះរបស់វា។ 

    ធ្មេញរបស់វាលេបត្របាក់ខ្ញុំយឺតហើយទាញខ្លួនខ្ញុំទៅមុខចូលទៅក្នុងមាត់របស់វា។ ខ្ញុំបានធ្លាក់ចុះជាបន្ទាន់ទៅក្នុងមាត់វា។ ខ្ញុំស្ទើរតែមិនអាចដកដង្ហើមបាន។ សាច់ជ្រូកប៉ះនឹងសាច់ខ្ញុំគួរឱ្យខ្ពើម។

    ខ្ញុំងើបដើរទៅមុខ ហើយឃើញធ្មេញមួយទៀត។ ខ្ញុំអង្គុយចុះហើយឱបជង្គង់។

    ទឹកមាត់ និងទឹករំអិលបានលាងសំអាតខ្លួនខ្ញុំដោយមានកម្ដៅខ្លាំង ទើបខ្ញុំស្ទើរតែសន្លប់បាត់ស្មារតីទៅ។ ជង្គង់របស់ខ្ញុំញ័រទ្រើក ប៉ះនឹងធ្មេញមុខរបស់វា ខណៈដែលខ្ញុំព្យាយាមបន្ទាប់ខ្លួនឱ្យកាន់តែទាប។ 

    ខ្ញុំយំភ័យតក់ស្លុតហើយខ្ញុំបានដើរទៅមុខហើយបានរកឃើញធ្មេញបន្ថែមទៀត។ ខ្ញុំទម្លាក់ខ្លួនខ្ញុំកាន់តែជ្រៅទៅក្នុងមាត់របស់វាហើយខ្ញុំមានអារម្មណ៍ថាជើងរបស់ខ្ញុំធ្លាក់ចុះមកដល់បបូរមាត់របស់វា។ រាងកាយរបស់ខ្ញុំទាំងមូលត្រូវជោគដោយសារធាតុរអិលហើយខ្ញុំយំខ្លាំងៗខណៈដែលដើរជ្រួតជ្រាបនៅក្នុងភាពងងឹតសម្រាប់រកធ្មេញមួយផ្សេងទៀត។

    ហើយនោះហើយជាពេលដែលជ្រូកនេះបានចាប់ផ្តើមទំពាខ្ញុំ។

    ខ្ញុំបានស្រែកយ៉ាងខ្លាំងទាំងឈឺចាប់ខណៈរាងកាយរបស់ខ្ញុំត្រូវបង្ហាប់ចន្លោះធ្មេញយ៉ាងធំរបស់វា។ ខ្ញុំឮសំឡេងបាក់ឆ្អឹងជើងរបស់ខ្ញុំ។ ឈាមស្រោចជោគយ៉ាងឈឺចាប់

    អណ្តាតរបស់វាគ្រលាស់ចុះឡើងៗប៉ះខ្ញុំនៅក្នុងមាត់របស់វាហើយខ្ញុំមានអារម្មណ៍ថាវាខាំលើស្មាខ្ញុំ។ ភ្នែករបស់ខ្ញុំធ្មេចខណៈដែលវាទំពារបាក់ឆ្អឹកស្មាខ្ញុំ។

    ដៃខ្ញុំក៏បាក់ ឈាមហូរមិនឈប់ខ្ញុំឈឺចាប់ខំខាំធ្មេញទ្រាំស្ទើមិនបាន។

    ជ្រូកខាំចុះជាថ្មីម្តងទៀតហើយអណ្តាតរបស់វាគ្រលាស់លើរាងកាយរបស់ខ្ញុំ ទើបថ្គាមរបស់វាអាចខ្ទាស់ចុះនៅលើជង្គង់របស់ខ្ញុំ។ ការឈឺចាប់នេះបាននាំភាពងងឹតមកជាមួយ ប៉ុន្តែសំឡេងស្រែកទ្រហោយំរបស់ខ្ញុំបានបង្ខំឱ្យភ្នែករបស់ខ្ញុំនៅតែបើកចំហ។

    «ព្រះអើយបញ្ឈប់វាទៅ!» ខ្ញុំលើកដៃសំពះញាប់ញ័រធ្មេញខ្ញុំនៅតែរង្កើភ័យ, «សូមធ្វើឱ្យវាឈប់ភ្លាមទៅ!»

    ខ្ញុំខំស្រែកខ្លាំងៗខណៈរាងកាយខ្ញុំកំពុងធ្លាក់ចុះ។

    អ្វីមួយបានផ្លាស់ប្តូរ, ជញ្ជាំងដ៏តឹងនៃបំពង់ករបស់វាច្របាច់ក្បាលរបស់ខ្ញុំហើយខ្ញុំទទួលអារម្មណ៍ថាថប់ស្ទើរតែដាច់ខ្យល់ងាប។

    «អូយឈប់ទៅៗ,» ខ្ញុំអង្វរ។ ខ្ញុំធ្លាក់ដល់ជ្រៅ ហើយខ្ញុំបានចាប់សាច់ក្រាស់ជ្រាយៗ។ ក្បាលរបស់ខ្ញុំមានអារម្មណ៍ថាដូចជាវាជាចង់ផ្ទុះហើយ។

    ខ្ញុំបើកមាត់, ឈាមផ្ទុះពីមាត់របស់ខ្ញុំយ៉ាងខ្លាំងឡើងក្រហមច្រាល។

    វាទម្លុះក្រពះរបស់ខ្ញុំ, បំផ្លាញចោលពោះវៀនគ្រឿងក្នុង។ 

    ពេលខ្ញុំអស់កម្លាំងកាន់តែខ្សោយ, ខ្ញុំទទួលអារម្មណ៍ថាខ្លួនខ្ញុំរុញចុះក្រោមបំពង់ករបស់ខ្លួន។

    ងងឹតឈឹង។ ការធ្លាក់ចុះ ... ជាមួយនឹងសម្រែក។ ខ្ញុំស្រែក។ ក្ដៅណាស់។ កម្ដៅខ្លាំងដូច្នេះខ្ញុំគិតថាខ្ញុំនឹងរលាយខ្លួនហើយ។

    សំឡេងក្លេងក្លង។ អ្វីមួយកំពុងដំញញួរនៅលើដែកមួយ។ ពណ៌ និងរូបភាពនានាឃ្លាតចេញទៅយ៉ាងឆាប់រហ័សដែលខ្ញុំមើលមិនយល់ថាជាអ្វីឱ្យប្រាកដឡើយ។ ឈាមចាក់ចូលទៅក្នុងភ្នែករបស់ខ្ញុំ។

    ខ្ញុំមានអារម្មណ៍ថាខ្ញុំនឹងបន្តធ្លាក់ចុះជារៀងរហូត។

    រំពេចនោះភ្នែករបស់ខ្ញុំផ្តិតយកចំណាប់អារម្មណ៍បើកចំហនិងខ្ញុំត្រូវបានធ្លាក់ចុះ, ដង្ហើមរបស់ខ្ញុំប្រញាប់ប្រញាលលប់ចូលក្នុងសួតរបស់ខ្ញុំ។ 

    ខ្ញុំឈប់ធ្លាក់ចុះ។

    មានអារម្មណ៍ថាភ្លើងកំពុងឆេះក្នុងបំពង់ករបស់ខ្ញុំហើយខ្ញុំស្រេកទឹកមិនអាចទ្រាំបាន។

    ខ្ញុំដេកដួលនៅលើបាតដី។

    ខ្ញុំបើកភ្នែករបស់ខ្ញុំយឺតៗជាថ្មីម្តងទៀតហើយភាពងងឹតបានចាប់ផ្តើមកាត់បន្ថយដូចអ័ព្ទពេលព្រឹកដែលស្ថិតនៅក្រោមព្រះអាទិត្យដ៏ក្តៅ។ ពណ៌លាយបញ្ចូលគ្នាជាមួយគ្នា ហើយសម្បជញ្ញៈរបស់ខ្ញុំផ្តោតអារម្មណ៍លើអ្វីមិនប្រាកដ។

    ខ្ញុំកំពុងដេកនៅក្នុងព្រៃក្រោយផ្ទះខ្ញុំ។

    បំពង់ករបស់ខ្ញុំឈឺផ្សានៅជុំវិញ ហើយខ្ញុំក៏យល់នូវប្រភពនៃកម្ដៅ។ វាជាខ្សែដែលខ្ញុំបានចងកខ្លួនឯងជាមួយនឹងដើមឈើមួយ, ប៉ុន្តែឥឡូវនេះវាបានដាច់ពីករបស់ខ្ញុំ ហើយខ្ញុំរួចពីការស្លាប់ហើយ។

    ខ្ញុំសប្បាយចិត្តលើសលប់នូវព្រះគុណនៃព្រះជាម្ចាស់។ ខ្ញុំបានងើបឡើងពីដី, ហើយទឹកភ្នែក ហូរចេញពីភ្នែករបស់ខ្ញុំ។ រាងកាយរបស់ខ្ញុំញ័រទទ្រើក, ខណៈដែលខ្ញុំយំ, សំណើមហូរមកដល់បបូរមាត់ញ័រៗរបស់ខ្ញុំ។

    ខ្ញុំមានសេរីភាពហើយ។ ខ្ញុំរស់ឡើងវិញជាថ្មីម្តងទៀតហើយ។

    ខ្ញុំបើកភ្នែករបស់ខ្ញុំឡើងពីកន្លែងរបស់ខ្ញុំនៅលើបាតដីព្រមទាំងស្រែក, «សូមអរគុណព្រះជាម្ចាស់។ អរគុណខ្លាំងណាស់,» ខ្ញុំយំដោយមិនអាចគ្រប់គ្រងអារម្មណ៍បាន, «ខ្ញុំសន្យាថាខ្ញុំនឹងមិនបំផ្លាញជីវិតរបស់ខ្ញុំម្តងទៀត។ ខ្ញុំសន្យាថាខ្ញុំនឹងធ្វើអ្វីដែលត្រឹមត្រូវ, ខ្ញុំនឹងជួសជុលអ្វីគ្រប់យ៉ាង»។

    ខ្ញុំមិនដឹងថាតើរយៈពេលយូរប៉ុណ្ណាទេមុនពេលដែលខ្ញុំក្រោកឡើង។ ពេលវេលាហាក់ដូចជាដើរលឿនណាស់។ ហើយខ្ញុំក៏មិនចង់ស្រមៃរំលឹកទៅលើទិដ្ឋភាពអាក្រក់ដែលខ្ញុំបានឆ្លងកាត់នោះឡើយ។

    ប៉ុន្តែថាខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងតាមលទ្ធភាពនៃជីវិតរបស់ខ្ញុំ។ ខ្ញុំនឹងលះបង់កម្លាំងកាយចិត្តដើម្បីជួយអ្នកដទៃទៀតនៅក្នុងពេលពួកគេមានបញ្ហា។ ខ្ញុំនឹងជួយសង្គ្រោះអ្នកចង់ធ្វើអត្តឃាតជាច្រើននាក់តាមដែលអាចធ្វើបាន។

    ខ្ញុំមិនចង់ឱ្យនរណាម្នាក់ផ្សេងទៀតធ្វើជាជនរងគ្រោះនៃភាពភ័យរន្ធត់ក្រោយពេលធ្វើអត្តឃាតឡើយ។

    ខ្ញុំមិនចង់ឱ្យនរណាម្នាក់ទៅដាក់ចំណីជ្រូកនោះទៀតទេ៕

    ចប់
    រឿង ដាក់ចំណីជ្រូក (ភាគ២ចប់) រឿង ដាក់ចំណីជ្រូក (ភាគ២ចប់) Reviewed by HeNa on 10:09 AM Rating: 5
    Loading...
    Powered by Blogger.