អាថ៌កំបាំងប្រភពសំឡេងចម្លែកនៅក្រោយទ្វារមួយ

វាជាពេលយប់, បុរសម្នាក់បានបើកបរលើផ្លូវហើយរថយន្តរបស់គាត់ក៏ស្រាប់តែរលត់នៅជិតបរិវេណវត្តមួយ។ ព្រោះតែវាជាពេលយប់ គាត់ក៏ដើរចូលវត្តហើយគោះទ្វារ។ ខណៈដែលព្រះសង្ឃចេញមកក្រៅហើយបើកទ្វារ, បុរសនោះនិយាយ, «រថយន្តខ្ញុំខូចហើយ។ តើខ្ញុំអាចសម្រាកនៅទីនេះមួយយប់បានទេ?»
ព្រះសង្ឃយល់ព្រមសំណើររបស់គាត់។ ព្រះសង្ឃមិនត្រឹមតែអនុញ្ញាតឱ្យគាត់សម្រាកនោះទេ ថែមទាំងឱ្យគាត់បរិភោគអាហារ ហើយជួយជួសជុលរថយន្តគាត់ទៀតផង។ ខណៈដែលបុរសនោះព្យាយាមដេកឱ្យលក់, គាត់ឮសំឡេងចម្លែកម្យ៉ាង។ ព្រឹកបន្ទាប់គាត់សួរព្រះសង្ឃអំពីសំឡេងនោះតែព្រះសង្ឃឆ្លើយថា, «យើងមិនអាចប្រាប់អ្នកបានទេ ព្រោះអ្នកមិនមែនជាព្រះសង្ឃ។»
បុរសនោះមិនសប្បាយចិត្តសោះ តែក៏អរគុណពួកគេហើយក៏បន្តចេញដំណើរទៅទៀត។
ប៉ុន្មានឆ្នាំក្រោយមក, រថយន្តបុរសដដែលនោះខូចនៅមុខវត្តទៀតហើយ។ គ្រប់យ៉ាងកើតឡើងដូចកាលមុន។ ព្រះសង្ឃយល់ព្រមហើយឱ្យអាហារគាត់បរិភោគ ហើយជួយជួសជុលរថយន្តរបស់គាត់។
លើកនេះពេលបុរសនោះកំពុងដេកជិតលក់ គាត់ក៏ឮសំឡេងចម្លែកដដែលដែលគាត់ធ្លាប់ឮពីមុនមកនោះ។ ព្រឹកបន្ទាប់គាត់សួរព្រះសង្ឃអំពីសំឡេងនោះ តែព្រះសង្ឃក៏ឆ្លើយតបដដែលថា, «យើងមិនអាចប្រាប់អ្នកបានទេ ព្រោះអ្នកមិនមែនជាព្រះសង្ឃ។»
បុរសនោះនិយាយ, «បាន។ ខ្ញុំចង់ដឹងណាស់ពីមូលហេតុនៃសំឡេងនោះ ហើយបើវិធីតែមួយគត់ដែលខ្ញុំអាចដឹងបានគឺត្រូវបួសជាសង្ឃ, ពេលនេះប្រាប់ខ្ញុំមកថាធ្វើយ៉ាងណាទើបអាចក្លាយជាសង្ឃ?»
សង្ឃឆ្លើយ, «បើអ្នកចង់ក្លាយជាព្រះសង្ឃ គឺត្រូវតែធ្វើដំណើរជុំវិញពិភពលោក ហើយប្រាប់យើងពីចំនួនពិតប្រាកដនៃចំនួនព្រះសង្ឃលើពិភពលោកនេះ។ ពេលដែលអ្នកអាចរកឃើញចំនួន, អ្នកនឹងក្លាយជាព្រះសង្ឃហើយ។»
បុរសនោះចាប់ផ្ដើមបំពេញបេសកកម្មនេះហើយ៤០ឆ្នាំក្រោយមក គាត់ត្រឡប់មកវិញហើយគោះទ្វារវត្តហើយនិយាយ, «ខ្ញុំបានធ្វើដំណើរជុំវិញពិភពលោកហើយ ខ្ញុំឃើញថាមានព្រះសង្ឃទាំងអស់១៩ លាននាក់។»
ព្រះសង្ឃអបអរសាទរបុរសនោះហើយនិយាយ, «ឥឡូវយើងអាចប្រាប់អ្នកពីសំឡេងអាថ៌កំបាំងនោះហើយ។»
បុរសនោះរីករាយយ៉ាងខ្លាំងខណៈដែលព្រះសង្ឃនាំគាត់មកឈរមុខទ្វារឈើមួយហើយនិយាយ, «សំឡេងដែលអ្នកកំពុងរកនោះគឺនៅពីក្រោយទ្វារនេះហើយ។»
បុរសនោះចាប់មួលបើកទ្វារតែឃើញថាទ្វារជាប់សោរ។ ដូច្នេះគាត់ក៏សុំព្រះសង្ឃឱ្យសោរដើម្បីបើកទ្វារ។ ព្រះសង្ឃក៏ឱ្យសោរទៅគាត់។
បុរសនោះបើកទ្វារ ហើយក្រោយទ្វារនោះ គាត់ឃើញទ្វារមួយទៀតដែលធ្វើអំពីថ្ម។ បុរសនោះឃើញថាទ្វារនោះក៏ជាប់សោរដែរ ទើបសុំសោរដើម្បីបើកទ្វារនោះ។
ខណៈដែលបុរសនោះបើកទ្វារថ្មហើយគាត់ឃើញថាមានទ្វារមួយទៀតធ្វើអំពីមាស ហើយវាក៏ចាក់សោរដែរ។ ព្រះសង្ឃឱ្យសោរទៅគាត់។ ទៀតហើយ, គឺមានទ្វារមួយទៀតធ្វើអំពីត្បូងគជ់។ វាបន្តរហូតដល់គាត់ទៅដល់ទ្វារធម្មតាមួយ។
ទីបំផុតព្រះសង្ឃនិយាយ, «នេះជាទ្វារចុងក្រោយហើយ ហើយនេះជាសោរទ្វារនេះ។
បុរសនោះធូរទ្រូងហើយគាត់ចាក់សោរបើកទ្បារនោះ, បើកហើយគាត់ភ្ញាក់ផ្អើលណាស់នៅពេលឃើញប្រភពនៃសំឡេងចម្លែកដែលនៅក្រោយទ្វារនោះ…
តែ…
ខ្ញុំមិនអាចប្រាប់អ្នកបានទេ ព្រោះអ្នកមិនមែនជាសង្ឃ៕
អាថ៌កំបាំងប្រភពសំឡេងចម្លែកនៅក្រោយទ្វារមួយ
Reviewed by HeNa
on
8:51 AM
Rating:
