>
  • ទំព័រដើម
  • រឿង បុរសពុកមាត់ខៀវ

     
     

    កាលពីព្រេងនាយ, នៅក្នុងទឹកដីដ៏ស្រស់បំព្រងនៃប្រទេសបារាំង, មានអភិជនម្នាក់មានអនុភាពខ្លាំងក្លាណាស់ដែលជាម្ចាស់កម្មសិទ្ធិនៃកសិដ្ឋាន និងប្រាសាទមួយ ដែលរស់នៅក្នុងជីវិតដ៏អស្ចារ្យហើយឈ្មោះរបស់គាត់គឺ ពុកមាត់ខៀវ។ វាមិនមែនជាឈ្មោះពិតរបស់គាត់ទេ, វាគឺជាឈ្មោះហៅក្រៅ, ដោយសារតែគាត់មានពុកចង្ការខៀវក្រាស់ឃ្មឹក។ គាត់មានរូបរាងសង្ហា និងមានមន្តស្នេហ៍ណាស់ ប៉ុន្តែប្រសិនបើការពិតត្រូវបានលាតត្រដាង, មានអ្វីមួយអំពីគាត់ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាគួរឱ្យខ្លាច និងមិនប្រក្រតីបន្តិច...

    ពុកមាត់ខៀវជាញឹកញាប់តែងធ្វើដំណើរនៅទីឆ្ងាយៗទៅធ្វើសង្រ្គាមហើយនៅពេលដែលគាត់ចាកចេញ គាត់បានលាប្រពន្ធរបស់គាត់ដែលរស់នៅមើលការខុសត្រូវនៃប្រាសាទនោះ។ គាត់មានប្រពន្ធវ័យក្មេងទាំងអស់, ស្អាត និងមានសេចក្តីថ្លៃថ្នូរ។ ពួកគេតែងជួបសំណាងអាក្រក់ស្លាប់ម្ដងម្នាក់ៗ ទើបបុរសពុកមាត់ខៀវនេះរៀបការប្រពន្ធថ្មីម្នាក់នេះ។

    រាល់ពេលនរណាម្នាក់សួរថា, «ប្រពន្ធរបស់លោកទទួលមរណភាពដោយមូលហេតុអ្វី?»

    ពុកមាត់ខៀវនឹងឆ្លើយតបថា, «ម្នាក់ស្លាប់ដោយឆ្លងជំងឺធ្ងន់ធ្ងរ មួយទៀតដោយនៃជំងឺគ្រុនចាញ់ មួយផ្សេងទៀតស្លាប់ដោយការឆ្លងមេរោគគួរឱ្យខ្លាច ...ខ្ញុំពិតជាមានសំណាងណាស់ ហើយពួកគេមានសំណាងផងដែរ! ពួកគេត្រូវបានគេបញ្ចុះសពទាំងអស់នៅក្នុងសាលាជំនុំប្រាសាទ។ គ្មាននរណាម្នាក់រកឃើញអ្វីប្លែកពីរឿងនេះទេ។»

    ស្រីវ័យក្មេងដែលជាភរិយាថ្មីរបស់បុរសពុកមាត់ខៀវគិតថាការនេះវាមិនមែនធម្មតាឡើយ។

    នាងទៅប្រាសាទអមដំណើរដោយប្អូនស្រីរបស់នាងឈ្មោះអាណាដែលបាននិយាយថា:

    «អូ! បងជាមនុស្សស្រីមានសំណាងណាស់ដែលបានរៀបការជាមួយលោកពុកមាត់ខៀវ។»

    នាងនោះតប, «មែនហើយ! គាត់ជាបុរសសង្ហា និងទាក់ទាញណាស់ពេលទៅក្បែរគាត់។ ពុកចង្កា និងពុកមាត់របស់គាត់ពណ៌ខៀវគួរឱ្យស្រឡាញ់។» ពីរនាក់បងប្អូនសើចកក្អឹកដោយក្ដីរំភើបដែលបានរួចផុតពីភាពក្រីក្រ។

    មួយខែក្រោយមក, បុរសពុកមាត់ខៀវជិះរទេះដឹករបស់របរមកជុំ និងបាននិយាយទៅកាន់ភរិយារបស់គាត់ថា, «អូនសំឡាញ់, បងត្រូវចាកចេញពីអូនរយៈពេលពីរបីសប្តាហ៍។ ពេលដែលអូនអផ្សុកអូនអាចដើរមើលបន្ទប់នីមួយៗក្នុងប្រាសាទនេះបាន។ នៅទីនេះ,» គាត់និយាយព្រមទាំងប្រគល់កូនសោមួយចង្កោមទៅភរិយារបស់គាត់រួចបន្ត, «សិរនេះសម្រាប់បើកបណ្ណាល័យ នេះជាសោរស្វ័យប្រវត្តិ ងាយស្រួយមិនពិបាកប្រើកម្លាំងបើកខ្លាំងទេ» ហើយគាត់បានចង្អុលទៅបន្ទប់សំខាន់មួយដែលតូចជាងបន្ទប់ទាំងឡាយ, «កុំបើកបន្ទប់តូចនៅចុងនៃច្រករបៀងជាន់ផ្ទាល់ដីជាដាច់ខាត។ ចូរយកមិត្តភក្តិរបស់អូនទៅជាមួយបើអូនចង់។ អូនអាចបើកបន្ទប់ទាំងអស់តែកុំបើកបន្ទប់នោះជាដាច់ខាត! យល់ទេ?» បុរសពុកមាត់ខៀវហាមម្តងហើយម្តងទៀត។ «កុំបើកបន្ទប់មួយនោះឱ្យសោះ! គ្មាននរណាម្នាក់នៅទីនេះត្រូវបានអនុញ្ញាតឱ្យចូលក្នុងបន្ទប់នោះឡើយ។ ហើយប្រសិនបើអូនលួចចូលទៅក្នុងបន្ទប់នោះ, បងនឹងមិនលើកលែងទោសឱ្យអូនទេ។»

    នាងតប, «កុំបារម្ភ, ប្តីសម្លាញ់,» ប្រពន្ធបុរសពុកមាត់ខៀវបន្តខណៈដែលនាងយកកូនសោនោះមកកាន់, «ខ្ញុំនឹងធ្វើដូចដែលបងបានផ្ដាំ។»

    បន្ទាប់ពីឱបភរិយាគាត់ហើយ លោកពុកមាត់ខៀវឡើងលើរទេះសេះគាត់ ហើយជិះចេញទៅ។

    នៅថ្ងៃនោះ, ស្ត្រីនោះបានអញ្ជើញមិត្តភក្តិរបស់នាងទៅប្រាសាទ និងបង្ហាញបន្ទប់នីមួយៗទៅពួកគេទាំងអស់ លើកលែងតែបន្ទប់មួយនៅចុងបញ្ចប់នៃច្រកក្រោយ។

    «ហេតុអ្វីបានជាខ្ញុំមិនគួរទៅមើលអ្វីនៅក្នុងបន្ទប់តូចមួយនោះ? ហេតុអ្វី? ហេតុអ្វីបានជាវាជាការហាមឃាត់?» នាងបានគិតអំពីវាយ៉ាងខ្លាំងដែលនាងផុសគំនិតឡើងពោរពេញទៅដោយចង់ដឹងចង់ឃើញ, រហូតដល់ថ្ងៃមួយនាងបានបើកទ្វារហើយបានដើរចូលទៅក្នុងបន្ទប់តូចនោះ ... នាងភ័យរន្ធត់យ៉ាងខ្លាំង! នៅខាងក្នុង, នៅជាប់ជញ្ជាំងពិដានជាសាកសពប្រពន្ធទាំងអស់របស់លោកពុកមាត់ខៀវ ដែលគាត់បានចងព្យួរដោយផ្ទាល់។

    នាងនោះភ័យយ៉ាងខ្លាំងហើយបានស្ទុះរត់ចេញតែចង្កោមសោរបានជ្រុះ នាងស្រវារើសហើយរត់ចេញពីបន្ទប់នេះទៅបន្ទប់នាងវិញ។ នាងស្លុតស្មារតីហើយមានអារម្មណ៍ថាខ្លួនកំពុងរស់នៅក្នុងប្រាសាទនៃសេចក្ដីស្លាប់។

    ស្ត្រីនោះតាំងចិត្តមិនភ័យ ហើយពេលនាងយកចង្កោមសោរមកមើលក៏ឃើញថា, ខាងចុងនៃសោរមួយមានប្រឡាក់ឈាម។

    «ខ្ញុំត្រូវតែលុបវាឱ្យស្អាតមុនពេលដែលប្តីរបស់ខ្ញុំត្រឡប់មកវិញមក!» នាងនិយាយទៅកាន់ខ្លួនឯង។ ប៉ុន្តែទោះនាងព្យាយាមលុបយ៉ាងណា, ស្នាមប្រឡាក់ឈាមមិនជ្រះទាល់តែសោះ។ នាងបានលាងសម្អាតវា ធ្វើគ្រប់យ៉ាងតែចុងកូនសោរនេះនៅតែប្រឡាក់ឈាម។ នៅល្ងាចនោះ, បុរសពុកមាត់ខៀវបានត្រឡប់មកផ្ទះវិញ។ 

    បុរសពុកមាត់ខៀវមិនបានសួរប្រពន្ធរបស់គាត់អំពីស្នាមឈាមប្រឡាក់លើសោរនោះទេ ប៉ុន្តែលោកបាននិយាយថា «អូនមើលទៅដូចជាក្រៀមក្រំម៉្លេះ? មានបញ្ហាអីមែនទេ?»

    «អត់! អត់មានអីទេ!»

    «តើអូនសោកស្ដាយដែលបងឆាប់មកវិញពេកឬ?»

    «អូ​! ទេ! ខ្ញុំពិតជារីករាយណាស់!» ប៉ុន្តែនៅយប់នោះនាងនោះមិនបានដេកលក់សោះឡើយ។ ថ្ងៃបន្ទាប់បុរសពុកមាត់ខៀវនិយាយថា៖

    «អូនសំឡាញ់, សូមឱ្យចង្កោមសោរទាំងអស់មកបងវិញ,» ហើយប្រពន្ធរបស់គាត់ប្រញាប់ប្រញាល់យកសោរមកឱ្យគាត់។ បុរសពុកមាត់ខៀវសម្លឹងទៅចង្កោមសោរហើយនិយាយ, «ចុះបាត់សោរមួយទៅណា?»

    នាងនោះឆ្លើយទាំងញ័រ, «ខ្ញុំបានដកវាទុកក្នុងបន្ទប់របស់ខ្ញុំ។»

    «ឆាប់ចូលទៅយកវាមក។» ប៉ុន្តែពេលប្រពន្ធបុរសពុកមាត់ខៀវទៅយកសោរមកដាក់ក្នុងចង្កោម, ពុកមាត់ខៀវប្រែទឹកមុខហើយនិយាយម៉ឺងម៉ាត់៖

    «ហេតុអ្វីបានជាកូនសោនេះប្រឡាក់ឈាម?»

    «ខ្ញុំមិនដឹងទេ...» ប្រពន្ធរបស់គាត់ឆ្លើយទាំងញ័រមាត់។

    «អូនប្រាកដជាបានដឹង!» គាត់និយាយ។ «អូនបានចូលទៅក្នុងបន្ទប់តូចដែលបងហាមមែនទេ? ជាការប្រសើរណាស់, អូននឹងវិលត្រឡប់ទៅវិញជាថ្មីម្តងទៀត, ពេលនេះជាពេលល្អដែលត្រូវទៅព្យួរកក្នុងបន្ទប់ជាមួយសាកសពស្ត្រីផ្សេងទៀតនៅទីនោះ។ នាងឯងត្រូវតែស្លាប់!»

    «អូ! ទេ! ខ្ញុំសំពះសូមអង្វរ!»

    «នាងឯងត្រូវតែស្លាប់!» គាត់និយាយម្តងទៀត។ ប្អូនស្រីរបស់នាងឈ្មោះអាណាស្រាប់តែដើរចូលមកក្នុងប្រាសាទនេះ។

    «អរុណសួស្តី!» នាងនិយាយ, «មើលទៅហាក់ដូចស្លេកស្លាំងម៉្លេះ។»

    "មិននៅទាំងអស់ដែលយើងកំពុងបានយ៉ាងល្អ» Bluebeard បានឆ្លើយតប។

    ប្រពន្ធរបស់គាត់ខ្សឹបដាក់ត្រចៀករបស់គាត់ថា "សូមផ្តល់ឱ្យខ្ញុំដប់នាទីដើម្បីរស់!"

    ពុកមាត់ខៀវតបវិញថា, «មិនលើសពីដប់!»

    ស្ត្រីនោះរត់ទៅរកប្អូនស្រីហើយនាំទៅប៉មអង្គុយលេងមួយយ៉ាងបន្ទាន់, «អាណា! តើឯងមានឃើញបងប្អូនយើងមកហើយឬនៅ? គេថាគេមកលេងយើងថ្ងៃនេះ។»

    ប៉ុន្តែអាណាឆ្លើយថា, «ទេខ្ញុំមិនបានឃើញនរណាម្នាក់ឡើយ។ មាន​បញ្ហា​អ្វី? បងឯងមើលទៅមិនស្កប់ស្កល់សោះ»។

    «អាណា, សូមអង្វរ,» ស្រីនោះនិយាយទៅកាន់ប្អូនស្រី, «ទៅមើលម្ដងទៀត ពិតជាមិនឃើញនរណាសោះមែនឬ?»

    «គ្មានទេ,» ប្អូនស្រីរបស់នាងតប, «តែម្នាក់ក៏គ្មានផង។»

    គ្រាន់តែនិយាយហើយភ្លាម, សំឡេងលោកពុកមាត់ខៀវស្រែកយ៉ាងសន្ធាប់, «ប្រពន្ធ! ដល់ពេលវេលាហើយ។»
    «ខ្ញុំទៅឥឡូវហើយ,» នាងនោះស្រែកតបហើយបែរមកនិយាយនឹងប្អូនស្រីវិញ, «តើឯងពិតជាមិនបានបើកទ្វារឱ្យនរណាចូលសោះមែនឬ?»

    «អត់ផង,» អាណាឆ្លើយតប។ ជាថ្មីម្តងទៀត ពុកមាត់ខៀវស្រែកឡើង។

    «មកទីនេះភ្លាន! ឬខ្ញុំនឹងឡើងទៅហើយ! » ដោយភ័យខ្លាច, ប្រពន្ធរបស់គាត់បានចុះទៅខាងក្រោម។ ពុកមាត់ខៀវកំពុងកាន់កាំបិតធំមួយ ហើយគាត់ចាប់សក់ប្រពន្ធរបស់…

    «បងស្រីខ្ញុំអាចមើលឃើញពលទ័ពសេះទាំងពីរបានមកដល់ហើយ!» អាណាស្រែកប្រាប់ពីប្រាង្គប៉មនៅពេលនោះផងដែរ។

    ពុកមាត់ខៀវធ្វើមុខអាក្រក់ដោយខឹង, «ពួកគេនឹងស្លាប់ទាំងអស់!»

    ប្រពន្ធរបស់គាត់លុតជង្គង់អង្វរថា, «សូម, សូមកុំសម្លាប់ខ្ញុំ។ ខ្ញុំនឹងមិនប្រាប់នរណាម្នាក់ពីអ្វីដែលខ្ញុំបានឃើញនោះទេ! ខ្ញុំនឹងមិននិយាយពាក្យមួយម៉ាត់ណាឡើយ!»

    «បន្តិចទៀតនាងឯងនឹងលែងបាននិយាយអីហើយ,» ពុកមាត់ខៀវស្រែកព្រមទាំងលើកកាំបិតឡើង។

    នារីកម្សត់ស្រែកថា, «អាណិតខ្ញុំផង!»

    ប៉ុន្តែគាត់បានឆ្លើយតបយ៉ាងខ្លាំងថា, «ទេ! នាងឯងត្រូវតែស្លាប់!» គាត់លើកកាំបិតមកក្បែរកប្រពន្ធគាត់ ស្រាប់តែបុរសវ័យក្មេងពីរនាក់បានសម្រុកចូលមកក្នុងបន្ទប់, គឺ នេក និងម៉ាស្កេត។ នេកជាបងប្អូនរបស់ប្រពន្ធគាត់, ឯម៉ាស្កេតជាមិត្តភក្ដិរបស់នេក។

    ដាវពួកគេតម្រង់ទៅរកលោកពុកមាត់ខៀវ។ គាត់លោតកញ្រ្ជោលដោយព្យាយាមគេចចេញដោយបម្រុងឡើងជណ្តើររត់ ប៉ុន្តែត្រូវបានគេចាក់ និងដាច់ខ្យល់ស្លាប់ទៅ។ ហើយនោះគឺជាទីបញ្ចប់នៃរឿងសោកសៅនោះ។ នាងជាប្រពន្ធបានរៀបចំបុណ្យសពលោកពុកមាត់ខៀវតាមប្រពៃណី និងបញ្ចុះសពប្រពន្ធទាំងឡាយរបស់គាត់ ក្បែរផ្នូរគាត់ផងដែរ។

    ក្រោយបុណ្យសពរួចរាល់, ស្ត្រីនោះបានរៀបការជាមួយម៉ាស្កេតដែលបានជួយជីវិតនាង ហើយតាំងពីពេលនោះនាងឈប់មានចិត្តចង់ដឹងចង់ឃើញផ្ដេសផ្ដាសទៀត៕

    ចប់

    ប្រែសម្រួលដោយ : យូកា
    រឿង បុរសពុកមាត់ខៀវ រឿង បុរសពុកមាត់ខៀវ Reviewed by HeNa on 7:04 PM Rating: 5
    Loading...
    Powered by Blogger.