ប្រវត្តិដ៏រន្ធត់នៃ Pizza ដែលលោកអ្នកមិនធ្លាប់ដឹង

ប្រិយមិត្តទាំងអស់ធ្លាប់ស្គាល់ធ្លាប់ឃើញនំភីហ្សា (Pizza) ហើយមែនទេ? តែប្រិយមិត្តមិនដែលបានដឹងឡើយពីរឿងរ៉ាវដ៏គួរឱ្យខ្លាចនៃនំនេះ។ តោះ! កុំខាតពេលយូរ អានទាំងអស់គ្នា៖
មានបុរសម្នាក់ឈ្មោះថូស៊ីណៀន មានភរិយាឈ្មោះណាហ្សា និងកូនស្រីអាយុ៣ខែម្នាក់ឈ្មោះភីតរៀលឡា។ ពីរនាក់ប្ដីប្រពន្ធប្រកបរបរលក់នំផ្អែម នំខេក (Cake) នំស្រួយ (Cookie) និងនំប្លែកៗជាច្រើនទៀតដែលសុទ្ធសិងជានំដែលប្ដីប្រពន្ធនេះរកនឹកបង្កើតធ្វើដោយខ្លួនឯង។ ដាច់គ្រាន់ចិញ្ចឹមជីវិតដោយមិនពិបាកភ័យថាបានព្រឹកខ្វះល្ងាច។ តែបញ្ហានោះគឺ, តាំងពីរៀបការហើយថ្មីថ្មោងមកម៉្លេះ, ប្ដីប្រពន្ធនេះតែងឈ្លោះប្រកែកគ្នាជាប្រចាំដោយម្នាក់ៗយកត្រូវតែរៀងខ្លួន។
យប់មួយ, ពេលនាងណាហ្សាដាក់កូនឱ្យដេកហើយ, ប្ដីនាងបាននិយាយរករឿងឈ្លោះដោយសង្ស័យថានាងប្រហែលជាទាក់ទងស្នេហាជាមួយនឹងកម្លោះម្នាក់ដែលតែងមកទិញនំញ៉ាំរាល់ថ្ងៃ។ នាងណាហ្សាប្រកែកយ៉ាងដាច់ខាតហើយជេរប្រមាទប្ដីដោយពាក្យមិនសមគួរទៀតផង។ យប់នោះខុសពីរាល់ដង, ដោយប្ដីខឹងខ្លាំងបូករួមនឹងភ្លើងប្រច័ណ្ឌទៀតនោះ បានទាញកាំបិតស្រួចមួយគ្រវាសចាក់ចំគ្រាប់ភ្នែកម្ខាងរបស់នាងជាប្រពន្ធ។ នាងឈឺចាប់ពើតផ្សា រាវដៃរកប្រវាយតនឹងប្ដី តែប្ដីទាញបានដំបងអុសមួយក៏សំពងក្បាលនាងបែកស្លាប់បាត់បង់ជីវិត។
ដោយភ័យ និងចង់បំបាត់ភ័ស្តុតាង, បុរសជាប្ដីបានកាប់ចិញ្ច្រាំសពប្រពន្ធយ៉ាងពិបាក ហើយដាក់ចូលក្នុងឆ្នាំងរួចលាយគ្រឿងម្សៅ និងស៊ុតបំណងធ្វើនំឱ្យបុរសកម្លោះនោះស៊ី។
បុរសនោះដើរចូលបន្ទប់ដើម្បីប្ដូរសម្លៀកបំពាក់ដែលប្រឡាក់ឈាមនេះ ឃើញកូនស្រីខ្លួនកំពុងដេកមានមុខមាត់ស្រដៀងនឹងកម្លោះនោះផង ខឹងផងក៏ចាប់ច្របាច់កកូនដែលកំពុងដេកឱ្យដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេជ។ រួចហើយ បុរសនោះចិញ្ច្រាំសពកូនស្រីដាក់ចូលក្នុងឆ្នាំងរួចចៀនជានំយ៉ាងឈ្ងុយឆ្ងាញ់។ បុរសនោះសោកស្ដាយជាខ្លាំងចំពោះទង្វើដ៏ឃោរឃៅរបស់ខ្លួន។
៣ឆ្នាំក្រោយមក បុរសនោះបានរៀបការជាមួយនារីម្នាក់ទៀត។ នាងនោះមានគំនិតច្នៃប្រឌិតណាស់ ហើយមិនប្រកាន់ពីប្រវត្តិមិនល្អរបស់ស្វាមីឡើយ។ នាងសាកល្បងធ្វើនំប្លែកៗ ហើយមាននំបន្ទះមួយយ៉ាងឈ្ងុយឆ្ងាញ់ដែលនាងទើបតែធ្វើថ្មីជាលើកដំបូង, មិនដឹងថាត្រូវដាក់ឈ្មោះនំនោះយ៉ាងណា, នាងនិងបុរសជាប្ដីក៏សម្រេចដាក់ឈ្មោះថា Pizza (ភីតហ្សា) ដើម្បីចងចាំនារី និងកូនស្រីដែលបានស្លាប់នោះទុកតរៀងមក៕
ប្រវត្តិដ៏រន្ធត់នៃ Pizza ដែលលោកអ្នកមិនធ្លាប់ដឹង
Reviewed by HeNa
on
9:35 AM
Rating:
