នាងដាក់ពាក្យប្ដឹងប៉ាម៉ាក់នាង ដោយសារពួកគាត់បាន post រូបកាលនាងនៅក្មេង
នារីអាយុ១៨ឆ្នាំដែលរស់នៅរដ្ឋ Carinthia, Austria កំពុងដាក់ពាក្យប្ដឹងប៉ាម៉ាក់នាង ក្រោយដែលប៉ាម៉ាក់នាងបានបង្ហោះរូបប្លែកៗកាលនាងនៅក្មេងជាង៥០០រូបដោយគ្មានការអនុញ្ញាតពីនាង។ «ពួកគាត់មិនដឹងទេថាខ្ញុំខ្មាស់គេប៉ុណ្ណា ហើយគ្មានព្រំដែនសោះ ហើយមិនខ្វល់ថារូបខ្ញុំអង្គុយលើបង្គន់ ឬដេកស្រាតលើគ្រែ, គ្រប់ទីកន្លែងត្រូវបានថតហើយបន្ទាប់មកបង្ហោះជាសាធារណៈ,» នាងបានប្រាប់កាសែត The Local, ជាកាសែត Austrian ភាសាអង់គ្លេស។
នាងបន្ត, «ខ្ញុំហត់នឹងការលេងសើចរបស់ប៉ាម៉ាក់ខ្ញុំណាស់,» ដែលមិនខ្វល់នឹងការសំណូមពររបស់នាង ឱ្យលុបរូបនោះចេញវិញ។ ប៉ារបស់ស្ត្រីនោះបានឱ្យដឹងថាគាត់មានសិទ្ធបង្ហោះរូបទាំងនោះ ព្រោះគាត់ជាអ្នកថត។ ប៉ុន្តែមេធាវីរបស់នាងបានព្រមានថាបើគាត់អាចអះអាងថារូបទាំងនោះប៉ះពាល់សិទ្ធនារីនៃឯកជនភាព, ប៉ាម៉ាក់នាងអាចត្រូវបានពិន័យឱ្យបង់ប្រាក់ជំងឺចិត្ត និងពិន័យតាមផ្លូវច្បាប់។
នៅប្រទេសបារាំង, អ្នករាល់គ្នាដែលបង្ហោះរូបភាពដោយមិនមានការអនុញ្ញាតពីម្ចាស់រូប, ទោះជាត្រូវជាប៉ាម៉ាក់ក៏ដោយ, អាចប្រឈមមុខនឹងការដាក់ទោសជាប់ពន្ធធនាគារ និងបង់ពិន័យរហូតដល់ទៅ €45,000។ តែច្បាប់ឯកជនភាពមិនសូវតឹងរឹងទេនៅប្រទេស Austria, ហើយមិនងាយនឹងមានករណីបែបនេះផងដែរ។ ការកាត់ក្ដីនឹងធ្វើនៅខែវិច្ឆិកា, បើសិនជាប៉ាម៉ាក់នាងនៅមិនព្រមសុំការលើកលែងទោសពីនាង៕
នាងដាក់ពាក្យប្ដឹងប៉ាម៉ាក់នាង ដោយសារពួកគាត់បាន post រូបកាលនាងនៅក្មេង
Reviewed by Unknown
on
9:18 AM
Rating:
