>
  • ទំព័រដើម
  • នាងប្រាប់សង្សានាងថានាងមានផ្ទៃពោះ ហើយក្រោយមកសង្សានាងក៏ធ្វើបែបនេះ

     
    មានថ្ងៃមួយ, នារីវ័យជំទង់ម្នាក់ចង់តេទៅសង្សារបស់នាង។ មានអ្វីម្យ៉ាងដែលនាងចង់ប្រាប់គាត់, តែនាងមានអារម្មណ៍ព្រួយណាស់។ ពួកគេស្រឡាញ់គ្នាបានមួយឆ្នាំហើយនេះជាខួបស្នេហាដំបូងរបស់ពួកគេ។ នាងលើកទូរសព្ទមកចុចលេខសង្សានាងដោយដៃញ័រ ហើយរង់ចាំគាត់លើក។ ហាក់ដូចជាគាត់មិនចង់លើកទូរសព្ទទាល់តែសោះ។

    នាង : សួស្ដី

    គាត់ : ម៉េចបានជាអូនតេមកបង?

    នាង : អូនចង់ប្រាប់បងរឿងមួយ។

    គាត់ : បាទ រឿងអី?

    នាង : អូនស្រឡាញ់បង។

    គាត់ : បងដឹងហើយ។

    នាង : មែនឬ?

    គាត់ : មែនហើយ… មិត្តភក្ដិស្រីៗរបស់បងទាំងអស់តែងប្រាប់បងរាល់ថ្ងៃ។

    នាង : អូ… តែអូនស្មានថាអូនគឺជាមិត្តស្រីតែម្នាក់គត់របស់បង?

    គាត់ : ទេ… អូនជាសង្សាបង… តែបងមានមិត្តភក្ដិស្រីៗដទៃទៀត… ហេតុអី?

    នាង : តែពេលដែលអូននិយាយថាអូនស្រឡាញ់បង, អូនពិតជាស្រឡាញ់បងខ្លាំងមែន… អូនស្រឡាញ់បង។

    គាត់ : បាទ បងដឹងថាអូនមានន័យអញ្ចឹង… គឺថាអូនមិនចាំបាច់ប្រាប់បងទៀតនោះទេព្រោះបងបានដឹងស្រាប់ហើយ។

    នាង : តើបងស្រឡាញ់អូនទេ?

    គាត់ : ប្រហែល។

    នាង : តែមានរឿងមួយដែលអូនចង់ប្រាប់បង…

    គាត់ : រឿងអី? ប្រាប់ម៉ោ។

    នាង : អូនមានផ្ទៃពោះហើយ។

    គាត់ : (ស្ងាត់មួយសន្ទុះ) អូនថាម៉េច?

    នាង : អូនចង់ប្រាប់ថា អូនកំពុងមានផ្ទៃពោះ… អូនពិបាកចិត្តណាស់…

    គាត់ : (ស្ងាត់មួយសន្ទុះ) មែនហ្អែស? អូនប្រាកដទេ?

    នាង : ចាស, ការធ្វើតេស្តពិនិត្យគឺបង្ហាញថាអូនពិតជាមានផ្ទៃពោះ។

    គាត់ : អូ។

    នាង : មានអ្វីចង់សួរអូនទេ?

    គាត់ : បាទ… តើវាជាកូនបងមែនទេ?

    នាង : ចាសវាពិតជាកូនបង!

    គាត់ : បងយល់ហើយ។

    នាង : អញ្ចឹងតើបងនៅតែចង់មកជួបអូនទេយប់នេះ?

    គាត់ : យប់នេះ?

    នាង : ចាស។ តើបងមិនចាំទេឬ? វាជាខួបស្នេហារបស់យើង…

    គាត់ : អូបាន។ ល្អ, អញ្ចឹង… យើងគួរតែជួបគ្នា។

    នាង : អស្ចារ្យណាស់។ ជួបនៅកន្លែងណា?

    គាត់ : បងមិនដឹងទេ… បងនឹងធ្វើគម្រោង។ ប្រហែលជាទៅញ៉ាំអាហារពេលល្ងាចហើយទៅមើលកុន។

    នាង : ចាសយល់ព្រម។

    គាត់ : បងនឹងទៅយកអូនបន្ទាប់ពីបងចេញពីធ្វើការ, អញ្ចឹងហើយត្រូវរៀបចំខ្លួនឱ្យរួចរាល់ទៅ។ បងមិនចូលចិត្តការរង់ចាំទេ។

    នាង : អូខេ។ តើបងចេញពីធ្វើការនៅពេលណា?

    គាត់ : នៅ២ម៉ោងទៀត។ បងត្រូវទៅផ្ទះបងហើយផ្លាស់ខោអាវសិន, ប្រហែលចំណាយពេល15ទៅ20នាទី…

    នាង : អេ… អូនគិតថាបងមិនធ្វើការទេថ្ងៃនេះ…

    គាត់ : មិត្តរួមការងារម្នាក់របស់បងតេហៅបងឱ្យមកធ្វើការ ព្រោះគេគ្រុន។

    នាង : អូខេ! អញ្ចឹងអូននឹងជួបបងម៉ោងប្រហែល 7 កន្លះមែនទេ?

    គាត់ : មែនហើយ លាហើយ។

    នាង : ចាស ហើយបងហ្អា?

    គាត់ : ម៉េច?

    នាង : អូនស្រឡាញ់បង!

    គាត់ : បងដឹងហើយ។ អូខេ, ប្រធានបងកំពុងមើលមុខបងហើយ… បងត្រូវធ្វើការ។

    នាង : អូខេជំរាបលា។

    គាត់ : លាហើយ។

    ២ម៉ោងក្រោយមក, ប្រុសនោះជិះទៅផ្ទះសង្សារបស់គាត់។ ចតឡានហើយ, គាត់ដើរទៅមាត់ទ្វារហើយគោះទ្វារ។ ពេលស្រីនោះបើកទ្វារ, នាងរីករាយណាស់ពេលឃើញគាត់។ នាងឱបគាត់ដោយក្ដីរីករាយ។

    នាង : បង!

    គាត់ : ម៉េច… រួចរាល់ហើយនៅ?

    នាង : ចាស… ចាំមួយភ្លែត… អូនទៅយកកាបូបសិនចាំយើងទៅ, អូខេ?

    គាត់ : លឿនឡើង, បងមិនចង់ចាំយូរទេ។

    ល្ងាចនោះ, ពួកគេទៅមើលកុនហើយទៅញ៉ាំអាហារពេលល្ងាចនៅហាងមួយ។ ពេលញ៉ាំអីរួចហើយ, ពួកគេក៏ដើរមកឡានវិញ។

    គាត់ : ចាំមួយភ្លែត។ បងមានអ្វីមួយដែលធ្វើឱ្យអូនភ្ញាក់ផ្អើល។

    នាង : មែនឬ?

    គាត់ : តែដំបូងអូនត្រូវរុំភ្នែកដោយក្រណាត់នេះសិន។

    នាង : ហេតុអី?!!

    គាត់ : បើអូនមើលឃើញនោះនឹងលែងភ្ញាក់ផ្អើលហើយ។

    នាង : តើវាគួរឱ្យភ្ញាក់ផ្អើលកម្រិតណា?

    គាត់ : ភ្ញាក់ផ្អើលខ្លាំងណាស់។

    នាង : អូខេ! អូននឹងរុំក្រណាត់នេះ, តែបងត្រូវសន្យាមិនលែងដៃអូនទេពេលបងបើកបរ។

    គាត់ : បងសន្យា។

    គាត់យកក្រណាត់មកចងជុំវិញភ្នែកស្រីនោះយ៉ាងជាប់។ បន្ទាប់មក, បន្ទាប់ពីប្រាកដថានាងមិនអាចមើលអីឃើញហើយ, គាត់ក៏ចាប់ផ្ដើមបើកឡានចេញ។

    ស្រីនោះគ្មានយល់ថាគាត់ និងនាងកំពុងតែទៅទីណាឡើយ, តែដោយសារតែសង្សានាងកំពុងកាន់ដៃនាង, នាងមានអារម្មណ៍ថាមានសុវត្ថិភាព។ បន្ទាប់ពីបើកអស់ពេលស្ទើតែ15នាទី, គាត់ក៏ឈប់ឡាន។

    គាត់ : អូខេ! យើងមកដល់ទីនេះហើយ។

    នាង : កន្លែងណាហ្នឹង?

    គាត់ : កុំទាន់ស្រាយក្រណាត់ចេញអី។ ឱ្យបងបណ្ដើអូនទៅកន្លែងនោះ។

    នាង : កន្លែងណា?

    គាត់ : កន្លែងមួយ! 

    ប្រុសនោះចាប់ដៃនាងបណ្ដើរទៅតាមផ្លូវដែលមានស្មៅដុះស៊ុបទ្រុប។ នាងឮសំឡេងស្មៅប៉ះជើងនាង ហើយខ្យល់បក់ប៉ះសក់នាង។ វារងារណាស់, តែព្រោះតែសង្សានាងកំពុងកាន់ដៃនាង, នាងមានអារម្មណ៍ថាមានសុវត្ថិភាព។

    នាង : បងហ្អា…?

    គាត់ : អូខេ… បងស្រាយក្រណាត់ចេញហើយណា។

    នាង : តើយើងកំពុងនៅទីណានេះ?

    គាត់ស្រាយក្រណាត់ចេញហើយនាងបើកភ្នែកឡើង។ ពួកគេទាំងពីរកំពុងឈរលើថ្មចោតខ្ពស់មួយដែលអាចមើលឃើញទីក្រុងពីចម្ងាយ។ វាជាកនកលែងដដែលមួយដែលពួកគេបានណាត់ជួបគ្នាដំបូងបំផុត។ កន្លែងដដែលដែលនាងឈរដែលគាត់បានសុំនាងធ្វើជាសង្សា។ ស្រីនោះរីករាយខ្លាំងរហូតដល់ហូរទឹកភ្នែក។

    នាង : ពុទ្ធោអើយ…

    គាត់ : ម៉េចបានអូនយំ?

    នាង : មិនគួរឱ្យជឿសោះថាបងនៅចាំ… នេះជាកន្លែងដែលបងសុំអូនជាសង្សា…

    ប្រុសនោះមើលនាឡិការបស់គាត់។

    គាត់ : ដល់ពេលហើយ…

    នាង : ដល់ពេលអី?

    គាត់ : អូននឹងដឹង…

    បន្ទាប់ពីនោះ, ពីចម្ងាយ, នាងឮសំឡេងផាំងៗ!! សំឡេងបាញ់កាំជ្រួច។ ខណៈដែលនាងមើល, កាំជ្រួចបាចសាចលើមេឃបង្ហាញចេញជាឈ្មោះរបស់នាង។ ទឹកភ្នែកហូរស្រក់កាត់ថ្ពាល់នាងមិនឈប់។

    នាង : អូនស្មានថាបងភ្លេចពីខួបស្នេហារបស់យើងហើយ…

    គាត់ : បងមិនបានទៅធ្វើការទេ… តាមពិតបងរៀបគម្រោងទាំងនេះ!

    នាង : អូនមិនគួរឱ្យជឿថាបងរៀបគម្រោងទាំងឡាយនេះ។ ពិតជាអស្ចារ្យណាស់។

    គាត់ : បងមានអ្វីមួយទៀតដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់អូន។ អូនទាយទៅមើលថាវាជាអ្វី?

    នាង : អ្វីទៅ? តើបងចង់សុំអូនរៀបការមែនទេ?

    គាត់ : មិនមែនទេ។ មើលទៅក្រោមច្រាំងថ្មហើយប្រាប់បងថាអូនឃើញអីខ្លះ…

    នាង : អូនអត់ឃើញអីផង, ឃើញតែថ្មដុំៗស្រួចៗនឹង…

    គាត់ : ត្រូវហើយ។

    ពេលនាងបម្រុងងើបឡើងវិញ, ប្រុសនោះស្រាប់តែរុញនាងពីក្រោយ។ ស្រីនោះទប់ខ្លួនមិនជាប់ក៏ធ្លាក់ចុះពីច្រាំថ្មទៅ។ ប្រុសនោះសម្លឹងមើលរាងកាយនាងធ្លាក់រមៀលតាមថ្មស្រួចៗដាច់ដៃជើងបែកបាក់ឆ្អឹងជាច្រើនកំណាត់៕

    ចប់
    នាងប្រាប់សង្សានាងថានាងមានផ្ទៃពោះ ហើយក្រោយមកសង្សានាងក៏ធ្វើបែបនេះ នាងប្រាប់សង្សានាងថានាងមានផ្ទៃពោះ ហើយក្រោយមកសង្សានាងក៏ធ្វើបែបនេះ Reviewed by Unknown on 7:50 AM Rating: 5
    Loading...
    Powered by Blogger.