គូស្នេហ៍ស្រឡាញ់គ្នា៧ឆ្នាំតែថ្ងៃមួយនាងបានទម្លាយការពិតដ៏ហួសចិត្ត

ដោយ : ហ សុវិជ្ជា
ក្មេងប្រុសវ័យជំទង់ម្នាក់អាយុប្រហាក់ប្រហែល១៨ឬ១៩ឆ្នាំអង្គុយផឹកកាហ្វេនៅហាងកាហ្វេមួយកន្លែង, ចិត្តកំពុងនឹកគិតដល់រឿងកាលពី១ឆ្នាំ ឬ២ឆ្នាំមុន។
«យ៉ា! ជិតដល់ថ្ងៃកំណើតបងហើយអូន។»
«បងចង់បានអី?»
«ចង់នាំអូនទៅជួបគ្រួសារបង ចង់ណែនាំអូនឱ្យពួកគាត់បានដឹងឮថាអូនជាគូរអនាគតរបស់បងណាអូនសម្លាញ់។»
«គិតស្រួលណាស់បងឯង។» នាងសើចបែបអៀន, «បងឯងនិយាយអត់ខ្មាស់គេនៅក្នុងថ្នាក់សោះ។»
«ខ្មាស់អ្នកណាសុទ្ធតែគ្នាយើងតើពៅ។»
វិទ្យាមិត្តម្នាក់បាននិយាយឡើង, «អញច្រណែនពីរនាក់ហ្អែងណាស់ ផ្អែមរាល់ថ្ងៃអត់ក្រែងចិត្តអញសោះម៉ង។»
សេដ្ឋានឹងសូរិយ៉ាអៀនមួយរំពេច។ គិតសព្វៗទៅពួកគេទាំង២នាក់មានសុភមង្គលណាស់ ក្នុងថ្នាក់រៀនអង់គ្លេសនេះមានគ្នា៥នាក់ តាវីន វិទ្យា ឧត្តម សូរិយា សេដ្ឋា និងជាតា កាលពីអតីតកាលមានគ្នាច្រើនជាងនេះទៅទៀតតែដោយសាតែមានភារកិច្ចរៀងខ្លួនពួកគេក៏បង្ខំចិត្តឈប់រៀនម្នាក់ម្ដងៗរហូតសល់គ្នាតែប៉ុនា្មននាក់នេះ។ មិត្តភាពរបស់ពួកគេទាំងអស់គ្នាមិនក្រោម៥ឆ្នាំទេតាំងតែពីពួកគេរាប់អានគ្នាមក ហើយមិត្តភាពនេះវាពិតជាកម្ររកបានណាស់រាល់ពេលដែលមានទុក្ខ ឬ បញ្ហាអ្វីផ្សេងៗពួកគេតែងតែពិភាក្សាគ្នារកដំណោះស្រាយ។ ពេលវេលាចេះតែរំកិលទៅមុខសល់ពេលមិនដល់៣ខែទៀតទេពួកគេនឹងត្រូវបញ្ចប់ការសិក្សាថ្នាក់ភាសាអង់គ្លេស ប៉ុន្តែក្ដីស្រលាញ់របស់ពួកគេមិនបានព្រាត់ប្រាស់ទៅណាទេ ពួកគេនឹងធ្វើពិធីជុំលៀងមុនបែកគ្នានឹងអញ្ជើញមិត្តចាស់ឱ្យចូលរួមទៀតផង។
«ពេលមិនបាននៅជិតគ្នា កុំមើលស្រីណាផ្សេងណា។» សូរិយាពោលទៅសេដ្ឋា។
«បងមិនហ៊ានទេ បងនឹកតែយ៉ាម្នាក់ទេសម្លាញ់ចិត្តបង។ បងនឹងរកពេលជួបអូនឱ្យបានមិនខ្វល់ថាបងរវល់ប៉ុណ្ណាទេយ៉ា បងនឹងព្យាយាមពុះពាររាល់ឧបសគ្គឱ្យដល់គោលដៅដែលយើងត្រូវទៅដល់ណាអូនសម្លាញ់កុំពិបាកចិត្តពេក។»
«សល់តែ៤ខែទៀតទេដល់ពេលដែលបងត្រូវបញ្ចប់ថ្នាក់វិទ្យាល័យមួយទៀតហើយ អូនចង់ឱ្យបងមានពេលមើលមេរៀននឹងធ្វើលំហាត់ឱ្យបានច្រើនណាបង។»
«កុំគិតច្រើនមើលយ៉ាបងចេះគិតគូរហើយ។»
និយាយរួចហើយពួកគេក៏បន្តការសប្បាយបន្តទៀតក្នុងការជប់លៀង។ ខែសីហាចូលមកដល់សល់ពេលមិនដល់១អាទិត្យទៀតទេ សេដ្ឋានឹងត្រូវដល់ពេលប្រឡងបាក់ឌុបហើយ ប៉ុន្តែរឿងដែលអកុសលគេ និងសូរិយាបានឈានដល់ផ្លូវបំបែក សេដ្ឋាហាក់បីដូចជាអស់សង្ឃឹមនឹងរឿងគ្រប់យ៉ាងដែលគ្រប់យ៉ាងនៅជុំវិញខ្លួនគេហាក់ដូចជាអវិជ្ជមានទាំងអស់ ស្នេហា៧ឆ្នាំត្រូវបានបញ្ចប់នៅពេលនេះហើយសេដ្ឋាគ្នានសង្ឃឹមទេថានឹងអាចត្រឡប់ដូចដើមវិញបានទេ ដំណឹងនេះបានលេចឮដល់មិត្តគ្រប់គ្នាហើយម្នាក់ៗស្ទើតែមិនអាចនឹងជឿរឿងនេះបាន អ្វីដែលពួកគេអាចជួយបានគឺព្យាយាមនិយាយសម្រុះសម្រួល ប៉ុន្តែគ្មានលទ្ធផលណាដែលអាចយកជាការបានសោះ។
ខែកញ្ញាចូលមកដល់, ខែសីហាររំលងផុតទៅសេដ្ឋាបានប្រលងជាប់បាក់ឌុបដោយបានទទួលបានជោគជ័យ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយ គឺគេគ្មានស្រស់នារីតូចច្រឡឹងម្នាក់ដែលតែងតែនិយាយលួងលោមលើកទឹកចិត្តគេនៅក្បែរគេសោះ វាជារឿងដែលគួរឱ្យសោកស្ដាយ និងកម្សត់បំផុតសម្រាប់ខ្លួនគេ។ អ្វីដែលមិត្តរាល់គ្នាបានធ្វើគឺធ្វើអស់ពីកម្លាំងកាយចិត្តហើយ ប៉ុន្តែគ្មានផ្លូវណាដែលអាចឱ្យពួកគេទាំង២ជួបជុំគ្នាវិញនោះទេ។ ថ្ងៃមួយការពិតបានលាតត្រដាងចេញមកដោយស្រស់ស្រីតូចច្រលឹងយើងបានបញ្ចេញអតីតកាលដ៏សោកសៅរបស់គេនៅលើទំព័រហ្វែសបុកដោយនាងបានសរសេរថា៖
“ខ្ញុំដឹងថាអ្នកទាំងអស់គ្នាពិតណាស់ជាចង់់ឱ្យខ្ញុំ និងគាត់ជួបជុំគ្នាវិញប៉ន្តែវាគ្មានផ្លូវទេសម្រាប់ខ្ញុំ ស្រលាញ់គ្នា៧ឆ្នាំវាគ្មានប្រយោជន៍អ្វីទេបើគិតតែពីប្រច័ណ្ឌបាំងសិទ្ធគ្រប់បែបយ៉ាង។
ដោយខ្ញុំគ្មានសេរីភាពចង់ដើរហើរទៅណាមិនបានស្រេចតែចិត្តពេលខ្លះខ្ញុំត្រូវបង្ខំចិត្តឈប់ដើរ ឈប់លេងជាមួយមិត្តភក្តិប្រុសៗរបស់ខ្ញុំដោយសារតែមិនចង់មានរឿងឈ្លោះទាស់ទែងច្រើនតែគេមិនដែលយល់ទេ អ្វីៗដែលខ្ញុំធ្វើគឺលះបង់ច្រើនណាស់ដើម្បីគេប៉ុន្តែគេយល់តែខ្លួនគេតែប៉ុណ្ណោះខ្ញុំឆ្អែតហើយស្នេហាមួយនេះ ពីពេលនេះតទៅគេក៏ប្រហែលឈប់លំបាកដោយសារខ្ញុំទៀតហើយ អ្នកទាំងអស់គ្នាប្រហែលជាគិតថាខ្ញុំខុសប៉ុន្តែខ្ញុំអត់ប្រកាន់ទោសពៃទេ តែខ្ញុំមានហេតុផលផ្ទាល់ខ្លូនខ្ញុំដែល អរគុណរាល់អំពើល្អទាំងឡាយ។”
សេដ្ឋាបានត្រឹមតែសោកស្ដាយហើយខ្លួនពិតជាចង់ណាស់ទាញវេលាត្រលប់ក្រោយនូវអនុស្សាវរីយ៍ល្អៗ ទាំងឡាយគ្រប់គ្នាបានដឹងឮគ្រប់យ៉ាងអស់ហើយតែគ្មានម្នាក់ណាដែលថាសេដ្ឋាខុសទេ។ គិតៗទៅខំស្រលាញ់ខំថ្នាក់ថ្នមគ្រប់បែបយ៉ាងប៉ុន្តែបែរជាមកត្រូវចែកផ្លូវគ្នាជាមួយនឹងរឿង ប្រច័ណ្ឌ បិទសិទ្ធ នេះទៅវិញ វាពិតជាអយុត្តិធម៌ណាស់សម្រាប់អ្នកកម្លោះយើង ប៉ុន្តែពេលខ្លះបើសិនជារឿងនេះជ្រុលពេកក៏វាមិនកើតដែលសម្រាប់ខាងនារីយើង ចុះហេតុអ្វីមិនពុះពារបន្តទៀតទៅបើស្នេហានេះឈានដល់៧ឆ្នាំទៅហើយងាយអីនឹងបោះបង់ម៉្លេះ? ហេតុអ្វីក៏គ្មានចិត្តស្ដាយស្រណោះបន្តិចសោះរាល់អនុស្សាវរីយ៍ទាំងឡាយ? គិតទៅវាពិតជាអយុត្តិធម៌ដែលសម្រាប់អ្នកកម្លោះយើង។
សេដ្ឋាបានត្រឹមតែក្ដាប់ដៃហូរទឹកភ្នែកនូវរឿងគ្រប់ ហើយអ្វីដែលគេអាចធ្វើបាននោះគេគេព្រមខុសគ្រប់យ៉ាងឱ្យតែនារីដែលគេស្រលាញ់ត្រលប់មកវិញ។ ប៉ុន្តែវាគ្រាន់តែជាការយល់សប្តិមួយមកបញ្ឆោតគេតែប៉ុណ្ណោះ។ ពីពេលនេះទៅគេនឹងព្យាយាមកាត់ចិត្តគ្រប់បែបយ៉ាង រូបថតទាំងប៉ុន្មាននឹងត្រូវដុតកម្ទេចចោលទៅតាមធូលីទាំងអស់ អ្វីៗទាំងអស់សម្រាប់ខ្លួនគេគឺបានត្រឹមសោកស្ដាយ៕
ចប់
គូស្នេហ៍ស្រឡាញ់គ្នា៧ឆ្នាំតែថ្ងៃមួយនាងបានទម្លាយការពិតដ៏ហួសចិត្ត
Reviewed by HeNa
on
6:05 PM
Rating:
