>
  • ទំព័រដើម
  • កូនឆ្មារ



    មេឆ្មាខ្ញុំកើតកូនទៀតហើយ។ កូនវាតូចៗគួរឱ្យស្រលាញ់ខ្លាំងណាស់។ មនុស្សមានកូនតែមួយទេ ចុះឆ្មាមានកូនច្រើនម៉េះណ៎? ម៉ាក់ខ្ញុំប្រាប់ថា កាលគាត់កើតអាអូន គាត់ឈឺចាប់ខ្លាំងណាស់ ដូច្នេះមេឆ្មានេះប្រាកដជាឈឺចាប់ដូចគ្នា។

    ស្អែកឡើង, កូនឆ្មាស្រាប់តែបាត់ទៅទាំងអស់។

    ពីរថ្ងៃមកហើយដែលកូនឆ្មាទាំងអស់បាត់ទៅ ខ្ញុំមានអារម្មណ៍ពិបាកទ្រាំណាស់ហើយសម្រេចចិត្តសួរម៉ាក់។

    «ម៉ាក់! កូនឆ្មាទាំងអស់ទៅណាអស់ហើយ?» ម៉ាក់ខ្ញុំងាកមករកខ្ញុំហើយតប៖
    «ពួកវាទៅកាន់សុគតិភពហើយកូន,»
    ខ្ញុំអេះក្បាលឆ្ងល់ហើយសួរបន្ត៖
    «សុគតិភពនឹងអីគេ?»
    «សុគតិភពគឺជាទីស្ងប់សុខមួយ។» គាត់តបព្រមទាំងយោលប្អូនតូចរបស់ខ្ញុំក្នុងអង្រឹង។

    ------------------------

    បួនខែក្រោយមក, មេឆ្មាសម្រាលបានកូនជាច្រើនទៀត។ ខ្ញុំរីករាយណាស់ហើយសន្យាថានឹងមិនឱ្យវាបាត់បង់ទៅណាចោលខ្ញុំទៀតទេ។ តែ, ពេលខ្ញុំត្រលប់មកពីសាលាវិញនៅថ្ងៃបន្ទាប់, ខ្ញុំឃើញប៉ាកំពុងចាប់កូនឆ្មាទាំងអស់ដាក់ក្នុងកញ្ច្រែង រួចយកគ្របឆ្នាំងគ្របកញ្ច្រែងហើយរុញដៃគាត់ពន្លិចកញ្ច្រែងកូនឆ្មាឱ្យលិចទៅក្នុងទឹក។ ខ្ញុំស្រែកយំហើយសួរទៅប៉ា៖

    «ប៉ាធ្វើអីដាក់កូនឆ្មាបែបនឹង?»
    ប៉ាបែរមុខមកខ្ញុំដោយដៃនៅតែសង្កត់កញ្ច្រែងហើយតប៖
    «ប៉ាកំពុងឱ្យកូនឆ្មាទៅកាន់សុគតិភព គឺកន្លែងស្ងប់មួយ,»

    ខ្ញុំឮសំលេងកូនឆ្មាឈ្លក់ទឹកយ៉ាងវេទនា ហើយមិនយូរប៉ុន្មាន កូនឆ្មាទាំងអស់ក៏ឈ្លក់ទឹកងាប់អស់ទៅ។ ប៉ាមិនចង់ទុកកូនឆ្មាច្រើនទេ ព្រោះមិនចង់រញេរញ៉ៃជាមួយវា ដូច្នេះគាត់តែងប្រើវិធីនេះដាក់ពួកវា។

    ----------

    យប់មួយ, ម៉ាក់កំពុងងូតទឹកឱ្យកូនតូចគាត់នៅអាងទឹក ស្រាប់តែសំលេងទូរស័ព្ទរោទិ៍ឡើង។ គាត់ស្រែកហៅខ្ញុំ និងពឹងឱ្យខ្ញុំងូតទឹកឱ្យអាអូនបន្ត ឯគាត់ក៏ទៅទទួលទូរស័ព្ទទៅ។

    ពេលគាត់ត្រលប់មកវិញ គាត់ងាករកអាអូន។ រកមិនឃើញគាត់ក៏សួរខ្ញុំ៖

    «អាអូននៅឯណា?»
    «ខ្ញុំបានឱ្យវាទៅកាន់សុគតិភពហើយ,» ខ្ញុំតប៕

    ~scaryforkids~

    កូនឆ្មារ កូនឆ្មារ Reviewed by Unknown on 7:41 AM Rating: 5
    Loading...
    Powered by Blogger.