>
  • ទំព័រដើម
  • រាត្រីឆ្លងឆ្នាំ(18+)



    យប់ព្រហស្បត្តិ ទី៣១ធ្នូ ម៉ោង៩:៣៦នាទី។
    ស្រីៗពីរនាក់រត់ឆ្លេឆ្លានៅក្រៅបន្ទប់សង្គ្រោះបន្ទាន់។ 
    ខ្ញុំទាញទូរស័ព្ទខលទៅនរណាម្នាក់ដោយអាការៈតក់ក្រហល់។

    «អឺយ...បងធាអើយ ម៉េចក៏ក្រលើកម៉្លេះ?»

    «...»

    «លើកឱ្យលឿនទៅ...»

    «...»

    ខ្ញុំព្យាយាមចុចពីរបីដងហើយនៅតែមិនមានការឆ្លើយតប។

    «...»

    «គាត់លើកទេសាលី?» នៀនសួរដោយអន្ទះអន្ទែង។

    «គាត់អត់លើកទេ!!! យ៉ាប់ហើយ ម៉ាក់ប៉ាវាក៏មិនលើកទូរស័ព្ទ ពេលនេះត្រូវទាក់ទងទៅអ្នកណាទៀត?» ខ្ញុំដើរឆ្លេឆ្លាដូចទាឆាក្ដៅមិននឹង។

    “ទ្រឹង!!!!” សំលេងទូរស័ព្ទអាយហ្វូនរោទិ៍ឡើង ខ្ញុំប្រញ៉ាប់លើកទទួលទាំងត្រេកអរតែអារម្មណ៍ភ័យ និងតក់ស្លុតនៅមានមិនបាត់។ 

    «អាឡូបងធា បងមកពេទ្យសមិត្តភូមកបង ម៉ោអាឡូវម៉ោ ឡាទីមានគ្រោះថ្នាក់ហើយ បងមកមើលនាងឥឡូវនេះម៉ោព្រោះខ្ញុំទាក់ទងទៅម៉ាក់ប៉ានាងអត់បានទេ ពេលនេះខ្ញុំចង់កើតឆ្គួតហើយ។»

    «អាឡូកញ្ញាជាសាច់ញាតិសពមែនទេ?» ទូរស័ព្ទតប។

    «បងធា? បងធាឬអ្នកណាគេនឹង?» ខ្ញុំសួរដោយឆ្ងល់។
    «បុរសជាម្ចាស់ទូរស័ព្ទនេះបានគ្រោះថ្នាក់រថយន្តកិនស្លាប់បាត់ទៅហើយពេលគាត់ដើរឆ្លងថ្នល់ សូមកញ្ញាមេត្តាមកយកសពនៅមន្ទីរពេទ្យសមិត្តភូបន្ទប់លេខ២៩អគារCផង។» ចប់សម្ដីខ្ញុំទន់ជង្គង់ដួលលើស៊ីម៉ង់ព្រូស។ ខ្ញុំងើបមុខសម្លឹងទៅអគារCដែលនៅមិនឆ្ងាយប៉ុន្មានពីអគារនេះ។ អីក៏ចៃដន្យម៉្លេះ? តើ...វាជាអ្វីឱ្យប្រាកដ? ឡាទីទើបតែលោតពីលើផ្ទះរបួសគ្រាំក្នុងជិតនឹងស្លាប់ហើយសុធាសង្សាររបស់ជនរងគ្រោះនេះក៏ត្រូវស្លាប់ទៀត។ 

    ខ្ញុំព្យាយាមគិតពីវាស្ទើរផ្ទុះក្បាល។ គឺល្ងាចម៉ិញ ខ្ញុំ ឡាទី និងនៀន បានជួបជុំគ្នានៅក្រោមផ្ទះរបស់នៀន ពួកយើងកំពុងតែនិយាយគ្នាពីនេះពីនោះតាមទម្លាប់យុវវ័យព្រោកប្រាជ្ញពីរឿងគូរស្រករ។ មួយសន្ទុះឡាទីបានឡើងទៅលើផ្ទះដើម្បីផឹកទឹកក៏ស្រាប់តែលោតចុះមកក្រោមដោយមិនដឹងមូលហេតុស្អីបន្តិចសោះ។

    «ពុទ្ធោអឺយ! ខ្ញុំសង្ឃឹមថានាងមិនមានរឿងអីកើតឡើងទៅលោកអឺយ!!!» នៀនលើកដៃសំពះបួងសួងទៅលើមេឃតាមទម្លាប់ពុទ្ធិព្រាហ្មណ៍សាសនិក។

    «សាលី! បងធាលើកទូរស័ព្ទនៅ?»

    «បងធាស្លាប់ហើយ...ហ៊ឺៗ...»

    ខ្ញុំតបដោយយំរហេមរហាម។ 

    តាំងពីតូចមកដល់ធំ ខ្ញុំមិនដែលជួបហេតុការណ៍ស្អីចៃដន្យបែបនេះទេ បើតាមកាសែតធ្លាប់អាន តែបើជួបផ្ទាល់បែបនេះគឺមិនដែលសោះតែម្ដង។

    «នៀន!គ្នាទៅមើលបងធាមួយភ្លែត ក្រែងម៉ាក់ប៉ាគាត់មិនទាន់ដឹង តិចទៀតគ្នាមកវិញហើយ»។់

    មកដល់បន្ទប់ដាក់សាកសព ,ខ្ញុំឈរសម្លឹងទៅរាងកាយស្ដូកស្ដឹងឥតវិញ្ញាណដោយក្ដីតក់ស្លុត។ មន្ទីរពេទ្យទាំងមូលស្ងាត់ឱ្យឈឹង ព្រោះយប់ជិតពាក់កណ្ដាលអធ្រាតទៅហើយ។ នាឡិការអេឡិចត្រូនិចបង្ហាញម៉ោង១០:៤៨នាទី។ ខ្ញុំដើរទៅជិតសាកសពដែលកំពិតបែកក្បាលប៉ល់ឡើងខ្ទេចខ្ទីរ ដៃម្ខាងតហរូវដាច់ ធ្មេញបាក់អស់ ក្បាលត្រូវរយះធ្លាយខួរ ពោះវៀនចេញមកក្រៅខ្លះ។ នេះពេទ្យប្រុងមិនរៀបចំឱ្យទេឬ?ឬក៏ខ្លាចគេមិនឱ្យលុយឬយ៉ាងម៉េច? ខ្ញុំទាញទូរស័ព្ទរបស់សុធាដែលដាក់ក្បែរនោះ តែយ៉ាប់ណាស់ ក្នុងទូរស័ព្ទគេមិនបាន save លេខនរណាម្នាក់សោះ។

    «លោកអើយជួយផងលោក......»

    សំលេងស្រែកដោយរន្ធត់ពីចម្ងាយបានមកប៉ះនឹងសោតាទាំងទ្វេររបស់ខ្ញុំ។ គឺជាអ្នកសម្អាតអនាម័យទេតើ ហើយគាត់ស្រែកអីក៏ស្រែកម៉្លេះ? ខ្ញុំរត់សំដៅទៅទីនោះ។ ពុទ្ធោអើយ មិនអាចទេ!...នៀន...នៀនត្រូវធ្លាក់ពីជាន់ខាងលើបែកក្បាលដូចគេបោកឪឡឹក។ មិនគិតច្រើនខ្ញុំស្ទុះឱបសាកសពមិត្តសម្លាញ់ទាំងទឹកភ្នែករហាម។

    «កើតអីទៅមីង??» ខ្ញុំសួរទៅមីងម្នាក់នោះ។ មីងនោះឆ្លើយដោយកាយវិការ «គឺអំបាញ់ម៉ិញមីងដើេរមកពីសម្អាតបន្ទប់ទឹក មីងដើរកាត់ទីនេះស្រាប់តែប្អូនខាងនេះលោតផ្លោតមកក្រោមបណ្ដាលឱ្យដាច់ខ្យល់ស្លាប់មួយរំពេជ។ អូលោកអើយខ្ញុំព្រឺសម្បុរណាស់។» 


    ភ្លៀងចាប់ផ្ដើមធ្លាក់ចុះមកខ្លាំងៗដូចមានកំហឹងជាមួយនរណាម្នាក់។ ខ្ញុំនៅអង្គុយឱបសាកសពមិត្តភក្ដិទាំងអារម្មណ៍ច្របូកច្របល់។ ខ្ញុំមិនយល់ពីអ្វីដែលបានកើតឡើងនេះទេ។ ភ្លាមនោះ មានអ្វីម្យ៉ាងរត់វឹងពីក្រោយខ្នង។ ខ្ញុំងាកខ្វាប់តែស្រមោលនោះបាត់ទៅហើយ។ ផ្លេកបន្ទោរបាញ់ប្រាចជះពន្លឺទៅផែនពសុធាបណ្ដាលឱ្យឃើញនូវរាងកាយយ៉ាងប្រាកដរបស់ស្អីម៉្យាង វាធំហើយខ្ពស់កំពស់ប្រហែលនឹងអគារពេទ្យដែលគេតែងហៅថា «ប្រេត» តែវាមានកែវភ្នែកកំណាច ហើយសម្លក់មកខ្ញុំដូចជាចង់ស៊ីសាច់ហុតឈាម។ ភ្លាមនោះមានពន្លឺរថយន្តចាំងជះមករកខ្ញុំ។ ឪពុកម្ដាយរបស់ខ្ញុំបានជួលរថយន្តមួយមកទីនេះ។

    «ពុក!ពុកម៉ែមករាជធានីធ្វើអី?» ខ្ញុំសួរដោយភ្ញាក់ផ្អើល ព្រោះមួយឆ្នាំមួយខួបដែលនាងមករៀននៅទីនេះ ពួកគាត់មិនដែលមកលេងខ្ញុំម្ដងណាទេ។ ពួកគាត់មិនឆ្លើយ បែរជាបក់ដៃហៅជំនួសដូចជាប្រញ៉ាប់ខ្លាំង។ ប្រេតនោះមិនដឹងបាត់ខ្លួនទៅទីណា។ ភ្លៀងនៅបន្តធ្លាក់ លាយឡំនឹងសំលេងរន្ទះបាញ់ស្ទើកក្រើកទឹកដីទីក្រុង។ ខ្ញុំទម្លាក់សាកសពហើយរត់ឡើងរថយន្ត។ នៅក្នុងរថយន្តមានមនុស្ស៤នាក់ ឪពុកម្ដាយខ្ញុំ កម្លោះវ័យក្មេងដែលជាអ្នកបើកឡាន និងលោកយាយចាស់សក់ស្កូវព្រោងម្នាក់ដែលតែងខ្លួនដូចជាគ្រូធ្មប់។

    «ឆាប់ឡើង នៅសល់ពេលតែ៥៧នាទីទៀតទេ បើពន្យារដល់ម៉ោង១២ អាយុនាងឯងក៏មិនគង់» យាយនោះស្រែកឡើងដោយទះខ្នងអ្នកបើកឡានមួយដៃឱ្យចេញចាកពីមន្ទីរពេទ្យនេះ។ ខ្ញុំអើតមើលសាកសពស្ដូកស្ដឹងរបស់នៀនតាមបង្អួចរត់យន្ត ដែលសាកសពកម្សត់ត្រូវគ្រាប់ភ្លៀងរាប់រយលានតំណក់ធ្លាក់ត្រូវ។ ចេញមកដល់ផ្លូវក្រៅមនុស្សម្នារច្រើនកុះកររាំច្រៀងរង់ចាំ count down ឆ្នាំថ្មីទាំងភ្លៀងធ្លាក់ស្ទើរបែកមេឃ។ រថយន្តបន្តដំនើរទៅមុខយ៉ាងលឿន មួយសន្ទុះក្រោយចេញចាកពីទីក្រុង ផ្លូវដ៏វែងត្រូវងងឹត និងស្ងាត់ឈឹង ឮតែសំលេងគ្រាប់ភ្លៀងធ្លាក់ត្រូវដំបូលរប៉េះរប៉ុះ។

    ម៉ែប្រាប់ថាខ្ញុំកំពុងតែមានគ្រោះថ្នាក់ហើយ។

    «ថ្ងៃម៉ិញ អញ និងឪឯងចេះតែមានប្រផ្នូលអាក្រក់យ៉ាងម៉េចមិនដឹង ទើបអញ និងគាត់នាំគ្នាទៅផ្ទះយាយសុខដើម្បីឱ្យគាត់មើលឱ្យ គាត់ថាឯងកំពុងត្រូវព្រាយអសុរកាយក្នុងព្រៃតាមយកជីវិត។ អញភ័យពេកក៏ជួលឡានមករកឯងតែម្ដងទៅណា។» ម៉ែចង្អុលទៅយាយនោះបញ្ជាក់ថាគាត់ឈ្មោះយាយសុខ។ យាយសុខប្រាប់ថាបើសិនជាសង្គ្រោះមិនទាន់ទេ ដល់ម៉ោង១២ជាថ្ងៃដាច់ចូលឆ្នាំថ្មី ខ្ញុំច្បាស់ជាស្លាប់មិនខាន។ គាត់ថាពួកខ្ញុំធ្វើខុសអ្វីម្យ៉ាងនឹងលោកយាយម្ចាស់ព្រៃ ទើបពួកគេមកតាមសម្លាប់បែបនេះ។ ដល់ត្រឹមនេះ ខ្ញុំនឹកដល់អនុស្សាវរីយពីម្សឹលដែលទើបនឹងកន្លងទៅថ្មីៗ សំលេងសើចខ្ញៀវខ្ញារ សំលេងស្រែកកញ្ច្រៀវ សំលេង ពាក្យសម្ដីលេបខាយចំអេសចំអាស ការចងចាំវាហូរមកក្នុងខួរក្បាលខ្ញុំ។

    «អត់ទេ គ្មានទេ!!!» ខ្ញុំស្រែកមួយទំហឹង ម៉ែស្ទុះមកឱបផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំ។ ភ្លៀង រន្ទះបាញ់ផូងផាំងព្រោងព្រាតពេញមេឃ។

    គឺរឿងពីម្សឹលប្រាកដជាមូលហេតុនៃសោធនាដកម្មមរណភាពទាំងនេះ។ នៀន ឡាទី ឯងស្លាប់ក៏ដោយសារតែខ្ញុំ និងបងធាមែនទេ? រឿងរ៉ាវពីម្សិល...

    ខ្ញុំ នៀន ឡាទីបានបបួលគ្នាទៅដើរលេងលើភ្នំដែលមានព្រៃខ្ពស់ៗ។ បងធាដែលត្រូវជាសង្សារបណ្ដូលចិត្តតែមួយគត់របស់ឡាទីបានសុំចូលរួមជាមួយពួកយើងដែរ ព្រោះមានប្រុសទៅជាមួយបានជាការកក់ក្ដៅដែរ។ ឡាទីស្រលាញ់បងធារបស់នាងដោយស្មោះរហូតដល់ហ៊ានប្រគល់ប្រាណ ហើយជួលបន្ទប់នៅជាមួយគ្នាទៀត តែនរណាទៅប្រាកដទៅថាបុរសកំហូចដូចបងធាស្មោះដៃគូរមួយនឹងមួយឬអត់នោះ។ នៅលើកំពូលភ្នំស្ងាត់ច្រៀប នៀនទម្លាក់កាបូបរបស់ញ៉ាំទៅលើដីលាន់ព្រុស ព្រោះនាងអស់កម្លាំងស្ទើរសន្លប់។ នៅទីនេះមានខ្ទមតូចកញ្ចាស់មួយដែលទ្រុធទ្រោមដើយអន្លើរ។ ក្នុងខ្ទមមានដូនបដិមារដ៏សែនអាក្រក់ក្រវេមក្រវ៉ាមដែលធ្លាប់មានព័ត៌មានចចាមអារ៉ាមខ្លះនិយាយថារូបសំណាកលោកយាយមុខអាក្រក់នោះធ្វើមកពីមាស។ 

    «ឆ្គួតមែន! គិតទៅមនុស្សចំជាឆ្គួតណាស់ បើបិទមាសមែនស្មានតែទុកបានបីថ្ងៃទាន់អី? នែ! ស័ក្ដិសិទ្ធយ៉ាងណាក៏មិនឈ្នះចោរសម័យឥឡូវនេះដែរយាយកញ្ចាស់។» ឡាទីឡកឡឺយដោយថតរូបចម្លាក់នោះ។
    «អូនឯងកុំយេយចឹង» សុធាតទៅសំណព្វបេះដូងរបស់ខ្លួន។ «អូនឯងដឹងគាត់ពូកែហ្អែស?» គាត់និយាយបែបវៀចមាត់ ព្រមទាំងលូកដៃទៅអង្អែលក្បាលបដិមារយាយដែលនៅនឹងថ្កល់នោះ។ «ឱ!យាយអើយយាយ យាយនៅកណ្ដាលព្រៃយូរហើយសង្ស័យឃ្លានទឹកខ្លាំងហើយមើលទៅ ណេះផឹកទឹកបរិសុទ្ធជីវិតស្រស់ថ្លារបស់ចៅទៅយាយ» ថាតែប៉ុណ្ណេះនាយទាញរបស់ផ្ទាល់ខ្លួននោះពីក្នុងខោហើយចាប់ផ្ដើមបាញ់នោមដាក់បដិមារពណ៌មាសនោះ។ ទឹកនោមស្រោចជោគជាំបដិមារ តែបដិមារនៅតែបញ្ចេញទឹកមុខកំណាចនឹងថ្កល់ហាក់មិនអើពើនឹងទង្វើដ៏ឈ្លើយរបស់បងធាសោះ។ ឡាទីឃើញហើយសើចដោយរីករាយ។
    [ប្រសិនបើអ្នកមានអាយុក្រោម១៨ឆ្នាំ សូមអានរំលងកន្លែងនេះដោយចាប់អានត្រឹមចំនុច • •]

    ដោយពួកយើងសុទ្ធតែរៀននៅទីក្រុង ខានមកឃើញតំបន់ព្រៃព្រឹក្សាលត្តាវល្លិ៍យូរមកហើយ ដូច្នេះការមកលេងពេលនេះវាអស្ចារ្យបំផុត។ នៀនទាញឪឡឹកដែលខំច្រកពីទីក្រុងមក តែនៅពេលដែលនាងដឹងថាវាស្អុយញ៉ាំមិនបាន, នាងក៏គ្រវែងវាទៅលើដូនបដិមារនោះលាន់ភូស បណ្ដាលឱ្យសាច់ឪឡឹកដ៏ក្រហមបែកសាចទៅលើដី។ មួយសន្ទុះក្រោយមក ឡាទី និងនៀនបានចេញទៅរុករាន្តតាមព្រៃជ្រៅៗដោយសន្យាថានឹងមកទីនេះវិញនៅកន្លះម៉ោងទៀត។ គិតទៅពួកនេះមិនចេះហត់សោះអង្គុយសម្រាកមិនទាន់ ឯខ្ញុំ និងបងធាសុំដេកយកកម្លាំងនៅទីនេះសិន។ មួយសន្ទុះក្រោយបងធាចាប់ផ្ដើមសួរសំនួរចំលែកៗមកខ្ញុំនៅក្នុង។

    «សាលីហត់អត់?»  គាត់ញញឹមបញ្ចេញមុខមានមុនស្នេហ៍មកខ្ញុំ។ ដឹងទេថាសុភាពនារីលង់ស្នេហ៍បុរសៗដោយសារស្នាមញញឹមនេះហើយ។
    «ចាសហត់ដែរតែបាត់ហត់ហើយ។» 
    «បងមិនសូវហត់ទេ តែក្ដៅស្អុះបន្តិច។» ថារួចគាត់ដោះអាវចេញសល់តែខោកីឡាខ្លីបង្ហាញសាច់សខ្ចី និងសាច់ដុំដ៏សិចស៊ីរបស់នាយ។
    «ពាក់ក្រាស់ចឹងអត់ក្ដៅទេហ្អ?» គាត់លូកដៃមកចាប់អាវក្រៅខ្ញុំដោះចេញ។

    «ធ្វើស្អីហ្នឹង?» ខ្ញុំវាសដៃគាត់ចេញ។

    «អាកាសធាតុល្អ ទីតាំងស្ងាត់បែបនេះធ្វើវាទៅណា បងចាប់អារម្មណ៍អូនយូរហើយ បងជឿថាអូននឹងពេញចិត្តវា។»

    គេស្ទុះមកឱបថើបខ្ញុំយ៉ាងតក់ក្រហល់ ផ្ដួលខ្ញុំទៅលើកន្ទេលដែលយើងបានក្រាល រួចគេចាប់ដោះអាវយឺតខ្ញុំចេញយ៉ាងរហ័ស បន្សល់ទុកតែអាវទ្រនាប់តូចមួយបិទបាំងកូនភ្នំទាំងគូរបស់ខ្ញុំ។ គេថើបជញ្ជក់មាត់ខ្ញុំញក់ញី និងថើបកញ្ចឹងកឆ្វេងស្ដាំចុះឡើង បង្អូសចុះមកដល់ដើមទ្រូង។ ដៃរបស់គេរវាស់ណាស់ មិនដឹងថាដោះគន្លឹះអាវទ្រនាប់ខ្ញុំចេញតាំងពីថ្មើរណាទេស្រាប់តែវារបូតចេញពីខ្លួនខ្ញុំទៅហើយ រួចគេបន្តចាប់ដោះឡេវខោខូវប៊យខ្ញុំ ហើយសម្រាតចេញដោយទាំងខោស្លិបតូចរបស់ខ្ញុំទៅជាមួយផង។ ពេលនេះខ្ញុំនៅដេកទាំងខ្លួនននលគោក គេចាត់ការស្រាតខោកីឡូខ្លីនោះចេញហើយក៏ឱនចុះមកឈ្មុសឈ្មុលលើដើមទ្រូងខ្ញុំបន្តទៀត ធ្វើអោយខ្ញុំស្រៀវស្រើបយ៉ាងខ្លាំង ព្រោះខានភ្លក្សរសជាតិបែបនេះជាយូរណាស់មកហើយ។ គេសង្ហារមែន ហើយទិចនិចពិតជាសាហាវណាស់ គេថើបបង្អូសចុះតាមក្បាលពោះរហូតដល់តំបន់ពិសេសរបស់ខ្ញុំ ហើយប្រើអណ្ដាតយ៉ាងស្ទាត់ជំនាញ លិទ្ធគ្រាប់សេរបស់ខ្ញុំ បឺតជញ្ជក់លើក្លែបលឺសូរជុបជុប រួចរុកចុងអណ្ដាតចូលក្នុងរូងល្អាងស្នេហ៍ បង្វិលចុះឡើងយ៉ាងរន្ថើន ធ្វើអោយខ្ញុំរបូតសំលេងថ្ងូរ ហ៊ឹស ហ៊ឹស ទាំងមិនដឹងខ្លួន។ ខ្ញុំរមួលខ្លួនពើងត្រគាក ដៃទាំងពីរចាប់ទាញក្បាលគេជ្រមុជចូល ផ្អិបអោយអណ្ដាតរបស់គេចូលកាន់តែជ្រៅជាងមុន ធ្វើអោយខ្ញុំស្រែកថ្ងូរកាន់តែខ្លាំងឡើងៗ។ ខ្ញុំដល់ចំនុចកំពូល២ដងទៅហើយពេលនេះ រន្ធរបស់ខ្ញុំចាប់ផ្ដើមខ្ជិបខ្ចួចរឹបអណ្ដាតរបស់គេ គេក៏បានដកអណ្ដាតទិព្វចេញពីរូងសម្ងាត់ ជំនួសវិញដោយម្រាមដៃកណ្ដាលចូលវិញភ្លាមៗ មិនអោយដាច់ចង្វាក់ឡើយ។ ម្រាមដៃរុកបណ្ដើរ អណ្ដាតគេលិទ្ធសេខ្ញុំបណ្ដើរ ពេលនេះខ្ញុំឡើងដល់ឋានសួគ៌ទីប៉ុន្មានក៏មិនដឹង បានត្រឹមតែបញ្ចេញសំលេងថ្ងូរយ៉ាងគ្រលួចខ្ទ័រព្រៃ។ 

    «បង....អូនស្រួលខ្លាំងណាស់....បង....ទ្រាំលែងបានហើយ ដាក់ចូលមក....»

    លើកនេះខ្ញុំហៅគេឱ្យដាក់ចូលពេញមាត់ដោយមិនខ្មាសអៀនទៀតឡើយ។ គេក៏ចាប់ផ្ដើមងើបមុខឡើង ទាំងប្រឡាក់ទឹករំអិលស្នេហ៍របស់ខ្ញុំពេញមាត់ រួចទ្រោបមកលើខ្លួនខ្ញុំថើបជញ្ជក់មាត់ខ្ញុំ។ កំពុងភ្លេចខ្លួនស្រាប់តែអាវុធដ៏ធំរឹងរបស់គេបានចាក់ចូលក្នុងល្អាងស្នេហ៍ លិចបាត់ដល់បាតល្អាង ធ្វើអោយខ្ញុំងាកមាត់ចេញមកដង្ហក់ហារមាត់ច្រងោង។ គេចាប់ផ្ដើមវាយប្រហារខ្លាំងៗដូចក្របីឡើងក យោគខ្លូនបោកផ្ទប់លាន់ស្នូរផ្លាប់ៗ ខ្ញុំចេះតែថ្ងូរអឺសៗ ទៅតាមចង្វាក់វាយលុករបស់គេ។ មួយសន្ទុះគេចាប់ទាញខ្ញុំអោយលុតជង្គង់ រួចគេលុតជង្គង់នៅពីក្រោយ រួចចាប់កាន់ត្រគាកខ្ញុំជាប់ បុកដំបងយក្សចូលដោយមិនប្រាប់ខ្ញុំបន្តិចសោះ ធ្វើអោយខ្ញុំភ្ញាក់ឡើងក្រញ៉ាង លាន់មាត់ប្រាប់ទៅគេថា...បងតិចតិច....កុំបុកខ្លាំងពេក....។ ក្បាច់នេះខ្ញុំមានអារម្មណ៍ដឹងថា ក្បាលដំបងគេបុកប៉ះនឹងមាត់ស្បូនខ្ញុំហើយ បុកម្ដងៗឡើងអួល លើសអួលបាយទៅទៀត....គេហាក់មិនស្ដាប់សំលេងអង្វរ-ករបស់ខ្ញុំទេ បែរជាធ្វើអោយគេកាន់តែមានកំលាំងបុកខ្លាំងឡើងៗ ខ្ញុំចាប់ច្បាមកន្ទេល គ្រវីក្បាលដូចគោស្រាំងទិច ស្រែកឡើងរញ្ជួយព្រៃ។ ឋានសួគ៌១៥០ជាន់ ហាក់នៅពីលើក្បាលខ្ញុំហើយពេលនេះ ។ ស្រួលខ្លាំងណាស់បង....ស្រួលណាស់...បុកអោយខ្លាំងមក....។ សំលេងបែកទឹកលាន់សូរច្រាច់ៗ ពេលដែលគេបង្កើនការវាយលុកកាន់តែខ្លាំង...មួយសន្ទុះនាគរាជរបស់គេ ក៏បានព្រួសពិសក្ដៅឧណ្ហៗចូលពេញក្នុងល្អាងកាមទេពរបស់ខ្ញុំ គេបានទ្រោបខ្លួនមកដេកឱបពីលើខ្ញុំ ទាំងដង្ហើមហត់គឃូស...

    វាពិសេសណាស់ យើងធ្វើរឿងដ៏ស្រណុកស្រួលនេះនៅមុខបដិមារនោះ។ វាជាអនុស្សាវរីយដែលគ្មានថ្ងៃបំភ្លេចបាន សុំទោសណាឡាទីដែលគ្នាហ៊ានធ្វើវាជាមួយសង្សារឯង...

    • •

    រថយន្តបើកចូលព្រៃជ្រៅ ព្រៃដែលខ្ញុំ និងពួកវាបានមកលេងពីម្សឹលជាព្រៃដ៏ស្រស់បំព្រង តែពេលនេះប្រែក្លាយជាព្រៃស្ងាត់ដ៏គួរឱ្យខ្លាច។ នៅទីនេះគ្មានភ្លៀងទេ តែសំលេងចចកលូនៅលឺជាប់មកជានិច្ច។ រថយន្តបរដោយប្រឹងដើម្បីបង្កើនកម្លាំងម៉ាស៊ីនឡើងទៅលើកំពូលភ្នំ។ ពួកយើងត្រូវទៅធ្វើពិធីនៅទីនោះផ្ទាល់។ ទោះជាឡាទី នៀន និងបងធាបានស្លាប់បាត់ទៅហើយតែខ្ញុំក៏មិនចង់ទទួលវាសនាបែបនោះដែរ។ ម៉ោង១១:៣៩នាទី កាន់តែកៀកហើយលោកអើយ... បើឆ្លងឆ្នាំថ្មី, វិញ្ញាណអាក្រក់នឹងយកវិញ្ញាណខ្ញុំទៅ ពេលនោះទោះជាខ្ញុំប្រយ័ត្នយ៉ាងណាក៏ត្រូវតែស្លាប់។ រថយន្តឈប់នៅមុខខ្ទមបដិមារលើកំពូលភ្នំ នៅមុខខ្ទមនេះមានខ្ទមថ្មីដែលប្រហែលទើបធ្វើត្រៀមមកពីថ្ងៃម៉ិញ។

    «ចុះទៅ!» យាយសុខបង្គាប់ខ្ញុំ។ «យើងមិនអាចនៅទីនេះទេ យើងទាំងអស់គ្នានឹងមកយកឯងវិញនៅពេលថ្ងៃរះ មិនអីទេកុំខ្លាច វាជាពេលឯងហើយ ឯងត្រូវគេចគ្រោះនេះដោយខ្លួនឯងហើយ តែត្រូចាំថាកុំចេញពីខ្ទមនោះ ហើយកុំតបនឹងសំនួររបស់នរណាម្នាក់ជាដាច់ខាត»។ ថាហើយគាត់ច្រានខ្ញុំចេញពីឡានហើយបង្គាប់ឱ្យខ្ញុំឡើងលើខ្ទមថ្មីធំល្មមនោះ ដែលហុំព័ទ្ធទៅដោយសីមារសីលជុំវិញខ្ទម។ ទ្វារខ្ទមបិទយ័ន្តក្រហមបួនសន្លឹក។

    «ឈប់សិន កុំទៅចោលខ្ញុំ» រថយន្តចាប់ផ្ដើមចាកចេញពីទីនេះ «ទេ យាយ ឈប់សិន ! ម៉ែ! ពុកឈប់សិន ខ្ញុំខ្លាចណាស់»។ ទោះខ្ញុំស្រែកអង្វរប៉ុណ្ណាក៏គេមិនឈប់រថយន្ត។ រថយន្តបរឆ្ងាយចាកពីទីនេះរហូតមើលឃើញតែពន្លឺចង្កៀងមុខលឹមៗ មុននឹងបាត់ទៅ។ ភាពងងឹតបានគ្របដណ្ដប់ជុំវិញខ្ញុំ សំលេងឆ្កែព្រៃលូចាប់ផ្ដើមលាន់ពីព្រៃមកតិចៗ។ ខ្ញុំរត់ឡើងលើខ្ទមថ្មីនោះ។ នៅក្នុងខ្ទមគឺទទេគ្មានអ្វីសោះ មានពិលមួយ តែខ្ញុំមិនហ៊ានបើកពិលនោះទេ ព្រោះខ្លាចឃើញអ្វីមិនល្អ។ ពន្លឺព្រះចន្ទតិចៗអាចឱ្យខ្ញុំឃើញនរណាម្នាក់ដើរយឺតៗនៅខាងក្រៅ។
    «អ្នកណានៅក្នុងនោះ?» សំលេងខាងក្រៅស្រែកសួរមក។ «ដូចជាមានមនុស្សក្នុងនោះ?» សំលេងដ៏គួរឱ្យខ្លាចនោះនិយាយតែឯង។
    «បើកទ្វារ!» ម្នាក់នៅក្រៅនោះចាប់ផ្ដើមអង្រួនជើងសសរខ្ទមឡើងរញ្ជួយលាន់ក្រាកៗ។ ខ្ញុំភ័យស្ទើរគាំងបេះដូង តែនៅតែប្រឹងសំងំមិនហ៊ានចេញស្ដី។ 
    «អញដឹងថាមានមនុស្សនៅក្នុងនោះ» សំលេងនោះបន្លឺកាន់តែលឺ «ឆាប់បើកទ្វារទៅបើមិនចង់ស្លាប់។» វាមិនអាចបើកទ្វារយ័ន្តនោះបានទេ តែ...សំលេងគម្រាមរបស់វាធ្វើឱ្យខ្ញុំខ្លាចណាស់។ លោកអើយជួយខ្ញុំផង ពេលនេះខ្ញុំភ័យគ្មានអ្វីប្រៀបផ្ទឹមឡើយ។ 
    «ហាសហាហាហា គិតថាសំងំក្នុងនោះ អញមិនដឹងហ្អេ? ឆាប់បើកទ្វារទៅ» សំលេងនោះស្រែកសន្ធាប់មក ធ្វើឱ្យខ្ញុំសន្លបឈឹង...


    មិនដឹងថាខ្ញុំសន្លប់យូរប៉ុណ្ណាទេ តែខ្ញុំត្រូវភ្ញាក់វិញដោយសំលេងមនុស្សមាត់។

    «ម៉ិចក៏វាមិនទាន់ចេញមកទៀតណ៎?» សំលេងនេះដូចសំលេងម៉ែ។ គាត់មកវិញហើយទេដឹង?
    «ចាំមើលវាតិចសិនទៅមើល!» នេះជាសំលេងយាយសុខ។
    «សង្ស័យវាដេកលក់ហើយ» នេះគឺសំលេងពុក។ 

    «ខ្ញុំចេញទៅហើយ» ខ្ញុំតបវិញដោយអំណរ។ តែពេលដែលខ្ញុំឈោងដៃប្រុងបើកទ្វារ ខ្ញុំត្រូវឈប់នឹងថ្កល់។ ប្រឡោះប្រហោងនៃជញ្ជាំងខ្ទមបានប្រាកដរូបរាងឱ្យខ្ញុំឃើញស្ត្រីចំណាស់សក់វែងម្នាក់មុខជ្រីវជ្រួញ ភ្នែកគ្រលោតគួរឱ្យខ្លាច។ វាធ្វើជាសំលេងពុកម៉ែដើម្បីបន្លប់ឱ្យខ្ញុំបើកទ្វារ។ ខ្ញុំឈប់នឹងដោយបេះដូងលោតឌុកដាក់ ស្រាប់តែម្នាក់នោះស្រែកឡើង៖
    «មិនបានទេ យប់នេះយើងត្រូវតែយកជីវិតវា»
    «សូមយាយម្ចាស់ព្រៃលើកលែងអត់ឱនទោសដល់គ្នាក្មេងសេចក្ដី មិនដឹងខុសត្រូវអីទេ យកជីវិតតែបីនាក់នេះបានហើយ» នេះគឺសំលេងយាយសុខ។ គាត់មកវិញពីអង្កាល់ណា?

    សំលេងសន្ទនាគ្នាបន្តលឺអស់យ៉ាងយូរ បន្ទាប់មកខ្ញុំត្រូវភ្ញាក់ព្រើតនឹងសំលេងបោកអ្វីម្យ៉ាងលាន់ភូស ហើយខ្ញុំបាត់ស្មារតី...



    ខ្ញុំភ្ញាក់ឡើង ពន្លឺព្រះអាទិត្យជះចូលមកខ្ទម។ នៅជុំវិញគឺយាយសុខ ម៉ែ ពុក និងម្នាក់ដែលបើកឡានឱ្យយើងកាលពីយប់ម៉ិញ គាត់គឺចៅយាយសុខ។ ខ្ញុំដើរចេញមកក្រៅហើយឃើញរូបសំណាកបដិមារមាសរបស់យាយកំណាចនោះត្រូវបែកខ្ទេចខ្ទីរជាបំនែកៗ ហាក់ដូចជានរណាម្នាក់បោកវាដោយប្រើកម្លាំង។ លោកយាយប្រាប់ថាគាត់ខំធ្វើពិធីអង្វរយាយម្ចាស់ព្រៃនៅចង្កេះភ្នំអស់យូរម៉ោង តែយាយម្ចាស់ភ្នំនោះនៅតែថាត្រូវតែសម្លាប់ខ្ញុំឱ្យបាន ទើបគាត់ធ្វើល្បិចឱ្យចៅប្រុសគាត់ឡើងមកបោកបដិមារនេះចោល ខណៈដែលគាត់ និងយាយម្ចាស់ភ្នំកំពុងនិយាយគ្នានៅខាងក្រោម។ វាជាវិធីតែមួយគត់ដើម្បីកម្ចាត់វិញ្ញាណយាយកំណាចដែលមិនចេះអត់ឱននេះចោល។

    ចាប់ពីពេលនោះមកខ្ញុំមិនដែលហ៊ានឡើងលើភ្នំ ឬព្រៃទៀតទេ។ មេរៀនដែលទទួលបានគឺ ដើរតាមព្រៃបើសិនឃើញវត្ថុស័ក្ដិសិទ្ធដែកគេដាក់គោរព, បើមិនជឿកុំប្រមាទ៕

    មានអារម្មណ៍យ៉ាងណាពេលអានចប់?
    រាត្រីឆ្លងឆ្នាំ(18+) រាត្រីឆ្លងឆ្នាំ(18+) Reviewed by Unknown on 10:27 PM Rating: 5
    Loading...
    Powered by Blogger.