>
  • ទំព័រដើម
  • ឃាតកម្មក្មេងស្រី


    ប្ដីប្រពន្ធមួយគូរស់នៅក្នុងផ្ទះមួយនៃប្រទេសជប៉ុនជាមួយកូនប្រុស និងកូនស្រីរបស់ពួកគេ។ កូនប្រុសនោះបានខឹងនឹងបងស្រីវាណាស់ហើយចង់ធ្វើបាបនាង។ គាត់សម្រេចចិត្តថាដាក់កាម៉េរ៉ាថតវីដេអូមួយថតនាងក្នុងបង្គន់ហើយនឹងបង្ហោះវីដេអូនោះតាមFacebook។ គាត់ចង់ឱ្យបងស្រីគាត់ខ្មាស់មិត្តភក្ដិ និងអ្នកទាំងពួងងើបមុខមិនរួច។

    ក្មេងប្រុសនោះលាក់កាម៉េរ៉ាវីដេអូខាងក្រោមកន្សែងជូតខ្លួនមួយក្នុងបន្ទប់ទឹក។ មួយសន្ទុះក្រោយមក, បងស្រីគាត់ដើរចូលក្នុងបន្ទប់ទឹកហើយចាក់សោរទ្វារ។

    នាងមិនចេញមកវិញទាល់តែសោះ។

    ម៉ាក់របស់នាងមានការងឿងឆ្ងល់ជាខ្លាំងថាចុះកូនស្រីគាត់នៅធ្វើអីយូរម៉្លេះ? គាត់គោះទ្វារបន្ទប់ទឹកខ្លាំងៗហើយស្រែកហៅឈ្មោះកូនគាត់, តែគ្មានការឆ្លើយតបទាល់តែសោះ។ ដោយព្រួយបារម្ភពេក, គាត់ប្រាប់ទៅស្វាមីគាត់ហើយក្រោយមកពួកគេសម្រេចចិត្តគាស់ទ្វារនោះ។ អ្វីដែលពួកគេឃើញ, ក្នុងបន្ទប់ទឹកនោះគឺគួរឱ្យរន្ធត់ជាខ្លាំង។

    កូនស្រីពួកគេកំពុងដេកស្លាប់លើឈាមដែលស្រោចជោកឥដ្ឋ។ នាងត្រូវគេកាប់សម្លាប់។ មុខនាងរយះរយាយដែលគ្មាននរណានឹងមើលស្គាល់ ហើយអណ្ដាតនាងត្រូវគេកាត់ដាច់។ មានកណ្ដៀវប្រឡាក់ឈាមមួយនៅក្បែរនាង។

    ពួកគេបានហៅប៉ូលីសមកភ្លាមៗ ហើយពួកគាត់ចូលទៅធ្វើកោសល្យវិច្ឆ័យនៅកន្លែងកើតហេតុនោះ។ ក្នុងបន្ទប់ទឹក, ពួកគេត្រូវតក់ស្លុតយ៉ាងខ្លាំង។ ទ្វារត្រូវបិទចាក់សោរពីក្នុង, បង្អួចក៏មិនរបើកទេ ហើយបន្ទប់ទឹកវាតូចណាស់គ្មាននរណាអាចពួនចាំក្មេងស្រីរងគ្រោះក្នុងនេះបានទេ។ ដូច្នេះ, តើឃាតកម្មនេះកើតឡើងបានយ៉ាងដូចម្ដេច?

    ប៉ូលីសឃើញថាមានតែផ្លូវមួយគត់ដែលអាចចូលមកក្នុងនេះបានគឺបំពង់ជ័រមួយសម្រាប់បង្ហូរទឹកចេញតែបំពង់នោះវាតូចណាស់គឺមានប្រវែងតែ10អ៊ីញការ៉េតែប៉ុណ្ណោះ។ គ្មាននរណាអាចចូលមកតាមបំពង់ដ៏តូចដូច្នេះបានទេ។ ប៉ូលីសក្រញ៉ាញ់ខួរ ព្រោះមិនអាចរកថាឃាតកអាចចូលក្នុងបន្ទប់ទឹកមកសម្លាប់ក្មេងស្រីនេះបានដោយរបៀបណា។

     ប៉ូលីសព្យាយាមរកក្រយ៉ៅដៃយ៉ាងល្អិតល្អន់, តែជាអកុសល្យ, ពួកគេរកមិនឃើញសោះ។ ដល់ពេលនេះ, ពួកគេរំពឹងថារឿងក្ដីនេះគ្មានថ្ងៃដោះស្រាយចេញទេ។

    ពួកគេសួរចម្លើយឪពុកម្ដាយក្មេងស្រីរងគ្រោះ, តែពេលដល់វេនសួរចម្លើយកូនប្រុស, កូននោះមិនមានវត្តមាននៅទីនេះទេ។ ពួកគេបានឆែកឆេរក្នុងផ្ទះហើយទីបំផុតឃើញវាកំពុងតែពួនក្នុងវាំងនន។ ភ្នែកវាចំលែកណាស់ហើយដចជាភ័យៗ។ ដៃវាញ័រទទ្រើកហើយពួកគេឃើញវាកំពុងកាន់កាម៉េរាវីដេអូមួយ។

    ដោយសួរចម្លើយវាមិនបាន, ប៉ូលីសសម្រេចចិត្តបើកមើលកាម៉េរាវីដេអូនោះ។ អ្វីដែលគេឃើញធ្វើឱ្យគេភ័យតក់ស្លុតបំភ្លេចមិនបាន។

    ពួកគេចុចបើកវីដេអូហើយបានបង្ហាញក្មេងស្រីរងគ្រោះកំពុងអង្គុយលើបង្គន់។ ពេលនាងរួចរាល់ហើយក្រោកឈរ, ប៉ូលីសបានឃើញអ្វីម្យ៉ាងកម្រើកក្នុងបំពង់បង្ហូរទឹកតូចពីក្រោយបង្គន់។ អ្វីតូចម្យ៉ាងបានចេញពីបំពង់ទឹកយ៉ាងស្ងៀមស្ងាត់។ វាកំពុងកាន់កណ្ដៀវ។

    ប៉ូលីសពិបាកនឹងជឿអ្វីដែលពួកគេកំពុងឃើញនេះណាស់។ អ្វីម៉្យាងនោះកម្ពស់ប្រហែល៦អ៊ីញតែប៉ុណ្ណោះ។ វាលោតទុំលើខ្នងក្មេងស្រីរងគ្រោះហើយមុនពេលដែលនាងអាចស្រែកបាន, វាវះបំពង់កនាងជាមួយនឹងកណ្ដៀវនោះ។ បន្ទាប់មកវាចាប់ផ្ដើមចាក់សម្លាប់ក្មេងស្រីនោះរហូតដល់នាងដាច់ខ្យល់ស្លាប់។ តែ, ភាពរន្ធត់នោះនៅមិនទាន់ចប់នៅឡើយទេ។ អ្វីតូចនោះបានវះមុខក្មេងស្រីហើយកាត់អណ្ដាតនាងទៀតផង។

    បន្ទាប់ពីនោះ, ស្អីម្យ៉ាងនោះបានមកជិតកាមេរ៉ាហើយវាជាមុខមនុស្សស្រីចំណាស់ម្នាក់។ វាមើលចំមកកាម៉េរ៉ាហើយនិយាយថា “ឯងជាជនបន្ទាប់!”

    បន្ទាប់មក, ស្អីតូចនោះបានចេញទៅក្រៅវិញតាមបំពង់បង្ហូរទឹក, ដោយយកទាំងអណ្ដាតកាត់របស់ក្មេងស្រីនោះទៅជាមួយផង។

    បន្ទាប់ពីមើលវីដេអូនោះហើយ, ក្រុមប៉ូលីសជូតទឹកភ្នែកចេញពីមុខគាត់។ អ្នកខ្លះក្អួតលើរនាបផ្ទះ អ្នកខ្លះដួលសន្លប់ដោយភិតភ័យ។ មកទល់សព្វថ្ងៃ, រឿងក្ដីនេះនៅតែដោះស្រាយមិនចេញហើយស្ត្រីតូចនោះនៅតែមិនអាចកំណត់អត្តសញ្ញាណបាន។

    វីដេអូនោះនៅតែមាន តែប៉ូលីសមិនអនុញ្ញាតិឱ្យចេញជាសាធារណៈទេ។ វាត្រូវគេចាក់សោរទុកក្នុងទូរដាក់ភ័ស្តតាងរបស់ប៉ូលីស។ សូមប្រយ័ត្ន គាត់អាចសំងំក្នុងបន្ទប់ទឹករបស់អ្នកក៏ថាបាន៕

    ~ scaryforkids ~

    #Boo
    ឃាតកម្មក្មេងស្រី ឃាតកម្មក្មេងស្រី Reviewed by Unknown on 8:54 PM Rating: 5
    Loading...
    Powered by Blogger.