>
  • ទំព័រដើម
  • វ័យជរា



    ពេលខ្ញុំនៅជានិស្សិត, ខ្ញុំត្រូវការរកលុយបន្តិចបន្តួចពេលទំនេរ ទើបខ្ញុំរកបានការងារក្រុមហ៊ុនលក់ទំនិញមួយកន្លែង។ ថ្ងៃមួយ, ខ្ញុំត្រូវយកអីវ៉ាន់មួយចំនួនឱ្យបុរសម្នាក់ឈ្មោះសីុន។ បន្ទប់ជួលគាត់គឺនៅជាន់ទី១២នៃអគារផ្ទះជួលដ៏ធំមួយ។

    ខ្ញុំត្រូវធ្វើកិច្ចការនេះយ៉ាងប្រញ៉ាប់ព្រោះអាលនឹងបានត្រលប់ទៅផ្ទះលឿន។ ខ្ញុំចូលជណ្ដើរយន្តប្រអប់ឡើងទៅជាន់ទី១២ហើយគ្រប់គ្រងអីវ៉ានឱ្យលោកសីុនដោយប្រុងប្រយ័ត្ន។ គាត់បានឱ្យលុយធីបមកខ្ញុំផងដែរ។

    ពេលខ្ញុំកំពុងដើរបម្រុងចេញទៅវិញ, ខ្ញុំស្រាប់តែឃើញក្រដាសកត់តូចមួយនៅក្បែរទ្វារបន្ទប់លោកស៊ីដែលសរសេរថា :

    “ខ្ញុំជាបុរសចំណាស់ជើងដើរមិនស្រួល មិនអាចយកសំរាមទៅចោលបានទេ តើមានអ្នកណាអាចជួយខ្ញុំបាន”

    ខ្ញុំគិតមួយស្របក់។ ទោះជាខ្ញុំចង់ទៅផ្ទះឆាប់ប៉ុន្តែលោកយាយតែងប្រដៅឱ្យខ្ញុំចេះជួយគ្នាបើអាចជួយបាន។ ខ្ញុំគោះទ្វារបន្ទប់នោះហើយរង់ចាំ។ ទ្វារបើកភ្លាមៗដោយបុរសចំណាស់ម្នាក់អាយុមិនតិចជាង៨០ឆ្នាំទេ។


    “ខ្ញុំឃើញក្រដាសលោកតាបិទ” ខ្ញុំនិយាយ។

    “អរគុណណាស់អ្នកកម្លោះ,” គាត់ឆ្លើយតបដោយញញឹម។ “ចូលវ័យចំណាស់ពិតជាយ៉ាប់ខ្លាំងណាស់។ ជាពិសេសគឺនៅតែម្នាក់ឯងទៀត។ ចាំមួយភ្លែតខ្ញុំទៅយកវាឱ្យ។”


     គាត់បែរទៅបន្ទប់គាត់វិញហើយបិទទ្វារ។ មួយសន្ទុះក្រោយ, លោកតាចំណាស់នោះហុចប្រអប់ឡាំងមួយមកឱ្យខ្ញុំដែលប្រអប់នោះត្រូវបិទជិតដោយស្គុតជុំវិញ។ វាធ្ងន់ខ្លាំងណាស់។


    «មែនហើយ, ចូលវ័យចំណាស់គឺពិតជាពិបាកណាស់,» គាត់បន្ត។ «ពេលខ្លះធ្លាប់គិតថាបើស្លាប់ទៅវាល្អជាង...»

    ខ្ញុំមិនចង់ឱ្យកិច្ចសន្ទនានេះកាន់តែអាក្រក់ទៅៗទេ ទើបខ្ញុំតបទៅគាត់, «មិនអីទេ! ខ្ញុំនឹងយកវាទៅចោលឱ្យលោកតា។»


    ខ្ញុំបែរខ្នងបំណងចេញទៅវិញ, តែបុរាចំណាស់នោះដើរតាមក្រោយខ្ញុំមកដល់ជណ្ដើរយន្តប្រអប់។

    «អរគុណណាស់ដែលធ្វើអំពើល្អមួយនេះ?» គាត់និយាយ។ «សុំទោសដែលរំខានចៅ។ តារីករាយណាស់ដែលជួបមនុស្សល្អដូចចៅ។»


    «បាទ, ជំរាបលាលោកតា,» ខ្ញុំតបដោយចុចប៊ូតុងជណ្ដើរយន្តបំណងទៅជាន់ក្រោមវិញ។

    ទ្វារជណ្ដើរបិទហើយជណ្ដើរយន្តចាប់ផ្ដើមចុះ។ ប្រអប់នោះធ្ងន់ណាស់ ហើយខ្ញុំឆ្ងល់មែនទែនថាក្នុងហ្នឹងមានស្អីគេ? បន្ទាប់មកខ្ញុំគិតទៅដល់បុរសចំណាស់។ តើជើងគាត់ពិតជាដើរចុះតាមជណ្ដើរយន្តមិនបានមែន ឬក៏គ្រាន់តែត្រូវការអ្នកជជែកជាមួយទេ?

    រំពេជនោះ, ប្រអប់ស្រាប់តែលោតចេញពីដៃខ្ញុំ។ វាវាយទៅលើដំបូលជណ្ដើរយន្តបញ្ចេញជាសំលេង “គ្ដាំង” មួយរំពេជ។ ជណ្ដើរយន្តចុះទើបមកត្រឹមពាក់កណ្ដាលជាន់ទី៦និងជាន់ទី៧។ ប្រអប់នោះធ្លាក់មកបាតជណ្ដើរយន្តវិញបង្កជាសំលេងយ៉ាងខ្លាំង។

    ខ្ញុំរន្ធត់ចិត្តជាខ្លាំង, ខ្ញុំមិនដឹងត្រូវធ្វើអីបន្តទៀតទេ។ ខ្ញុំកត់សម្គាល់ឃើញខ្សែភ្លើងស្ដើងវែងមួយ។ វាភ្ជាប់ជាមួយប្រអប់នោះហើយជាប់ទៅក្រៅប្រឡោះទ្វារជណ្ដើរយន្ត។ ខ្ញុំហែកប្រអប់នោះមើល ហើយក៏ត្រូវភ្ញាក់ផ្អើលជាខ្លាំងព្រោះក្នុងប្រអប់នេះគឺជាដុំថ្មធ្ងន់មួយដុំដែលរុំព័ទ្ធដោយខ្សែភ្លើង។

    ខ្ញុំចង់ទៅសួរបុរសចំណាស់នេះថាគាត់ឱ្យខ្ញុំយកដុំថ្មដែលរុំខ្សែភ្លើងទៅចោលធ្វើអី, ដូច្នេះទើបខ្ញុំចុចប៊ូតុងឡើងទៅជាន់ទី១២វិញ។ ពេលជណ្ដើរយន្តឈប់ហើយទ្វារបើក, ខ្ញុំស្រែកដោយភ្ញាក់ស្ទើរលស់ព្រលឹងក្នុងឆាកជីវិត។  បន្ទាប់មក, ខ្ញុំទាញទូរស័ព្ទតេទៅប៉ូលីសភ្លាមៗហើយរង់ចាំពួកគេមកដល់។

    បុរសចំណាស់បានចងចុងម្ខាងខ្សែភ្លើងជាប់នឹងករបស់គាត់ភ្ជាប់នឹងប្រអប់ដែលខ្ញុំបានកាន់នោះ។ រាងកាយគាត់ស្ដូកស្ដឹងពីមុខជណ្ដើរយន្តដោយមានឈាមបែកហូរហៀរជាច្រើន។ ក្បាលគាត់ត្រូវកៀបបែកហើយខ្ទាតដាច់ទៅមុខទ្វារបន្ទប់របស់គាត់៕

    វ័យជរា វ័យជរា Reviewed by Unknown on 9:58 PM Rating: 5
    Loading...
    Powered by Blogger.