បោកកូនបាល់
រាត្រីមួយ ប្ដីប្រពន្ធបានទៅចូលរួមជប់លៀងមិត្តភក្ដិ បន្សល់កូនស្រីតូចឱ្យនៅផ្ទះជាមួយនឹងមីងរបស់នាង។ ពួកគេអង្គុយមើលទូរទស្សន៍ជាមួយគ្នាមួយសន្ទុះនាងតូចចង់ជុះ ក៏ប្រាប់ទៅម្ដាយមីងនាង “ មីងខ្ញុំចង់ជុះ ជូនខ្ញុំទៅបង្គន់បន្តិច ” ស្ត្រីនោះបានតបទៅវិញ “ បង្គន់នៅជិតនេះទេ ដើរទៅខ្លួនឯងទៅ ” ។ ក្មេងតូចមិនហ៊ានទៅទេ ដោយសារអំពូលភ្លើងក្នុងបន្ទប់វាមិនសូវភ្លឺ។
“ អូនខ្លាចណាស់ អត់ហ៊ានទៅទេ ”
“ ទៅបើក្មួយឯងខ្លាច យកបាល់នេះទៅបោកនឹងជញ្ជាំងទៅ បើសំលេងបាល់នៅតែបោកបញ្ជាក់ថាឯងនៅទីនោះទេ បើសំលេងបាល់ឈប់បោក មីងនឹងទៅរកឯង ” នាងតូចទទួលយកកូនបាល់ជ័រហើយដើរទៅបន្ទប់ទឹកដែលនៅមិនឆ្ងាយពីបន្ទប់ទទួលភ្ញៀវនេះ។ សំលេងបោកកូនបាល់ផ្ទប់ជញ្ជាំងចាប់ផ្ដើមបន្លឺរឡើង “ ភូស ភូស ភូស ” ។ ស្ត្រីជាមីងអង្គុយមើលទូរទស្សន៍ធម្មតា។
ភូស ភូស ភូស ភូស
សំលេងបោកបាល់នៅតែឮ។
....
ជិតកន្លះម៉ោងទៅហើយ ក្មួយស្រីនាងនៅមិនទាន់មកពីបង្គន់វិញទៀត។ ដោយជក់មើលទូរទស្សន៍ពេកទើបនាងមិនបានចាប់អារម្មណ៍។ តែកាន់តែយូរទៅៗ នាងចាប់ផ្ដើមកើតការសង្ស័យ។ សំលេងបោកបាល់នៅតែលឺ តែយូរហើយនៅមិនទាន់ចេញមកទៀត។ ស្រីជាមីងបានសម្រេចដើរទៅមើល។ ពេលនាងបើកទ្វារ នាងស្ទើរតែគាំងបេះដូងនៅពេលដែលបានឃើញឈាមបែកហូរពេញឥតការ៉ូនៃបង្គន់។ ស្ត្រីដ៏គួរឱ្យខ្លាចម្នាក់កំពុងបោកក្បាលក្មួយស្រីនាងផ្ទិបទៅនឹងជញ្ជាំង “ ភូស ភូស ភូស ” ៕
បោកកូនបាល់
Reviewed by Unknown
on
8:40 PM
Rating:
