>
  • ទំព័រដើម
  • ពេទ្យថ្មី


    នារីក្រមុំម្នាក់ទើបតែរៀនពេទ្យចប់ហើយចាប់ផ្ដើមធ្វើការនៅមន្ទីរពេទ្យថ្មីមួយ។ ទោះជានាងស្រលាញ់ពេញចិត្តនឹងការងារនេះ, នាងឃើញថាវាមានការពិបាកធ្វើការជាមួយមិត្តរួមការងារនាងខ្លាំងណាស់។ ពួកគេសុទ្ធសឹងតែជាដុកទ័រក្មេងៗដែលទើបតែរៀនពេទ្យចប់។ បញ្ហាគឺពួកគេចូលចិត្តលេងសើច បន្លាចគ្នាណាស់។

    នាងមានការពិបានណាស់ដែលនៅផ្ទះសម្រាប់ពេទ្យក្បែរមន្ទីរពេទ្យនេះ, ព្រោះពួកគេនៅដល់យប់ជ្រៅ និងបង្កសំលេងរំខានណាស់។ គ្រូពេទ្យស្រីនេះត្រូវធ្វើការច្រើនម៉ោងណាស់ហើយនាងត្រូវគេងនៅចន្លោះពេលណាដែលរួចការងារ។ ទោះជានាងខំស្ដីពីទង្វើរបស់ពួកគេ, ពួកពេទ្យអស់នោះត្រឹមតែសើចដាក់មុខនាង ហើយឱ្យនាងបិទមាត់។

    ពេទ្យស្រីម្នាក់នេះថែមទាំងបានរាយការណ៍ពីពួកពេទ្យវ័យក្មេងអស់នោះទៅអ្នកគ្រប់គ្រង តែបញ្ហាបែរជាធំឡើង។ ពួកដុកទ័រអស់នោះចាប់ផ្ដើមស្អប់នាងហើយពិភាក្សាពីគម្រោងសងសឹកលើរូបនាង។

    ទីបំផុត, ដុកទ័រម្នាក់បានប្រាប់ពីគម្រោងធ្វើបាបនាងយ៉ាងឃោរឃៅ ហើយអ្នកផ្សេងទៀតក៏យល់ព្រមជួយទាំងរីករាយ។

    យប់នោះ, ពួកគេលួចចូលទៅក្នុងជាន់ក្រោមដីនៃមន្ទីរពេទ្យហើយកាត់ដៃម្ខាងរបស់សពមួយ។ បន្ទាប់មក, ពួកគេលួចចូលទៅក្នុងបន្ទប់ដេកពេទ្យស្រីនោះហើយដាក់ដៃដែលកាត់នោះក្រោមកម្រាលពូកនាង។ ពួកគេដាក់វានៅខាងចុងគ្រែ ដូច្នេះពេលនាងដេក, ជើងនាងនឹងប៉ះវា។

    ពួកគេសើចកក្អឹកហើយឈរតាមបរវេណខាងក្រៅ, រង់ចាំពេទ្យស្រីនោះមកបន្ទប់ដេក។ ពេលពេទ្យស្រីនោះចូលបន្ទប់ដេកនាង, ពួកដុកទ័រទ្រាំទប់សើចកុំឱ្យនាងឮ។ ពេទ្យស្រីនោះកត់សម្គាល់ពីអក្បកិរិយាដ៏ចម្លែករបស់ពួកគេ, តែនាងអស់កម្លាំងពេកទើបមិនបានគិតច្រើន, ហើយបិទទ្វារពីក្រោយនាង។

    ក្រុមគ្រូពេទ្យរង់ចាំយ៉ាងអំនត់នៅខាងក្រៅ ចាំឱ្យពេទ្យស្រីនោះរកឃើញដៃដែលកាត់ដាក់ក្នុងគ្រែនាង។ តែគ្មានអ្វីកើតឡើងសោះ។ គ្មានសម្រែក, គ្មានការគំហ៊កដោយកំហឹង, អ្វីៗគឺស្ងាត់ច្រៀប។

    មួយសន្ទុះក្រោយមក, ក្រុមគ្រូពេទ្យកំហូចចាប់ផ្ដើមធុញនឹងរង់ចាំ ហើយសម្រេចចិត្តទៅដេក។ ពួកគេសន្និដ្ឋានថាដៃកាត់នោះដាក់នៅក្រោមពេកហើយពេទ្យស្រីបែបមិនបានដឹងទេមើលទៅ។

    ព្រឹកបន្ទាប់, ពេលពួកគេក្រោកពីដេក, ក្រុមគ្រូពេទ្យបានទៅមើលពេទ្យស្រីម្នាក់នោះ។ ពួកគេគោះទ្វារតែគ្មានអ្នកបើកសោះ, ហើយពួកគេក៏គាស់ទ្វារចូល។

    បន្ទប់មើលទៅគឺទទេស្អាត។

    ពួកដុកទ័ររកមើលពេទ្យស្រីនោះហើយបើកមើលទូរសម្លៀកបំពាក់នាង ហើយក៏ត្រូវភ័យរន្ធត់ស្លុតចិត្តឥតឧបមារ។

    ពេទ្យស្រីនោះកំពុងអង្គុយនៅជ្រុងនៃទូរ។ សក់នាងប្រែទៅជាស, ភ្នែកនាងសម្លក់ទៅលើ ហើយនាងមើលទៅដូចត្រូវខ្មោចចូល។ មុខនាងចាស់ជ្រីវជ្រួញ ហើយអ្វីដែលគួរឱ្យខ្លាចបំផុត, នាងកំពុងទំពារដៃកាត់នោះ៕

    - scaryforkids -
    ពេទ្យថ្មី ពេទ្យថ្មី Reviewed by Unknown on 4:18 PM Rating: 5
    Loading...
    Powered by Blogger.