ដេកសុខៗស្រាប់តែមានអារម្មណ៍ធ្លាក់ជ្រោះ
ចុះចំនែកអ្នកវិញតើអ្នកធ្លាប់ទេ? ហើយមានដឹងទេថាវាជាប្រផ្នូលអាក្រក់?
សុបិនធ្លាក់ជ្រោះ (Falling Off A Cliff Dream) គឺជាបទពិសោធន៍ដែលមនុស្សភាគច្រើនជួបប្រទះ។ បើតាមអបិយជំនឿ, សុបិនធ្លាក់ជ្រោះនេះគឺគួរឱ្យខ្លាចខ្លាំងណាស់ ព្រោះញាណនៃខួរក្បាលដែលដើរ បានប្រាប់នូវហេតុការណ៍នៃថ្ងៃស្អែក។ ពេលជួបសុបិនធ្លាក់ជ្រោះនេះហើយ ស្អែកឡើងអ្នកនឹងធ្វើធ្លាក់របស់មួយចំនួនពីដៃ ដូចជាជ្រុះទូរស័ព្ទ ធ្លាក់ស្លាបព្រាជាដើម តែបើគ្រោះអាក្រក់ អ្នកអាចដើរធ្លាក់លូ ឬធ្លាក់ពីលើផ្ទះ ពីកាំជណ្ដើរ ឬបាក់អគារដែលកំពុងឈរជាដើម។ បើតាមវិទ្យាសាស្ត្រវិញ, គ្រូពេទ្យជំនាញម្នាក់និយាយថាវាជាសញ្ញាគ្រោះថ្នាក់ដល់ជីវិត ព្រោះការដែលដេកជិតលក់ហើយទៅជាសុបិនថាធ្លាក់ពីទីខ្ពស់បែបនេះមកពីអស់ការគ្រប់គ្រងនៃខួរក្បាល ហើយបើឃើញថាធ្លាក់ទៅក្រោមហើយរាងកាយមិនកន្ត្រាក់ ឬមិនភ្ញាក់ពីសុបិននេះទេ អ្នកនឹងបាត់បង់ការគ្រប់គ្រងរាងកាយរហូតដាច់ខ្យល់ស្លាប់។ នៅអាមេរិក មនុស្សដេកសុខៗក៏ស្លាប់ដោយសារតែសុបិនធ្លាក់ជ្រោះនេះហើយ។
ដូច្នេះ បើអ្នកជួបសុបិនធ្លាក់ជ្រោះនេះ សូមប្រយ័ត្ននៅថ្ងៃបន្ទាប់អ្នកអាចនឹងស្លាប់បានយ៉ាងងាយស្រួល ដូចជាឈរបាត់ស្មារតីកណ្ដាលថ្នល់ហើយត្រូវឡានបុក ឬធ្លាក់ពីទីខ្ពស់រហូតដល់ស្លាប់ក៏ថាបាន៕
ចុះអ្នកវិញ, ធ្លាប់ដែរឬទេ? comment ខាងក្រោមនេះ យើងចង់អាន comment របស់អ្នក។
អត្ថបទ : រាត្រី រន្ធត់
ដោយ : #RakChay
ដេកសុខៗស្រាប់តែមានអារម្មណ៍ធ្លាក់ជ្រោះ
Reviewed by Unknown
on
5:28 PM
Rating:
