>
  • ទំព័រដើម
  • កណ្ដុរ



    លីយីន ជាក្មេងស្រីម្នាក់ដែលរស់នៅតំបន់នេះ។ បន្ទាប់ពីឪពុកនាងបាត់បង់ការងារមក គាត់មិនអាចរកការងារថ្មីទៀតបានទេ ដូច្នេះទើបពួកគាត់សម្រេចបង្ខំចិត្តលក់ផ្ទះ។ ពួកគេត្រូវផ្លាស់ទីលំនៅទៅនៅទីក្រុងវិញ ហើយជួលបន្ទប់មួយកន្លែងនៅក្នុងផ្ទះជួលចាស់ដ៏ធំស្កឹមស្កៃ។ ស្រីតូចលីយីនមិនចង់បែកមិត្តល្អៗរបស់នាងសោះ។ នៅថ្ងៃចុងក្រោយដែលនាងជួបពួកគេ នាងសន្យានឹងមិត្តនាងថា នឹងមិនភ្លេចគ្នាជារៀងរហូត។

    ក្មេងនេះមិនចូលចិត្តជីវិតដ៏សែនអាប់អួរនៅទីក្រុងឡើយ តែវិបត្តិហិរិញ្ញវត្ថុ ត្រូវបង្ខំចិត្តឱ្យនាងរស់នៅទីនេះ។ អ្នកនៅទីនេះមើលទៅដូចជាសោះកក្រោះណាស់ មិនចេះរួសរាយរាក់ទាក់ស្អីទេ ហើយគ្មានក្មេងអាយុស្របាលនឹងនាងនៅម្ដុំនេះឡើយ។ នាងត្រូវនៅអផ្សុកក្នុងបន្ទប់ជួលពេញៗមួយថ្ងៃ។ ឪពុកម្ដាយនាងបាននិយាយថា អ្វីៗនឹងល្អប្រសើរពេលនាងចូលរៀន។ តែក្មេងនោះនៅតែមានអារម្មណ៍មិនស្រួលជានិច្ច។

    ថ្ងៃដំបូងដែលនាងមករៀន , លីយីនសង្ឃឹមថានាងនឹងអាចបង្កើតមិត្តថ្មីៗជាច្រើននាក់។ តែ, ផ្ទុយពីនេះ មិត្តរួមថ្នាក់នាងពិតជាគ្មានការរាក់ទាក់ស្អីបន្តិច។ ពេលនាងនិយាយរកពួកគេ ពួកគេបែរមុខចេញហើយដើរចេញ។ ពេលចេញលេង គេមិនដែលឱ្យនាងលេងជាមួយទេ។

    ពីមួយថ្ងៃទៅមួយថ្ងៃ ,មិត្តរួមថ្នាក់របស់នាងកាន់តែស្អប់នាងទៅៗ។ ពួកគេមើលងាយនាង បោចសក់នាងលេង ហើយពេលខ្លះចាប់ទាញឡេវអាវនាងទៀតផង។ ពួកគេនិយាយថាមុខរបស់នាងដូចសត្វកណ្ដុរហើយគេដាក់រហ័សនាមឱ្យនាងថា “ក្មេងកណ្ដុរ”។ នាងបនប្រាប់ម៉ាក់ប៉ាច្រើនដងមកហើយពីរឿងដែលត្រូវគេធ្វើបាបនៅសាលា តែ, ពួកគាត់មិនបានខ្វល់ពីរឿងនេះទេ ព្រោះរវល់តែខ្វល់ពីរឿងការងាររកស៊ីពេក។

    ការធ្វើបាបចាប់ផ្ដើមខ្លាំងឡើងៗ ហើយលីយីនគ្មានវិធីបញ្ឈប់វាទេ។ ក្មេងខ្លះទះកំភ្លៀងនាង ហើយទាត់ក្ដិតនាងហើយហៅរហ័សនាមដែលគេដាក់ឱ្យនាងនោះ។ ក្មេងខ្លះវ៉ៃតប់នាង និងប្លន់យកអាហាររបស់នាង។ ខ្លះទៀតធ្វើអាក្រក់មកលើនាងណាស់ ខ្លះហែកសៀវភៅរៀននាង ខ្លះទៀតគូសក្រវេមក្រវ៉ាមលើតុរៀនរបស់នាង។ នៅរាល់ពេលទៅសាលា ពេលចេញលេង នាងព្យាយាមមិននៅជិតក្មេងៗចង្រៃទាំងនោះទេ ព្រោះមិនចង់ឈឺសាច់។

    ថ្ងៃមួយ, ការធ្វើបាបនាង ដូចជាជ្រុលហួសហេតុរហូតដល់នាងមិនអាចទ្រាំទៀតបាន។ មិត្តរួមថ្នាក់ទាំងនោះលើកនាងបោះទៅក្នុងទឹកស្រះដែលនៅក្បែរសាលានេះ។ ពេលនាងកំពុងពូតអាវ និងសំពត់ក្នុងបន្ទប់ទឹក, នាងគិតថានឹងរកវិធីមួយដើម្បីសងសឹកនឹងទង្វើដ៏អាក្រក់របស់មិត្តរួមថ្នាក់ទាំងនេះ។

    ល្ងាចនោះ, ពេលដែលកំពុងដើេទៅផ្ទះ នាងឃើញកណ្ដុរធំមួយដេកងាប់នៅជាយផ្លូវ។ នាងលើកវាយកទៅផ្ទះជាមួយ។ ពេលដែលប៉ាម៉ាក់នាងចេញទៅជប់លៀងនៅខាងក្រៅបាត់, លីយីនបានដាក់ខ្លាញ់ក្នុងផ្ទះហើយចៀនកណ្ដុរងាប់នោះ។ វាធុំក្លឹនអាក្រក់មែនទែន ទើបនាងដាក់ខ្ទឹមសថែមមួយចំនួនទៀត។ ពេលអាហារដ៏អាក្រក់នោះឆ្អិន ,នាងដាក់វាក្នុងប្រអប់បាយផ្លាស្ទីកដែលតែងយកទៅសាលា ហើយដាក់ក្នុងកាតាបរបស់នាង។


    ថ្ងៃបន្ទាប់, នៅសាលា, លីយីនរង់ចាំរហូតដល់ម៉ោងសម្រាកញ៉ាំបាយដើម្បីសម្រេចគម្រោងដ៏គម្រក់នោះ។ ពេលកណ្ដឹងរោទិ៍, នាងដើរទៅបន្ទប់ញ៉ាំអាហារហើយចូលតុអាហាររបស់នាង។ នាងយកប្រអប់បាយចេញពីកាតាប, បើកគម្របប្រអប់ចេញ ហើយរង់ចាំ។

    បន្តិចក្រោយមក, មានក្មេងស្រីពីរនាក់ដើរសម្ដៅមកនាង, ចាប់ទាញអាវនាងហើយជេរនាង។ ពួកគេប្លន់យកម្ហូបនាងហើយយកវាទៅចែកគ្នាស៊ី។ ក្មេងទាំងអស់សុទ្ធតែបានស៊ីម្នាក់មួយម៉ាត់។ ពួកវាសើចដាក់នាងហើយស្រែកថា «ក្មេងកណ្ដុរៗៗ»។

    ប្រហែលមួយម៉ោងក្រោយ, មិត្តរួមថ្នាក់ទាំងនោះចាប់ផ្ដើមមានអារម្មណ៍វិលវល់។ ក្មេងទាំងនោះងើបចេញពីតុពីម្នាក់ទៅម្នាក់ ហើយរត់ទៅបន្ទប់ទឹកបន្តគ្នា។ គ្រូមិនយល់ថាវាមកពីមូលហេតុស្អីទេ។ លីយីនក៏រត់ទៅមើលដែរ គឺទៅមើលថាគម្រោងការរបស់នាងបានផលអ្វីខ្លះ។

    គ្រប់បន្ទប់សុទ្ធតែក្មេងចូលឡើងពេញ ហើយនាងអាចលឺសំលេងក្អួត និងសំលេងរាគអាចម៌។ ក្លឹនអាចម៌ និងកម្អួតចាប់ផ្ដើមសាយភាយពេញបន្ទប់ទឹក។ ក្មេងខ្លះខ្ទប់មាត់វា ហើយរង់ចាំចូលបង្គន់ម្ដង។ ខ្លះទ្រាំមិនបានក៏ឡើងជុះលើចានលាងដៃ។ ពេលគ្មានចានលាងណាទំនេរ ក្មេងស្រីម្នាក់បានរត់មកក្អួតដាក់ក្បាលក្មេងដែលកំពុងជុះដាក់ផើងលាងដៃនោះ។

    ម្នាក់ៗរត់ឆ្លេរឆ្លាពេញបន្ទប់។ លីយីនញញឹមដោយត្រេកអរ។

    តែព្រឹកបន្ទាប់, មិត្តរួមថ្នាក់ទាំងនោះបានដឹងខ្លួនពីមូលហេតុពីម្សិល។ ពេលកំពុងរៀន សិស្សគ្រប់គ្នាសម្លក់មកលីយីនក្នុងក្រសែរភ្នែកយ៉ាងកំណាច។ នាងដឹងថាពួកគេនឹងធ្វើបាបនាងទៀតហើយ។

    ពេលចេញញ៉ាំអាហារ, ក្មេងស្រីពីរនាក់បានដើរសំដៅមកនាង។ លីយីនស្មានតែពួកគេមកវាយនាងទៀតហើយ តែតាមពិត, ពួកគេមកសុំទោសសោះ។

    «យើងទាំងអស់គ្នាសុំទោសលីយីន ដែលយើងធ្វើបាបឯងកន្លងមក» ពួកគេនិយាយព្រមគ្នា។ «យើងសង្ឃឹមថាឯងនឹងលើកលែងទោសឱ្យយើង។»

    ពួកវាប្រាប់នាងថាមិត្តរួមថ្នាក់ទាំងអស់កំពុងរង់ចាំនាងនៅក្នុងថ្នាក់។ ពួកគេចង់សុំទោសនាងហើយយកនាងជាមិត្តល្អតទៅ។

    លីយីនទន់ចិត្ត , នាងព្រមទៅតាមពួកគេ។ ពួកគេនាំនាងមកដល់ទ្វារក្រោមដី ពេលនាងដើរមកក្បែរនេះ ពួកវាទាំងពីរបានច្រាននាងចូលទៅក្នុងបន្ទប់ក្រោមដីនោះ។

    លីយីនរមៀលពីជណ្ដើរក្រោមដីហើយធ្លាក់លើដីដ៏ត្រជាក់។ នាងឮសំលេងទាញទ្វារបិទ និងសំលេងចាក់សោរ “ក្រឹប”។ បន្ទប់ក្រោមដីនោះគឺនៅឆ្ងាយក្នុងបរិវេណសាលា ហើយទោះជានាងស្រែកខ្លាំងប៉ុណ្ណាក៏គ្មាននរណាឮដែរ។ នាងអង្គុយយំក្នុងបន្ទប់ដ៏ងងឹតនេះ ព្រោះខ្នងនាងឈឺខ្លាំងណាស់។

    នាងសម្លឹងរកផ្លូវចេញដែរ តែបង្អួចនោះខ្ពស់ពីដៃនាងខ្លាំងណាស់។ នាងត្រូវជាប់ឃុំដូចជាកណ្ដុរជាប់ទ្រុង។ ដោយនៅសង្ឃឹម ,ក្មេងកម្សត់ចាប់ផ្ដើមធាក់ជញ្ជាំង។ នាងធាក់ខ្លាំងៗទៅលើជញ្ជាំងស៊ីម៉ង់ដែលបែកប្រេះ ហើយកាយកន្លែងប្រេះនោះឱ្យធំទៅៗរហូតល្មមនឹងនាងលូនចេញ។

    ពេលនាងដាក់ក្បាលចូលប្រហោងជញ្ជាំងបែកនោះ ,លីយីនឃើញថាគ្មានបំពង់ទឹក ឬខ្សែរភ្លើងអីទាំងអស់ក្នុងជញ្ជាំងនេះ។ ជញ្ជាំងមានចន្លោះឃ្លាតពីគ្នាបន្តិចពីជញ្ជាំងមុខ និងជញ្ជាំងក្រោយ។ វាមានផ្លូវទៅវែង តែចន្លោះជញ្ជាំងគឺតូចត្រឹមតែអាចដាក់ខ្លួននាងចូលបាន។

    លីយីនដឹងថា វាជាផ្លូវតែមួយគត់ដែលអាចឱ្យនាងចេញពីបន្ទប់ក្រោមដីដ៏ងងឹតនេះ, ទើបនាងស៊កខ្លួនចូលប្រលោះជញ្ជាំងហើយចាប់ផ្ដើមដើរទៅត្រង់ទាំងខ្លួនចង្អៀត។ ក្នុងនេះងងឹតហើយគួរឱ្យខ្លាចទៀត តែនាងត្រូវតែបង្ខំកាយដើរតាមហ្នឹង។ ដើរបានបន្តិច នាងឃើញពន្លឺចាំងចេញតាមប្រហោងប្រេះនៃជញ្ជាំង នាងយកដៃកេះវាឱ្យធំជាងមុនបន្តិច។

    ពេលនាងមើលតាមប្រលោះប្រេះនោះ, នាងឃើញថាវាជាជញ្ជាំងបន្ទប់លោកនាយក។ នាងឃើញលោកនាយកនោះអង្គុយនៅតុធ្វើការគាត់ដោយគ្មានខ្លាចអ្នកណាឃើញពីទង្វើរបស់គាត់។ គាត់មិនធ្វើការអីទេ គឺអង្គុយភ្លឹកមួយសន្ទុះហើយលើកនំមកស៊ី។

    “អូយ!ដល់ក” លីយីនគិតហើយបន្តសសៀខ្លួននាងទៅមុខទៀត។

    នាងសសៀឆ្ងាយពីទីនោះបន្តិចហើយបានជួបនឹងពន្លឺចេញពីស្នាមប្រេះមួយទៀត។ នាងកេះវាដើម្បីឱ្យស្នាមប្រេះធំជាងមុនបន្តិចហើយដាក់ភ្នែកនាងឱ្យជិតនឹងស្នាមប្រេះនោះដើម្បីមើល។ នាងឃើញថាវាជាបន្ទប់គ្រូបង្រៀន។ នាងឃើញអ្នកគ្រូជីវ និងលោកគ្រូប្រវត្តិ។ ពួកគេទាំងពីរបានចាក់សោរទ្វារហើយចាប់ផ្ដើមស្ទាបអង្អែលគ្នា។
     
    “អា!!!ពួកគាត់កំពុងធ្វើរឿងផ្ដេសផ្ដាសហើយ!» នាងគិតក្នុងចិត្ត។

    លីយីនបន្តដំនើរទៅទៀត នាងឃើញថាចន្លោះជញ្ជាំងចាប់ផ្ដើមតូចជាងមុន ហើយកាច់វៀចវេ។ នាងទៅមុខយឺតៗ ហើយមើលតាមប្រហោងប្រេះ។ នាងកំពុងសម្លឹងចំទៅនឹងបន្ទប់ទឹក ហើយនាងឃើញគ្រូអង់គ្លេសកំពុងអង្គុយជុះ។ ពេលនោះនាងលឺសំលេងអ្វីម្យ៉ាងធ្លាក់ចូលទឹក

    “ខ្ពើមហ្អា!” នាងគិតក្នុងចិត្ត។

    នាងបន្តទៅមុខទៀត ដោយសង្ឃឹមថានឹងរកផ្លូវចេញឃើញឆាប់ៗ។ ពេលនាងសសៀកាន់តែឆ្ងាយ ប្រឡោះជញ្ជាំងតូចទៅៗ។ សសៀមួយសន្ទុះ នាងឃើញប្រលោះឡើងទៅលើ,នាងឈោងឡើងទៅលើប្រឡោះនោះ ហើយក្បាល និងខ្លួនផ្នែកខាងលើរបស់នាងទៅរួច តែគូទនាងជាប់ទាក់ ព្រោះប្រឡោះវាតូចពេក។ នាងប្រឹងប្រមូលកម្លាំងទាំងអស់ប្រឹងរុញខ្លួនឱ្យផុត តែវាឥតប្រយោជន៍ទេ។ ប្រឡោះជ្រុងនោះវាតូចហួស។

    ហើយពេលនាងព្យាយាមថយក្រោយវិញ នាងបានដឹងថានាងមិនអាចផ្លាស់ទីបានសូម្បីតែបន្តិច។ គូទនាងកាន់តែជាប់ចន្លោះជញ្ជាំងឥដ្ឋនោះឡើងណែន។ នាងបានព្យាយាមបង្វែរខ្លួនមកវិញដែរ តែមិនអាចរំកិលចេញសូម្បីតែបន្តិច។ ភាពភ័យខ្លាចដ៏ធំបំផុតរបស់នាងបានក្លាយជាការពិតហើយ។

    «មិនគួរឱ្យជឿទេ,» លីយីននិយាយ។ «ខ្ញុំជាប់ក្នុងនេះហើយ។» នាងធ្លាប់សុបិនអាក្រក់ថាជាប់នៅជញ្ជាំងដ៏ចង្អៀត និងគួរឱ្យខ្លាច តែពេលនេះវាក្លាយជាការពិតហើយលោកអើយ។

    នាងចាប់ផ្ដើមចុករោយ និងថប់។ នាងគិតថាប្រហែលត្រូវជាប់នៅទីនេះរហូតហើយមើលទៅ។ ក្មេងស្រីនោះសម្រាកមួយសន្ទុះហើយសម្រួលអារម្មណ៍។ នាងចាប់ផ្ដើមគិតទៅដល់ប៉ាម៉ាក់នាង ហើយគិតថានាងគ្មានថ្ងៃបានជួបពួកគាត់ទៀតទេ។ ទឹកភ្នែកចាប់ផ្ដើមហូរដោយភាពភ័យព្រួយ។

    «ជួយផង! ជួយខ្ញុំផង!» នាងស្រែកម្ដងហើយម្ដងទៀត តែគ្មាននរណាលឺសំលេងនេះទេ។ 

    បន្ទាប់មក, លីយីនមានអារម្មណ៍ថាមានរោមទន់ៗប៉ះប្រឡោះជើងនាង។ ក្លឹនចំលែកបានចាប់ផ្ដើមធុំ។ នាងលូកដៃទៅស្ទាបប៉ះនឹងរោមនោះ ពេលដៃនាងអូសប៉ះកន្ទុយវា នាងស្រែក។

    «កណ្ដុរ!!!»

    រំពេជនោះ កណ្ដុរពីរបីចាប់ផ្ដើមរុករាន្តលីយីន។ ពួកសត្វនេះឡើងទៅលើក្បាលនាងតាមជើងនាង,ធ្មេញពីររបស់វាចាប់ផ្ដើមកកេសាច់នាង។ នាងមានអារម្មណ៍ឈឺចាប់ណាស់ព្រោះវាខាំត្រចៀកនាង។ លីយីនទះពួកសត្វនេះដោយដៃទាំងគូររបស់នាង ដោយព្យាយាមឱ្យពួកវាចេញឆ្ងាយ។ កណ្ដុរមួយក្បាលកកេរមេជើងនាងហើយនាងក៏ធាក់វាចេញ។ សម្រែកនៃភាពភ័យខ្លាចរបស់នាងលាន់ឡើងម្ដងទៀត តែគ្មាននរណានឹងស្ដាប់វាលឺទេ។

    នាងសំកុកនៅទីនោះអស់ជាច្រើនម៉ោង, ការជាប់នៅប្រឡោះជញ្ជាំងដ៏តូចចង្អៀតពិតជាវេទនាណាស់។ ពេលដែលនាងគិតថាពួកកណ្ដុរទៅបាត់អស់ហើយ, ពួកវាចេញមកទៀតហើយខាំធ្វើបាបនាងដោយអន្លើរ។ ក្បាលនាងជាប់នឹងស៊ីម៉ង់ ហើយខ្នងនាងទល់នឹងជញ្ជាំង ធ្វើឱ្យឈឺចាប់យ៉ាងខ្លាំង។ នាងគ្មានសង្ឃឹមសូម្បីតែបន្តិច។ ពេលនោះនាងខ្វេះសម្លាប់កណ្ដុរធំមួយហើយយកវាមកកើយដូចជាខ្នើយ។ កណ្ដរផ្សេងទៀតរត់ពួនតាមកន្លែងអស់។ ពួកវាប្រហែលខ្លាចនាង។

    លីយីនជាប់ក្នុងនោះអស់៣ថ្ងៃដោយរស់វេទនាជាងស្លាប់ទៅទៀត។ ពេលខ្លះនាងព្យាយាមគេងមួយស្របក់ដែរ។ ហើយពេលណាដែលកណ្ដុរមកជិតនាង នាងនឹងសម្លាប់វាដោយដៃទាំងពីររបស់នាងហើយហែកវាជាបំនែក។ នាងចង់ជុះហើយបង្ខំចិត្តជុះវាចេញមកទីនេះ។ លីយីននៅពីលើលាមក និងទឹកនោមខ្លួនឯង នាងអស់សង្ឃឹមរលីង។

    «អូ ឱ្យខ្ញុំស្លាប់ឆាប់នេះទៅ,» នាងគិតទាំងឈឺចាប់។ 

    ក្លឹនអាសោចន៍ចាប់ផ្ដើមធុំទៀត។ លីយីនឃ្លានជាខ្លាំងហើយស្រេកទឹកជិតនឹងស្លាប់ហើយ។ នាងចង់ផឹកទឹក។ កណ្ដុរមួយបានរត់ក្បែរនោះ នាងឈោងដៃចាប់វាមកហែកស៊ីនឹងមាត់របស់នាងហើយខាំករបស់វា។ នាងផឹកឈាមកណ្ដុរនោះ។ តែឈាមកណ្ដុរមួយមិនគ្រប់គ្រាន់ទេ នាងត្រូវចាប់កណ្ដុរផ្សេងទៀតស៊ី។

    មួយខែមកហើយដែលលីយីនជាប់នៅនឹងចន្លោះជញ្ជាំងដ៏ចង្អៀត។ នាងរស់រៀនដោយចាប់កណ្ដុរ, ផឹកឈាមវាហើយស៊ីសាកសពវា។ នាងអផ្សុកស្ទើរស្លាប់ ហើយអ្វីដែលនាងធ្វើពេញមួយថ្ងៃគឺស្ដាប់សំលេងកណ្ដុរនិយាយគ្នា។ វាដដែលៗពេករហូតនាងអាចយល់ខ្លះថាពួកវាកំពុងនិយាយពីអី។

    ថ្ងៃមួយពេលលីយីនភ្ញាក់, នាងប្រឹងរុញខ្លួននាងពីជ្រុងដែលគៀបត្រកៀកនាងនោះ។ ខ្លួននាងស្គមជាងមុនទើបនាងអាចចេញពីកន្លែងដែលជាប់នោះបាន។ នាងសសៀទៅមុខទៀតកាន់តែឆ្ងាយតាមជញ្ជាំងដ៏ចង្អៀតរហូតដល់នាងឃើញពន្លឺ។ នាងវាយស្នាមប្រេះនោះមួយដៃ ស្នាមប្រេះបែកកាន់តែធំជះពន្លឺមករកនាងយ៉ាងច្បាស់។ នាងលូនខ្លួនចូលក្នុងបន្ទប់នោះដូចជាសត្វពស់ចូលរន្ធ។

    គ្រូនាងកំពុងឈរពីមុខសិស្សទាំងអស់ក្នុងថ្នាក់រៀនរបស់នាង ហើយមិត្តរួមថ្នាក់នាងអង្គុយតាមតុពួកគេ។ ពេលនោះពួកគេលឺសំលេងធ្លាក់ចុះ ហើយជញ្ជាំងថ្នាក់ក៏រលុះ។ ឥដ្ឋបាក់ធ្លាក់មករាយពេញនោះ។ ពួកគេមើលដោយចំហរមាត់នៅពេលដែលបានឃើញអ្វីម្យ៉ាងគគ្រិចយ៉ាងខ្លាំងធ្លាក់ចេញពីបំនែកជញ្ជាំង។ ក្លឹនលាមកចាប់ផ្ដើមធុំស្អុយយ៉ាងខ្លាំង។

    អ្វីនោះកកាយខ្លួនចេញពីបំនែកជញ្ជាំង ហើយសិស្សទាំងអស់ឃើញងា វាគឺជាលីយីន, មុខនាងប្រឡាក់ឈាមកកក្រវ៉ាម ហើយសម្លៀកបំពាក់នាងប្រឡាក់លាមក និងទឹកនោមជោគ។ អ្នករាល់គ្នាចាប់ផ្ដើមស្រែកដោយរន្ធត់។ បន្ទាប់មក, សត្វកណ្ដុររាប់ពាន់ក្បាលបានរត់ចេញពីប្រឡោះបាក់បែកនោះហើយវាយប្រហារពួកក្មេងៗ។

    «សម្លាប់ពួកគេឱ្យអស់ទៅ!» លីយីនបង្គាប់ទៅហ្វូងកណ្ដុរ ហើយនាងចាប់ដៃក្មេងស្រីម្នាក់ជាប់។

    ដោយក្ដីស្រេកឃ្លាន, នាងខាំដៃនាងតូចនោះហើយបឺតឈាម។ នាងនោះស្រែកដោយភិតភ័យរន្ធត់ និងឈឺចាប់ឥតឧបមារ។ គ្រូបានរត់ទៅជួយក្មេងស្រីនោះ តែនាងស្ទុះទៅរកគាត់ហើយកកេរជើងរបស់គាត់។

    សិស្សរាល់គ្នាស្រែកយំដោយការវាយប្រហារពីហ្វូងកណ្ដុរ។ ពួកកណ្ដុរកកេរខាសព្វសារពាង្គក្មេងៗទាំងនោះ។ គ្មាននរណារួចជីវិតទេ។ ធ្មេញរបស់ពួកកណ្ដុរខាំមិនប្រណី ប៉ះជើងខាំជើង ប៉ះដៃខាំដៃ។ វាកាចសាហាវខាំប្រហារគ្មានអានិត។

    ប៉ុន្មាននាទីក្រោយ ពេលប៉ូលីសមកដល់, គ្រប់យ៉ាងហួសពេលទៅហើយ។ ពួកគាត់ឃើញឈាមស្រោជជោគជាំពេញតែនោះ។ កណ្ដុរកកេរសាច់ក្មេងអស់ សល់តែឆ្អឹងគពេញបន្ទប់។ នៅកណ្ដាលបន្ទប់ដ៏ប្រឡាក់ឈាមនោះ វាគឺក្មេងស្រីម្នាក់កំពុងកកេរស៊ីសាកសពគ្រូដោយស្រេកឃ្លាន៕

    ចប់

    #Vasan
    កណ្ដុរ កណ្ដុរ Reviewed by Unknown on 1:49 PM Rating: 5
    Loading...
    Powered by Blogger.