>
  • ទំព័រដើម
  • សាគី

    សំបុត្ររបស់សាគី ជិន បានរៀបរាប់ពីរឿងរ៉ាវរបស់ក្មេងស្រីរូបរាងចម្លែកម្នាក់ ដែលបានបញ្ចប់ជីវិតរបស់ខ្លួនគួរអោយភ័យខ្លាច ដោយសារការគំរាមគំហែង និងសម្លតពីមិត្តរួមថ្នាក់ ។ គេនិយាយថា នាងនឹងតាមចងអាឃាតសម្លាប់អ្នកណាដែរមិនចែកចាយបន្តនូវរឿងរ៉ាវរបស់នាង។ (បកប្រែចេញពីភាសាដើមរបស់ជប៉ុន) សូមប្រយ័ត្នប្រសិនបើអ្នកមិនហ៊ានshareទេ សូមកុំអានវាអោយសោះ...

    វានឹងបង្កគ្រោះថ្នាក់ដល់អ្នក! សូមអភ័យទោសដែលPost រឿងនេះ !!!

    ហើយនេះគឺជារូបថតរបស់ក្មេងស្រីជនជាតិជប៉ុន ដែលជាសិស្សអនុវិទ្យាល័យ។ អាយុបាន ១៤ឆ្នាំ នាងបានសម្លាប់ខ្លួនដោយសារទទួលគំនាបពីការសម្លុត និងគំរាមគំហែងពីអ្នកនៅជំុវិញខ្លួន។

    នាងមានឈ្មោះថា សាគី នាងចាប់កំណើតមកជាមួយនឹងរូបរាងចម្លែកខុសពីមនុស្សគ្រប់គ្នា ព្រោះនាងមានគ្រាប់ភ្នែកម្នាងដ៏ធំក្រឡោតឃើញហើយគួរអោយខ្ពើមរអើម។ នាងបានទំលាក់សក់ពណ៌ខ្មៅវែងអន្លាយ មកបិទបាំង ដើម្បីកុំអោយអ្នកដទៃមើលឃើញពីភាពអាម៉ាស់របស់នាង។

    តាំងពីពេលនាងចាប់ផ្តើមចូលរៀនមក នាងត្រូវទទួលការបន្ទាបបន្ធោក និងចំអកឡកឡឺយពីមិត្តរួមថ្នាក់ពេលដែលជួបនឹងពួកគេម្តងៗ ហើយពួកគេថែមទាំងដាក់ឈ្មោះចម្លែកៗ និងគួរអោយខ្លាចអោយនាងទៀតផង។

    មិនត្រឹមតែប៉ុណ្ណឹងក៏ត្រូវបានគេប្រមាថមើលងាយតាមបណ្តាញFacebookពីជនមិនស្គាល់អត្តសញ្ញាណជាច្រើន ដែលនិយាយពាក្យអសុរោះ ជិនឆ្អន់អោយនាងនៅលើបណ្តាញសង្គម និងមានខ្លះទៀតសរសេរថានាងគួរតែសម្លាប់ខ្លួនទៅល្អជាង ព្រោះជីវិតនាងមានមុខមាត់អាក្រក់ខុសគេឯង។

    ទីបំផុត ដោយមិនអាចទ្រាំនឹងភាពជិនឆ្អន់ពីអ្នកជុំវិញខ្លួន ថ្ងៃមួយនាងគេចសាលា ហើយឡើងទៅលើដំបូលអាគារចាស់ទ្រុធទ្រោមមួយខ្នងដែលគេបោះបង់ចោល បន្ទាប់មកនាងបានរឹតខ្សែជុំវិញកខ្លួនឯង និងសរសេរអក្សរមួយចំនូនលើក្រដាស ហើយក៏លោតចុះក្រោមលឿនស្លេវ...

    ព្រោះតែកម្លាំងធ្លាក់នៃទំនាញផែនដីខ្លាំងពេកធ្វើអោយក្បាលរបស់នាងដាច់ចេញពីខ្លួន ខ្ទាតទៅតាមកម្លាំងខ្យល់ សាកសពរបស់នាងត្រូវបានរកឃើញដេកក្រាលឈាមជោគជាំនៅពេញឥដ្ឋការ៉ូ ក្បាលរបស់នាងមិនត្រូវបានគេរកឃើញទេ នៅលើដំបូលអាគារចាស់នោះ គេបានរកឃើញលិខិតចុងក្រោយដែលនាងបានបន្សល់ទុកមុនធ្វើអត្តឃាត។

    វាគ្មានអីច្រើនទេគ្រាន់តែជាពាក្យមួយឃ្លា ដែលសរសេរថា “អរគុណអ្នករាល់គ្នាសម្រាប់ការឈឺចាប់ដែលផ្ដល់ឱ្យខ្ញុំកន្លងមក”   

    ពេលម្តាយសាគីបានដឹងពីការស្លាប់របស់កូន គាត់កើតទុក្ខ ក្រៀមក្រំយ៉ាងខ្លាំង ប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏បានរកឃើញពីមូលហេតុពិតប្រាកដដែលជំរុញអោយកូនគាត់សម្លាប់ខ្លួន គាត់ចងគំហឹងយ៉ាងខ្លាំង និងប្រញាប់ប្រញាល់ស្វែងរកការទទួលខុសត្រូវពីអ្នកដែលបានប្រព្រឹត្តរឿងទាំងអស់លើកូនស្រីរបសើគាត់។

    គាត់បានសរសេរសារ ហើយផ្ញើរទៅកាន់សិស្ស និងគ្រូបង្រៀនក្នុងអនុវិទ្យាល័យនោះគ្រប់ៗគ្នា ដោយសារបានសរសេរថា៖

    “ឯងជាអ្នកសម្លាប់សាគីជាទីស្រលាញ់របស់យើងមែនទេ? ឯងជាមនុស្សគួរអោយស្អប់ណាស់ដែលឆក់យកជីវិតកូនស្រីរបស់យើង។ ប្រសិនជាឯងមែន សាគីនឹងមកយកជីវិតរបស់ឯងជាមិនខាន ឯងនឹងស្លាប់ក្នុងសភាពដូចជានាង។ ផ្ញើវាទៅមនុស្ស១០នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោង។ បើឯងមិនធ្វើ ចឹងវាជាសញ្ញាប្រាប់ថាឯងគឺជាម្នាក់ក្នុងចំនោមអ្នកដែលពាក់ពន្ធនិងការស្លាប់របស់នាង សាគីនឹងបានដឹង នាងនឹងមករកឯង ហើយនឹងបញ្ចប់ជីវិតរបស់ឯងដូចដែរនាងធ្លាប់ធ្វើ នេះគឺជាការដាក់ទោសសម្រាប់អ្នកដែលជាប់ពាក់ពន្ធក្នុងរឿងនេះ”

    មិនប៉ុន្មានថ្ងៃផងសារមួយនោះត្រូវបានចែកចាយបន្តពេញសាលា។ សិស្ស១០នាក់ត្រូវបានស្លាប់ដោយមិនដឹងពីមូលហេតុ ដោយក្បាលរបស់ពួកគេបានដាច់ចេញពីខ្លួន រកមិនឃើញ។ ជាមូលហេតុធ្វើអោយអ្នកដែលមានការពាក់ព័ន្ធតក់ស្លុតនឹងខំប្រឹងផ្ញើសារនោះបន្តគ្នាមិនឈប់ឈរ។

    ដំបូងឡើយ ប៉ូលិសមានការសង្ស័យលើម្តាយរបស់សាគី ពួកគេបានឃាត់ខ្លួនម្តាយសាគីដើម្បីធ្វើការសួរចម្លើយ។ ក៏ប៉ុន្តែម្តាយសាគីត្រូវបានដោះលែងព្រោះខាងប៉ូលិសគ្មានភស្តុតាង ដើម្បីធ្វើការចោទប្រកាន់ម្តាយសាគីបាន ហើយក៏មិនមានសាក្សីធ្លាប់បានឃើញគាត់ប្រព្រឹត្តអំពើឃាតកម្មនោះដែរ។

    ចំនួនការផ្ញើសារបន្តកាន់តែកើនឡើង ដែលធ្វើអោយវាសាយភាយពេញFacebook។ ហើយនេះជាបទពិសោធពីអ្នកដែលទទួលបានសារនោះ៖

    “ថ្ងៃមួយខ្ញុំនិងមិត្ត បានទទួលសារមួយក្នុងទូរស័ព្ទ មិត្តរបស់ខ្ញុំខ្លាចខ្លាំងណាស់ ប៉ុន្តែសម្រាប់ខ្ញុំគិតថាជារឿងគួរអោយចង់សើច មិត្តខ្ញុំចង់ផ្ញើសារបន្ត តែត្រូវបានខ្ញុំបញ្ចុះបញ្ចូលមិនអោយផ្ញើទៀតទេ។ ហើយនៅយប់នោះ ខណៈពេលកំពុងគេង ខ្ញុំឮសំលេងចម្លែកដែលធ្វើអោយខ្ញុំភ្ញាក់បើកភ្នែក ឃើញស្រមោលមនុស្សស្រីកំពុងឈរក្បែរបង្អួចបន្ទប់របស់ខ្ញុំ នាងកំពុងតែសម្លក់មករកខ្ញុំ ដោយគ្រាប់ភ្នែកម្ខាងធំរីកស្ញាញ។ ភ្លាមនោះខ្ញុំប្រញាប់យកទូរស័ព្ទមកផ្ញើរសារបន្ត ស្រាប់តែនាងរលាយបាត់នៅចំពោះមុខខ្ញុំតែម្តង ខ្ញុំពិតជាភ័យខ្លាំងណាស់ មិនអាចសម្ងំគេងតទៀតបានទេ។ ថ្ងៃបន្ទាប់ ខ្ញុំក៏បានដឹងដំណឹងថាមិត្តខ្ញុំបានស្លាប់កាលពីយប់ម៉ិញបាត់ទៅហើយ វាត្រូវបានគេសម្លាប់នៅលើគ្រែរបស់វា ពីខ្ញុំពិតជាមិនជឿមែន ប៉ុន្តែឥឡូវខ្ញុំជឿហើយ។ ចឹងបើអ្នកគ្រប់គ្នាអត់ចង់ក្លាយខ្លួនជាជនរងគ្រោះបន្ទាប់ទេ ចឹងត្រូវតែផ្ញើរសារនេះបន្តទៅ”

    shareរឿងនេះទៅកាន់មិត្តរបស់អ្នកក្នុងរយៈពេល ២៤ម៉ោង បើមិនចឹងតែសាគីនឹងបានដឹង ហើយនាងនឹងមករកអ្នក។ អត់ខ្វល់ថាអ្នកជឿ រឺក៏អត់ទេ តែយប់នេះអ្នកនឹងដឹងច្បាស់...

    credit : scaryforkids
    translation : PapaYa ToTo

    #FanWrite
    សាគី សាគី Reviewed by Unknown on 12:33 PM Rating: 5
    Loading...
    Powered by Blogger.