អាថ៌កំបាំងចម្រៀងមួយបទដែលច្រៀងដោយសាកសព
មានវីដេអូឃ្លីបខ្លីមួយដ៏គួរឱ្យខ្លាចនៅក្នុងយូធូបដែលមានចំណងជើងថា “ខ្ញុំមានអារម្មណ៍អស្ចារ្យ” (I Feel Fantastic) ដែលបានបង្ហោះកាលពីឆ្នាំ២០០៩ដោយឈ្មោះ Creepyblog ហើយក្នុង channel នេះមានវីដេអូតែមួយហ្នឹងគត់, ហើយមានអ្នកចុចចូលមើលជាង៧លាននាក់រហូតមកដល់ពេលនេះ។
វីដេអូនោះគឺមានស្ត្រីស្លេកស្លាំង រូបរាងដូចម៉ាឡាកាំងសម្រាប់តាំងខោអាវ ដែលនាងមានឈ្មោះថា “មនុស្សយន្ត Tara,” ដែលបានច្រៀងចម្រៀងមួយបទជាមួយសំឡេងម៉ាស៊ីនយ៉ាងតូចគ្រលួច ព្រមទាំងមានភ្លេងដ៏គួរឱ្យខ្លាច។
ក្នុងវីដេអូឃ្លីបនោះ, កាមេរ៉ាមិនកម្រើកទេហើយTaraមិនកម្រើកខ្លួនឡើយ កម្រើកតែក្បាល ដៃ ហើយនឹងមាត់។ វាគួរឱ្យខ្លាចខ្លាំងណាស់ ហើយមិនតែប៉ុណ្ណោះ, វីដេអូនេះមានពីរឆាក។
ទីមួយ, គឺថតការច្រៀងក្នុងផ្ទះរបស់ Tara ហើយទីពីរគឺថតយកវាលព្រៃខាងក្រៅផ្ទះហើយកាមេរ៉ាទាញទៅជិតដី។
អត្ថន័យបទដែលច្រៀងគឺឃ្លា “សូមចាកចេញ,” ព្រមជាមួយពាក្យ “រត់ៗៗ...រត់ៗ...”
វីដេអូនេះត្រូវមនុស្សជាច្រើនបានឱ្យដឹងថា អ្នកបង្កើតគឺ John Bergeron បានសម្លាប់នារីម្នាក់ដែលត្រង់កន្លែងវាលជិតព្រៃនោះ ហើយកន្លែងហ្នឹងហើយដែលគាត់កប់សពនាង រួចព្រលះយកស្បែក និងសម្លៀកបំពាក់នាងមកពាក់ឱ្យ Tara។
គាត់បង្កើតមនុស្សយន្តមួយដែលជំនួសរូបនាង។
យោងតាមពាក្យនិយាយតៗគ្នា លោក Bergeron បានសម្លាប់នារីម្នាក់ឈ្មោះ Tara, ដោយមិនដឹងមូលហេតុពិតប្រាកដ, Bergeron បានធ្វើមនុស្សយន្តមួយឱ្យដូចជានាង Tara, ស្លៀកសម្លៀកបំពាក់នាង ពាក់ស្បែករបស់នាង ហើយគាត់បញ្ចូលកម្មវិធីដើម្បីឱ្យវាអាចច្រៀងឱ្យគាត់ស្ដាប់បាន ដើម្បីចង់ចងចាំនាងរាល់ថ្ងៃ ឬដើម្បីចងចាំសម្រែកមុនស្លាប់របស់នាង។
មកទល់ពេលនេះ អាថ៌កំបាំងនៃចម្រៀងមនុស្សយន្តដ៏គួរឱ្យខ្លាចនេះនៅតែជាចម្ងល់ ហើយលោក Bergeron នៅតែមិនទាន់អាចចាប់ខ្លួនបាន៕
ទស្សនាវីដេអូខាងក្រោម៖
អាថ៌កំបាំងចម្រៀងមួយបទដែលច្រៀងដោយសាកសព
Reviewed by Unknown
on
2:15 PM
Rating: