រឿង ទូរស័ព្ទរើសបាន (ភាគ២ចប់)
«នេះកាន់តែចម្លែកហើយ!» ខ្ញុំសួរដោយសំឡេងមិនស្រួល។ «ស្រីៗទាំងនេះត្រូវរំលោភសម្លាប់, លើកលែងតែធីណាម្នាក់។ ហេតុអីបានជានាងខុសគេចឹង?» ខ្ញុំសួរ។
ចាន់ណាស្ងៀមអស់មួយសន្ទុះ។ «ប្រហែលនាងក៏ដូចអញ្ចឹងដែរ,» នាងនិយាយ។
«អីគេ?»
«សាកគិតទៅមើល។ នាងសម្លាប់ខ្លួនទាំងដែលគ្មានមូលហេតុអីសោះ។ ហេតុផលអីដែលនាងធ្វើបែបនេះ?» ចាន់ណាសួរមុខមាំ។
បំណែកតម្រុយចាប់ផ្ដើមភ្ជាប់គ្នា។
«តែចុះសង្សាររបស់នាងវិញ? ហើយចុះអំពីរូបថតប្រុសៗទាំងនោះវិញ? ពួកគេបានស្លាប់អស់ហើយ, តែឈ្មោះរបស់ពួកគេគ្មានក្នុងទូរស័ព្ទទេ។»
ត្រូវហើយ។ បើនរណាម្នាក់ធ្វើវាដោយរំលោភ និងសម្លាប់ស្រីៗទាំងនេះ, ចុះប្រុសៗវិញ? ហេតុអីបានពួកគេស្លាប់នៅកន្លែងទីមួយ? ហើយហេតុអីបានជាការស្លាប់របស់ពួកគេសន្និដ្ឋានថាជាការសម្លាប់ខ្លួន?
ចាន់ណា និងខ្ញុំងឿងឆ្ងល់ដូចគ្នា ខណៈដែលទូរស័ព្ទក៏រោទិ៍។
ទីត ទីត ទីត!!!
ខ្ញុំចាប់ផ្ដើមស្អប់សំឡេងរោទិ៍នោះ។ ខ្ញុំមើលទៅវាដោយឆ្ងល់។
«បើក speaker ទៅ,» ចាន់ណាបង្គាប់។
ខ្ញុំដកដង្ហើមវែងមួយហើយទទួលទូរស័ព្ទ, ធ្វើតាមអ្វីដែលចាន់ណាប្រាប់ដោតចុចបើក speaker ដើម្បីស្ដាប់បានទាំងពីរនាក់។
«ណាគេណឹង?» ខ្ញុំសួរ។
ស្ងាត់ឈឹង គ្មានអ្វីសោះ។ ស្ងាត់ឈឹងបែបនេះកំពុងបន្លាចអារម្មណ៍ខ្ញុំយឺតៗ។
សំឡេងខ្ញុំញ័រខណៈនិយាយសួរទៀត, «តើឯងចង់បានអី? ហេតុអីបានជាឯងធ្វើបែបនេះ?»
«នៅឱ្យឆ្ងាយពីគាត់។»
ឃ្លីក។
តើនាងកំពុងនិយាយពីអាណាហ្នឹង?
ឬក៏... ពីបុរសសង្ហានោះ? គាត់មាននៅក្នុងរូបថតដែលខ្ញុំទទួលបានសារនោះ។
រូបថតចាប់ផ្ដើមផុសក្នុងចិត្តខ្ញុំ។ ទោះជាមានអ្វីកើតឡើងមកលើខ្ញុំ, រំលោភខ្ញុំ, សម្លាប់ខ្ញុំ, តែចុះពួកម៉ាកចាន់ណា (គាត់ឈ្មោះដារិទ្ធ) មានទាក់ទងអីក្នុងរឿងនេះ?
ខណៈដែលខ្ញុំនៅស្ងៀមដោយចម្ងល់, ខ្ញុំឮចាន់ណាស្រែកក្បែរខ្ញុំ។
«រូបថត!!!!» នាងនិយាយ។
«អីគេ?»
នាងទាញទូរស័ព្ទមកចុចម្ដងទៀត។ «មើលទៅរូបភាពប្រុសៗទាំងនោះ។» ខ្ញុំមើល។ បុរសដំបូងស្លាប់លើបង្អួច, បន្ទាប់ព្យួរកជាប់ខ្សែលើជណ្ដើរដែក, បុរសទីបីធ្លាយពោះវៀនដោយវះនឹងកាំបិតខ្លួនឯង, ទីបួនយកកាំភ្លើងបាញ់ក្បាលធ្លាយខួរ...
ឈប់សិន!
«នេះគឺ...»
«... ធ្វើអត្តឃាត...» ចាន់ណាបង្ហើយ។
តម្រុយចុងក្រោយបង្ហាញហើយ។
«គេថតពួកគេ,» ខ្ញុំនិយាយយឺតៗ។ «គេទៅរកស្រីៗទាំងនោះ រំលោភស្រីៗទាំងនោះហើយទៅថតបុរសទាំងនោះ... បុរសទាំងនោះសម្លាប់ខ្លួនព្រោះខូចចិត្តសង្សាខ្លួនត្រូវគេរំលោភសម្លាប់។»
យើងនៅស្ងៀមមួយសន្ទុះ។ បន្ទាប់មកខ្ញុំទាញកាបូបដៃរបស់ខ្ញុំ។
«ឈប់សិន, សុលីតា, ហើយហែងប្រុងទៅណាហ្នឹង?» ចាន់ណាស្រែកសួរខ្ញុំ។
ខ្ញុំតម្អក់បន្តិចនៅមាត់ទ្វារ។ «ខ្ញុំត្រូវទៅនិយាយជាមួយដារិទ្ធ។ ខ្ញុំត្រូវតែប្រាប់គាត់ពីអ្វីដែលកំពុងតែកើត។ គាត់មិនទាំងដឹងថាគាត់កំពុងមានគ្រោះថ្នាក់ទេ។»
ខ្ញុំឱបចាន់ណា។ «ឯងមិនអាចទៅជាមួយគ្នាបាននោះទេ, គ្នាត្រូវការឱ្យឯងនៅទីនេះហើយយើងនឹងបំបែកវាម្ដងទៀត។» ហើយព្រោះគ្នាមិនចង់ឱ្យឯងមានគ្រោះថ្នាក់ជាមួយគ្នា, ខ្ញុំនិយាយបន្ថែមក្នុងខួរក្បាល។
ខ្ញុំគិតថានាងនិងមកតាមខ្ញុំ, តែខ្ញុំមកក្រៅទ្វារមុននឹងនាងនិយាយអ្វីបាន។ ខ្ញុំត្រូវ call ទៅលេខដារិទ្ធ ព្រោះគាត់បានដាក់លេខគាត់ក្នុងទូរស័ព្ទខ្ញុំ, ពិតជាសំណាងធំណាស់។ ទូរស័ព្ទគាត់ខ្ញុំ call ចូលហើយខណៈខ្ញុំឡើងម៉ូតូ។
«ស្រីស្អាតដែលជួបនៅក្លឹបមែនទេហ្នឹង?» គាត់សួរ។
ខ្ញុំអៀនណាស់។ ទោះជាស្ថិតក្នុងការសង្ស័យ, សំឡេងគាត់អាចឱ្យខ្ញុំលង់ស្នេហ៍បាន។
«ដារិទ្ធ, ខ្ញុំចង់និយាយជាមួយបង។ ខ្ញុំចង់ជួបបង។ ឥឡូវនេះបងឯងរវល់មែនទេ?»
ខ្ញុំដឹងថាគាត់កំពុងញញឹម។ «ហើយបងសំខាន់ដល់ថ្នាក់ចាំស្អែកអត់បានមែនពៅ? បាទអត់អីទេ។ យើងអាចជួបគ្នាបាន។ ហើយអូនឯងមកផ្ទះបងម៉ោ។»
ខ្ញុំស្ងៀម។ ធ្វើចឹងមិនល្អនោះទេ, ព្រោះវាធ្វើឱ្យអ្នកដែលតាមខ្ញុំនោះគេនឹងដឹងពីកន្លែងលាក់ខ្លួនរបស់គាត់មិនខាន។
«គិតថាទៅជួបនៅកន្លែងសាធារណៈមួយវិញ...»
គាត់សើច។ «អូនឯងមិនទាន់ទុកចិត្តបងមែនទេ? អត់បញ្ហាទេ។ ចុះទៅជួបនៅភោជនីយដ្ឋានមួយល្អទេ? នេះនឹងក្លាយជាការណាត់ជួបដ៏ពិសេសមួយ។» គាត់ប្រាប់ឈ្មោះហាងដ៏ថ្លៃថ្នូរមួយឱ្យខ្ញុំទៅ ហើយខ្ញុំក៏យល់ព្រម។
«អូននឹងទៅដល់ទីនោះនា២០នាទីទៀត។»
«វាជាការណាត់ជួប។» ខ្ញុំដឹងថាគាត់កំពុងញញឹម។
បាននិយាយជាមួយគាត់ធ្វើឱ្យខ្ញុំធូរស្បើយខ្លះ។ ហើយពេលនឹកឃើញទៅដល់ទូរស័ព្ទនោះភ្លាម, ខ្ញុំខឹងខ្លាំងណាស់។ ពិតជាខឹងខ្លាំងមែនទែន។ គេនោះចង់តាមធ្វើបាបខ្ញុំដល់ណា? គេគិតថាអាចបញ្ឆោតខ្ញុំបាន? ល្អហើយ, វាមិនងាយស្រួលដូចអ្វីដែលគេនោះគិតទេ។ បើខ្ញុំទៅទីស្ងាត់ណាមួយ, ដូចជាខ្ញុំនាំគេនោះទៅដែរអញ្ចឹង។ តើសំណាងអាក្រក់អ្វីខ្លះនឹងកើតឡើងមកលើខ្ញុំ?
ខ្ញុំនៅតែមិនយល់នូវរឿងខ្លះ។ តើស្រីនោះ call មកខ្ញុំដើម្បីអី? តើនាងជាភ្នាក់ងាររបស់គាត់ឬ? ហើយធ្វើអញ្ចឹងបានចំណូលអី? ទោះជាខ្ញុំបានមកដល់ភោជនីយដ្ឋានហើយ, សំនួរទាំងនេះនៅតែវិលពេញក្នុងចិត្តខ្ញុំ។
ខ្ញុំមានអារម្មណ៍មានសុវត្ថិភាពជាងមុនភ្លាមៗពេលដែលខ្ញុំឃើញស្នាមញញឹមដ៏ស្រទន់មន្តស្នេហ៍របស់ដារិទ្ធ។ ទឹកភ្នែកខ្ញុំហូរធ្លាក់ពីភ្នែកទាំងទ្វេ។ ខ្ញុំខ្លាចតែធ្វើបែបនេះធ្វើឱ្យគាត់បារម្ភទេ, តែខ្ញុំមិនអាចបញ្ឈប់ចិត្តរត់ទៅរកគាត់។
គាត់តក់ស្លុត, តែដៃគាត់នៅតែត្រកងឱបខ្ញុំយ៉ាងណែន។ «អេ, ហើយមានរឿងអីហ្នឹង, មានអីកើតឡើង?»
ខ្ញុំឆ្លើយមិនចេញអស់មួយសន្ទុះ, ហើយគាត់ក៏និយាយតិចៗយ៉ាងស្រទន់មកកាន់ខ្ញុំ។ «មិនអីទេ, អូនប្រាប់បងម៉ោ, បងមិនឱ្យនរណាធ្វើបាបអូនជាដាច់ខាត។»
បន្ទាប់ពីនោះ, គាត់នាំខ្ញុំចូលក្នុងតៀមមួយក្រោយភោជនីយដ្ឋានជាកន្លែងដែលយើងអាចនិយាយគ្នាបានតែពីរនាក់។ ខ្ញុំចាប់និយាយរឿងរ៉ាវទាំងអស់, ពីទូរស័ព្ទរើសបាននោះ, ការ call, រូបថត... គាត់ស្ដាប់យ៉ាងស្ងប់ស្ងាត់, មុខគាត់មិនកម្រើក។
«អូនប្រាប់បងព្រោះអូនគិតថាគេនោះតាមយើងទាំងពីរ
ខ្ញុំនិយាយចប់ទាំងអស់ពីជនមិនស្គាល់មុខ។ ដារិទ្ធងើបពីតុហើយចាប់ដៃខ្ញុំ។ គាត់សម្លឹងចំភ្នែកខ្ញុំខណៈដែលនិយាយ។
«ស្ដាប់បងណា។ បងមិនឱ្យវានោះមកក្បែរអូនទេ, អូខេ? គ្មានអីកើតឡើងទេ។»
ខ្ញុំងក់ក្បាល, ទឹកភ្នែកភ័យព្រួយរបស់ខ្ញុំប្រែទៅជាត្រេកអរវិញ។ ទីបំផុតខ្ញុំមានអារម្មណ៍សុវត្ថិភាពហើយ។
ពេលចាប់ផ្ដើមងងឹតហើយយើងក៏ចាកចេញពីភោជនីយដ្ឋាននោះ។ ដារិទ្ធបបួលខ្ញុំទៅលេងផ្ទះរបស់គាត់, តែខ្ញុំបដិសេធ... ខ្ញុំមិនចង់ឱ្យគាត់ធ្លាក់ទៅក្នុងគ្រោះថ្នាក់ដោយសារតែខ្ញុំនោះទេ។ បន្ថែមពីនេះ, ខ្ញុំកាន់តែព្រួយពីចាន់ណា។ ចុះបើគេនោះតាមខ្ញុំទៅផ្ទះរបស់នាង? ខ្ញុំ call ទៅនាងដើម្បីឱ្យប្រាកដថានាងមិនមានបញ្ហាអី។ នាងទទួលហើយនាងគ្មានបញ្ហាអីទេ, តែខ្ញុំគិតថាបើខ្ញុំទៅទៅវិញកាន់តែឆាប់កាន់តែល្អ។
ដារិទ្ធបណ្ដើរខ្ញុំមកម៉ូតូរបស់ខ្ញុំហើយគាត់ស្រាប់តែឈប់។
«ម៉េចហ្នឹង, កើតអី?»
គាត់មើលមកខ្ញុំអស់មួយសន្ទុះ, បន្ទាប់មកចាប់កដៃខ្ញុំ។ «បងគិតថាវាកំពុងពួននៅទីនេះ,» គាត់និយាយខ្សឹប។ គាត់ចាប់ទាញកដៃខ្ញុំយ៉ាងខ្លាំងឡើងឈឺ។
«ម៉ោតាមបងម៉ោ។»
យើងរត់ទៅផ្លូវតូចមួយ, ខ្ញុំត្រូវគាត់ទាញដោយខ្សែដៃដែកស្រួចៗរបស់គាត់។ មុនពេលដែលយើងមកដល់ចុងផ្លូវស្ងាត់មួយនេះ, គាត់បែរមកស្ដាំហើយយើងចូលទៅតំបន់ស្ងាត់មួយទៀត។
ខ្ញុំឈរស្ងៀមខណៈដែលគាត់សម្លឹងទៅក្រៅមើលផ្លូវ។
«ល្អហើយ, គ្មាននរណាឃើញយើងទេ។»
ខ្ញុំមើលមុខគាត់ហើយដឹងថាអ្វីម្យ៉ាងមិនប្រក្រតី។
ដារិទ្ធក៏កំពុងមើលមុខខ្ញុំដែរ, ស្នាមញញឹមរួសរាយរបស់គាត់បានប្ដូរទៅជា... កាច។ គាត់កំពុងញញឹមយ៉ាងគំនួច។
«អូនខ្លាចជនមិនស្គាល់មុខនោះហ្អែស? សង្ស័យថាគេតាមចាប់រំលោភ ហើយសម្លាប់ស្រីៗ... តាមពិតគឺអញ្ចេះ! ចុះបើសិនជាបងធ្វើការងាររបស់គេនោះ, គេនឹងឈប់តាមរំខានអូន! គិតម៉េចវិញ?»
ខ្ញុំសម្លឹងទៅគាត់, ទាំងមិនយល់។ តើបុរសដែលការពារខ្ញុំយ៉ាងកក់ក្ដៅម្នាក់នេះម៉េចក៏ទៅជាបែបនេះ?
«ប-បងចង់និយាយពីអី?»
គាត់ដើរមួុជំហានទៀតមកកាន់តែជិតខ្ញុំ។ ខ្ញុំថយមួយជំហាន។ គាត់សើច។
«អូនដឹងទេថាហេតុអីបានជាបងនាំអូនមកកន្លែងស្ងាត់នេះ? ព្រោះទីនេះរត់មិនរួចទេ។ ហើយអូនភ្លើម៉្លេះដែលជឿបងថាគេនោះកំពុងពួនឃ្លាំមើលយើង! អូនភ្លើទេហ្អែស?»
ខ្នងខ្ញុំផ្អឹបជាប់នឹងជញ្ជាំងនៃទីស្ងាត់នេះ។ បេះដូងខ្ញុំលោតញាប់។ ខ្ញុំចាប់ផ្ដើមដឹងថាខ្ញុំបានធ្វើខុសខ្លាំងណាស់។ ខ្ញុំចង់រត់, តែធ្វើមិនបាន។ ដៃខ្ញុំញ័រដោយភ័យ។ ខ្ញុំគ្មានកន្លែងនឹងរត់ទេ។
ដារិទ្ធទាញរូតខោគាត់ចុះក្រោម ហើយចាប់សុដន់ខ្ញុំច្របាច់យ៉ាងព្រហ៊ើន។
«អូនឯងសំណាងហើយ។ បងមិនដែល [ច@ុយ] ស្រីណាឡប់ៗចឹងទេ តែសម្រាប់អូនឯង? ល្អ, បងចង់ប្លែកអារម្មណ៍។»
គេដូចជាបំពានលើខ្ញុំហើយ។ ខ្ញុំប្រមូលកម្លាំងទាំងអស់ទៅជើងហើយធាក់ប្រដាប់គាត់មួយទំហឹងធ្វើឱ្យគាត់ឈឺជាខ្លាំង។
គាត់ស្រែកជំទាល់មួយភ្លែតហើយយកដៃខ្ទប់ [@]។ ខ្ញុំព្យាយាមរត់ចេញពីគាត់, តែគាត់បានចាប់កដៃខ្ញុំជាមួយនឹងខ្សែដៃដែករបស់គាត់ទៀតហើយ។ ខ្ញុំមានអារម្មណ៍ថាក្រចកគាត់កំពុងចាក់លិចស្បែកខ្ញុំ។
«ស្រីចង្រៃ, ហ៊ានវ៉ៃយើង នាងឯងទទួលរបស់យើងវិញទៅ។»
ខ្ញុំរើដៃរបស់ខ្ញុំឱ្យខ្លាំងតាមដែលកម្លាំងអាចធ្វើបាន។ ដៃម្ខាងទៀតរបស់គាត់ចាប់បោចសក់ខ្ញុំហើយទាញខ្ញុំត្រឡប់វិញ។ ដៃម្ខារបស់ខ្ញុំចាក់គ្រាប់ភ្នែករបស់គាត់។ ឈាមកំពុងប្រឡាក់ក្រចកដៃរបស់ខ្ញុំខណៈដែលគាត់ស្រែកដោយក្ដីឈឺផ្សា។ គាត់លែងដៃខ្ញុំ, តែដៃម្ខាងរបស់គាត់នៅតែចាប់សក់ខ្ញុំ, ហើយដៃម្ខាងទៀតរបស់គាត់លូកយកកាំបិតតូចពីហោប៉ៅក្រោយរបស់គាត់។
ហើយរំពេជនោះ, គ្រប់យ៉ាងក៏ឈប់។
ខ្ញុំមិនដឹងថាយើងទាំងពីរដឹងថាវាជាអ្វីទេ, តែវាពិតជាប្រាកដមែន។ គាត់បែរទៅមើល, ហើយខ្ញុំក៏ឃើញនាងដែរ។
គឺសិស្សស្រីម្នាក់ដែលខ្ញុំឃើញនៅក្នុងរូបថត, ភ្នែកនាងសម្លក់ថ្លែយ៉ាងកំណាចមករកយើង។ នាងមើលមកខ្ញុំមួយសន្ទុះមុននឹងបែរទៅរកដារិទ្ធ។
រំពេជនោះ, ខ្ញុំមិនអាចឃើញនាងទៀតទេ។
«ចង្រៃយក៍? ស្អីនេះ? ចង្រៃយក៍!!!!» ដារិទ្ធស្រែកជំទាល។ គាត់លែងខ្ញុំហើយផ្អឹបខ្នងទៅនឹងជញ្ជាំង។
សម្រាប់ខ្ញុំ, ខ្ញុំមិនអាចមើលនាងឃើញទៀតទេ។ តែអ្វីដែលដារិទ្ធកំពុងឃើញ, គឺនាងកំពុងធ្វើទារុណកម្មទៅលើដារិទ្ធហើយ។
គាត់ស្រែកហើយខ្ទប់ភ្នែកដែលកំពុងហូរឈាម។ ខ្ញុំភ្ញាក់ផ្អើលណាស់ដែលខ្ញុំចាក់ភ្នែកគាត់ប៉ុណ្ណឹងហើយគាត់នៅតែមើលឃើញទៀត។
ទីបំផុត, នាងក៏យកគាត់ទៅណាបាត់ឈឹង ទុកឱ្យខ្ញុំឈរនៅទីនេះតែម្នាក់ឯង។
ខ្ញុំឈរយ៉ាងញ័រញាក់, ដកដង្ហើមវែងៗ, ខ្លួនទាំងមូលរបស់ខ្ញុំញ័រដូចស្លឹកឈើទៅហើយ។
ទីត ទីត ទីត។
ខ្ញុំយកទូរស័ព្ទចេញពីកាបូបដៃរបស់ខ្ញុំ។ ខ្ញុំចុចទទួលវា។ លើកនេះ, ខ្ញុំមិននិយាយអ្វីទេ តែខ្ញុំរង់ចាំ។
ខ្ញុំប្រាកដច្បាស់ហើយថាសំឡេងដែលឮចេញពីទូរស័ព្ទនេះជាសំឡេងរបស់ធីណា។
«ខ្ញុំប្រាប់ឯងហើយថាឱ្យនៅឱ្យឆ្ងាយពីគាត់។»
ឃ្លីក។
ខ្ញុំរត់មកផ្ទះវិញ, ហើយបម្រុងទៅប្រាប់ប៉ូលីសពីភាពអាក្រក់របស់ដារិទ្ធ, តែពេលមានព័ត៌មានទាន់ហេតុការណ៍មួយចេញផ្សាយ, ខ្ញុំមិនបាច់ទៅប្ដឹងប៉ូលីសទៀតទេ។ និស្សិតប្រុសអារកសម្លាប់ខ្លួនឯងក្នុងផ្ទះរបស់គាត់។ មើលទៅរូបភាពដូចជាដារិទ្ធបានធ្វើអត្តឃាតអញ្ចឹង។ តែខ្ញុំដឹងច្បាស់ថានេះជាស្នាដៃធីណា។ ខ្ញុំក៏ដឹងថាហេតុអីបានជាសង្សារបស់ស្រីៗទាំងនោះសុទ្ធតែសម្លាប់ខ្លួនបន្ទាប់ពីស្រីៗទាំងនោះត្រូវរំលោភសម្លាប់។ ខ្ញុំក៏ទើបដឹងថាហេតុអីសុខៗខ្ញុំរើសបានទូរស័ព្ទនេះ។ ធីណានាងដឹងមុនពីជោគវាសនាស្រីណាដែលនឹងត្រូវគេរំលោភ។ ព្រោះដោយសារនាងមិនចង់ឱ្យស្រីៗរងគ្រោះត្រូវគេរំលោភ ទើបនាងព្យាយាមជួយយើង។
សំឡេងសារថ្មីមួយបន្លឺឡើងពីទូរស័ព្ទ។ វាជារូបថតសពរបស់ដារិទ្ធ។ ក្រោយមក, ខ្ញុំយកទូរស័ព្ទនេះទៅដាក់ត្រង់កន្លែងដែលខ្ញុំរើសវាបាន, ហើយព្រឹកឡើងទូរស័ព្ទនោះក៏បាត់ពីកន្លែងនោះទៅ។ មិនដឹងថាតើមានតែខ្ញុំម្នាក់ទេឬដែលត្រូវនាងជួយសង្គ្រោះបាន, តែដែលនាងតបនឹងអំពើអាក្រក់របស់ប្រុសៗអស់ទាំងនោះយ៉ាងសមបំផុត, ទោះជាពេលខ្លះនាងជួយយឺតពេល។
មិនដឹងថាមានស្រីណាទៀតទេដែលរើសបានទូរស័ព្ទមួយហ្នឹង, សង្ឃឹមថាខ្ញុំជាជនចុងក្រោយទៅចុះដែលជួបរឿងអាក្រក់បែបនេះ, តែបើមានជនបន្ទាប់, សូមឱ្យធីណាជួយសង្គ្រោះបាន។
អរគុណធីណា!!! ទៅធ្លាក់នរកចុះដារិទ្ធចង្រៃ។ អ្នករើសបានទូរស័ព្ទបន្ទាប់អាចជាលោកអ្នក៕
ចប់
រឿង ទូរស័ព្ទរើសបាន (ភាគ២ចប់)
Reviewed by Unknown
on
7:10 PM
Rating: