>
  • ទំព័រដើម
  • រឿង ខ្មោចក្ដិត

     
    អ្នកភូមិនិយាយគ្នាលាន់ហូរហែរទ្រហឹងដណ្ដើមគ្នានិយាយ។ ពូចនដែលត្រូវជាមេឃុំចូលកណ្ដាលហ្វូងហើយស្រែក

    «ស្ងាត់ៗសិនបងប្អូនទាំងអស់គ្នា!!!!! ខ្ញុំដឹងហើយថាបងប្អូនទាំងអស់គ្នាមកផ្ទះខ្ញុំថ្ងៃនេះចង់និយាយពីរឿងហ្នឹង តែសូមកុំដណ្ដើមគ្នានិយាយពេកស្ដាប់មិនបានទេ។» គាត់បង្អាក់បន្តិច ហើយពេលអ្នកភូមិស្ងប់ស្ងាត់អស់ ទើបគាត់បន្តទៀត, «ដូច្នេះអ្នកទាំងអស់គ្នាត្រូវប្រយ័ត្នប្រយែងផង កុំជុះអាចម៌ពាសវាល កុំទៅណាតែឯង ប្រយ័ត្នខ្មោចស៊ីក្ដិត។»

    អ្នកភូមិបែកហ្វូងទៅផ្ទះរៀងៗខ្លួនដោយអារម្មណ៍ព្រឺព្រួច។ ក្នុងភូមិមានខ្មោចតៃហោងចូលចិត្តខាំក្ដិតមនុស្ស ពិតជាគ្មានសីលធម៌សោះ។

    នាងរីកំពុងងូតទឹកកណ្ដាលអធ្រាតខែភ្លឺ។ ចំជាឡប់មែននាងនេះ ពីថ្ងៃមិនប្រកាច់ងូតទេ ដល់យប់ងងឹតហើយតាំងប្រកាច់ទើបមកងូតទឹក។ ដែលនាងហ៊ានមកងូតគឺព្រោះមានគ្នាច្រើនដែរប្រហែល3នាក់ជាស្រីៗភូមិជាមួយគ្នា ដូច្នេះទើបមិនសូវខ្លាច ហ៊ានមកងូតនៅត្រពាំងភូមិស្ងាត់យ៉ាងដូច្នេះ។

    «ណែពិសីអើយ!!ងូតយូរស្អីម៉្លេះទេ។ គ្នាទៅមុនហើយ» ស្រីៗទាំងអស់ដើរចេញទៅទុកឱ្យពិសីនៅឯនអនងូតទឹកតែម្នាក់ឯងតាមទម្លាប់។ រំពេជនោះនាងបានលឺសំលេងលុយទឹកលាន់ច្រោកៗលឿនសំដៅមករកនាង ដៃត្រជាក់លូកចូលមាត់នាងឡើងស្លាក់ ដោយនាងភ័យពេកក៏សន្លប់បាត់ទៅ...


    ដឹងខ្លួនឡើងឃើញថាខ្លួនឯងនៅដេកស្ដូកស្ដឹងលើដុំថ្មធំ បើកភ្នែកទៅឃើញបុរសម្នាក់អាក្រាតកាយកំពុងតែចាប់រំលោភនាងយ៉ាងរោលរាល។ ពិសីស្រែកយំដោយការឈឺចាប់ ទោះជានាងរើបម្រាស់ខ្លាំងយ៉ាងណាក៏មិនអាចរួច។ នាងប្រឹងរើពីកំដាប់ដៃជនចង្រៃរហូតរួច តែត្រូវជននោះយកដុំថ្មគប់ត្រូវកំប៉េះគូទនាងបណ្ដាលឱ្យបែកឈាមមួយរំពេជ។


    ---


    ពិសីងើបមុខឡើងសម្លក់ជុំវិញខ្លួន...

    ស្ត្រីម្នាក់ និងស្វាមីកំពុងតែមានអារម្មណ៍មិនស្រួលព្រោះកូនស្រីខ្លួនប្រាប់ថាទៅងូតទឹក តែទៅយូរហើយមិនទាន់ឃើញមកវិញ។ គាត់ប្រុងនឹងចេញទៅរកស្រាប់តែឃើញនាងដើរមក។

    «ពិសីកូន!!!ម៉េចកូនស្រាតមកបែបនេះ ងាប់ហើយ។ ហើយម៉េចក៏មានឈាមច្រើនម៉្លេះ? កូនកើតអី? មុតនឹងស្អីមែនទេ?» ស្ត្រីជាម្ដាយរត់ទៅយកកន្សែងមកបិទបាំងកូន តែពិសីពេលនេះមិនមែនជានាងពីមុនទេ នាងទះកំភ្លៀងម្ដាយខ្លួនឯងមួយដៃយ៉ាងធ្ងន់។ ម៉ែនាងងើបមុខមកឃើញភ្នែកកូនខ្លួនឯងសម្លក់ឡើងថ្លែ គាត់លស់ព្រលឹងស្រែកហៅប្ដីឱ្យមកជួយ។ ពិសីលើកជើងជាន់ម្ដាយខ្លួនខ្លាំងៗ ខណៈដែលឪពុកនាងចុះមកចាប់នាងតែនាងហាក់ដូចជាមានកម្លាំងខ្លាំងណាស់ រុញបុរសចំណាស់ឱ្យដួលស្ទើស្លាប់។ អ្នកភូមិផ្អើលមកជួយចាប់ពិសីរយះគូទម្នាក់នេះ តែនាងហាក់ដូចជាមិនមែនជាស្ត្រីទន់ភ្លន់ដូចមុនឡើយ គឺកាចសាហាវវ៉ៃសម្លាប់អ្នកភូមិឡើងគរជើងគ្នា...

    ពិសីដែលត្រូវខ្មោចចូលប្រកាច់វក់វីដូចគេរាំរវេយរវ៉ៃចំជាផ្ដេសផ្ដាសមែន។ អ្នកភូមិមកចាប់ឡើងណែនណាន់តាន់តាប់តែនៅតែចាប់មិនជាប់។

    ពេលនោះ បុរសម្នាក់ដើរមកឃើញមនុស្សរវីមរវៀមទាំងហ្វូងក៏ស្រែកថា

    «អេ!!!អ្នកភូមិនេះ អត់មានភ្លេងក៏រាំទៅបានដែរ ឆ្គួតមែន។» ហើយក៏ដើរចេញបាត់ទៅ។

    ក្រោយមកទៀត មានគ្រូខ្មែរអូមអាមរហាមមួយជាតិម្នាក់ដើរមកឃើញគេញាក់ទ្រើកៗទាំងហ្វូងក៏ចូលទៅមើល បំណងទៅរាំដែរ តែចូលទៅឃើញតែគេចាប់មនុស្សម្នាក់ដែលត្រូវខ្មោចចូលទៅវិញ។

    «ណែអស់អាហងមីហែង» គាត់ស្រែក។ « ស្ងៀមៗៗ» គាត់ស្រែកហើយក៏នៅតែមិនស្ងៀមទើបគាត់គំហ៊កឡើង «ពួកសំផឹង ស្ងៀម ស្ដាប់អញសិន មីចោររន្ទះបាញ់។» ស្រែកប៉ុណ្ណេះខ្មោចនាងពិសីស្ងៀមបន្តិចរង់ចាំស្ដាប់។

    «អ្នកទាំងអស់គ្នាមិនចាំបាច់ចាប់វាទេ បើចឹងនៅតែប៉ុណ្ណឹង គ្មានចាញ់គ្មានឈ្នះទេ ដូច្នេះដើម្បីឱ្យខ្មោចចេញត្រូវធ្វើតាមអញ...» គាត់សម្រាកនិយាយសិន ព្រោះមិនដឹងនិយាយស្អីទៀត។ បន្ទាប់មកគាត់បន្ត «ដើម្បីយកឈ្នះខ្មោចនេះ!!!បងប្អូនប្រុសស្រី នាំគ្នាឃ្មាតខ្មីធ្វើតាមអញ អាណាមិនធ្វើឱ្យរន្ទះបាញ់ ស្លាប់ទាំងអត្មាអញក្សិនក្ស័យសង្ខារ។» នេះគ្រាន់តែជាមន្តអាគមគាថាទេ។ គាត់សូត្របន្ត «មន្តអាគមៗៗគាថា សូមឱ្យសំលេងខ្ញុំបីដូចសត្វស្វា សូមឱ្យប្រាជ្ញាដូចតារាFacebook អែហេកៗ អាកិឆាយៈ ឯហិៗអាកិឆាយៈ អាហិមៈ អាហិមៈ។» គាត់ខាកស្លេះចេញបន្តិចហើយត «អូមហាស័ក្តិសិទ្ធ សូមសណ្ឋិតមករូបខ្ញុំ អារហាមៗៗៗ....អូម៉ាការធីស្វាហែកយក្ស ពុទ្ធាំងៗមន្តគាថា អូម៉ាការធីស្វាហែកយក្ស មាក់ មាក់អៅ....» 

    គាត់បង្គាប់ឱ្យគេរៀបចំក្រាលកន្ទេល រួចចាប់ពិសីមកលើកន្ទេលព្រមទាំងស្រែក :

    «ត្រូវរកអាចម៌ស្រីមេម៉ាយ៧ដុំគប់ឱ្យចំកញ្ចប់មាត់នាងនឹងជាវិញហើយ» គាត់បង្គាប់ភ្លាមអ្នកភូមិមើលទៅមុខមីងអឿនដែលជាស្រីមេម៉ាយអាជីព ប្រចាំភូមិ។

    «ណែកុំមកមើលមុខខ្ញុំ!!!យី? ខ្ញុំមានអាចម៌ណាដល់៧ដុំនោះ។» តែដោយត្រូវទទូចពីអ្នកភូមិច្រើនពេកគាត់ក៏ដើរទៅរកបង្គន់ទៅជុះ។

    បន្តិចក្រោយមកគាត់ដើរចេញមកវិញជាមួយក្អមដាក់លាមកយ៉ាងស្អុយអនេក។ គ្រូខ្មែរនោះលូកដៃសូនអាចម៌ជាដុំៗឥតខ្ពើមរអើមស្អីបន្តិចសោះ។ អ្នកនៅមើលទាំងប៉ុន្មានក្អួតវ៉កៗរៀងៗខ្លួន។

    «ឈប់ៗលោកគ្រូ !!! ខ្ញុំចេញ ខ្ញុំចេញ ខ្ញុំព្រមចេញលោកគ្រូ» ខ្មោចនាងពិសីលើកដៃសំពះព្រោះមិនចង់ភ្លក់រសជាតិអាចម៌មេម៉ាយ។

    ពិសីសន្លប់មិនដឹងខ្លួន ម៉ែឪនាងគ្រាហ៍ឡើងលើផ្ទះ៕

    (នេះជាហេតុការណ៍ពិតកើតឡើងនៅខេត្តស្វាយរៀង ដែលនិទានតដោយអ្នកខេត្តកំពង់ធំ សហការដោយអ្នកខេត្តកែប)

    ចប់អត់ន័យសិរីអើងអើយ
    រឿង ខ្មោចក្ដិត រឿង ខ្មោចក្ដិត Reviewed by Unknown on 7:06 PM Rating: 5
    Loading...
    Powered by Blogger.