>
  • ទំព័រដើម
  • រឿង បុរសជិះសេះ

     
    យប់មួយ, មានបុរសកម្លោះវ័យក្មេងម្នាក់កំពុងជិះលើខ្នងសេះ។ គាត់អស់កម្លាំង និងឃ្លាន ហើយកំពុងរកមើលកន្លែងដែលអាចស្នាក់មួយយប់បាន។ គាត់ឃើញផ្ទះឈើធំមួយនៅខាងមុខ ដែលគាត់អាចសុំស្នាក់បាន។ គាត់ជិះចូលទៅក្នុងទីធ្លាផ្ទះនោះហើយចុះពីលើសេះ។ នៅទីនោះ, គាត់ឃើញនារីស្រស់ស្អាតម្នាក់កំពុងកាន់ទៀនក្នុងដៃ។ នាងសួរគាត់ថាតើគាត់ជានរណាហើយមានការអ្វី។ ដោយពន្យល់ពីស្ថានការណ៍របស់គាត់ផង, បុរសកម្លោះនោះសុំនាងសម្រាកស្នាក់នៅមួយយប់។ នារីនោះយល់ព្រមហើយនាំគាត់ចូលទៅក្នុង។

    បុរសវ័យក្មេងនោះមើលទៅជុំវិញក្នុងផ្ទះហើយឃើញរូបគំនូរដ៏កំណាចដូចបិសាចនៃបុរសម្នាក់។ គាត់សួរស្ត្រីនោះថាតើនេះជានរណា។ នាងតបថាវាជារូបប្ដីនាង ដែលស្លាប់ទៅជាច្រើនឆ្នាំមកហើយ។ បុរសកម្លោះសម្លឹងមើលទៅរូបភាពយ៉ាងពិនិត្យ។ ពេលគាត់ងាកជុំវិញ, គាត់ភ័យជាខ្លាំងដែលឃើញបុរសដូចក្នុងគំនូរនោះឈរនៅទីនោះ, សម្លឹងមកគាត់ជាមួយទឹកមុខដ៏អាក្រក់។ ប្ដីនោះស្រែកដាក់បុរសវ័យក្មេង ហើយគំហ៊កសួរថាតើគាត់មកធ្វើអីក្នុងផ្ទះនេះ។ បុរសវ័យក្មេងតបថាស្ត្រីនោះបានអញ្ជើញគាត់ចូលមកក្នុងផ្ទះ។ បុរសជាប្ដីនោះថាមិនអាចទេ។ ប្រពន្ធគាត់បានស្លាប់ពីរឆ្នាំហើយ។ នេះជាស្ថានការណ៍ដ៏រន្ធត់សម្រាប់បុរសវ័យក្មេង តែគាត់ស្រាប់តែឃើញស្ត្រីនោះដើរតម្រង់មករកគាត់។ គាត់ប្រាប់បុរសជាប្ដីឱ្យមើលទៅខាងក្រោយខ្នង, តែបុរសជាប្ដីនោះថាគាត់មើលនាងមិនឃើញទេ។ បន្ទាប់មក, ប្ដីប្រពន្ធទាំងពីរនាក់នេះចាប់ផ្ដើមសើច។ ពួកគេពន្យល់ថានេះគ្រាន់តែជាការលេងសើចបញ្ឆោតតែប៉ុណ្ណោះ។

    បន្ទាប់ពីនោះ, អ្នកបម្រើម្នាក់ដើរចូលមកក្នុងបន្ទប់។ គាត់ប្រាប់ប្ដី និងប្រពន្ធនេះថាមានសាកសពមួយនៅខាងក្រៅ ក្នុងបរិវេណផ្ទះ។ ប្ដី និងប្រពន្ធនោះរត់ទៅក្រៅផ្ទះ ហើយរន្ធត់ជាខ្លាំងនៅពេលដែលឃើញសាកសពបុរសវ័យក្មេងនោះដេកស្លាប់លើខ្នងសេះ៕

    ចប់
    រឿង បុរសជិះសេះ រឿង បុរសជិះសេះ Reviewed by Unknown on 8:20 PM Rating: 5
    Loading...
    Powered by Blogger.