ការសិក្សាបង្ហាញថា អ្នកមានសង្សារប្រឈមនឹងរន្ទះបាញ់ជាងអ្នកអត់សង្សា
យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមយុវនិស្សិតបង្ហាញឱ្យក្រុមការងារយើងដឹងថា មានភាគរយនៃអ្នកមានសង្សារបានស្លាប់ដោយរន្ទះបាញ់ច្រើនជាងអ្នកអត់សង្សារដោយអាចសន្និដ្ឋាននូវមូលហេតុមួយចំនួនដែលពួកគេហ៊ានអះអាងបែបនេះ។ ខាងក្រោមនេះជាមូលហេតុសង្ខេប៖
១.ទូរស័ព្ទ
យើងដឹងរួចមកហើយថា អ្នកដែលមានសង្សារ គឺច្រើនទាក់ទងគ្នាតាមទូរស័ព្ទរាល់ថ្ងៃដោយវិធីនានាដូចជា call និយាយគ្នា, តាមសារ, តាម Facebook Messenger, ដែលវិធីទាំងនេះសុទ្ធតែទាមទារការភ្ជាប់បណ្ដាញ (connection access) ហើយផ្កាយរណបដែលនៅលើមេឃមានតួនាទីផ្ដល់ទិន្នន័យ (Data) មកអ្នកប្រើប្រាស់ដោយកាត់តាមបរិយាកាសទាំងស្រុង។ អ្នកដែលកំពុងងប់ងល់នឹងស្នេហាមិនសូវខ្វល់ខ្វាយរឿងរន្ទះផ្គរភ្លៀងទេ សំខាន់គឺផ្អែមល្ហែមជាមួយគ្នា។
២.ការស្បថស្បែ
អ្នកដែលសច្ចាស្នេហាគ្នាលុះក្ស័យជាច្រើនបានស្បថគ្នាថាបើអ្នកណាក្បត់អ្នកណានឹងសូមឱ្យរន្ទះបាញ់ងាប់។ តើអ្នកណាប្រាកដបានទៅថាមនុស្សម្នាក់ជឿតាមពាក្យសម្បថ? ដូច្នេះ, សូមបញ្ឈប់ការស្បថដាក់រន្ទះទៅ ដោយប្ដូរជាថា អ្នកណាក្បត់គ្នា សូមឱ្យឡានបុកវិញ សុវត្ថិភាពជាង។
៣.និយាយកុហក
តើអ្នកដឹងទេ ថារន្ទះស្អប់មនុស្សកុហកអ្នកដែលស្រឡាញ់ខ្លួនណាស់។ អ្នកពូកែកុហកទាំងឡាយស្រៀវក្បាលឱ្យហើយទៅ រាល់ពេលភ្លៀង ឬផ្គរម្ដងៗ។
សរុបមក, អ្នកអត់សង្សារក៏ល្អម្យ៉ាងដែរ ណាមួយមានសុវត្ថិភាពទៀតផងមែនទេប៉ិ?
អត្ថបទ : រន្ធត់
ការសិក្សាបង្ហាញថា អ្នកមានសង្សារប្រឈមនឹងរន្ទះបាញ់ជាងអ្នកអត់សង្សា
Reviewed by Unknown
on
8:12 PM
Rating: