សម្ដីចម្លែករន្ធត់ៗរបស់ក្មេងៗ
យើងបានដាក់សំនួរថា “តើអ្នកធ្លាប់ឮក្មេងៗ កូនៗរបស់អ្នកនិយាយអ្វីចម្លែកៗទេ?commentខាងក្រោម។” ហើយខាងក្រោមនេះជាពាក្យដែលកូនៗ និងក្មេងៗរបស់ពួកគេនិយាយ។ អ្នកអាចមិនយល់នូវសម្ដីខ្លះព្រោះវាជាពាក្យក្មេង :
Vattanak : កូនរបស់មិត្តខ្ញុំនិយាយទៅប៉ាវា, «ប៉ា! កូនស្រលាញ់ប៉ាណាស់ កូនចង់កាត់ក្បាលប៉ាយកតាមខ្លួន ចឹងទើបកូនអាចឃើញប៉ាគ្រប់ពេលដែលកូនចង់ឃើញ»។
សុខ សុឃឿន : កូនស្រីបីឆ្នាំរបស់ខ្ញុំឈរក្បែរប្អូនប្រុសទើបនឹងកើត, ហើយសម្លឹងទៅវា។ បន្ទាប់មក, នាងងាកមុខមកខ្ញុំហើយនិយាយ, «ប៉ា, វាជាបិសាច…យើងគួរតែកប់វាចោលទៅ។»
O-Ta : ប្អូនជីដូនមួយខ្ញុំធ្លាប់ធ្វើឱ្យម៉ាក់វាលស់ព្រលឹងជាញឹកញយ។ ពេលដែលវាធ្វើខុស, វាតែងខ្សឹបថា «បិសាចបង្គាប់ឱ្យកូនធ្វើវា!»
Makara : ខ្ញុំនៅផ្ទះមើលក្មេងតូច ហើយនាងសួរថាខ្ញុំចតឡាននៅឯណា។ ខ្ញុំចង្អុលទៅឡានខ្ញុំនៅក្រៅបង្អួច ដែលចតនៅផ្លូវម្ខាងទៀត។ នាងមើលមកខ្ញុំហើយថា, រត់ឆ្លងទៅថ្នល់ដោយមិនមើលឆ្វេងស្ដាំទៅ។» ខ្ញុំសួរថាម៉េចនិយាយចឹងហើយនាងឆ្លើយថា,«ខ្ញុំចង់ឃើញមនុស្សស្លាប់។»
តុលា : យប់មួយ, ខ្ញុំកំពុងបំពេរកូនប្រុសអាយុ២ឆ្នាំរបស់ខ្ញុំហើយគាត់និយាយថា “លាហើយប៉ា!» ។ ខ្ញុំតបទៅគាត់វិញ, «ទេ, យើងត្រូវនិយាយថារាត្រីសួស្ដី។» ។ គាត់តបមកវិញ, «កូនដឹងហើយ…តែពេលនេះត្រូវនិយាយថាលាហើយ…» ។ នៅយប់នោះខ្ញុំតែងមកអើតមើលគាត់ដើម្បីឱ្យប្រាកដថាគាត់នៅតែនៅទីនេះ។
Sophanmai : កូនប្រុសអាយុបីឆ្នាំខ្ញុំកំពុងប្រឡែងលេងជាមួយយាយរបស់វា។ វាអង្អែលមុខគាត់, ហើយសម្លឹងចំភ្នែកគាត់ព្រមទាំងនិយាយ,«យាយឯងចាស់ហើយ យាយនឹងស្លាប់ឆាប់ៗនេះ។» បន្ទាប់មកវាបែរទៅមើលនាឡិការ។
Sunhehh : កូនស្រីតូចរបស់ខ្ញុំកំពុងរៀននិយាយហើយចេះនិយាយពាក្យ«ចាប់ ចាប់ ចាប់ ចាប់ៗៗ» (ចាបៗជាពាក្យក្មេងតែងនិយាយ)។ ថ្ងៃមួយ, សំលេងដូចជាប្លែកណាស់ទើបខ្ញុំសួរទៅនាង, «កូនកំពុងនិយាយអីនឹង?» នាងបែរមុខរកខ្ញុំហើយខ្សឹប «ស្លាប់ ស្លាប់ ស្លាប់ ស្លាប់ ស្លាប់ ស្លាប់ប់ប់ ……»
LengChay : ក្មួយស្រីខ្ញុំកំពុងគេងក្នុងផ្ទះខ្ញុំយប់មួយ។ នាងបើកភ្លើងគ្រប់បន្ទប់ទាំងអស់។ ពេលខ្ញុំសួរថានាងខ្លាចងងឹតឬ, នាងឆ្លើយថា ,«ខ្ញុំមិនខ្លាចងងឹតទេ តែខ្ញុំខ្លាចអ្វីដែលនៅក្នុងភាពងងឹត។»
Lina : កូនស្រីអាយុ៥ឆ្នាំរបស់ខ្ញុំនិយាយ,«ម៉ាក់ៗ, ពេលម៉ាក់ងាប់ទៅ ខ្ញុំចង់ដាក់ម៉ាក់ក្នុងកែវថ្លាមួយចឹងកូនអាចឃើញម៉ាក់រហូត!» កូនប្រុសអាយុ៦ឆ្នាំខ្ញុំសើចហើយតប, «ឆ្គួតមែន។ ឯងប្រុងទៅរកកែវឯណាធំប៉ុណ្ណឹងនោះ?»
Dii Nä : កូនស្រីអាយុ៣ឆ្នាំខ្ញុំកំពុងបីប្អូនប្រុសទើបកើតថ្មីរបស់នាងជាលើកដំបូង។ នាងមើលមកខ្ញុំហើយសួរយ៉ាងមាំ,«ចឹង, ខ្ញុំមិនត្រូវបោះវាចូលភ្លើងទេមែនទេ?»
BunLeap : ប្អូនស្រីខ្ញុំមានផ្ទៃពោះហើយយើងទាំងពីរកំពុងនិយាយគ្នានៅតុបាយ។ កូនប្រុសខ្ញុំសួរប្អូនខ្ញុំថាតើមានកូនង៉ាក្នុងពោះនាងឬ។ នាងប្រាប់វាថាមាន។ គាត់រត់ចុះពីកៅអី, ហើយនិយាយ «យើងត្រូវយកវាចេញ។ ខ្ញុំទៅយកកាំបិតសិន។»
Kim Leap : កាលពីកូនប្រុសខ្ញុំនៅតូច, ខ្ញុំតែងធ្វើជាចាប់គាត់ហើយធ្វើជាខាំស៊ីមុខគាត់ដោយនិយាយ, «ង៉ាំ ង៉ាំ ង៉ាំ!» ថ្ងៃមួយ, គាត់និយាយ, «ខ្ញុំមិនចង់ស៊ីមុខម៉ាក់ទេ, ខ្ញុំចង់កាត់ស្បែកមុខម៉ាក់ហើយពាក់វាលើមុខខ្ញុំ…»
DaraRika : ប្អូនស្រីជីដូនមួយអាយុ៥ឆ្នាំរបស់ខ្ញុំគូររូបបិសាចគួរឱ្យខ្លាចមួយ។ បន្ទាប់មក, នាងមើលមកខ្ញុំហើយនិយាយ, «គាត់ប្រាប់ឱ្យខ្ញុំគូររូបនេះ…គាត់នឹងមករកបងឯង… បងរត់ពួនទៅ…»។
មានប្រិយមិត្តជាច្រើនបញ្ចេញមតិរាប់រយទៀត ដែលយើងនឹងចេញផ្សាយលើកក្រោយ។
ចុះអ្នកវិញ, តើធ្លាប់ឮក្មេងៗនិយាយអ្វីចម្លែកៗទេ? សូមបញ្ចេញមតិខាងក្រោមនេះ៕
សម្ដីចម្លែករន្ធត់ៗរបស់ក្មេងៗ
Reviewed by Unknown
on
7:56 PM
Rating: