>
  • ទំព័រដើម
  • ខ្ញុំលួចក្បត់ចិត្តប្ដី ហើយលទ្ធផលដែលខ្ញុំទទួលបានពិតជារន្ធត់

     
    ដោយ : គីម

    អាចថានាងខ្ញុំជាស្រីសាវាក៏បាន គឺត្រូវតែបែបនេះ។ ខ្ញុំក៏ធ្លាប់គិតដែរថាលើលោកានេះមានស្រីឯណាដែលក្បត់ដល់ខ្ញុំទៅ? ប្រហែលមានតែខ្ញុំម្នាក់ប៉ុណ្ណោះ។ 

    ខ្ញុំបង្កើត account Facebook ថ្មី ដោយមិនឱ្យស្វាមីខ្ញុំដឹង តែជាចៃដន្យបំផុត, គាត់ក៏ add មកខ្ញុំ។ មិនបាច់សួរថាហេតុអីទេ, ខ្ញុំក៏ចុច block គាត់ភ្លាមៗ ហើយទទួល friends ថ្មីៗ។ រូបថតរបស់ខ្ញុំមានការចុច likes comments ច្រើនគួរសម ជាការធម្មតារបស់ស្រីស្អាតដូចខ្ញុំទៅហើយ តើអ្នកណាទៅដឹងទៅ ថាខ្ញុំមានប្ដីនោះ!

    ពេលបរិភោគបាយ ប្ដីខ្ញុំសួរថា បង្កើត account ថ្មី ម៉េចក៏មិន confirm គាត់ផង? ខ្ញុំឆ្លើយដោះសារយ៉ាងរលូនថា បង្កើតហើយភ្លាមក៏ខូចភ្លាម។ គាត់មិនបានដេញដោលអ្វីទៀតទេ ប្រាកដណាស់ មនុស្សងប់ងុលនឹងការងារដូចជាគាត់ មានអ្វីត្រូវសង្ស័យ?

    ពេលដែលគាត់ចេញទៅធ្វើការបាត់, ខ្ញុំទាញទូរស័ព្ទមកបើក Facebook ភ្លាមៗ។ គេ add មកច្រើនណាស់។ អីយ៉ា!!!! មានប្រុសស្អាត add មកទៀត។ គ្រាន់តែទទួលភ្លាម, ប្រុសសង្ហារម្នាក់នោះក៏ chat មក។

    Vuth : សួស្ដី!

    ខ្ញុំ : ចា! សួស្ដី

    Vuth : សុំរាប់អានផងបានទេ?

    ខ្ញុំ : ចាស្វាគមន៍!

    Vuth : មានសង្សារនៅ?

    ខ្ញុំ : នៅទេ! ចុះអ្នកវិញ?

    Vuth : ដូចគ្នា, ឈ្មោះអ្វីដែរ? ហើយអាយុប៉ុន្មានហើយ?

    ខ្ញុំ : ចា ឈ្មោះ គីម, អាយុ១៩ឆ្នាំ។ ចុះអ្នកវិញ?

    Vuth : ខ្ញុំឈ្មោះ វុធ។ ហៅខ្ញុំថាបងក៏ល្អ ព្រោះខ្ញុំអាយុ២៨ឆ្នាំហើយ។

    ហើយយើងក៏កាន់តែស្និទ្ធស្នាលនឹងគ្នាខ្លាំងឡើងៗ រហូតព្រមជាសង្សារនឹងគ្នាយ៉ាងផ្អែមល្ហែម។ តែពីរថ្ងៃក្រោយមក, ក៏មានប្រុសសង្ហារម្នាក់ទៀត add មករាប់អាន ហើយសុំខ្ញុំធ្វើសង្សារដែរ។ ខ្ញុំក៏យល់ព្រម, គាត់ឈ្មោះភាព។ ខ្ញុំទាក់ទងភាព និងវុធយ៉ាងលាក់លៀម។

    យើងលេង chat ជាមួយគ្នាកាន់តែស្និទ្ធស្នាលខ្លាំងឡើង ដោយប្ដីខ្ញុំឥតដឹងសង្ស័យសូម្បីតែបន្តិច តែមានថ្ងៃមួយ, ភាពស្រាប់តែណាត់ឱ្យខ្ញុំទៅជួបនៅហាងកាហ្វេ Pipp។ ចិត្តខ្ញុំភ័យផងអររំភើបផង រកថាមិនត្រូវ តែកំពុងតែធ្វើដំណើរទៅ ស្រាប់តែវុធផ្ញើសារមកថា គាត់កំពុងចាំខ្ញុំនៅហាងកាហ្វេ Pipp។ ខ្ញុំតក់ស្លុតជាខ្លាំង គិតអ្វីមិនចេញ ស្រាប់តែមានរថយន្តជិះមកពីក្រោយខ្ញុំ។ គឺរថយន្តប្ដីខ្ញុំ។ ប្ដីខ្ញុំបង្គាប់ឱ្យខ្ញុំឡើងឡានដោយមិននិយាយអ្វីសោះ ខ្ញុំក៏ធ្វើតាម។ គាត់បើកឡានមកឈប់នៅមុខហាងកាហ្វេ Pipp ហើយទាញដៃខ្ញុំចេញពីឡានដើរចូលក្នុងហាង។ ខ្ញុំភ័យណាស់ ខំប្រឹងសម្លឹងរកមើលក្រែងភាព និងវុធឃើញខ្ញុំ វីវរមិនខានទេ។ ប្ដីខ្ញុំនាំខ្ញុំមកអង្គុយតុទំនេរមួយហើយគាត់ក៏និយាយ៖

    «បងចង់និយាយនឹងអូនឱ្យដាច់ស្រេច, បងធ្វើការតែម្នាក់ឯងរាល់ថ្ងៃសុំត្រឹមតែអូនស្មោះត្រង់នឹងបង តែបើអូនធ្វើមិនបាន បងមិនអាចរស់នៅជាមួយទៀតទេ។»

    «បងនិយាយពីអីនឹង?» ខ្ញុំធ្វើជាមិនយល់។

    «វុធ ភាព! ស្គាល់ឈ្មោះពីរនេះទេ?» គាត់សួរ។

    «អត់ស្គាល់ទេ!!!» ខ្ញុំធ្វើពើ។

    «មិនបាច់ខំកុហកទេ វុធ ភាព account Facebook ទាំងពីរនេះគឺជា account ក្លែងក្លាយរបស់បង ដែលបងក្លែងដើម្បីដឹងចិត្រអូន ពេលនេះដឹងច្បាស់ហើយ។ អរគុណដែលស្រឡាាញ់បងកន្លងមក លាសិនហើយ ជាតិក្រោយកុំឱ្យជួបទៀត។»

    គាត់និយាយហើយក៏ដើរឡើងរថយន្តជិះចេញបាត់ទៅដោយគ្មានសញ្ញាថានឹងត្រឡប់មកវិញទេ។ ក៏ល្អម្យ៉ាងដែរ, ស្រួលខ្ញុំរកប្ដីថ្មីទៀត៕
    ខ្ញុំលួចក្បត់ចិត្តប្ដី ហើយលទ្ធផលដែលខ្ញុំទទួលបានពិតជារន្ធត់ ខ្ញុំលួចក្បត់ចិត្តប្ដី ហើយលទ្ធផលដែលខ្ញុំទទួលបានពិតជារន្ធត់ Reviewed by Unknown on 9:00 AM Rating: 5
    Loading...
    Powered by Blogger.