>
  • ទំព័រដើម
  • មានស្ត្រីម្នាក់ call មកខ្ញុំ ហើយក្រោយមកធ្វើឱ្យខ្ញុំរន្ធត់ជាខ្លាំង

     
    មានការបង្ហោះដ៏ព្រឺព្រួច និងគួរឱ្យចាប់អារម្មណ៍មួយនៅក្នុងសង្គម Facebook ដោយ account ឈ្មោះ ឡុក សុផាន់ណាដាយ៉ារិទ្ធ ដែលអះអាងថារឿងរ៉ាវទាំងនេះជាហេតុការណ៍ដែលគាត់បានជួបពិត មិនមានការកុហកបោកបញ្ឆោតឡើយ។ ហេតុការណ៍ដ៏រន្ធត់ស្លុតព្រលឹងនោះមានដំណើរដូចខាងក្រោមនេះ៖

    រឿងពិត លេីកទីមួយនៅក្នុងជីវិតដែលខ្ញុំបាទបានជួបផ្ទាល់។

    ខ្ញុំបាទបានឆាតជាមួយមនុស្សស្រីម្នាក់ដែលខ្ញុំបាទធ្លាប់បានស្គាល់រាប់អានគ្នាកន្លងមក ហេីយខានជួបគ្នាយូរ ក៏ឱ្យលេខទូរស័ព្ទគ្នាទៅវិញទៅមកតាម chat ម្តងទៀត បន្ទាប់មកខ្ញុំក៏បាន Save លេខទូរស័ព្ទរបស់នាងដាក់ឈ្មោះថា Oun Phea។ អស់រយៈពេលពីរទៅបីសប្តាហ៍, ខ្ញុំមិនដែលបាន call ទៅលេងនាងនោះទេ។ រហូតដល់ពេលមួយ, ម៉ោងប្រហែល១១ជាង, ខ្ញុំគេងមិនលក់សោះ ក៏បាននឹកឃេីញដល់នាង ខ្ញុំក៏បានទាញយកទូស័ព្ទ call ទៅលេងនាង ប៉ុន្តែក្រុមហ៊ុនបានប្រាប់ថាលេខទូរស័ព្ទដែលលោកអ្នកហៅ មិនត្រឹមត្រូវនោះទេ ហេីយខ្ញុំក៏ឈប់ call បន្ទាប់មកខ្ញុំគេងបានមួយសន្ទុះ ម៉ោង ២:១០នាទី ស្រាប់តែលេខរបស់នាង call មកខ្ញុំវិញ ខ្ញុំក៏បានសួរនាងថា អូនភាមែន? នារីម្នាក់នោះក៏បានប្រាប់ខ្ញុំថាមិនមែនទេ ហេីយនាងសួរខ្ញុំថា call ទៅគេមានការអីដែរ (ទាំងខ្ញុំខលមិនចូលផង) គេបាននិយាយថា យេីងអូសក្រឡាធ្វេីច្រឡំលេខមែន? ខ្ញុំបាទប្រាប់ថា លេខហ្នឹងឈ្មោះភាជាអ្នកឱ្យខ្ញុំ តែខ្ញុំមិនដែលបាន call ទៅលេខនោះ ទេីបតែលេីកនេះតែប៉ុណ្ណោះ ហេីយ call អត់ចូលទៀត ហេីយខ្ញុំបាទ ក៏មិនសូវចាប់អារម្មណ៍ដែរ រួចក៏បាននិយាយគ្នាលេង សួរនាំគ្នាលក្ខណៈធម្មតាៗ រហូតដល់ម៉ោង ២:៣៦នាទី ក៏បានឈប់និយាយគ្នា។ ថ្ងៃបន្ទាប់ ក៏បានឃេីញលេខហ្នឹង call មកម្តងទៀត វេលាម៉ោង ៥:៣៨នាទី នាងក៏បានខលមកនិយាយលេងជាមួយខ្ញុំម្តងទៀត ដល់ម៉ោង ៣:០៣នាទី រួចក៏ឈប់និយាយគ្នាទៀត រហូតមកដល់ឥលូវខ្ញុំមិនដែលបានចាប់អារម្មណ៍ពីរឿងហ្នឹងទាល់ែសោះ តែពេលនេះខ្ញុំក៏បាន chat ទៅលេងជាមួយអូនភាម្តងទៀត ហេីយបានសួរអូនភាថា អូនឯងឱ្យលេខមកបង call អត់ចូលទេ ហេីយគេ call មកបងវិញទៀត អូនភាក៏សួរខ្ញុំថា លេខប៉ុន្មាន ខ្ញុំក៏បានថតលេខផ្ញេីទៅឱ្យគាត់ គាត់បានប្រាប់ថាលេខហ្នឹងមិនត្រឹមត្រូវនោះទេ ខ្វះមួយលេខទៀត ពេលនោះខ្ញុំមានអារម្មណ៏ធ្លាក់ថ្លេីមក្តុក ព្រឺសម្បុរខ្ញាក មេីលលេខឃេីញតែ ប្រាំលេខ ហេីយសាកខលលេីកក្រោយៗទៀត មិនចូលទាល់តែសោះ។
     
    សំរាប់អ្នកដែលមិនជឿ សូមមេត្តាកុំប្រមាថ។

    វាអត់មានហេតុផលអី ដែលនៅសុខៗទៅបោករឿងចឹងៗសោះ ព្រោះខ្ញុំមិនមែនជា page troll ស្អីនោះទេ។

    សំនួរសួរថា អ្នកណាដែលបាននិយាយទូរស័ព្ទជាមួយខ្ញុំ? សុំបញ្ជាក់ រឿងនេះខ្ញុំគ្រាន់តែនិយាយអ្វីដែលជាការពិតដែលខ្ញុំបានជួបតែប៉ុណ្ណោះ ហេីយខ្ញុំក៏មិនទាន់ហ៊ានសន្មត់ថាជាអ្វីឱ្យប្រាកដដែរ។

    តើលោកអ្នកយល់យ៉ាងណាចំពោះបញ្ហានេះ?
    ប្រភព : Facebook ឡុក សុផាន់ណាដាយ៉ារិទ្ធ
    មានស្ត្រីម្នាក់ call មកខ្ញុំ ហើយក្រោយមកធ្វើឱ្យខ្ញុំរន្ធត់ជាខ្លាំង មានស្ត្រីម្នាក់ call មកខ្ញុំ ហើយក្រោយមកធ្វើឱ្យខ្ញុំរន្ធត់ជាខ្លាំង Reviewed by Unknown on 8:33 AM Rating: 5
    Loading...
    Powered by Blogger.