>
  • ទំព័រដើម
  • រឿងពិតដ៏កម្សត់ដែលអ្នកមិនធ្លាប់ដឹងអំពី Tom និង Jerry

     

    តុក្កតាគំនូរជីវចលរស់រវើក Tom and Jerry ដែលមានតួអង្គឆ្មា និងកណ្ដុរនៅផ្ទះជាមួយគ្នា ហើយឈ្លោះគ្នាជាប្រចាំដែលបានចាប់បដិសន្ឋិវគ្គដំបូងបំផុតកាលពីឆ្នាំ1940ជាងនោះ បានក្លាយជាតុក្កតាភាគដ៏ពេញនិយមបំផុតសម្រាប់មនុស្សគ្រប់វ័យ និងបានរីកសាយសន្ទុះកេរ្តិ៍ឈ្មោះទូទាំងពិភពលោក។ តុក្កតាដែលប្លែកពីជីវចលដទៃនេះ, មានភាពកំប្លែងក្រម៉ិចក្រម៉ើមល្បិចកល រួមទាំងកាយវិការដ៏រស់រវើករបស់តួអង្គឆ្មា និងកណ្ដុរ រួមទាំងចង្វាក់តន្ត្រី និងសាច់រឿង កម្សាន្តអារម្មណ៍អ្នកទស្សនាគ្រប់ៗគ្នា។

    គំនូរជីវចល Tom and Jerry ជាស្នាដៃរឿងខ្លីរបស់អ្នកដឹកនាំរឿងជនជាតិអាមេរិក២នាក់គឺលោក វីល្លៀម ហេណា (William Hanna និងលោក យូសែស បេបារ៉ា (Joseph Barbera) ។ លោកទាំងពីរធ្លាប់បានទទួលពាន និងលិខិតសរសើរជាច្រើនពីការប្រកួតប្រជែងស្នាដៃភាពយន្តខ្លី។

    តែយ៉ាងណា, តើលោកអ្នកមានឆ្ងល់ដែរឬទេថាតើរឿងរ៉ាវដំបូងបង្អស់ដែលនាំគំនិតលោកទាំងពីរឱ្យបង្កើតជាខ្សែរឿងឡើងនោះយ៉ាងណាខ្លះ? តោះអានរឿងពិតខាងក្រោមនេះទាំងអស់គ្នា៖
     
    កាលពីឆ្នាំ 1926, អ្នកនាង អេម៉ានដា ហូលដេន (Amanda Holden) កំពុងធ្វើដំណើរពីផ្ទះទៅផ្សារដែលនៅឆ្ងាយពីផ្ទះគួរសម ហើយចៃដន្យប្រទះឃើញឆ្មាឈ្មោលមួយក្បាលនៅចិញ្ចើមផ្លូវ មានរូបរាងស្គមស្គាំងមិនគួរនឹងគយគន់ឡើយ។ អ្នកនាងស្រាប់តែមានចិត្តអាណិតអាសូរដល់ឆ្មាអនាថានោះភ្លាមៗក៏សម្រេចទៅជិតឆ្មានោះបំណងចាប់យកវាទៅផ្ទះដើម្បីចិញ្ចឹម។ តែគ្រាន់តែគាត់ដើរចូលទៅក្បែរ, ឆ្មានោះក៏គ្រហ៊ឹមយ៉ាងកំណាចហើយវាត់ដៃខ្វាចដៃរបស់អេម៉ាន់ដាបណ្ដាលឱ្យរបួសឈាមមួយរំពេជ។

    អ្នកស្រីភ័យណាស់ក៏រត់មកផ្ទះវិញទាំងអារម្មណ៍ច្របូកច្របល់។ តែថ្ងៃបន្ទាប់, អ្នកស្រីនៅតែសាកល្បងព្យាយាមចូលទៅជិតឆ្មានោះទៀត ម្ដងនេះសត្វឆ្មាហាក់យល់ពីបំណងល្អរបស់អ្នកស្រី វាដេកស្ងៀមបើកភ្នែកភ្លឹះៗដោយអស់កម្លាំង និងស្រេកឃ្លាន។ អ្នកស្រីបានលើកត្រកងបីឆ្មាថ្នមៗហើយយកមកផ្ទះ ដាក់ចំណី និងសម្អាតខ្លួនប្រាណឆ្មានោះដោយក្ដីស្រលាញ់។

    អ្នកស្រីចិញ្ចឹមឆ្មានោះតរៀងមក ហើយបានដាក់ឈ្មោះឱ្យវាថា Tommy Jasper មានន័យថាឆ្លាត និងរឹងមាំ។

    សត្វឆ្មា Tommy នេះ មិនដែលបង្កជាបញ្ហាម្ដងណាឡើយ។ អ្នកស្រីអេម៉ានដាសង្ឃឹមថាវាជាភ្នាក់ងារកម្ចាត់កណ្ដុរក្នុងផ្ទះ។ ផ្ទុយទៅវិញ, Tom មិនស៊ីរបស់រស និងសាច់ឆៅឡើយ ឬមិនសូម្បីតែសម្លាប់កណ្ដុរមួយក្បាល។
     
    ក្រោយមក, អ្នកស្រីអេម៉ានដាត្រូវទៅចូលរួមមង្គលការប្អូនប្រុសរបស់គាត់នៅខេត្តឆ្ងាយ។ អ្នកស្រីធ្វើដំណើរទៅដោយរថភ្លើង។
     
    Tom រង់ចាំម្ចាស់ស្រីអស់ពេលដ៏យូរ តែមិនដែលឃើញម្ចាស់វាត្រឡប់មកវិញឡើយតាំងពីពេលនោះមក។ ពីមួយថ្ងៃទៅមួយថ្ងៃ Tom អង្គុយរង់ចាំម្ចាស់នៅផ្ទះរបស់វា តែចាំនៅតែចាំ។ អេម៉ានដាមិនត្រឡប់មកវិញទេ ព្រោះរថភ្លើងដែលនាងជិះបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ផ្លូវ បណ្ដាលឱ្យអ្នកដំណើរស្លាប់ និងរងរបួសរាប់រយនាក់។

    អេម៉ានដាមិនស្លាប់ទេ។

    គាត់រងរបួសត្រង់ផ្ទៃមុខ បាក់ឆ្អឹងបែកធ្មេញបាក់ខ្ទង់ច្រមុះ និងខ្វាក់ភ្នែកម្ខាង។ គាត់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ពេលជាច្រើនខែ។

    Tommy ទន្ទឹងរង់ចាំម្ចាស់នៅមាត់ទ្វារចូលផ្ទះ ចិត្តនៅតែរំពឹងសញ្ចឹងគិតតែនៅតែមិនឃើញមកទាល់តែសោះ។

    រហូតដល់យប់មួយ។

    សត្វឆ្មា Tommy ដ៏ស្គមស្គាំងកំពុងសម្ងំដេកនៅកន្លែងដេករបស់វា ស្រាប់តែមានចោរម្នាក់បំបែកកញ្ចក់បង្អួចចូលមកក្នុងផ្ទះនេះ ហើយចោរឡើងទៅជាន់លើ។ Tom បានប្រើកម្លាំងហក់ឡើងតាមជណ្ដើរ និងប្រើក្រចកដ៏មុតស្រួចក្រញ៉ៅមុខចោរនោះ។ ចោររងនូវការឈឺចាប់ គ្រវែងឆ្មានេះមួយទំហឹងបណ្ដាលឱ្យធ្លាក់តាមជណ្ដើរមកដល់ក្រោមវិញ។ ចោរថែមទាំងបានរុញព្យ៉ាណូដែលនៅក្បែរនោះទម្លាក់បណ្ដាលឱ្យសង្គត់លើខ្លួន Tom ដាច់ខ្យល់ស្លាប់មួយរំពេជ។

    មួយសប្ដាហ៍ក្រោយមក, អេម៉ានដា ហូលដេន ត្រឡប់មកផ្ទះវិញជាមួយនឹងមុខមាត់ដែលមានស្នាមរវីមរវៀម និងភ្នែកពិការម្ខាង។ គាត់សោកសៅណាស់នៅពេលដែលឃើញសាកសពឆ្មា Tom ស្លាប់ពីក្រោមការសង្គត់ដោយព្យ៉ាណូ។

    រឿងរ៉ាវរបស់អ្នកស្រីអេម៉ានដាហូលដេនបានល្បីរន្ទឺរហូតចុះកាសែតព្រោងព្រាត។ អ្នកស្រីមិនអនុញ្ញាតិឱ្យអ្នកកាសែតថតមុខមាត់អាក្រក់របស់គាត់នោះទេ។

    ឆ្នាំ 1938 រឿងរ៉ាវដ៏កម្សត់នេះបានទៅដល់ដៃផលិតករ ហ្វែត ខ្វាំបៃ (Fred Quimby) ហើយក្រុមការងារផលិតភាពយន្តជីវចលនេះបានទាក់ទងអ្នកស្រីអេម៉ានដាស្នើសុំបង្កើតរឿងរ៉ាវនេះជារឿងជីវចលតុក្កតា។

    អ្នកស្រីអេម៉ានដាអនុញ្ញាតិឱ្យផលិតជាភាពយន្តជីវចលមែន តែបានសុំកុំឱ្យជាសាច់រឿងដ៏កម្សត់អី ហើយសុំមិនបង្ហាញមុខក្នុងតួអង្គជីវចលនោះឡើយ។
     
    ផលិតករបានទាក់ទងទៅខាងអ្នកនិពន្ធ និងដឹកនាំភាពយន្តដ៏ល្បីពីរនាក់គឺលោក វីល្លៀម និងលោកយ៉ូសែស។ អ្នកទាំងពីរចាប់ផ្ដើមនិពន្ធឡើងវិញដោយប្ដូរពីសាច់រឿងដ៏កម្សត់ទៅជាសាច់រឿងដ៏កំប្លែង និងសម្រេចបន្ថែមតួអង្គគោលមួយគឺតួកណ្ដុរកំហូចដែលដាក់ឈ្មោះថា Jerry Jinx។ 
     
    គួរបញ្ជាក់ថា លោក William បានទទួលមរណភាពនៅអាយុ៩៥ឆ្នាំដោយជរាពាធ។

    ទាំងនេះគឺជារឿងរ៉ាវពិតដ៏កម្សត់របស់ឆ្មា Tom៕
    រឿងពិតដ៏កម្សត់ដែលអ្នកមិនធ្លាប់ដឹងអំពី Tom និង Jerry រឿងពិតដ៏កម្សត់ដែលអ្នកមិនធ្លាប់ដឹងអំពី Tom និង Jerry Reviewed by HeNa on 1:18 PM Rating: 5
    Loading...
    Powered by Blogger.